-
សាខាកាំកុងត្រូលខេត្តសៀមរាបដោយមានកិច្ចសហការពីមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈគ្រប់គ្រងផ្សារ បានចុះទៅធ្វើការត្រួតពិនិត្យលើភាពមិនប្រក្រតី និងអនុលោមភាព នៃទំនិញម្ហូបអាហារដែលបានដាក់តាំងលក់ក្នុងទីផ្សារនោះ
សៀមរាប៖ សាខាកាំកុងត្រូលខេត្តសៀមរាបដោយមានកិច្ចសហការពីមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈគ្រប់គ្រងផ្សារ បានចុះទៅធ្វើការត្រួតពិនិត្យទៅលើភាពមិនប្រក្រតី និងអនុលោមភាព នៃទំនិញម្ហូបអាហារដែលបានដាក់តាំងលក់ក្នុងទីនោះ។ ប្រតិបត្តិការណ៏នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ នៅក្នុងផ្សារដើមក្តឡាញ់ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
-
អភិបាលខណ្ឌឬស្សីកែវ ដឹកនាំមន្រ្តីនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនពលរដ្ឋរងគ្រោះដោយទឹកទន្លេសាបជន់លិច៥៤គ្រួសារ នៅសង្កាត់គីឡូម៉ែត្រលេខ៦
(ភ្នំពេញ)៖ រដូវទឹកឡើងបានឈានចូលមកដល់ បណ្ដាលឲ្យជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋតាមជួរមាត់ទន្លេ ចំនួន៥៤គ្រួសារ ស្ថិតក្នុងភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ ពួកគាត់បានទទួលការសំណេះសំណាល និងទទួលយកអំណោយជួយសង្គ្រោះជាគ្រឿងឧបភោគបរិភោគមានអង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិការ ដើម្បីដោះស្រាយក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពីលោក ជា ពិសី ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវ និងជាអភិបាលខណ្ឌ ជាមួយអាជ្ញាធរសង្កាត់-ភូមិ និងមន្ត្រីពាក់ព័ន្ធ ជុំនួសមុខឲ្យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ភរិយាដ៍ឧត្តុងឧត្តមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
-
គ.ជ.ប៖ ការប្រកាសលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨
-
លួចគាស់បន្ទប់គេ២ដងបានសម្រេច ញ៉ាមមកលើកទី៣ ត្រូវសមត្ថកិច្ចវាយខ្នោះ
ភ្នំពេញៈ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពគាស់បន្ទប់ប្រជាពលរដ្ឋ នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ទាំងត្រង់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ។
-
បើកម៉ូតូលឿនជ្រុលទៅបុកគូទរថយន្ត រងរបួសធ្ងន់
ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពី ជិះម៉ូតូលឿនជ្រុលទៅបុកគូទរថយន្តពីក្រោយ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវសហព័ន្ធរុស្សីក្នុងសង្កាត់អូបែកក្អមខណ្ឌសែនសុខ។
-
ប្រមុខការទូតកូរ៉េខាងជើងអះអាងថា ប្រទេសខ្លួននឹងបន្តចំណេះដឹងផលិតអាវុធនុយក្លេអ៊ែរ
