-
ចំនួនអ្នកស្លាប់កើនជិត៤៣៦នាក់ និងរបួស១,៣៥៣នាក់ ក្រោយគ្រោះរញ្ជួយដីដ៏កក្រើកវាយប្រហារកោះទេសចរណ៍ដ៏ល្បីរបស់ប្រទេសឥណ្ឌូណេស៊ី
ឥណ្ឌូណេស៊ី៖ ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិរបស់ឥណ្ឌូណេស៊ី BNPB បាននិយាយនៅក្នុងថ្ងៃចន្ទ នេះថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារពីគ្រោះរញ្ជួយដីដ៏អាក្រក់ជាបន្តបន្ទាប់មកនេះ នៅលើកោះទេសចរណ៍ លុមបុក បានកើនឡើងដល់៤៣៦នាក់ហើយ ខណៈមនុស្ស១,៣៥៣នាក់ទៀតរងរបួស និងច្រើនជាង៣៧០,០០០នាក់ បង្ខំចិត្តភៀសខ្លួនទៅកាន់ទីសុវត្ថិភាព។
-
អ្នកសង្កេតការណ៍ស្ម័គ្រចិត្តចំនួនជាង៥០០០នាក់ នឹងចូលរួមសង្កេតការណ៍នៅក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨
អ្នកសង្កេតការណ៍ស្ម័គ្រចិត្តចំនួនជាង៥០០០នាក់ នឹងចូលរួមសង្កេតការណ៍ នៅក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨ ដែលចំនួននេះកើនឡើង ៥៧២នាក់ ខណៈដែលបេក្ខជនមានឈ្មោះប្រឡងមានចំនួនជាង ១១៧០៦១ កើនឡើង ១៣៩៤៩ ហើយចំនួនមណ្ឌលប្រឡងមានចំនួន ១៩៦មណ្ឌលកើនឡើង ១៨មណ្ឌល បើធៀបនឹងឆ្នាំ២០១៧។ នេះបើតាមការឲ្យដឹងពីអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងឱកាសជួបជាមួយនឹងអ្នកចូលរួមស្ម័គ្រចិត្តសង្កេតការណ៍ នៅក្នុងការប្រឡងមធ្យមសិក្សាទុតិភូមិ ឆ្នាំ២០១៨ មកពីទូទាំង ២៥រាជធានី ខេត្ត-ក្រុង នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ នៅសាលវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា៕ម.ន
-
ពលរដ្ឋចិនជាង២០០,០០០នាក់ បង្ខំចិត្តភៀសខ្លួនទៅកាន់ទីសុវត្ថិភាព ដោយសារការគំរាមកំហែងពីព្យុះទីហ្វុងដ៏កំណាចថ្មីមួយទៀត
ចិន៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា ប្រជាជនចិនច្រើនជាង ២០០,០០០នាក់ បានបង្ខំចិត្តភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ខ្លួន ឆ្ពោះទៅកាន់ទីសុវត្ថិភាព ស្របពេលដែលព្យុះទីហ្វុងដ៏កំណាចថ្មីមួយទៀតធ្វើដំណើរមកដល់តំបន់ឆ្នេរភាគខាងកើត កាលពីល្ងាចថ្ងៃអាទិត្យ សប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់)។ផ្អែកតាមប្រភពពីទីស្នាក់ការកណ្តាលគ្រប់គ្រងគ្រោះទឹកជំនន់ខេត្ត និងទីភ្នាក់ងារសារព័ត៌មានស៊ីនហួររបស់ចិន បានបញ្ជាក់ថា ព្យុះទីហ្វុង យ៉ាជី បានធ្វើការវាយប្រហារខេត្ត ជេជំាង ក្នុងរយៈពេលខ្លីមួយ មុនពេលពាក់កណ្តាលយប់ ដោយវាបាននាំមកនូវខ្យល់បក់បោកខ្លាំង ក្នុងល្បឿន១០២គីឡូម៉ែត្រក្នុងមួយម៉ោង។ ប្រជាជនសរុបចំនួន២០៤,៩៤៩នាក់ ដែលរស់នៅក្នុងទីក្រុងចំនួន១០នៃខេត្តជេជំាង ក្នុងនោះរួមមាន ទីក្រុង តៃហ្ស៊ូ ហ្ស៊ូសាន និងវិនហ្ស៊ូ បានធ្វើការភៀសខ្លួនទៅកាន់ទីសុវត្ថិភាពជាបណ្តោះអាសន្ន ខណៈទូកនេសាទច្រើនជាង២១,០០០គ្រឿង ក៏ត្រូវបានហៅឲ្យត្រឡប់មកកាន់កំពង់ផែផងដែរ។
-
ប្រជាពលរដ្ឋឃុំត្បែង ស្រុកកណ្តាលស្ទឹង សាទរចំពោះសមិទ្ធផលថ្មីៗជាច្រើន ដែលប្រធានគណៈពង្រឹងការងារឃុំត្បែង ស្រុកកណ្តាលស្ទឹងផ្តល់ជូន
ប្រជាពលរដ្ឋឃុំត្បែង ស្រុកកណ្តាលស្ទឹង សាទរចំពោះសមិទ្ធផលថ្មីៗជាច្រើន ដែលប្រធានគណៈពង្រឹងការងារឃុំត្បែង ស្រុកកណ្តាលស្ទឹងផ្តល់ជូន
-
កិច្ចប្រជុំកំពូលអន្តរកូរ៉េលើកទី៣ អាចនឹងរៀបចំឡើងនៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង នាចុងខែសីហាខាងមុខនេះ
