Category: ព័ត៌មាន

  • គេហទំព័រ Facebook សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានក្រុមអនាមិកលួច Hack

    (ភ្នំពេញ)៖ គេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានឈ្មោះថា «Samdech Hun Sen, Cambodian Prime Minister» ត្រូវបានក្រុមជនអនាមិកលួចចូលទៅគ្រប់គ្រង (Hack) នៅប៉ុន្មាននាទីមុននេះ។ នេះបើតាមការបញ្ជាក់របស់ ឌួង ដារា អ្នកគ្រប់គ្រងទំព័រ Facebook របស់សម្តេចតេជោ ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិច។ ជាមួយនឹងការប្រកាសពីការលួចចូលទៅគ្រប់គ្រងរបស់ក្រុមជនអនាមិកនេះ លោក ឌួង ដារា ក៏បានច្រានចោលព័ត៌មានដែលបានបង្ហោះថា មានការបែងចែកអាសនៈទៅគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ LDP និងគណបក្សហ៊្វុនស៊ិនប៉ិចផងដែរ៕

  • សិក្ខាសាលាស្តីអំពីការចែករំលែកចំណេះដឹងលើសក្តានុពលកសិកម្ម គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងកម្មវិធីអាហារូបករណ៍ KOICA

    ភ្នំពេញ ៖ សមាគមអតីតកម្មសិក្សាការីកម្ពុជា – កូរ៉េ (CAMKAA) បានរៀបចំសិក្ខាសាលាស្តីអំពីការចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពីទស្សនវិស័យកសិកម្មថ្មីៗ ផែនការអភិវឌ្ឍឧស្សាហកម្ម និងកម្មវិធីអាហារូបករណ៍របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) ក្រោមវត្តមានឯកឧត្តម លី សាវុធ ប្រធានសមាគមអតីតកម្មសិក្សាការីកម្ពុជាជាតិកូរ៉េ និងលោក ចុង យុនហ្គីល ប្រធានតំណាងនៃការិយាល័យ (កយកា) ប្រចាំកម្ពុជា។ កម្មវិធីនេះប្រព្រឹត្តទៅនៅសណ្ឋាគារ HIMARWARI នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ក្រោមការឧបត្ថម្ភគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) ។

  • គណៈកម្មការកណ្ដាលរៀបចំការបោះឆ្នោតនៃសហព័ន្ធរុស្សីផ្ញើសារអបអរ ការរៀបចំការបោះឆ្នោតនៅកម្ពុជាដែលទទួលបានជោគជ័យ

    ប្រធានគណៈកម្មការកណ្ដាលរៀបចំការបោះឆ្នោតរុស្សី លោកស្រី ប៉ាមហ្វីមលូវា E.A Pamfilova បានផ្ញើសារលិខិតជូនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ស៊ិច ប៊ុនហុក ដោយបានសម្ដែងការអបអរសារទរ ចំពោះការបញ្ចប់ប្រកបជោគជ័យនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ នៅកម្ពុជា។ លិខិតបានបន្តថា លោកស្រីសូមអរគុណចំពោះការផ្ដល់ឳកាសដល់គណៈប្រតិភូនៃគណៈកម្មការកណ្ដាលរៀបចំការបោះឆ្នោតនៃសហព័ន្ធរុស្សី ដើម្បីចូលរួមក្នុងកម្មវិធីអ្នកសង្កេតការណ៍អន្តរជាតិ ក្នុងអំឡុងការបោះឆ្នោតកន្លងទៅ។ លោកស្រី ប៉ាមហ្វីមលូវា E.A Pamfilova បានបន្តថា សមាជិកនៃគណៈប្រិតភូ បានកត់សម្គាល់យ៉ាងពិសេសនូវការរៀបចំកម្មវិធីដោយមន្ត្រីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា ដែលប្រកបទៅដោយប្រសិទ្ធភាព និងវិជ្ជាជីវៈក្នុងបរិយាកាសមួយទូលំទូលាយ និងសុឆន្ទៈចំពោះអ្នកសង្កេតការណ៍អន្តរជាតិ។  លោកស្រី បានបន្តថា អ្វីទាំងអស់នោះ បានអនុញ្ញាតឲ្យការសង្កេតការណ៍ ប្រព្រឹត្តទៅប្រកបដោយអព្យាក្រឹត្យ និងមិនលម្អៀង ទៅលើការបោះឆ្នោតមួយ ដែលគ្មាន អំពើហិង្សា និងគ្មានការគំរាមកំហែង ដែលអាចបង្កឲ្យមានការសង្ស័យចំពោះធម្មានុរូបភាព នៃការបោះឆ្នោត។ ការបោះឆ្នោតនេះ ត្រូវបានវាយតម្លៃថា បើកទូលាយ សេរី និងមានតម្លាភាព។ លោកស្រី បានថ្លែងថា លោកស្រីសង្ឃឹមថា ស្ថាប័នរៀបចំការបោះឆ្នោតនៃប្រទេសទាំង២ កម្ពុជា និងរុស្សី នឹងបន្តកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាបន្តទៀតនាពេលខាងមុខ៕ម.ន

