-
សហរដ្ឋអាម៉េរិកសម្រេចពន្យារពេលលក់យន្តហោះចម្បាំងទៅឲ្យប្រទេសតួកគី
សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានធ្វើការពន្យារពេលលក់យន្តហោះចម្បំាងដ៏មានអនុភាព ធន់ F-35 ទៅឲ្យប្រទេសតួកគី ខណៈការសម្រេចចិត្តនេះ បានបង្កការព្រួយបារម្ភថា ចំណងទំនាក់ទំនងទ្វេភាគីអាចនឹងមានការប៉ះទង្គិចគ្នាបន្ថែមទៀត ក្រោយសហរដ្ឋអាម៉េរិកទើបដាក់ទណ្ឌកម្មលើរដ្ឋាភិបាលទីក្រុងអង់ការ៉ា។
-
គណៈគ្រប់គ្រងក្រុមហ៊ុន Huawei នៅកម្ពុជា បើកសម្ពោធដាក់លក់កំពូលស្មាតហ្វូន Huawei Nova3i និង Nova3 ជាផ្លូវការនៅលើទីផ្សារ
ភ្នំពេញ៖ គណៈគ្រប់គ្រងក្រុមហ៊ុន ហូវៃ នៅកម្ពុជា រៀបចំកម្មវិធីជួបជុំដ៏ធំជាមួយដៃគូ អ្នកសារព័ត៌មាន សិល្បៈករ និងសិល្បៈការិនី រួមទាំងថ្នាក់ដឹកនាំដេប៉ូចែកចាយផ្លូវការតែមួយគត់របស់ក្រុមហ៊ុន Yako Technology សរុបប្រមាណ800នាក់ ព្រមជាមួយការបើកសម្ពោធដាក់លក់ កំពូលស្មាតហ្វូន Huawei Nova3i និង Nova3 ជាផ្លូវការនៅលើទីផ្សារ ដែលពិធីនេះ ធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
-
ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជំរុញឲ្យមន្ទីរជំនាញតាមបណ្តាខេត្ត-រាជធានី ត្រូវតែគិតគូរអំពីគុណភាព និងគោរពស្តង់ដារជាតិ ជាចម្បងឲ្យបានម៉ឺងម៉ាត់
ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨កន្លងទៅនេះ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងក្រើនរំលឹក និងជំរុញឲ្យមន្ទីរឧស្សាហកម្ម និងសិប្បកម្មនៅតាមបណ្តាខេត្ត និងរាជធានីទាំងអស់ត្រូវតែបង្កើននូវការយកចិត្តទុកដាក់ក្នុងការចុះទៅណែនាំ និងជំរុញឲ្យសិប្បកម្ម ផលិតកម្មដែលមាននៅក្នុងមូលដ្ឋានខេត្តរបស់ខ្លួន ត្រូវគិតគូរអំពីគុណភាពផលិតផលខ្លួន និងគោរពអនុវត្តនូវស្តង់ដារជាតិជាចម្បងឲ្យបានម៉ឺងម៉ាត់ដើម្បីប្រកួតប្រជែងទៅកាន់ទីផ្សារក្នុងស្រុក និងក្រៅស្រុក។
-
លិខិតរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជូនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
-
ជោគវាសនា លោក គឹម សុខ នឹងត្រូវតុលាការសម្រេចរសៀលនេះ
ភ្នំពេញ៖ មន្ត្រីតុលាការថ្លែងថា នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ តុលាការនឹងពិនិត្យករណីលោក គឹម សុខ លើការអនុវត្តទោសរបស់លោកក្នុងពន្ធនាគារដើម្បីពិចារណាថា តើត្រូវដោះលែង ឬបន្តឃុំខ្លួនទៀត។ លោក គឹម សុខ កាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក គី ប្ញទ្ធី សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន១៨ខែ និងពិន័យប្រាក់ចំនួន៨លានរៀល រួមនឹងប្រាក់សងជំងឺចិត្តដល់ដើមបណ្តឹង៨០០លានរៀល ក្រោមការចោទប្រកាន់ពីបទញុះញង់ឲ្យមានបទឧក្រិដ្ឋជាអាទិ៍។ ការផ្តន្ទាទោសនេះ ធ្វើឡើងបន្ទាប់ពី លោក គឹម សុខ បានញុះញង់ និងបរិហារកេរ្តិ៍គណបក្សប្រជាជនកម្ពុជាថា នៅពីក្រោយឃាតកម្មបណ្ឌិត កែម ឡី។ គួរបញ្ជាក់ថា បច្ចុប្បន្នលោក គឹម សុខ កំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃស។ លោកក៏នៅជាប់បណ្តឹងមួយទៀត ដែលប្តឹងដោយមេធាវីសម្តេចតេជោ ហ៊ុន សែន ដូចគ្នាគឺពាក់ព័ន្ធករណីដែលអ្នកវិភាគរូបនេះ បានចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតប្រព័ន្ធសម្លាប់មនុស្ស ប៉ុន្តែរកឃាតករមិនដែលឃើញ៕
