Category: ព័ត៌មាន

  • អភិបាលខណ្ឌឫស្សីកែវ បន្តចុះថ្លែងអំណរគុណប្រជាពលរដ្ឋតាមលំនៅដ្ឋាន ដែលបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានបន្តដឹកនាំអាជ្ញាធរសង្កាត់-ភូមិ និងមន្ត្រីពាក់ព័ន្ធ ចុះជួបថ្លែងអំណរគុណប្រជាពលរដ្ឋដោយផ្ទាល់តាមលំនៅដ្ឋាននីមួយៗ ស្ថិតក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

  • ប្រជាជនប្រមាណ៨០០នាក់បាត់បង់ជីវិត ដោយសារគ្រោះមហន្តរាយទឹកជំនន់ និងបំណាក់ដីនៅប្រទេសឥណ្ឌា

    ឥណ្ឌា៖ ភ្លៀងរដូវវស្សាបានបង្កជាគ្រោះមហន្តរាយទឹកជំនន់ និងល្បាប់ភក់វាយ ប្រហារនៅទូទំាងប្រទេសឥណ្ឌា ហើយបណ្តាលឲ្យប្រជាជនប្រមាណ៨០០នាក់ ត្រូវបានគេអះអាងថា បានបាត់បង់ជីវិតនៅតាមបណ្តារដ្ឋចំនួន៨ ចាប់តាំងពីចុងខែមិថុនាកន្លងទៅនេះ។

  • Apple បានក្លាយជាក្រុមហ៊ុនដំបូងគេនៅលើពិភពលោក ដែលមានតម្លៃឈានដល់១ទ្រីលានដុល្លារអាម៉េរិក

    សហរដ្ឋអាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យលំដាប់ពិភពលោករបស់សហរដ្ឋអាម៉េរិក Apple បានក្លាយជាក្រុមហ៊ុនដំបូងគេនៅលើពិភពលោក ដែលមានតម្លៃឈានដល់១ទ្រីលានដុល្លារអាម៉េរិក។ បើតាមសារព័ត៌មានក្នុងស្រុក Apple បានក្លាយជាក្រុមហ៊ុនដំបូងគេដែលមានតម្លៃប្រមាណ៩០០ប៊ីលានដុល្លារអាម៉េរិក កាលពី៩ខែមុន ពោលគឺនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅនេះ។ ដោយមានលោក Tim Cook ជានាយកប្រតិបត្តិ Apple ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទម៉ាក iPhone នេះ មានតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបានកើនឡើងដល់២០៧.០៥ ខណៈភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោកនេះ បានកើនឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា លទ្ធផលនៃការលក់របស់ក្រុមហ៊ុនមានភាពរឹងមាំនៅក្នុងត្រីមាសចុងក្រោយនេះ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple បានលក់ទូរសព្ទ iPhones ចំនួន៤១.៣លានគ្រឿង កាលពីត្រីមាសកន្លងទៅ ហើយសេចក្តីរាយការណ៍បានឲ្យដឹងថា តម្លៃលក់ជាមធ្យមគឺ៧២៤ដុល្លារអាម៉េរិកក្នុងមួយគ្រឿង។ ស្របពេលជាមួយគ្នានោះដែរ ក្រុមហ៊ុន Apple បានផ្ដួលក្រុមហ៊ុន Amazon និងក្រុមហ៊ុន Microsoft ដើម្បីក្លាយជាក្រុមហ៊ុនឯកជនដំបូងគេលើពិភពលោក ដែលមានទ្រព្យ១ទ្រីលានដុល្លារអាម៉េរិក៕

  • អធិរាជស្មាតហ្វូន Samsung Galaxy Note9 បើកបង្ហាញរូបរាងជាផ្លូវការ ដើម្បីត្រៀមខ្លួនវាយលុកដណ្តើមចំណែកទីផ្សារនៅក្នុងប្រទេសកម្ពុជា

