-
កម្លាំងអាវុធហត្ថ និងគយចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញមួយកន្លែងសង្ស័យមិនមានច្បាប់ត្រឹមត្រូវ
ភ្នំពេញ៖ទីតាំងឃ្លាំងស្តុកទំនិញមួយកន្លែងសង្ស័យមិនមានច្បាប់ត្រឹមត្រូវ ទើបឃើញមានកម្លាំងអាវុធហត្ថ និងគយចុះមកត្រួតពិនិត្យដល់កន្លែងតែម្តងកាលពីម៉ោង១២និង៣០នាទីថ្ងៃទី០៨សីហា២០១៨នៅចំណុចផ្លូវបេតុង២៨គ្រួសារ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែលកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាទីតាំងក្នុងឃ្លាំងខាងលើគឺមិនដឹងថាមានទំនិញអ្វីខ្លះទេ ដោយយូៗឃើញមានរថយន្តធុនធំៗចេញចូលម្តង និងឃើញតែបិទទ្វារឃ្លាំង និងរបងខាងក្រៅជិតឈឹងរហូតលុះដល់ថ្ងៃខាងលើនេះស្រាប់តែឃើញកម្លាំងសមត្ថកិច្ចចុះមកតែម្តង។ ការចុះមកទីតាំងខាងលើនេះគឺគេមិនបានសហការជាមួយសមត្ថកិច្ច ឬអាជ្ញាធរក្នុងមូលដ្ឋានឡើយ សូម្បីក្រុមអ្នកយកព័ត៌មានក៍មិនអនុញ្ញាតឲ្យចូលទៅបរិវេណខាងក្នុងឃ្លាំងឡើយដោយបិទទ្វារ ស្ងាត់ៗនៅតែខាងក្នុងប៉ុណ្ណោះ។ ពាក់ព័ន្ធករណីកម្លាំងដែលដែលចុះមកឆែកឆេរ និងត្រួតពិនិត្យទំនិញក្នុងឃ្លាំងខាងលើភ្នាក់ងារព័ត៌មានយើងមិនអាចសុំការបកស្រាយ ឬក៍សាកសួរព៌ត៌មានលំអិតនៅក្នុងឃ្លាំងដែលគយចុះ មកខាងលើបានឡើយ៕
-
ប៉ូលិសប៉ុស្តិ៍ភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ២នាក់ ជាមុខសញ្ញាលួចប្លន់ និងជួញដូរថ្នាំញៀន
ភ្នំពេញ៖ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិភ្នំពេញថ្មីឃាត់ខ្លួន បន្ទាប់ពីឆែកឆេររកឃើញថ្នាំញៀន និងសោរអក្សរតេ២ឈុតលាក់ទុកក្នុងកាបូបស្ពាយ។ ករណីឃាត់ខ្លួនជន សង្ស័យទាំងពីរខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង១២និង០០នាទី ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅកន្លែងលាងម៉ូតូមួយកន្លែងនៅផ្លូវលេខ១៩៨២ភូមិ ភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
-
ក្រុមហ៊ុន Starbucks និង Alibaba ចាប់ដៃគ្នាពង្រីកសេវាដឹកជញ្ជូនកាហ្វេនៅប្រទេសចិន ឲ្យកាន់តែរីកចម្រើន
ចិន៖ ក្រុមហ៊ុនកាហ្វេ Starbucks និងក្រុមហ៊ុនចិន Alibaba បានប្រកាសចាប់ដៃគូជាយុទ្ធសាស្ត្រជាមួយគ្នា ដើម្បីផ្តល់សេវាដឹកជញ្ជូនកាហ្វេនៅក្នុងប្រទេសចិនឲ្យកាន់តែឆាប់រហ័ស ដែលនឹងចាប់ផ្តើមនៅខែកញ្ញាខាងមុខ នៅតាមហាងកាហ្វេ១៥០កន្លែងនៅទីក្រុងប៉េកាំង និងទីក្រុង សៀងហៃ។ គិតត្រឹមដំណាច់ឆ្នាំនេះ ក្រុមហ៊ុនទាំងពីរក៏មានផែនការពង្រីកសេវាដឹកជញ្ជូនកាហ្វេនេះ ឲ្យបានដល់ជាង២ពាន់ហាងនៅតាម៣០ទីក្រុង។
-
ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៨ គ្រោងរៀបចំឡើងនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ខាងមុខ
ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងា ហៅកាត់ថា (NEA) នៃក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ គ្រោងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៨ លើកទី៨ នៅមជ្ឈ មណ្ឌលពិព័រណ៍កោះពេជ្រ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ ស្ថិតក្នុងគោលបំណងផ្តល់ឱកាសការងារ និងផ្សព្វផ្សាយពីតម្រូវការទីផ្សារការងារថ្មីៗ។ បើតាមការគ្រោងទុកនោះ ពិព័រណ៍ការងារថ្នាក់ជាតិនេះ នឹងទាក់ទាញអ្នកចូលរួមទស្សនាប្រមាណជាង៣ម៉ឺននាក់ ដោយនាំមកនូវក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ចំនួន១៣០ ដែលនឹងចូលរួមតាំងបង្ហាញអំពីតម្រូវការជ្រើសរើសកម្លាំងពលកម្មមគ្គុទេសក៍ និងបទពិសោធន៍សម្រាប់ឈានចូលទីផ្សារការងារ ។
