Category: ព័ត៌មាន

  • ទំនងស្រវឹងស្រា បុរសម្នាក់បើករថយន្តព្រូសទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់១កង់នៅផ្លូវម៉ៅសេទុង

    ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់ នៅវេលាម៉ោង២ និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងនឹងផ្លូវលេខ១៩៣ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

  • អាជ្ញាធរខណ្ឌច្បារអំពៅចុះណែនាំប្រជាពលរដ្ឋពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន

    ភ្នំពេញ៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ លោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅ និងលោកវរសេនីយ៍ទោ ម៉ៅ សឿត អធិការស្តីទីនៃអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ បានចុះពន្យល់ណែនាំ ដល់ប្រជាពលរដ្ឋដែលរស់នៅតាមបន្ទប់ជួល ស្ថិតភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ស្តីពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន។

  • ក្រុមរថយន្តKARA កម្ពុជាបានមកដល់ទីតាំងប្រកួតហើយនៅវេលាម៉ោង២យប់មិញ

    ប្រទេសថៃ៖ ក្រុមរថយន្តប្រណាំងKARA និងម៉ូតូប្រណាំងព្រះរាជាណាចក្រកម្ពុជាបានទៅដល់ទីក្រុងប៉ាតាយ៉ា នៃខេត្តឈុនបុរី ព្រះរាជាណាចក្រថៃ ដែលជាទីតាំងចេញដំណើរការប្រកួតព្រឹត្តិការណ៍Asia Cross Country Rally2018នៅវេលាម៉ោង២យប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ។

  • Keisuke HONDA ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា

    Keisuke HONDA ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា

  • ពលរដ្ឋស្រុកបារាយណ៍ជាង១០០០នាក់ ទទួលបានការពិនិត្យព្យាបាលជំងឺពីក្រុមគ្រូពេទ្យស័្មគ្រចិត្តមកពីអាម៉េរិក

    ប្រជាពលរដ្ឋប្រមាណជាង១០០០នាក់ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ បានទទួលការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសហរដ្ឋអាម៉េរិក និងមានការចូលរួមពីក្រុមនិស្សិតពេទ្យនៅរាជធានីភ្នំពេញ និងគ្រូពេទ្យប្រចាំមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក និងក្រុមគ្រូពេទ្យជំនួយកម្ពុជាបន្ថែមទៀត ដែលដឹកនាំដោយលោកគ្រូពេទ្យ សុខ សារឿន និង លោកគ្រូពេទ្យ នី សារិត ផងដែរ។ សកម្មភាពសប្បុរសធម៌នេះ បានប្រព្រឹត្តទៅនាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ក្រោមការ សម្របសម្រួលពីសំណាក់ក្រុមការងារចុះជួយមូលដ្ឋានស្រុកបារាយណ៍ ដែលដឹកនាំដោយលោក ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ ។

  • CCP ខណ្ឌឬស្សីកែវ បន្តចុះថ្លែងអំណរគុណប្រជាពលរដ្ឋ នៅសង្កាត់ស្វាយប៉ាក

    ភ្នំពេញ៖ តំណាងឲ្យលោក ជា ពិសី អនុប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌឬស្សីកែវ លោក ប្រាជ្ញ សីហា ដែលជាសមាជិកអចិន្ត្រៃគណបក្សខណ្ឌចុះជួយសង្កាត់ស្វាយប៉ាក និងមានការរួមដំណើរពីមេភូមិ អនុភូមិស្វាយប៉ាក លោក-លោកស្រីប្រធាន និងអនុប្រធានគណបក្សសង្កាត់ស្វាយប៉ាក និងលោក រស់ គា អនុប្រធានគណបក្សខណ្ឌ នៃរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នេះ បានចុះជួបថ្លែងអំណរគុណ និងបំពេញបំណងសន្យាជាមួយប្រជាពលរដ្ឋតាមលំនៅដ្ឋាន នៅមុន និងក្រោយពេលបោះឆ្នោតតំណាងរាស្ត្រ នីតិកាលទី០៦ នៃរដ្ឋសភា កាលពីថ្ងៃទី២៩ ខែកក្កដាកន្លងទៅ ដែលពួកគាត់បាននាំគ្នាប្រើសិទ្ធផ្ទាល់ខ្លួន ដើម្បីពង្រឹងលទ្ធិប្រជាធិប្បតេយ្យ ក្នុងការអញ្ជើញទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជន ឲ្យទទួលបានជ័យជម្នះ គួរជាទីមោទនៈបំផុត តាមអនុសាសន៍ដឹកនាំចង្អុលបង្ហាញពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងជានាយករដ្ឋមន្ត្រីនៃកម្ពូជា។

  • អភិបាលខេត្តកំពង់ស្ពឺ ដឹកនាំមន្ត្រីរាជការ យកអំណោយទៅចែកជូនពលរដ្ឋចំនួន៤០០គ្រួសារ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅក្រុងស្ទឹងត្រែង