    ភ្នំពេញ៖ បន្ទាប់ពីបានបើកសម្ពោធជាផ្លូវការកាលពីយប់មិញនេះ នៅទីក្រុងញូយ៉ក សហរដ្ឋអាម៉េរិកនោះ នាព្រឹកថ្ងៃទី១០ ខែសីហានេះ ក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជាបានអញ្ចើញអ្នកសារព័ត៌ មានជួបជុំគ្នាទស្សនាការផ្សាយផ្ទាល់នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ ដើម្បីធ្វើជាសាក្សីនៃការបើកបង្ហាញជាសកលនៃការបើកកំណត់ត្រាថ្មី នៃអច្ឆរិយភាពរបស់អធិរាជស្មាតហ្វូន Samsung Galaxy Note9 ដើម្បីត្រៀមខ្លួនវាយលុកដណើ្តមចំណែកទីផ្សារស្មាតហ្វូននៅកម្ពុជានាពេលឆាប់ៗខាងមុខនេះ។

  • នៅផ្សារទំនើបសូរិយា សេនធើ ភ័នធ៍ នឹងមានការលក់បញ្ចុះតម្លៃដែលពុំធ្លាប់មាន ក្នុងឱកាសអបអរ គម្រប់១៥ឆ្នំារបស់ខ្លួន

    ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ នឹងរៀបចំការអបអរសាទរខួប១៥ឆ្នាំ នៃការដំណើរការ និងជាផ្សារទំនើបដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ អ្វីដែលជាការផ្តល់យ៉ាងពិសេសជូននោះគឺ ភោជនីយដ្ឋានល្បីៗស្ទើរតែទាំងអស់ នឹងមានការបញ្ចុះតម្លៃ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ រួមមាន៖ *Bonchon នឹងផ្តល់ជូនការបញ្ចុះតម្លៃ១៥%*KOI នឹងផ្តល់ជូនការបញ្ចុះតម្លៃ២០% សម្រាប់ការទិញកាតសមាជិក និងទទួលបានគូប៉ុងចំនួន១កែវដោយឥតគិតថ្លៃ*Pepper Lunch នឹងផ្តល់ជូននៃការទិញមុខម្ហូបណាមួយថែមការ៉េម១កែវ*The Pizza Company នឹងផ្តល់ជូននៃការទិញ ភីហ្សា១ ថែម១*ការ៉េម Swensen’s នឹងផ្តល់ជូននៃការទិញ១ស្កូប ថែម១ស្កូប*ការ៉េម Dairy Queen នឹងផ្តល់ជូននៃការទិញ ហតដក១ ថែមនំ១*Bar B Q Plaza នឹងផ្តល់ជូនប័ណ្ណសាច់ប្រាក់១០ដុល្លារ ចំនួន២០រង្វាន់*Treasures of Cambodia នឹងផ្តល់ជូនការបញ្ចុះតម្លៃ១៥% រាល់ការទិញផលិតផលខ្មែរ ធ្វើដោយដៃទាំងអស់*Flavours of Cambodia ឬអាហារដ្ឋានម្ហូបខ្មែរ ស្ថិតនៅជាន់ទី៤ នឹងផ្តល់ជូន១៥% បន្ថែមទៀត រាល់ពេលប្តូរប័ណ្ណសាច់ប្រាក់។…

  • សភារុស្ស៊ីអះអាងថា ការនាំចេញក្បាលម៉ាស៊ីនបាញ់គ្រាប់រ៉ុក្កែតទៅកាន់សហរដ្ឋអាម៉េរិកនឹងត្រូវរឹតបន្តឹង

    រុស្ស៊ី៖ សមាជិកសភារុស្ស៊ី លោក សឺហ្គៃ រីយ៉ាបាក់ឃីន បានថ្លែងឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍តថា រដ្ឋាភិបាលទីក្រុង ម៉ូស្គូ អាចនឹងរឹតត្បិតទៅលើការនាំចេញក្បាលម៉ាស៊ីនបាញ់គ្រាប់រ៉ុក្កែត RD-180 ទៅកាន់សហរដ្ឋអាម៉េរិក បើសិនណាជារដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនដាក់ទណ្ឌកម្មថ្មីមែននោះ។ សូមរំលឹកថា សហរដ្ឋអាម៉េរិកបានប្រកាសកាលពីថ្ងៃពុធសប្តាហ៍នេះថា ខ្លួននឹងដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើប្រទេសរុស្ស៊ី ក្រោយពីបានកំណត់ឃើញថា ទីក្រុងម៉ូស្គូជាអ្នកទទួលខុសត្រូវទៅលើរឿងដាក់ថ្នាំបំពុលទៅលើអតីតអ្នកស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី គឺលោក សឺហ្គៃ ស្គ្រីផាល់ និងកូនស្រីរបស់គាត់ នៅក្នុងប្រទេសអង់គ្លេស។ ប៉ុន្តែប្រទេសរុស្ស៊ី បានបដិសេធជាច្រើនលើកច្រើនសាថា មិនមានអ្វីដែលជាប់ពាក់ព័ន្ធទៅនឹងរឿងអស់នេះនោះទេ៕