  • ប្រជាពលរដ្ឋសំណូមពរដល់អភិបាលរាជធានីភ្នំពេញ មេត្តាជួយពិនិត្យមើលភាពអសកម្មរបស់អាជ្ញាធរ ខណ្ឌចំការមនផង

    មជ្ឈដ្ឋានទូទៅបានរិះគន់ចំៗទៅលើលោក ព្រុំ សំខាន់ អភិបាលខណ្ឌចំការមន និង លោកវរៈសេនីយ៍ យិន សាន ជាអធិការនគរបាលខណ្ឌចំការមន ថា កំពុងតែផ្គើននឹងបញ្ជារបស់សម្តេចក្រឡាហោម ស ខេង យ៉ាងពេញទំហឹងតែម្តង។ មិនតែប៉ុណ្ណោះ បានធ្វើឲ្យបងប្អូនប្រជាពលរដ្ធដែលកំពុងតែរស់នៅក្នុងខណ្ឌចំការមនទាំងមូល អស់ជំនឿទៅលើអាជ្ញាធរខណ្ឌទាំង២នាក់ខាងលើនេះ ដែលបានបណ្តែតបណ្តោយឲ្យក្រុមមេល្បែងហ្គេមបាញ់ត្រី បើកលេងល្បែងស៊ីសងយ៉ាងរំភើយ ដោយផ្ទុយទៅនឹងគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពទាំង៩ចំណុច របស់ប្រមុខរាជរដ្ឋាភិបាលទៀតផង។

  • កម្លាំងទាំងបីចុះជួយច្រូតស្រូវរំដោះផល ខណៈទឹកជំនន់នៅបន្ទាយមានជ័យបង្កឲ្យស្រូវខូចកើនដល់ជិត១០០០ហិកតា

    បន្ទាយមានជ័យ៖ មកទល់ថ្ងៃទី៩ ខែសីហាកន្លងមកនេះ ប្រជាកសិករ និងលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានឲ្យដឹងថា នៅស្រុកមង្គលបូរី ស្រូវផើម ស្រូវដាក់ម្សៅ និងស្រូវទុំបានរងការខូចខាតកើនដល់ជិត១,០០០ហិកតា ឯស្រូវរងផលប៉ះពាល់កើនដល់ជិត៣,០០០ហិកតា។ រីឯទឹកជំនន់ហៀរចេញពីស្ទឹងបវេល និងស្ទឹងមង្គលបូរីដែលហូរចុះឆ្លងកាត់ភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងតាមប្រព័ន្ធប្រឡាយធារាសាស្ត្រ នាផ្នែកខាងលើមិនទានស្រកស្រុតនៅឡើយ។ ប៉ុន្តែនៅផ្នែកខាងក្រោមវិញ ទឹកបានហៀរខ្ជាក់ចេញពីដងស្ទឹង និងប្រព័ន្ធប្រឡាយ។

  • ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរឆ្នាំ២០១៨ រយៈពេល៣ថ្ងៃ

    ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មនារសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨នេះ បានជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា ក្នុងយុទ្ធសាស្រ្តជួយជំរុញ និងលើកកម្ពស់ផលិតផលក្នុងស្រុកឲ្យមានការទទួលស្គាល់ និងចូលរួមប្រើប្រាស់កាន់តែទូលំទូលាយនៅទូទាំងប្រទេស ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរក្នុងឱកាស «យុទ្ធនាការទិញផលិតផលខ្មែរ» ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៨-២១ ខែតុលា ឆ្នាំ២០១៨ខាងមុខនេះ។

  • ប្រាសាទអង្គរវត្តជាប់ចំណាត់ថ្នាក់លេខ១ ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតលើពិភពលោកសម្រាប់ឆ្នាំ២០១៨

    ដោយទទួលបានការចាប់អារម្មណ៍ដ៏លើសលុបពីអ្នកធ្វើដំណើរ និងទេសចរអន្តរជាតិរាប់លាននាក់ នៅលើគេហទំព័ររបស់ទីភ្នាក់ងារប្រឹក្សាយោបល់លើការធ្វើដំណើរ (TripAdvisor) ប្រាសាទអង្គរវត្តរបស់កម្ពុជាបានទទួលចំណាត់ថ្នាក់លេខ១ ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតលើពិភពលោកសម្រាប់ឆ្នាំ២០១៨ ក្នុងចំណោមសំណង់បុរាណទាំង២៥ ដែលនេះជាការបញ្ជាក់ថា ពិភពលោកនៅតែសាទរចំពោះសំណង់អច្ឆរិយរបស់ខ្មែរ។