-
ការប៉ះទង្គិចគ្នាដោយអាវុធដ៏កក្រើកនៅអាហ្វហ្កានីស្ថាន បណ្តាលឲ្យយោធា១០០នាក់ និងក្រុមតាលីបង់២០០នាក់ បាត់បង់ជីវិត
អាហ្វហ្កានីស្ថាន៖ យោងតាមប្រភពរបស់អាជ្ញាធរអាហ្វហ្កានីស្ថាន បានរាយការណ៍ថា កងកម្លាំងសន្តិសុខ និងយោធារបស់ខ្លួនច្រើនជាង១០០នាក់បានបាត់បង់ជីវិត នៅក្នុងការវាយប្រយុទ្ធគ្នាដ៏កក្រើកថ្មីមួយ ជាមួយក្រុមសកម្មប្រយុទ្ធតាលីបង់ ដើម្បីគ្រប់គ្រងទីក្រុង ហ្គានី ចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុនមក។ ប្រភពដដែលបានឱ្យដឹងទៀតថា ការប៉ះទង្គិចគ្នាដ៏កក្រើកនេះ ក្រុមសកម្មប្រយុទ្ធតាលីបង់ប្រមាណជាង២០០នាក់ បានបាត់បង់ជីវិត ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ គឺ អង្គការសហប្រជាជាតិបានព្រមានថា ការផ្គត់ផ្គង់ម្ហូបអាហារនៅក្នុងទីក្រុង ហ្កានី កំពុងត្រូវកាត់ផ្ដាច់ ដែលនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ការស់នៅរបស់ប្រជាជនស្លូតត្រង់រាប់ពាន់នាក់។
-
មេដឹកនាំរុស្ស៊ី និងអាល្លឺម៉ង់ មានគម្រោងជួបពិភាក្សាគ្នានៅថ្ងៃចុងសប្ដាហ៍នេះ ដើម្បីពិភាក្សាអំពីវិបត្តិនៅស៊ីរី និងអ៊ុយក្រែន
អាល្លឺម៉ង់៖ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់បានលើកឡើងថា អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មឺគែល នឹងត្រូវជួបពិភាក្សាការងារជាមួយប្រធានាធិបតី រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងថ្ងៃសៅរ៍សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) នៅខាងក្រៅទីក្រុងប៊ែរឡាំង។
-
ប្រមុខការទូតរុស្ស៊ីគ្រោងធ្វើដំណើរទៅកាន់តួកគី ស្របពេលដែលប្រទេសនេះ ទទួលរងទណ្ឌកម្មពីសហរដ្ឋអាម៉េរិក
តួកគី៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡាវរ៉ូវ នឹងត្រូវស្ថិតនៅក្នុងប្រទេសតួកគីនៅក្នុងថ្ងៃ ច័ន្ទ ដើមសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) សម្រាប់ជំនួបរយៈពេលពីរថ្ងៃ ស្របពេលដែលភាពតានតឹងរវាងតួកគី និងសហរដ្ឋអាម៉េរិកកាន់តែកើនឡើង ដោយសារតែការដាក់ទណ្ឌកម្ម។
-
ប្រធានាធិបតីសហរដ្ឋអាម៉េរិកសម្រេចចុះហត្ថលេខាលើកញ្ចប់ថវិកាយោធា៧១៦ពាន់លានដុល្លារ
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ស្ដីពីកញ្ចប់ថវិកាយោធា៧១៦ពាន់លានដុល្លារ ដែលនឹងត្រូវប្រើប្រាស់ក្នុងការចំណាយលើវិស័យយោធា និងរួមបញ្ចូលទាំងការត្រួតពិនិត្យឡើងវិញ លើកិច្ចសន្យានាពេលកន្លងមករវាងរដ្ឋាភិបាលអាម៉េរិក ជាមួយក្រុម ហ៊ុនចិន ZTE និងក្រុមហ៊ុន Huawei។
-
អភិបាលខណ្ឌឫស្សីកែវ ទទួលទេយ្យទានពីព្រះតេជគុណគង់នៅវត្តទួលអស់លោក ដើម្បីបន្តចែកជូនជនងាយរងគ្រោះក្នុងមូលដ្ឋាន
ភ្នំពេញ៖ នៅថ្ងៃចន្ទ ២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ លោក ជា ពិសី ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវ និងជាអភិបាលខណ្ឌ ជាមួយនឹងមន្ត្រីក្រោមឱវាទ បានទទួលទេយ្យទាន មានជាគ្រឿងឧបភោគបរិភោគ សម្ភារ មួយចំនួនធំ ពីព្រះតេជគុណ ច័ន្ទ សុភាព គង់នៅវត្តទួលសន្តិវ័ន (ហៅវត្តទួលអស់លោក) ដើម្បីយកមករក្សាត្រៀមទុកបង្ការបន្តចែកជូនជួយសង្គ្រោះដល់គ្រួសារក្រីក្រងាយរងគ្រោះ ក្នុងមូលដ្ឋាន។