  • សហរដ្ឋអាម៉េរិកមានផែនការបង្កើតយោធាអវកាសថ្មីនៅឆ្នាំ២០២០ខាងមុខនេះ

    សហរដ្ឋអាម៉េរិក៖ រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាន ប្រកាសអំពីផែនការមួយថា នឹងបង្កើតកងកម្លាំងអាវកាសមួយ ដែលជាសាខាទី៦ នៃយោធាសហរដ្ឋអាម៉េរិកនៅត្រឹមឆ្នាំ២០២០ខាងមុខនេះ។ តាមរយៈផែនការនេះដែរ ត្រូវបានដាក់បង្ហាញដោយអនុប្រធានាធិបតីអាម៉េរិក លោក ម៉ៃ ផែន ក្នុងគោលបំណងដើម្បីពង្រឹងអំណាចរបស់សហរដ្ឋអាម៉េរិកសម្រាប់ទប់ទល់នឹងការរីកចម្រើនរបស់សត្រូវ ក្នុងនោះរួមមាន រុស្ស៊ី និងចិនជាដើម។

  • តំណាងក្លឹបការ៉ាអះអាងកម្ពុជារំពឹងខ្ពស់ទទួលបានលទ្ធផលល្អប្រសើរលើប្រភេទរថយន្តប្រើសាំងសម្រាប់ការប្រជែងក្នុង Asia Cross Country Rally2018

     តំណាងក្លឹបការ៉ា លោក ហ៊ូ សិទ្ធិគុណ អះអាងថា ក្រុមរថយន្តកម្ពុជាដែលទៅចូលរួមប្រជែងក្នុងព្រឹត្តិការណ៍ Asia Cross Country Rally2018 ដែលជាការរៀបចំរួមគ្នារវាង ក្រុមហ៊ុន ជប៉ុន ថៃ និងកម្ពុជា ចាប់ផ្តើមពីថ្ងៃ ទី១៣ ដល់ថ្ងៃ ១៨ ខែ សីហាឆ្នាំ ២០១៨ ក្រុមរថយន្តកម្ពុជាដាក់ក្តីរំពឹងខ្ពស់លើប្រភេទរថយន្តប្រើប្រាស់ថាមពលសាំងថានិងអាចប្រជែងជាប់ចំណាត់ថ្នាក់មួយល្អប្រសើរពីព្រឹត្តិការណ៍ប្រណាំងរថយន្តកម្រឹតអាស៊ីមួយនេះ។        លោក ហ៊ូ សិទ្ធិគុណ បានថ្លែង បង្ហាញជំនឿចិត្តដូច្នេះ ក្នុងសន្និសិទ សារព័ត៍មាន នាល្ងាច ថៃ្ង ទី៩ ខែ សីហា នៅភោជនីដ្ឋានម៉ូតូការហ្វេ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។

  • ប្រមុខការទូតអង្គការសហប្រជាជាតិស្នើបើកការស៊ើបអង្កេតជាបន្ទាន់ ក្រោយកងទ័ពអាកាសក្រុមចម្រុះអារ៉ាប់បើកការវាយប្រហារសម្លាប់មនុស្សជាច្រើនៅយ៉េមែន

    អង្គការសហប្រជាជាតិ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូទែរែស បានធ្វើការអំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យមួយ ទៅលើការវាយប្រហារតាមដែនអាកាសរបស់ក្រុមចម្រុះអារ៉ាប់ ដឹកនាំដោយអារ៉ាប៊ីសាអូឌីតទៅលើរថយន្ដក្រុងដឹកសិស្សសាលាមួយគ្រឿងនៅប្រទេសយ៉េមែន ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើននាក់។

  • អប្សរាណេត ០៩ – ០៨ – ២០១៨

    អប្សរាណេត ០៩ – ០៨ – ២០១៨