-
ប្រមុខការពារជាតិសហរដ្ឋអាម៉េរិកកំពុងទន្ទឹងរង់ចាំការបំពេញទស្សនកិច្ចរបស់សមភាគីចិនមកកាន់រដ្ឋធានីវ៉ាស៊ីនតោន
សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការពារជាតិអាម៉េរិកលោក ចែម ម៉ាត់ទីស បាននិយាយថា រូបលោកកំពុងសម្លឹងមើលឱកាសដ៏ល្អមួយ ដើម្បីបន្តធ្វើកិច្ចពិភាក្សាជាមួយសមភាគីចិន ដែលគ្រោងនឹងបំពេញទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោន ក្នុងឆ្នាំ២០១៨នេះ។
-
មនុស្សស្លាប់ និងបាត់ខ្លួន១៥នាក់នៅហ្វីលីពីន ក្នុងហេតុការណ៍លិចទូកមួយគ្រឿង ក្បែរតំបន់ព្រំដែនម៉ាឡេស៊ី
ហ្វីលីពីន៖ ឆ្មាំល្បាតដែនសមុទ្រហ្វីលីពីន PCG បានបញ្ជាក់ក្នុងថ្ងៃពុធនេះថា ពួកគេបាននិងកំពុងចេញប្រតិបត្តិការតាមដែនសមុទ្រ នៅជាប់ព្រំដែនជាមួយប្រទេសម៉ាឡេស៊ី បន្ទាប់ពីមានសេចក្តីរាយការណ៍មួយបានអះអាងថា ទូកដឹកអ្នកដំណើរចំនួន១៦នាក់ មួយគ្រឿងបានលិចចាប់តាំងពីថ្ងៃទី៣០ ខែកក្កដាកន្លងទៅនេះ។
-
ហាងនំប៉័ង TOUR les JOURS បើកសាខាថ្មីមួយបន្ថែមទៀត នៅ Heritage walk ក្រុងសៀមរាប
សៀមរាប៖ ហាងនំប៉័ង TOUR les JOURS បានបើកសាខាថ្មីបន្ថែមមួយទៀត នៅ Heritage walk ក្រុងសៀមរាប នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨នេះ។
-
អ្នកទោសគ្រឿងញៀនម្នាក់ចង ក សម្លាប់ខ្លួននៅក្នុងពន្ធនាគារខេត្តរតនគិរី
ខេត្តរតនគិរី៖ អ្នកទោសគ្រឿងញៀនម្នាក់ចង ក សម្លាប់ខ្លួននៅក្នុងពន្ធនាគារខេត្តរតនគិរី ស្ថិតនៅភូមិភ្នំស្វាយ សង្កាត់ឡាបានសៀក ក្រុងបានលុង។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១២ និង៣០នាទី ថ្ងៃត្រង់។ ទាក់ទិនករណីខាងលើត្រូវបានសមត្ថកិច្ចពន្ធនាគារបានឲ្យសារព័ត៌មានយើងដឹងថា អ្នកទោសមានឈ្មោះ ចូវ វាងដាំង ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិវៀតណាម ជាប់ចោទពីបទជួញដូរគ្រឿងញៀនត្រូវបានសមត្ថកិច្ចប៉ូលិសក្រុងភ្នំពេញចាប់ឃាត់ខ្លួននៅឆ្នាំ២០១២ ហើយបានផ្ទេរជនជាប់ចោទខាងលើមកឃុំខ្លូននៅពន្ធនាគាខេត្តរតនគិរីក្នុងឆ្នាំ២០១៦។ ជនជាប់ចោទខាងលើត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន៣០ឆ្នាំពីបទជួញដូរគ្រឿងញៀន។
-
កូរ៉េខាងត្បូងសង្ឃឹមថា ជំនួយមនុស្សធម៌នឹងកើនឡើងសម្រាប់ប្រទេសកូរ៉េខាងជើង ក្រោមគោលការណ៍ណែនាំថ្មីរបស់អង្គការសហប្រជាជាតិ
កូរ៉េខាងត្បូង៖ ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងទទួលបន្ទុកកិច្ចការអន្តរកូរ៉េមានក្តីរំពឹងថា ជំនួយមនុស្សធម៌នឹងកើនឡើងសម្រាប់ប្រជាជនកូរ៉េខាងជើង ស្ថិតក្រោមគោលការណ៍ណែនាំថ្មីរបស់អង្គការសហប្រជាជាតិ។
-
លោក អ៊ីវ៉ាន់ ឌូកេ ស្បថឡើងកាន់តំណែងជាប្រធានាធិបតីទី៦០ របស់ប្រទេសកូឡុំប៊ីជាផ្លូវការ
កូឡុំប៊ី៖ លោក អ៊ីរ៉ាន ឌូកេ បានស្បថចូលកាន់ដំណែងជាផ្លូវការហើយ ក្នុងនាមជាប្រធានាធិបតីទី៦០របស់ប្រទេសកូឡុំប៊ី នៅក្នុងថ្ងៃអង្គារ៍ សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ដែលពិធីនេះ ធ្វើឡើងស្របពេលដែលកូឡុំប៊ីកំពុងមានភាពតានតឹងជាមួយប្រទេសវេណេស៊ុយអេឡា។