កូរ៉េខាងជើង៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក រី យ៉ុង ហូ បាននិយាយថា ប្រទេសរបស់លោកនឹងបន្តរក្សាចំណេះដឹងផ្នែកនុយក្លេអ៊ែរ ដើម្បីទុកវាជាមធ្យោបាយប្រឆាំងនឹងគោលនយោបាយអរិភាពរបស់សហរដ្ឋអាម៉េរិក ចំពោះទីក្រុងព្យុងយ៉ាង។ លោក រី យ៉ុងហូ បានធ្វើការកត់សម្គាល់បែបនេះ នៅអំឡុងពេលបំពេញដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃនៅក្នុងប្រទេសអ៊ីរ៉ង់ ដោយផ្ដើមកាលពីថ្ងៃ អង្គារ៍សប្តាហ៍នេះ។
-
ក្រុមហ៊ុនកូរ៉េខាងត្បូងចំនួន៣ រងការចោទប្រកាន់ពីបទរំលោភទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ជុំវិញការលួចនាំចូលធ្យូងថ្មពីកូរ៉េខាងជើង
កូរ៉េខាងត្បូង៖ មន្ត្រីពន្ធគយកូរ៉េខាងត្បូងបានលើកឡើងថា ក្រុមហ៊ុនកូរ៉េខាងត្បូងចំនួន៣បាននាំចូលធ្យូថ្មពីកូរ៉េខាងជើង តាមរយៈការក្លែងបន្លំថា ជាផលិតផលរបស់រុស្ស៊ី ដែលនេះ គឺជាសកម្មភាពមួយរំលោភបំពានលើដំណោះស្រាយរបស់អង្គការសហប្រជាជាតិ។ ទន្ទឹមនឹងការអះអាងនេះ អាជ្ញាធរពន្ធគយកូរ៉េខាងត្បូងមិនបានបញ្ជាក់ពីអត្តសញ្ញាណក្រុមហ៊ុនទាំងបីខាងលើនោះទេ ប៉ុន្តែបាននិយាយថា ធ្យូងថ្មកូរ៉េខាងជើង ៣៥,០០០តោន ត្រូវបានដឹកមកកាន់កូរ៉េខាងត្បូង នៅចន្លោះពីខែមេសា ដល់ខែតុលា ឆ្នាំ២០១៧ ហើយធ្យូងថ្មទាំងនេះ មានតម្លៃសរុបជាង៥,៨លានដុល្លារអាម៉េរិក។
-
មន្ត្រីជំនាញសុវត្ថិភាពម្ហូបអាហារ៖ គិតត្រឹមរយៈពេល៧ខែ ឆ្នាំ២០១៨ អាជីវករ មានការយល់ដឹងច្រើន អំពីផលប៉ះពាល់នៃសារធាតុគីមីហាមឃាត់ក្នុងចំណីអាហារ
ភ្នំពេញ ៖ មន្ត្រីជំនាញសុវត្ថិភាពម្ហូបអាហារ នៃអគ្គនាយកដ្ឋានកាំកុងត្រូល បានបញ្ជាក់ថា គិតត្រឹមរយៈពេល៧ ខែ ឆ្នាំ២០១៨នេះ ចំពោះបញ្ហាម្ហូបអាហារដែលមានសារធាតុគីមី និងខុសបច្ចេកទេស ឃើញថា មានការថយចុះ និងមិនសូវមានដាក់លក់នៅក្នុងទីផ្សារ ដោយសារអាជីវករមានការយល់ដឹងច្រើនជាងមុន។ នេះបើតាមការអះអាងរបស់លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានលើកឡើងនៅក្នុងប្រតិបត្តិការចុះត្រួតពិនិត្យ អប់រំ និងផ្សព្វផ្សាយពីសុវត្ថិភាពម្ហូបអាហារ នៅផ្សារទំនប់ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៨។
-
តារាល្បីៗជាច្រើនបាក់ទឹកចិត្ត ក្រោយមិនមានការគាំទ្រការប្រគុំតន្ត្រីសប្បុរសធម៌
ភ្នំពេញ៖ វត្តមានតារាប្រុសស្រីល្បីជាច្រើនដួង បានបង្ហាញអារម្មណ៍មិនសប្បាយ និងបាក់ទឹកចិត្តយ៉ាងខ្លាំង ខណៈដែលការប្រគំតន្ត្រីស្បុរសធម៌មួយ ដែលត្រៀមប្រគុំនៅថ្ងៃទី១១ ខែសីហានេះ ហាក់មិនមានការចាប់អារម្មណ៍ពីមហាជន។
-
កូរ៉េខាងត្បូង និងកូរ៉េខាងជើងឈានដល់ការព្រមព្រៀងគ្នារៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី នៅសប្តាហ៍ក្រោយ
កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានលើកឡើងថា ខ្លួនគ្រោងនឹងរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីជាមួយកូរ៉េខាងជើងនាសប្តាហ៍ក្រោយនេះ ស្ថិតក្នុងគោលបំណង ពិភាក្សាស្តីអំពីវិធីសាស្រ្តអនុវត្តតាមសេចក្តីថ្លែងការណ៍រួមគ្នា ដែលត្រូវបានចុះហត្ថលេខាដោយមេដឹកនាំកំពូលប្រទេសទាំងពីរ កាលពីខែមេសាកន្លងទៅនេះ។