Category: ព័ត៌មាន

  • សហរដ្ឋអាមេរិកប្រកាសដំឡើងពន្ធទ្វេដងលើផលិតផលដែកថែប និងអាលុយមី ញ៉ូមនាំចូលពីប្រទេសទួរគី

    សហរដ្ឋអាមេរិក៖ អ្នកនំាពាក្យសេតវិមានបានលើកឡើងនៅក្នុងថ្ងៃ សុក្រ សប្តាហ៍ នេះថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសឲ្យដឹងថា រូប លោកបានសម្រេចបង្កើនអត្រាពន្ធទ្វេដង ទៅលើការនាំចូលដែកថែក និងអាលុយ មីញ៉ូមពីប្រទេសទួរគី ។បើតាមអ្នកនំាពាក្យសេតវិមាន ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានអនុញ្ញាតឱ្យមានការរៀបចំឯកសារ ដើម្បីបង្កើនពន្ធទ្វេដងលើការនំាចូល ដែកថែប និងអាលុយមីញ៉ូមពីប្រទេសទួរគី ។ ក្រោយពីសេចក្តីប្រកាសរបស់លោក ត្រាំ ត្រូវបានធ្វើឡើង ភ្លាមៗនោះអត្រាប្តូរប្រាក់នៃរូបិយបណ្ណ លីរ៉ា របស់ប្រទេស ទួរគី បានធ្លាក់ស្រុតចុះជាខ្លាំងមិនធ្លាប់មាន បើធៀបនឹងលុយដុល្លារអាមេរិក ។បើតាមសាររបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅលើបណ្តាញសង្គម Twitter នោះ អត្រានៃការយកពន្ធទៅលើផលិតផលដែកថែប និងអាលុយមីញ៉ូម របស់ទួរគីនាពេលនេះ គឺកើនឡើងដល់៥០ភាគរយសម្រាប់ដែកថែប និង២០ ភាគរយទៀតសម្រាប់អាលុយមីញ៉ូម ហើយលោក ត្រាំ ថែមទំាងនិយាយអះអាងដែរ ថា បច្ចុប្បន្នទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងអង់ការ៉ា គឺមិន ល្អនោះឡើយ ៕…

  • សារព័ត៌មានរុស្ស៊ីចេញផ្សាយថា អ៊ីរ៉ង់លួចធ្វើតេស្តបាញ់មីស៊ីលផ្លោងរំលងច្រកសមុទ្រយុទ្ធសាស្រ្តរបស់អន្តរជាតិ

    សារព័ត៌មានរុស្ស៊ីចេញផ្សាយថា អ៊ីរ៉ង់លួចធ្វើតេស្តបាញ់មីស៊ីលផ្លោងរំលងច្រកសមុទ្រយុទ្ធសាស្រ្តរបស់អន្តរជាតិ

    អ៊ីរ៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថា កងទ័ពជើងទឹកអ៊ីរ៉ង់បានលួចបាញ់ សាកល្បងមីស៊ីលផ្លោង ក្នុងពេលធ្វើសមយុទ្ធយោធានៅច្រកសមុទ្រយុទ្ធសាស្រ្ត Hormuz កាលពីសប្តាហ៍មុននេះ ។ យោងតាមប្រភពរបស់ផ្កាយរណបស៊ើបការណ៍ និងមន្រ្តីរដ្ឋាភិបាលសហរដ្ឋអាមេ រិកផងនោះ បានអោយដឹងថា កងទ័ពអ៊ីរ៉ង់បានធ្វើតេស្តបាញ់មីស៊ីលផ្លោងប្រភេទ Fateh-110 Mod 3 នៅអំឡុងការធ្វើសមយុទ្ធយោធាជើងទឹកទ្រង់ទ្រាយធំ ដែលជាការហាត់សមដើម្បីបិទច្រកសមុទ្រ Hormuz ។ហើយបើព័ត៌មានខាងលើជាការពិតមែននោះ វាទំនងជាលើកទីមួយហើយ ដែល រដ្ឋាភិបាលទីក្រុងតេហេរ៉ង់បានធ្វើតេស្តមីស៊ីលនៅក្នុងឆ្នាំ២០១៨នេះ ក៏ប៉ុន្តែជុំវិញសេចក្តីរាយការណ៍នេះដែរ មន្ទីរបញ្ចកោណអាមេរិកបានបញ្ជាក់ថា ខ្លួនដឹងអំពីការធ្វើសមយុទ្ធយោធារបស់អ៊ីរ៉ង់ តែពុំបានបកស្រាយពាក់ព័ន្ធនឹងការធ្វើតេស្តសព្វាវុធ នេះឡើយ ៕

