-
ពិព័រណ៍ម្ហូបអាហារ ភេសជ្ជៈ និងវិស័យបដិសណ្ឋារកិច្ចដ៏ធំបំផុតមួយ នឹងរៀបចំឡើងនៅមជ្ឈ មណ្ឌលពិរព័ណ៍កោះពេជ្រ នាខែកញ្ញា ឆ្នាំ២០១៨
ភ្នំពេញ៖ ក្រុមហ៊ុនប្រមាណ៣៥០ មកពី៣០ប្រទេស នឹងរៀបចំព្រឹត្តិការណ៍ការតាំងពិព័រណ៍ធំបំផុតមួយលើវិស័យម្ហូបអាហារ ផលិតផលភេសជ្ជៈ និងផលិតផលផ្គត់ផ្គង់ វិស័យបដិសណ្ឋារកិច្ច នៅកម្ពុជា ដើម្បីដាក់តាំងបង្ហាញម៉ាកផលិតផលល្បីៗ ដែលគ្រោងរៀបចំឡើងនៅមជ្ឈមណ្ឌលពិរព័ណ៍កោះពេជ្រ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨។
-
សិក្ខាសាលាផ្សព្វផ្សាយសេចក្តីព្រាងប្លង់គោលប្រើប្រាស់ដីចក្ខុវិស័យឆ្នាំ២០៣០ និងការកែប្រមូលធាតុចូលបឋម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
ប្លង់គោលប្រើប្រាស់ដីស្រុកខ្សាច់កណ្តាលឆ្នាំ២០៣០ ដែលយើងកំពុងតែកសាងនេះ នឹងក្លាយជា ផែនការគោលតម្រង់ទិសយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍនាពេលបច្ចុប្បន្ន និងទៅអនាគតតាមរយៈការ ធ្វើសមាហរណកម្មលើគ្រប់វិស័យពាក់ព័ន្ធដោយពិចារណា និងវិភាគបន្ស៊ីគ្នានៃផែនការរូបវន្តដែលទាក់ ទងនឹងការប្រើប្រាស់ដី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម បរិស្ថាន និងការធានាបានប្រសិទ្ធភាពការងារ និងនិរន្តភាពយូរអង្វែង។
-
ហ្វីលីពីន អបអរសាទរចំពោះដំណើរការបោះឆ្នោតនៅកម្ពុជា និងប្តេជ្ញាបន្តធ្វើការជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលថ្មី
ភ្នំពេញ៖ រដ្ឋាភិបាលហ្វីលីពីន បានសម្តែងការអបអរសាទរចំពោះដំណើរការបោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃទី២៩ ខែកក្កដា កន្លងទៅ និងបានប្តេជ្ញាបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា។ នេះបើយោងតាមការជូនព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
-
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបើកវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ
សៀមរាប៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបើកវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ ដែលរៀបចំឡើងដោយនាយកដ្ឋានបុគ្គលិក និងអភិវឌ្ឃន៏ធនធានមនុស្សក្រោមជំនួយឧបត្ថម្ភថវិកាដោយសហគមន៏អឺរ៉ុបនាពេលនេះ ស្ថិតនៅក្នុងសណ្ឋាគារ រីជីនស៊ី ខេត្តសៀមរាប នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ដោយមានសិក្ខាកាមចូលរួមជាថ្នាក់ដឹកនាំអង្គភាពចំនួន៥០នាក់ មកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប កំពង់ធំ ព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង ពោធ៍សាត់ ប៉ៃលិន និងនាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៏ធនធានមនុស្សផងដែរ។
-
សមត្ថកិច្ចស្រុកក្រគរ ឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន៣នាក់
ខេត្តពោធិ៍សាត់៖ លោក វរសេនីយ៍ត្រី ញឹក សុគា អធិការរងនៃអធិការដ្ឋាននគរបាលស្រុកក្រគរ ដោយមានការសម្របសម្រួលពីលោកព្រះរាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងជំនាញក្រោមឱវ៉ាតចុះឆែកឆេផ្ទះសំណាក់យីហោ(៥៩) ដោយឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនចំនួន ៣នាក់ រួមទាំងវត្ថុតាង និងសម្ភារផងដែរ។ ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង៩ និង២៦នាទីព្រឹក ថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះសំណាក់យីហោ(៥៩) ស្ថិតក្នុងភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
-
រថយន្តហាយឡែនឌ័រ បុកជាមួយរថយន្តLexus 350 នៅត្រង់ផ្លូវបំបែកជាបួន បណ្ដាលឲ្យរងការខូចខាត
ភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត Highlander ទៅបុកគ្នាជាមួយ Lexus RX350នៅត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យខូចខាតរថយន្តទាំងសងខាង កាលពីវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ៣១០ កែងផ្លូវ១១៣ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
-
រថយន្ត Highlander បើកបរក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុកទ្រូងផ្លូវយ៉ាងពេញទំហឹង
ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្ត Highlander មួយគ្រឿង បានបើកក្នុងល្បឿនលឿន ហើយជ្រុលចង្តូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតអស់ចំនួន២កង់ រីឯរថយន្តបង្ក បានរងការខូចខាតផ្នែកខាងមុខ និងចំហៀងខាងស្ដាំយ៉ាងដំណំ។
-
រថយន្តទំនើបម៉ាក FORD RANGER បើកបុករថយន្តលាយសុីម៉ង់ដែលចតនៅកណ្ដាលផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តទំនើបម៉ាក FORD RANGER ជ្រុលទៅបុករថយន្តលាយសុីម៉ង់យ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលា ម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ នៅជាប់របងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមបណ្ដោយផ្លូវលេខ៥២៨ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
-
សេចក្តីប្រកាសព័ត៌មាន ស្តីពីសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប. លើសំណុំរឿងលេខ ០០១
-
ចំនួនអ្នកស្លាប់កើនឡើងជិត១៤០នាក់ ដោយសារគ្រោះរញ្ជួយដីដ៏កក្រើកវាយប្រហារភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី
ឥណ្ឌូណេស៊ី៖ ចំនួនមនុស្សស្លាប់ ដោយសារគ្រោះរញ្ជួយដី ជម្រៅរាក់ មួយ កម្រិត ៦.៩វ៉ិកទ័រ ដែលបានវាយប្រហារ កោះ លុមបុក (Lombok) ភាគ កណ្តាលប្រទេស ឥណ្ឌូណេស៊ី បានកើនដល់១៣១នាក់ ហើយ ខណៈប្រជាជន ឥណ្ឌូណេស៊ី ប្រហែល ១៥៦,០០០នាក់ ត្រូវបានជម្លៀសខ្លួនចេញពីទីលំនៅរបស់ពួកគេ ។