  • អត្តពលិកវ៉ូវីណាមកម្ពុជា ដណ្ដើមបានមេដាយ៩គ្រឿង ក្នុងការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៥ ឆ្នាំ២០១៨ នៅប្រទេសមីយ៉ាន់ម៉ា

    ក្នុងថ្ងៃបើកឆាកអត្តពលិកវ៉ូវីណាមកម្ពុជា ដណ្ដើមបានមេដាយ៩គ្រឿង ពីការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៥ ឆ្នាំ២០១៨ នៅប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពិធីបើកជាផ្លូវការ នាថ្ងៃទី០៩ ខែសីហានេះ។

  • ប្រមុខដឹកនាំអង្គការសហប្រជាជាតិអញ្ជើញចូលរួមលើកដំបូង ក្នុងពិធីរំលឹកខួបប្រចាំឆ្នាំលើកទី៧៣ នៃការទម្លាក់គ្រាប់បែកបរមាណូរបស់សហរដ្ឋអាម៉េរិកនៅជប៉ុន

    ជប៉ុន៖ ទីក្រុងណាហ្គាសាគី ប្រទេសជប៉ុន នៅក្នុងថ្ងៃព្រហស្បតិ៍តនេះ បានរៀបចំពិធីរំលឹកខួបប្រចាំឆ្នាំលើកទី៧៣ នៃការទម្លាក់គ្រាប់បែកបរមាណូរបស់សហរដ្ឋអាម៉េរិក ក្រោមការចូលរួមជាលើកដំបូងពីសំណាក់អគ្គលេខាធិការរបស់អង្គការសហប្រជាតិ លោក អាន់តូនីញ៉ូ ហ្គួទែរ៉ែស ខណៈក្រុមអ្នកប្រវត្តិសាស្រ្តអន្តរជាតិបានឆ្លៀតរំលឹកជប៉ុនឲ្យចងចាំពីទង្វើដែលខ្លួនបានប្រព្រឹត្តកាលពីសម័យសង្រ្គាមលោកផងដែរ។ 

  • នាយទាហាន១៣០នាក់ បានបញ្ចប់វគ្គហ្វឹកហ្វឺនបំប៉ននាយទាហានជំនាញការពារព្រំដែន

    ពិធីបិទវគ្គហ្វឹកហ្វឺនបំប៉ននាយទាហានជំនាញការពារព្រំដែនជំនាន់ទី៥ ធ្វើឡើងនៅព្រឹកថ្ងៃ ទី៩សីហានេះ ក្រោមអធិបតីភាពអគ្គមេបញ្ជាការស្តីទី នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ សៅ សុខា។ ពិធីនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនជំនាញការពារព្រំដែនអគ្គបញ្ជាការ នៅភូមិឧកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនជំនាញការពារព្រំដែន ឧត្តមសេនីយ៍ទោ ចាន់ សារ៉ាន់ បានរាយការណ៍អំពីលទ្ធផលនៃវគ្គហ្វឹកហ្វឺនបំប៉ននាយទាហានជំនាញការពារព្រំដែនជំនាន់ទី៥ថា មជ្ឈមណ្ឌលបានចាប់ផ្តើមដំណើការហ្វឹកហ្វឺនបំប៉ននាយទាហានជំនាញការពារព្រំដែនជំនាន់ទី៥ ចាប់ពីថ្ងៃទី១១ខែឧសភា រហូតដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ ទើបបញ្ចប់ ដែលមានសិក្ខាកាមចូលរៀនសូត្រចំនួន១៣០នាក់ ហើយរយ:ពេលហ្វឹកហ្វឺន៩១ថ្ងៃ លើខ្លឹមសារមេរៀនរួមមាន ប្រវត្តិសាស្ត្រប្រទេសកម្ពុជា ដែលទាក់ទងទៅនឹងព្រំដែន ច្បាប់និងបទដ្ឋាននានា ដែលពាក់ព័ន្ធកិច្ចការព្រំដែន មុខជំនាញការពារព្រំដែន មុខវិជ្ជាយោធា និងជំនាញពាក់ព័ន្ធ និងការងារអប់រំចិត្តសាស្ត្រ។ ក្រោយបញ្ចប់វគ្គសិក្ខាកាមទាំង១៣០នាក់ទទួលបាននិទ្ទេសល្អ ៥៦នាក់ និទ្ទេសល្អបង្គួរ ៦៧នាក់ និងនិទ្ទេសមធ្យម ០៧នាក់៕