  • ទីក្រុងព្យុងយ៉ាងប្រកាសទាត់ចោលសំណើរបស់សហរដ្ឋអាមេរិកអោយពន្លឿន ការលុបបំបាត់នុយក្លេអ៊ែររបស់ខ្លួន

    សហរដ្ឋអាមេរិក៖ សារព័ត៌មានរុស្ស៊ីបានចេញផ្សាយថា កូរ៉េខាងជើងបានធ្វើការ ច្រានចោលរាល់សំណើទាំងអស់របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ស្តីអំពីការចាប់ ផ្តើមដំណើរការនៃការរំសាយអាវុធនុយក្លេអ៊ែររបស់ខ្លួន ។ប៉ុន្តែស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានលើកឡើងនូវរឿង ល្អៗមួយចំនួន ដែលកូរ៉េខាងជើងបានធ្វើរួចមកហើយនោះ ក្នុងន័យបង្ហាញពីចេត នាល្អ និងភាពស្មោះត្រង់ប្រាកដប្រជា រួមមានទាំងការសម្រេចចិត្តបញ្ឈប់ធ្វើតេស្ត មីស៊ីលផ្លោង និងការប្រគល់អដិ្ឋធាតុទាហានអាមេរិកជាដើម ។ ដោយឡែកបើតាម ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិកនោះ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានបដិសេធចោល ចំពោះការស្នើឲ្យបោះបង់ចោលអាវុធនុយក្លេអ៊ែរមួយចំនួនរបស់ខ្លួននាពេល ឆាប់ៗខាងមុខ ដើម្បីបង្ហាញអំពីសុឆន្ទៈ ហើយថែមទំាំងបានចាត់ទុកសំណើរបស់ សហរដ្ឋអាមេរិកថា ដូចជាសំណើរបស់ក្រុមជនអន្ធពាល ។គួរបញ្ជាក់ផងដែរថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក រី យ៉ុង ហូ បាននិយាយ ថា ប្រទេសរបស់លោកនឹងបន្តរក្សាចំណេះដឹងផ្នែកនុយក្លេអ៊ែរ ដើម្បីទុកវាជាមធ្យោ បាយប្រឆាំងនឹងគោលនយោបាយអរិភាពរបស់សហរដ្ឋអាមេរិក ចំពោះទីក្រុងព្យុង យ៉ាង ខណៈការអះអាងនេះ ធ្វើឡើងនៅអំឡុងពេលបំពេញដំណើរទស្សនកិច្ចរយៈ ពេលបីថ្ងៃនៅក្នុងប្រទេសអ៊ីរ៉ង់ ដោយផ្ដើមកាលពីថ្ងៃ អង្គារ៍ សប្តាហ៍នេះ ៕

  • ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងនៅប្រទេសជប៉ុន បណ្តាលអោយ មនុស្ស៩នាក់បាត់បង់ជីវិត

    ជប៉ុន៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា ឧទ្ធម្ភាគចក្រមួយគ្រឿង ប្រភេទ Bell 412EP ដែលត្រូវបានដាក់ឲ្យដំណើរការតាំងពីឆ្នាំ១៩៩៧ របស់រដ្ឋ បាលខេត្តហ្គាន់ម៉ា បានបាត់ដំណឹងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃ សុក្រ សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ហើយមូលហេតុនៃការធ្លាក់នេះ កំពុងស្ថិតនៅក្រោមដំណើរការ ស៊ើបអង្កេតពីសំណាក់អ្នកជំនាញខេត្ត ។បើតាមសេចក្តីរាយការណ៍របស់អាជ្ញាធរក្នុងតំបន់ មនុស្សជិះនៅលើឧទ្ធម្ភាគចក្រនៃរដ្ឋបាលខេត្តហ្គាន់ម៉ាទាំងអស់ចំនួន៩នាក់បានបាត់បង់ជីវិត បន្ទាប់ពីហេតុ ការណ៍ធ្លាក់ឧទ្ធម្ភាគចក្រដ៏អាក្រក់នេះ ដែលស្ថិតនៅឯតំបន់ភ្នំភាគខាងជើងទីក្រុង តូក្យូ ក្បែរប្រជុំកោះណាហ្គាណូ ។បច្ចុប្បន្នប្រតិបត្តិការតាមរកឧទ្ធម្ភាគចក្រខាងលើ បានឈានមកទល់នឹងព្រឹកថ្ងៃ សៅរ៍នេះ គឺត្រូវបានចូលរួមដោយកងកម្លាំងស្វ័យការពារជប៉ុនសរុប១៦០នាក់ ហើយអាកាសយានិកដែលបានទទួលមរណភាពក្នុងករណីធ្លាក់នេះ គឺមានឈ្មោះ ថា នូរីយូគិ អាម៉ាហ្គៃ អាយុ៥៧ឆ្នាំ ដោយរូបលោកត្រូវបានគេអះអាងថា ធ្លាប់មាន បទពិសោធន៍ហោះហើរជាយូរណាស់មកហើយ ៕