កូរ៉េខាងត្បូង៖ មន្រ្តីជាន់ខ្ពស់មកពីប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើងបានបើកកិច្ចប្រជុំកម្រិតខ្ពស់ទ្វេភាគីមួយនៅក្នុងថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដើម្បីធ្វើការជជែកពិភាក្សាគ្នាអំពីកាលបរិច្ឆេទ និងទីកន្លែងសម្រាប់រៀបចំជំនួបកំពូលលើកទី៣ រវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងប្រមុខដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅចុងខែសីហាខាងមុខនេះ។
-
ប្រធានមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី អបអរសារទរចំពោះការបោះឆ្នោតនៅកម្ពុជាដែលទទួលបានជោគជ័យ
នៅព្រឹកថ្ងៃ១៣ ខែសីហា ឆ្នាំ២០១៨នេះ លោក ក្រាសិ ចាន់ណាវង្ស (Krasae Chanawongse) ប្រធានមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី ទទួលបានការអនុញ្ញាតឲ្យចូលជួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន។ នៅក្នុងជំនួបនេះ លោក បានអបអរសាទរ ចំពោះកម្ពុជា ដែលបានរៀបចំការបោះឆ្នោត កាលពីពេលថ្មីៗកន្លងទៅនេះ ទទួលបានជោគជ័យ និងដំណើរការទៅបានយ៉ាងល្អឥតខ្ចោះ។
-
កម្ពុជាសម្តែងការព្រួយបារម្ភចំពោះរថយន្តទី១ ស្របពេលដែលរថយន្តទី២ត្រៀមខ្លួនរួចរាល់សម្រាប់ការប្រជែងថ្ងៃដំបូង
នាព្រឹកថ្ងៃ ទី១៣ ខែសីហានេះ គឺជាថ្ងៃប្រកួតដំបូងដែលក្រុមរថយន្ត និងក្រុមម៉ូតូមកទាំង៩ ប្រទេសបានចេញ ដំណើរពីទីក្រុង ប៉ាតាយ៉ា កន្លែងចាប់ផ្តើមប្រកួតឆ្ពោះទៅកាត់ ឃុំ ស្រុក នៅក្នុងខេត្ត កាប៉ីនបូរី ដែលមានចម្ងាយផ្លូវ១៩៧ គីឡូម៉ែត ហើយអ្នកបើកទាំងត្រូវប្រើប្រាស់បច្ចេកទេសត្រឹម៦ម៉ោងទៅដល់គោលដៅកំណត់ទើបទទួលបានពិន្ទុល្អ។
-
មនុស្សស្លាប់៩នាក់ និងរបួស១៥នាក់ ក្នុងហេតុការណ៍អគ្គិភ័យលេបត្របាក់មន្ទីរពេទ្យក្នុងទីក្រុងតៃប៉ិ កោះតៃវ៉ាន់
តៃវ៉ាន់៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា មនុស្ស៩នាក់បានបាត់បង់ជីវិត និង១៥នាក់ផ្សេងទៀតទទួលរងរបួស ដោយសារ តែគ្រោះអគ្គិភ័យដ៏កំណាចមួយបានឆាបឆេះមន្ទីរពេទ្យ មួយកន្លែង នៅព្រឹកថ្ងៃច័ន្ទ នេះ (ម៉ោងក្នុងតំបន់) នៅទីក្រុងតៃប៉ិ ហើយថែមទំាងបានបង្កការខូចខាតយ៉ាងធ្ងន់ផងដែរ ។ បើតាមការអះអាងរបស់អាជ្ញាធរតៃវ៉ាន់ គ្រោះអគ្គិភ័យដ៏អាក្រក់នេះ ត្រូវបានគេរាយការណ៍ថា បានឆាប់ឆេះជាន់ទី៧នៃមន្ទីរពេទ្យ នៅម៉ោងប្រមាណ៤និង៣៦នាទីព្រឹក ថ្ងៃច័ន្ទដើមសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ស្របពេលដែលមានអ្នកជំងឺ៣២នាក់ កំពុងសម្រាកព្យាបាលនៅជាន់នេះ ។
-
មនុស្ស៥នាក់រងរបួស ក្នុងហេតុការណ៍រញ្ជួយដីក្នុងកម្រិត៥.០វ៉ិកទ័រ នៅខេត្តយូណាន ប្រទេសចិន
ចិន៖ យោងតាមប្រភពរបស់អាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា មនុស្ស៥នាក់បានទទួលរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីក្នុងកម្រិត៥.០វ៉ិកទ័របានធ្វើការវាយប្រហារ ខេត្តយូណាន ភាគនិរតីប្រទេសចិន នៅព្រឹកថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ (ម៉ោងក្នុង តំបន់) ។
-
World Bank ព្យាករណ៍ថា ឡាវនឹងក្លាយជាប្រទេសលេចត្រដែតមួយក្នុងតំបន់ តាមរយៈការក្លាយជាចំណុចកណ្តាលនៃសង្វាក់ផលិតកម្ម
ឡាវ៖ តាមរយៈបាយការណ៍មួយរបស់ធនាគារពិភពលោក (World Bank) បានឱ្យ ដឹងថា ឡាវកំពុងដើរលើផ្លូវឆ្ពោះទៅការលេចត្រដែតឡើងក្លាយជាប្រទេសមួយដ៏សំខាន់នៅក្នុងតំបន់ ខណៈបណ្ដាក្រុមហ៊ុនបរទេសចាត់ទុកថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ គឺជាចំណុចកណ្តាលផលិតកម្មនៅក្នុងតំបន់។