-
ជម្រើសជាតិកម្ពុជា នឹងប្រកួតមិត្តភាពអន្ដរជាតិ ៣លើក បន្ទាប់ពីតែងតាំងលោក Honda រួចមក
ជម្រើសជាតិកម្ពុជា នឹងប្រកួតមិត្តភាពអន្ដរជាតិ ៣លើក បន្ទាប់ពីតែងតាំងលោក Honda រួចមក
-
ព្យុះទីហ្វុង បេប៊ីនកា ត្រូវព្យាករណ៍ថា នឹងធ្វើការវាយប្រហារប្រទេសថៃ ឡាវ និងវៀតណាមក្នុងសប្តាហ៍នេះ
ថៃ៖ នាយកដ្ឋានឧតុនិយមថៃបានចេញសេចក្តីព្រមានអំពីគ្រោះថ្នាក់អាកាសធាតុ នៅក្នុងថ្ងៃអង្គារ៍នេះ ដោយបញ្ជាក់ថា ព្យុះត្រូពិច បេប៊ីនកា ត្រូវរំពឹងថា នឹងនាំយកភ្លៀងធ្លាក់ច្រើននៅឯភាគឦសាន និងភាគខាងជើងប្រទេស ហើយក៏ទំនងបង្កជាគ្រោះទឹកជំនន់ផងដែរ។ បើតាមការបញ្ជាក់របស់នាយកដ្ឋានឧតុនិយមថៃ ព្យុះដ៏កំណាចនេះ បច្ចុប្បន្នកំពុងបង្កើនឥទ្ធិពលនៅសមុទ្រចិនខាងត្បូង ហើយបន្ទាប់មក នឹងរំកិលខ្លួនឆ្ពោះទៅកាន់ភាគខាងជើងប្រទេសវៀតណាម និងឡាវ ក្នុងអំឡុងថ្ងៃ ព្រហស្បត្តិ៍ដល់ថ្ងៃសុក្រសប្តាហ៍នេះ។ នាយកដ្ឋាននេះ ក៏បានធ្វើសេចក្តីព្រមានដល់ប្រជាជនរស់នៅក្នុងតំបន់ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់នៃគ្រោះមហន្តរាយទឹកជំនន់ បំណាក់ដី និងផលប៉ះពាល់ដ៏ធំធេងផ្សេងទៀត ដោយសារតែភ្លៀងធ្លាក់ខ្លាំងនាពេលឆាប់ៗនេះ។ ចំណែក អាជ្ញាធរឧតុនិយមវៀតណាមក៏បានព្យាករណ៍ដែរថា ព្យុះ បេប៊ីនកា ដែលជាព្យុះទីហ្វុងទីបួនវាយប្រហារលើប្រទេសវៀតណាមក្នុងឆ្នាំ២០១៨នេះ នឹងបក់បោកទៅដល់តំបន់ភាគខាងជើង ចាប់ពីខេត្ត គ័ង នីន ឆ្ពោះទៅកាន់ខេត្ត ណាំ ឌីន នៅព្រឹកថ្ងៃសុក្រសប្ដាហ៍នេះ។
-
ចាស់ជរាគ្មានទីពឹងចំនួន២គ្រួសារ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា សាខាខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ ឯកឧត្តម លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានសាខាគណ:កម្មាធិការកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនដល់គ្រួសារចាស់ជរាគ្មានទីពឹងចំនួន២គ្រួសារ។
-
ភាគីចិនវាយតម្លៃកីឡាករកម្ពុជាកើនឡើងកម្រិតបច្ចេកទេសល្អ បើទោះបីការហ្វឹកហាត់មានរយៈពេលខ្លី
ភាគីចិនវាយតម្លៃកីឡាករកម្ពុជាកើនឡើងកម្រិតបច្ចេកទេសល្អ បើទោះបីការហ្វឹកហាត់មានរយៈពេលខ្លី
-
អប្សរាណេត ១៣ – ០៨ – ២០១៨
អប្សរាណេត ១៣ – ០៨ – ២០១៨
-
អប្សរាណេត ១០ – ០៨ – ២០១៨