  • ក្រុមប្រណាំងរបស់កម្ពុជា បានចេញដំណើរទៅចូលរួម ការប្រកួត ព្រឹត្តការណ៍ Asia Cross Country Rally2018 នៅប្រទេសថៃ

    ក្រុមប្រណាំងរបស់កម្ពុជា បានចេញដំណើរទៅចូលរួម ការប្រកួត ព្រឹត្តការណ៍ Asia Cross Country Rally2018 នៅប្រទេសថៃ

  • សេចក្តីថ្លែងការណ៍របស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា

  • គ្រួសារជនពិការ ១គ្រួសារ បានទទួលថវិកាបេឡាមរណសង្គ្រោះចំនួន ៨,០០០,០០០ ៛ ពីសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង

    កំពង់ឆ្នាំង: ថ្ងៃសុក្រ ១៤រោចខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ៣:៣០ ឯកឧត្តម ឧត្តមសេនីយ៍ទោ ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត, លោក ចក់ កែវចំរើន ប្រធានការិយាល័យបេឡាជាតិ អតីតយុទ្ធជន ខេត្ត  រួមជាមួយមន្រ្តីក្រុមការងារ ស.អ.ក ថ្នាក់ ក្រុង ស្រុក និងសាខាឃុំ សង្កាត់ បាននាំយកថវិកា បេឡាមរណសង្គ្រោះ របស់សមាគមអតីតយុទ្ធជនកម្ពុជា​ ចំនួន ៨,០០០,០០០៛ ទៅប្រគល់ជូនក្រុមគ្រួសារនៃសព អតីតយុទ្ធជន ចំនួនពីរគ្រួសារ​​ក្នុងនោះ​  :      ១. លោក សៀន ម៉ៅ ត្រូវជាកូនរបស់សពសមាជិក សអក ប្រភេទគ្រួសារមរណៈ ឈ្មោះ ប៊ុន សូហឿន ទទួលមរណភាពនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ នៅភូមិ ទី៥ សង្កាត់ខ្សាម…

  • រថយន្ត Ford Ranger ពាក់ស្លាកលេខរដ្ឋ 13 2-5566 បុកក្បាលនាគចែកផ្លូវបាក់១កង់ ឯរថយន្តក្រឡាប់ផ្ងាជើងម្ខាង

     ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាកFordRanger ក្នុងល្បឿនយ៉ាងលឿន​ ហើយបានជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងម្ខាង រងការខូចខាតយ៉ាងដំណំ ។      ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃសុក្រ ទី១០ ខែ សីហា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុងកែងនិងផ្លូវ១៩៩ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

  • ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់

      ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តទាំងស្រវឹង ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់ នៅវេលាម៉ោង១ និង៥០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវព្រះសីហនុ កែងនិងផ្លូវលេខ១៤៣ ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ  ។        តាមសាក្សីដែលឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញរថយន្តកាមរីហាយព្រឺក ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AC-4632 ដែលបើកបរដោយបុរសម្នាក់មានស្ថានភាពស្រវឹងស្រាជាខ្លាំង បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតមកបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរបាំងថ្ម(ក្បាលនាគ)បាក់អស់១កង់ រីឯរថយន្តបង្កវិញ បានដាច់កាឡែកង់មុខ និងកាងផ្នែកខាងឆ្វេងយ៉ាងដំណំ ដោយរថយន្តមិនអាចបន្តទៅមុខបាន តែសំណាងល្អមិនបង្កឲ្យមនុស្សរងរបួស ។

  • លទ្ធផលលឿនពេក! បើករថយន្តលឿនពេក វ៉ាក់អើជាមួយរថយន្តផ្សេង ក៏ទាញចង្កូតក្រឡាប់ផ្ងារជើងខ្លួនឯង សំណាងគ្មានអ្នករបួស

     ភ្នំពេញ៖ រថយន្ដដឹកអេតចាយមួយគ្រឿង បានធ្វើដំណើរក្នុងល្បឿនលឿន មិនប្រយ័ត្ននៅផ្លូវបែកជាបួន ហើយគេចពីរថយន្ដផ្សែងកំពុងឆ្លងផ្លូវ ក៏បួងរេចង្កូតក្រឡាប់ផ្ងារជើងម្ខាង ចាក់សំភារៈអេតចាយពេញផ្លូវ សំណាងល្អគ្មានអ្នកណាម្នាក់រងរបួស ។        ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្លូវ៦០ ម៉ែត្រ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។