    (ស្ទឹងត្រែង)៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ មន្ត្រីរាជការគ្រប់មន្ទីរអង្គភាព ជុំវិញខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនគ្រួសារ រងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៤០០គ្រួសារ មកពីភូមិមួយចំនួនរបស់ក្រុង-ខេត្តស្ទឹងត្រែង។ឯកឧត្តម វ៉ី សំណាង បានឲ្យដឹងថា អំណោយដែលបាននាំយកទៅចែកជូនបងប្អូន ប្រជាពលរដ្ឋនាពេលនេះ គឺជាការរួមចំណែកពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ព្រមទាំងសប្បុរសជនផ្សេងៗ ក្នុងលក្ខណៈការងារមនុស្សធម៌ ដើម្បីយកមកជួយបងប្អូននាថ្ងៃនេះ។ ឯកឧត្តមអភិបាលខេត្ត បានបន្តថា ខេត្តកំពង់ស្ពឺក៏បានទទួលរងគ្រោះទឹកជំនន់ តែប៉ះពាល់តិចតួចជាងអ្នកខេត្តស្ទឹងត្រែង ដូច្នេះហើយក្នុងនាមរដ្ឋបាលខេត្តកំពង់ស្ពឺ បានកៀរគរសប្បុរសជនជាច្រើនចូលរួម និងនាំមកចែកជូននាពេលនេះ ដែលក្នុងនោះរួមមាន៖ អង្ករ, មី, និងត្រីខ ដោយក្នុងមួយគ្រួសារទទួលបានស្មើៗគ្នា៕

  • អភិបាលខេត្តបាត់ដំបងដឹកនាំមន្ត្រីជំនាញ ដើម្បីត្រួតពិនិត្យមើលពីសក្តានុពលនៃប្រព័ន្ធធារាសាស្ត្រ”ទំនប់អាងកង្ហត”និងប្រព័ន្ធប្រឡាយមេរចែកទឹកនៅតាមបណ្តាស្រុក-ក្រុង សំខាន់ៗ មួយចំនួន

    ប៉ុន្មានថ្ងៃនេះ បណ្តាស្រុកមួយចំនួនក្នុងខេត្តបាត់ដំបងកំពុងទទួលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត មិនបាន ទទួលទឹកភ្លៀងគ្រប់គ្រាន់ វាបានបង្កធ្វើឲ្យការដាំដុះដំណាំ ស្រូវមួយចំនួន បានរងនូវការប៉ះពាល់ធ្ងន់ធ្ងរដល់ការដាំដុះដំណាំស្រូវរដូវវស្សាក្នុងស្រុក។ ហើយត្រូវបានអាជ្ញាធររដ្ឋ បាលស្រុកនៅទីនោះ មានការកង្វល់ខ្លាំង។ តែកង្វល់ទាំង នោះ ត្រូវបានធូរស្រាលទៅវិញដោយសារតែនៅតាមបណ្តាស្រុករងផលប៉ះពាល់ទាំងនោះ ទទួលបាននូវទឹកភ្លៀងជា បន្តបន្ទាប់ធ្វើឲ្យការដាំដុះដំណាំស្រូវពួកគាត់បានធូរស្រាលមួយកម្រឹត។ហើយស្រុកដែលត្អូញត្អែរពីគ្រោះរាំងស្ងួតកន្លងមកនេះ រួមមាន៖ ស្រុកគាស់ក្រឡ និង ស្រុករុក្ខគីរី ។        ដោយមើលឃើញពីការកង្វល់និងបារម្ភពីផលប៉ះពា ល់ដោយគ្រោះរាំងស្ងួត និងក្តីកង្វល់កង្វះទឹកស្រោចស្រពដំណាំស្រូវ របស់ បងប្អូនប្រជាកសិករ ទាំងនោះ ឯ.ឧ ងួន រតនៈ អភិបាលខេត្តបាត់ដំបង អមដំណើរដោយ ឯ.ឧ ប៉ោ ទ្រី ឌឿន ទីប្រឹក្សាសម្តេចក្រឡាហោម សខេង និងជាប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបាត់ដំបង ឯ.ឧអភិបាល រងខេត្តនិងថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធសំខាន់ៗមួយចំនួនជាពិសេសលោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង ព្រមទាំងអាជ្ញាធរស្រុកពាក់ព័ន្ធនៅទីនោះ។ បានចុះត្រួតពិនិត្យមើលពីវឌ្ឍនភាព នៃសក្តានុពលប្រព័ន្ធធារាសាស្ត្រ”ទំនប់ទឹកអាងកង្ហត” ដែលស្ថិតនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង និងផ្តោតចុះត្រួតពិនិត្យ នូវ ប្រព័ន្ធប្រឡាយមេរ ដែលជាប្រឡាយធ្វើការបែងចែកទៅកាន់បណ្តាស្រុក-ក្រុងមួយចំនួន។ជាពិសេស តាមបណ្តាស្រុកចំនួន០៤រួមមានស្រុកបាណន់,គាស់ក្រឡ,មោងឫស្សី និងស្រុកសង្កែ…

  • អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងអស់ទាំងស្រុង

    ខេត្តពោធិ៍សាត់៖ នៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅភូមិអិស្លាម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុង។ ហេតុការណ៍នេះគេនៅមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យកើតឡើងនៅឡើយទេ។ប្រភពក្រៅផ្លូវការនិយាយថា នៅមុនកើតហេតុ ក្រុមគ្រួសារមានការឈ្លោះទាស់ទែងគ្នា​ (ដណ្តើមកេរ្តិ៍) ក៏ស្រាប់តែមួយសន្ទុះ កើតមានអគ្គិភ័យតែម្តង។ ពេលនេះសមត្ថកិច្ចបាននិងកំពុងស៊ើបអង្កេត​រកមូលហេតុ៕ 

  • ក្លិបដេអិនបំបាក់ ក្រសួងការពារជាតិ គ្រងជើងឯកសីដក់ ឆ្នាំ២០១៨

    ក្លិបដេអិនបំបាក់ ក្រសួងការពារជាតិ គ្រងជើងឯកសីដក់ ឆ្នាំ២០១៨