អប្សរាណេត ១០ – ០៨ – ២០១៨
-
កីឡាករ មឿន មុំ បញ្ជាសេះ Black Woman ឈ្នះជើងឯកពូលA ប្រចាំខែសីហា ពានរង្វាន់ Smart Land and Home Champion
កីឡាករ មឿន មុំ បញ្ជាសេះ Black Woman ឈ្នះជើងឯកពូលAប្រចាំខែសីហា ពានរង្វាន់ Smart Land and Home Champion
-
ប្រជាពលរដ្ឋចាប់ខ្លួនជនសង្ស័យលួចម៉ូតូម្នាក់ ប្រគល់ឲ្យសមត្ថកិច្ច
ភ្នំពេញ៖ ប្រជាពលរដ្ឋព័ទ្ធចាប់ខ្លួនជនសង្ស័យម្នាក់ ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីជនសង្ស័យរូបនេះ ធ្វើសកម្មភាពលួចកាច់កម៉ូតូ១គ្រឿងបានសម្រេច ហើយជិះគេចខ្លួនបានបន្តិច ក៏ត្រូវម្ចាស់ម៉ូតូឃើញទាន់ និងស្រែកឆោរឡោ ទើបប្រជាពលរដ្ឋព័ទ្ធចាប់ខ្លួនបានតែម្ដង។
-
ក្រសួងការបរទេសចិនជំទាស់ ចំពោះការអនុម័តច្បាប់ស្ដីពីកញ្ចប់ថវិកាយោធាឆ្នាំ២០១៩ ឬ NDAA របស់សហរដ្ឋអាម៉េរិក
ចិន៖ ប្រទេសចិន តាមរយៈក្រសួងការបរទេសរបស់ខ្លួនបានសម្តែងការសោកស្ដាយ និងជំទាស់យ៉ាងខ្លាំងចំពោះការអនុម័តច្បាប់ស្ដីពីកញ្ចប់ថវិកាយោធាឆ្នាំ២០១៩ ឬ NDAA របស់សហរដ្ឋអាម៉េរិក ដែលចំណុចមួយចំនួនមានភាពអវិជ្ជមាន មកលើចិន ជាពិសេសគឺ ចំណុចចែងពីការធ្វើទំនាក់ទំនាក់ជាមួយកោះតៃវ៉ាន់។ ច្បាប់កញ្ចប់ថវិកាយោធា NDAA ដែលមានទឹកប្រាក់ប្រមាណ៧១៦ពាន់លានដុល្លារ ត្រូវបានប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ចុះហត្ថលេខានៅក្នុងថ្ងៃច័ន្ទដើមសប្ដាហ៍នេះ ហើយវាក៏នឹងត្រូវប្រើប្រាស់ផងដែរ ក្នុងការចំណាយលើវិស័យយោធា និងរួមបញ្ចូលទាំងការត្រួតពិនិត្យឡើងវិញ លើកិច្ចសន្យានាពេលកន្លងមករវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនជាមួយក្រុមហ៊ុនចិន ZTE និងក្រុមហ៊ុន Huawei។
-
របាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិបង្ហាញថា ក្រុមសកម្មប្រយុទ្ធ ISIL ប្រមាណជា២០,០០០ ទៅ៣០,០០០នាក់ កំពុងជ្រកកោននៅលើទឹកដីអ៊ីរ៉ាក់ និងស៊ីរី
បរទេស៖ យោងតាមរបាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិបានបង្ហាញថា ក្រុមសកម្មប្រយុទ្ធISIL ចន្លោះពី២០,០០០នាក់ ទៅ៣០,០០០នាក់ បន្តមានវត្តមាន នៅឡើយនៅលើទឹកដីរបស់ប្រទេសស៊ីរី និងអ៊ីរ៉ាក់ បើទោះជាពួកឧទ្ទាមនេះ បានបរាជ័យផ្នែកយោធា និងបាត់បង់ឥទ្ធិពលមួយផ្នែកធំនៅក្នុងតំបន់មជ្ឈិមបូព៌ា។