Category: ព័ត៌មាន

  • សហរដ្ឋអាម៉េរិកនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីមួយប្រឆាំងនឹងរុស្ស៊ី ពាក់ព័ន្ធនឹងសំណុំរឿងបំពុលអតីតមន្ត្រីចារកម្ម

    សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនគ្រោងដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីមួយ ប្រឆាំងនឹងរុស្ស៊ី បន្ទាប់ពីបានកំណត់ថា រុស្ស៊ីគឺជាអ្នកនៅពីក្រោយការវាយប្រហារដោយសារធាតុគីមីលើអតីតមន្ត្រីនៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់រុស្ស៊ីម្នាក់នៅក្នុងប្រទេសអង់គ្លេស។

  • នាយករដ្ឋមន្ត្រីថៃចុះត្រួតពិនិត្យតាមដានស្ថានភាពទំនប់ទឹក

    ថៃ៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា នៅក្នុងថ្ងៃពុធសប្តាហ៍នេះ បានចុះត្រួតពិនិត្យតាមដានទំនប់ទឹក Kaeng Krachan ស្របពេលមានការព្រួយបារម្ភខ្លាំង នៅក្នុងចំណោមប្រជាជនរស់នៅក្នុងតំបន់ ខណៈកម្រិតទឹកនៃទំនប់នេះ គឺនៅខាងលើគែម ដែលអាចនឹងហៀហូរចេញពីទំនប់។

  • អ៊ីស្រាអ៊ែលបើកការវាយប្រហារតាមដែនអាកាសទ្រង់ទ្រាយធំលើមូលដ្ឋានចំនួន១៤០របស់ក្រុមជ្រុលនិយមហាម៉ាស់នៅតំបន់ហ្គាហ្សា

    អ៊ីស្រាអ៊ែល៖ ក្រសួងការពារជាតិអ៊ីស្រាអ៊ែល បានគូសបញ្ជាក់ថា កងយន្តហោះចម្បាំងរបស់ខ្លួនបានបើកការវាយប្រហារយ៉ាងកក្រើក ទៅលើមូលដ្ឋានយោធាយុទ្ធសាស្រ្តរបស់ក្រុមជ្រុលនិយមហាម៉ាស់ជាង១៤០កន្លែង នៅក្នុងតំបន់ហ្គាហ្សារបស់ប៉ាឡេស្ទីន។

  • កូរ៉េខាងត្បូង និងកូរ៉េខាងជើងធ្វើការពិភាក្សាលើកទីពីរស្តីអំពីកិច្ចសហប្រតិបត្តិការ ដើម្បីធ្វើទំនើបកម្មផ្លូវរថភ្លើងអន្តរកូរ៉េ

    កូរ៉េខាងត្បូង៖ មន្រ្តីជាន់ខ្ពស់មកពីកូរ៉េខាងត្បូង និងកូរ៉េខាងជើងបានធ្វើកិច្ចពិភាក្សា គ្នាទ្វេភាគី ដោយផ្តោតសំខាន់លើកិច្ចសហប្រតិបតិ្តការ ដើម្បីធ្វើទំនើបកម្ម និងការតភ្ជាប់បណ្តាញផ្លូវរថភ្លើងគ្មានដែនកំណត់ ឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ។

  • ក្រសួងការងារចេញកាលវិភាគនៃការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៩

    យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារបានឲ្យដឹងថា កាលវិភាគនៃការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៩ គឺមាន៤ដំណាក់កាល។ ដំណាក់កាលទី១ ក្នុងខែសីហា ឆ្នាំ២០១៨ ជាការចាប់ផ្ដើមពិភាក្សាប្រាក់ឈ្នួលអប្បបរមា ជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ និងជាលក្ខណៈទ្វេភាគី។ ដំណាក់កាលទី២ គឺខែកញ្ញាឆ្នាំ២០១៨ ជាការចាប់ផ្ដើម ពិភាក្សាប្រាក់ឈ្នួលអប្បបរមាជាលក្ខណៈត្រីភាគី។ ដំណាក់កាលទី៣ គ្រប់ភាគីទាំងអស់ ត្រូវប្រើលក្ខណៈវិនិច្ឆ័យបែបសង្គម ដូចជាស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយ ក្នុងការរស់នៅ និងលក្ខណៈវិនិច្ឆ័យបែបសេដ្ឋកិច្ច ដូចជាផលិតភាព ភាពប្រកួតប្រជែងរបស់ ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ ក៍ដូចជាបន្ទាត់ភាពក្រីក្រ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា។ ដំណាក់កាលទី៤ គ្រប់ភាគីទាំងអស់ ផ្ដោតលើទិន្នន័យ និងការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ដោយយោងលើលក្ខណៈវិនិច្ឆ័យទាំង៧ ដូចបានកំណត់ក្នុងមាត្រា៥ នៃច្បាប់ស្ដីពីប្រាក់ឈ្នួល អប្បបរមា ដើម្បីជាមូលដ្ឋានក្នុងការសម្របសម្រួលផ្ទៃក្នុង និងប្រកាន់ជំហររួមមួយ។ ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៨នេះគឺ ១៧០ដុល្លារក្នុង១ខែ ដោយមិនទាន់គិតពីប្រាក់អត្ថប្រយោជន៍ផ្សេងទៀត៕

  • គ្រោះរញ្ជួយដីថ្មីមួយទៀត បានវាយប្រហារលើប្រទេសឥណ្ឌូណេស៊ី

    ឥណ្ឌូណេស៊ី៖ ទីភ្នាក់ងារឧតុនិយម និងភូមិសាស្ត្រឥណ្ឌូណេស៊ី បានរាយការណ៍នៅ ក្នុងថ្ងៃព្រហស្បតិ៍តនេះ (ម៉ោងក្នុងតំបន់)ថា គ្រោះរញ្ជួយដីថ្មីមួយទៀតមានកម្រិត ៦.២ វ៉ិកទ័របានធ្វើការវាយប្រហារទៅលើកោះ លុមបុក ដោយបង្កឲ្យអគារមួយចំនួនរដួលរលំ។ ប៉ុន្តែស្របពេលជាមួយគ្នានោះដែរ មិនទាន់មានការបញ្ជាក់ពីជនរងគ្រោះនៅឡើយទេ ខណៈគ្រោះមហន្តរាយធម្មជាតិនេះ បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយគ្រោះរញ្ជួយផែនដីកម្រិត៦.៩វ៉ិកទ័រ បានធ្វើការវាយប្រហារលើកោះទេសចរណ៍ដ៏ល្បីមួយនេះ កាលពីថ្ងៃអាទិត្យកន្លងទៅ ហើយបានផ្ដាច់ជីវិតមនុស្សកើនដល់៣៤៧នាក់ និង១,៤៧៧នាក់រងរបួស ហើយ១៦៥,០០៣ នាក់ត្រូវបានជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ៕

  • អនុប្រធានាធិបតីមីយ៉ាន់ម៉ាអំពាវនាវឱ្យពន្លឿនដំណើរការស្តាឡើងវិញ ក្រោយការវាយប្រហារពីគ្រោះទឹកជំនន់

    មីយ៉ាន់ម៉ា៖ ទីភ្នាក់ងារសារព័ត៌មានមីយ៉ាន់ម៉ាបានរាយការណ៍ថា អនុប្រធានាធិបតីមីយ៉ាន់ម៉ាលោក U Henry Van Thio (យូ ហិនរី វ៉ាន់ ធីអូ) បានធ្វើការអំពាវនាវយ៉ាងទទូចឱ្យបង្កើតអង្គការសម្របសម្រួលមួយ ដើម្បីពន្លឿនការស្តាឡើងវិញនៅក្នុងតំបន់រងគ្រោះដោយសារតែទឹកជំនន់ ក៏ដូចជាកំណត់តំបន់រងគ្រោះដោយគ្រោះមហន្តរាយ។

  • ប្រធានាធិបតីអ៊ីរ៉ង់ហៅសហរដ្ឋអាម៉េរិកថា ជារដ្ឋមិនគួរឲ្យទុកចិត្ត និងរិះគន់ធ្ងន់ៗក្រោយដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥

    អ៊ីរ៉ង់៖ ថ្លែងក្នុងជំនួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោក រី យ៉ុងហួ ដែលកំពុងបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃនៅក្នុងរដ្ឋធានីតេហេរ៉ង់ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រ៊ូហាន់នី បានធ្វើការរិះគន់ធ្ងន់ៗជាថ្មីម្តងទៀត ពាក់ព័ន្ធនឹងការសម្រេចចិត្តដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ពីសំណាក់សហរដ្ឋអាម៉េរិក ហើយថែមទាំងហៅមហាអំណាចនេះថា ជារដ្ឋមិនគួរឲ្យទុកចិត្ត។

  • ឆ្មាំជាតិរបស់រុស្ស៊ី៤រូបបានបាត់បង់ជីវិត ក្រោយផ្ទាំងទឹកកកនៅលើភ្នំមួយបាក់សង្កត់ពីលើ

    រុស្ស៊ី៖ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានរាយការណ៍នៅក្នុងថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)ថា កងកម្លាំងឆ្មាំជាតិរុស្ស៊ី៤រូបបានបាត់បង់ជីវិត ដោយសារតែផ្ទាំងទឹកកក នៅលើភ្នំ Caucasus ធ្លាក់បាក់សង្កត់ពួកគេ។ បើតាមសេចក្តីថ្លែងការណ៍របស់កងកម្លាំងឆ្មាំជាតិរុស្ស៊ី ជនរងគ្រោះទាំង៤រូបនេះ ត្រូវបានគេដឹងថា បានស្លាប់ក្នុងសោកនាដកម្មបាក់ផ្ទាំងទឹកកក ក្នុងអំឡុងពេលហ្វឹកហាត់ នៅឯភ្នំ Caucasus នៃតំបន់ Kabardino-Balkaria។ ស្របពេលជាមួយគ្នានេះដែរ មន្រ្តីមួយក្រុមរបស់កងកម្លំាងឆ្មាំជាតិរុស្ស៊ីបានចាកចេញពីទីស្នាក់ការកណ្តាល ធ្វើដំណើរឆ្ពោះទៅកាន់ទីតាំងកើតហេតុ ដើម្បីបើកប្រតិបត្តិការស៊ើបអង្កេតមូលហេតុ និងទៅទទួលសាកសពដែលគេបានរៀបចំនៅទីនោះផងដែរ៕

  • ទំនាស់ពាក្យសំដី៖ ម្នាក់រងរបួសធ្ងន់ដេកពេទ្យ ម្នាក់ទៀតត្រូវកម្លាំងអាវុធហត្ថវាយខ្នោះ

    ព្រះវិហារ: បុរសពីរម្នាក់ ម្នាក់រងរបួសធ្ងន់ដេកពេទ្យ រីឯម្នាក់ទៀត ត្រូវបានកម្លាំងអាវុធហត្ថស្រុកជាំក្សាន្ត សហការជាមួយកម្លាំងកងពលតូចអន្តរាគមន៍លេខ៨ ចុះឃាត់ខ្លួនកាលពីវេលាម៉ោង១៩.៤៨នាទី ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិបង្គួយ៨ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងករណីហិង្សាដោយចេតនា។ លោកអនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរងទទួលបន្ទុកការងារព្រហ្មទណ្ឌ បានឲ្យដឹងថា ជនដៃដល់ដែលកម្លាំងធ្វើការឃាត់ខ្លួនមានឈ្មោះ ឯក គឹមអិន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិមរតកតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្តខេត្តព្រះវិហារ។ លោកបន្តថា ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យជាដៃដល់ បានរៀបរាប់ថា នៅមុនពេលកើតហេតុ ខ្លួនគេកំពុងអង្គុយផឹកស្រាតែម្នាក់ឯង លុះក្រោយមក ជនរងគ្រោះឈ្មោះ ហឿន ធា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិធ្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្តខេត្តព្រះវិហារ ជិះម៉ូតូមកដល់ហើយបាននាំខ្លួនទៅប្រើប្រាស់ថ្នាំជាមួយ។ ប៉ុន្តែមិនទាន់បានប្រើប្រាស់ផង ខ្លួន និងជនរងគ្រោះ បានឈ្លោះប្រកែកគ្នា ហើយភ្លាមនោះ ខ្លួនក៏ស្ទុះយកកាំបិតចុងស្រួចកាប់ទៅលើជនរងគ្រោះចំនួន៣កាំបិត ត្រូវបានគេដឹកនាំយក…