-
ប្រមុខការទូតកូរ៉េខាងជើងបំពេញទស្សនកិច្ចនៅប្រទេសអ៊ីរ៉ង់ ដោយផ្តោតសំខាន់លើទំនាក់ទំនងទ្វេភាគី និងបញ្ហានៅក្នុងតំបន់មជ្ឈិមបូព៌ា
អ៊ីរ៉ង់៖ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើងលោក រី យ៉ុង ហូ បានធ្វើដំណើរទៅដល់រដ្ឋធានីតេហេរ៉ង់ហើយ នៅក្នុងថ្ងៃអង្គារ៍ សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដោយរូបលោកបានជួបពិភាក្សាជាមួយសមភាគីអ៊ីរ៉ង់ លោក ម៉ូហាំម៉េដ ហ្សាវ៉ាដ ហ្សារីហ្វ។
-
សហរដ្ឋអាម៉េរិកព្រមានដាក់ទណ្ឌកម្មលើបណ្តាប្រទេស និងក្រុមហ៊ុនទាំងអស់ ដែលហ៊ានធ្វើពាណិជ្ជកម្មជាមួយប្រទេសអ៊ីរ៉ង់
សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានអះអាងថា នឹងដាក់ទណ្ឌកម្មលើបណ្ដាប្រទេស និងក្រុមហ៊ុនទាំងឡាយណា ដែលហ៊ានបន្តធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ដែលការព្រមាននេះ កើតឡើងបន្ទាប់ពីការដាក់ទណ្ឌកម្មឯកតោភាគី ប្រឆាំងនឹងទីក្រុងតេហេរ៉ង់ ចូលជាធរមាននៅថ្ងៃអង្គារ៍សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់)។ ទណ្ឌកម្មឯកតោភាគីរបស់អាម៉េរិកប្រឆាំងអ៊ីរ៉ង់ បានចូលជាធរមាននៅថ្ងៃអង្គារ៍សបា្ដហ៍នេះ មានគោលដៅទៅលើឧស្សាហកម្មរថយន្ដ ហិរញ្ញវត្ថុ និងការនាំចេញវត្ថុធាតុដើម ព្រមទាំងពាណិជ្ជកម្មអាកាសចរណ៍ស៊ីវិល ប៉ុន្តែលោក ដូណាល់ ត្រាំ បានបញ្ជាក់ថា ប្រទេសលោកនៅតែបើកទ្វារចំហសម្រាប់ចរចា ខណៈប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី បានអះអាងថា អ៊ីរ៉ង់នឹងមិនចរចាជាមួយអាម៉េរិក ជាដាច់ខាត ស្របពេលដែលខ្លួនកំពុងជាប់ទណ្ឌកម្មនេះ។
-
សម្តេចតេជោ បញ្ជាក់អំពីកាលបរិច្ឆេទនៃការៀបចំរាជរដ្ឋាភិបាលអាណត្តិថ្មី និងរដ្ឋសភានីតិកាលទី៦
កាលពីព្រឹកមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់សាជាថ្មីដល់សាធារណៈជន និងបណ្តាញសារព័ត៌មានទាំងអស់ជ្រាបថា បន្ទាប់ពី សម្តេចតេជោ លោកបានអញ្ជើញចូលគាល់ព្រះមហាក្សត្រកម្ពុជា និងទូលអំពីស្ថានភាពនយោបាយកាលពីម្សិលមិញថ្ងៃទី៧ ខែសីហា រួចហើយ គឺកាលបរិច្ឆេទនៃការរៀបចំរដ្ឋសភាជាតិ និងរាជរដ្ឋាភិបាលអាណត្តិថ្មី គ្រោងនឹងធ្វើឡើងតាមកាលបរិច្ឆេទដូចខាងក្រោមៈ ១)នៅព្រឹកថ្ងែ ពុធ ទី៥ កញ្ញា ឆ្នាំ២០១៨ កោះប្រជុំសភាលើកដំបូងក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់មកបេក្ខភាពតំណាងរាស្ត្រទាំងអស់នឹងចូលស្បថចូលកាន់តំណែងសភា នៅល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨។ ២)នៅព្រឹកថ្ងៃព្រហស្បត្តិ៍ទី៦ ខែកញ្ញា ឆ្នាំ២០១៨ គឺបង្កើតនូវក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាលថ្មី។ នៅល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ គឺរាជរដ្ឋាភិបាលថ្មីនឹងស្បថចូលកាន់តំណែងជាផ្លូវការ។ ៣)នៅព្រឹកថ្ងៃសុក្រទី៧ ខែកញ្ញា ឆ្នាំ២០១៨ គឺគណៈរដ្ឋមន្ត្រីថ្មីនឹងចាប់ផ្តើមបើកកិច្ចប្រជុំជាផ្លូវការលើកដំបូង៕
-
ជនឆបោកម៉ូតូ គេចខ្លួនបានជិត២ខែ ត្រូវម្ចាស់ប្រះឃើញចាប់ខ្លួនប្រគល់ឲ្យប៉ូលិស
ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆបោកម៉ូតូ១គ្រឿងពីបុរសម្នាក់ បន្ទាប់មកបានគេចខ្លួនបាត់ បើទោះបីជាម្ចាស់បានតាមរកគ្រប់ទីកន្លែង ក៏នៅតែរកមិនឃើញ។ លុះរយៈពេលជិត២ខែក្រោយមក នៅវេលម៉ោង៨និង២០នាទីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ស្រាប់តែម្ចាស់ម៉ូតូ ប្រទះឃើញជនសង្ស័យនៅម្ដុំរោងចក្រកាត់ដេរសន់ស្កាយ ស្ថិតនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ក៏បានដេញតាមចាប់ខ្លួនបាន រួចប្រគល់ឲ្យសមត្ថកិច្ចសួរនាំ និងចាត់ការតាមច្បាប់តែម្ដង។
-
ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ ជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨នេះ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានធ្វើពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ ជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង ចំនួន១០១នាក់ ក្នុងនោះ ផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ៤៧នាក់ បំពាក់គ្រឿងឥសរ្សិយស និងប័ណ្ណសរសើរ ចំនួន៥៤នាក់។ ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក ជាតំណាងដ៏ខ្អង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និង ជាប្រធាន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការចូលរួម ពីក្រុមការងារមក ពីនាយកដ្ឋានបុគ្គលិក លោកព្រះរាជអាជ្ញា លោកប្រធានសាលាដំបូងខេត្ត មេបញ្ជាការសឹករងខេត្ត អាវុធហត្ថខេត្ត…
-
មូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង បង្ក្រាបទីតាំងចែកចាយគ្រឿងញៀន ឃាត់ខ្លួនបុរសម្នាក់រួមវត្ថុតាងគឿងញៀនមួយចំនួន
ខេត្តឧត្ដរមានជ័យ៖ បុរសម្នាក់ត្រូវបានកងកំលាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអន្លង់វែង ធ្វើការឃាត់ខ្លួន រួមនិងវត្ថុ តាងគឿងញៀន ពីរកញ្ចប់ធំនិងមួយកញ្ចប់តូច។
-
ឯកឧត្តម សាយ សំអាល់ ថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្រ្តីក្រសួងបរិស្ថាន លើកិច្ចខិតខំប្រឹងប្រែងការងារកន្លងមក ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ
ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្រ្តីនៃក្រសួងបរិស្ថាន លើកិច្ចខិតខំប្រឹងប្រែងការងារកន្លង ដែលសម្រេចបានផ្លែផ្កាគួរឱ្យកត់សម្គាល់ ។ ការលើកឡើងនេះខណះពេលដែលឯកឧត្តម ជួបសំណេះសំណាលជាមួយមន្រ្តីរាជការទូទាំងក្រសួង កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ នាទីស្តីការក្រសួង ។
-
អប្សរាណេត ០៧ – ០៨ – ២០១៨
អប្សរាណេត ០៧ – ០៨ – ២០១៨ Apsara Net Export 07 - 08 – 2018
-
កំពង់ផែទេសចរណ៍អន្តរជាតិថ្មីមួយ ត្រូវបានបើកការដ្ឋានសាងសង់នៅខេត្តកំពត
កំពត៖ ដោយសារកំណើនភ្ញៀវទេសចរអន្តរជាតិកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយសកម្មភាពដឹកជញ្ជូនកាន់តែមមាញឹក រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកសាងកំពង់ផែទេសចរណ៍អន្តរជាតិថ្មីមួយទៀតនៅខេត្តកំពត ដើម្បសម្រួលដល់ការដឹកជញ្ជូនផ្លូវទឹក និងចូលរួមជំរុញកំណើនទេសចរអន្តរជាតិនៅកម្ពុជាបន្ថែម។
-
ប្រធានាធិបតីវេណេស៊ុយអេឡាអះអាងថា មានភ័ស្តុតាងបញ្ជាក់ថា កូឡុំប៊ីជា អ្នកនៅពីក្រោយការប៉ុនប៉ងធ្វើឃាតរូបលោក
វេណេស៊ុយអេឡា៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានសន្យាថា នឹងបង្ហាញភ័ស្ដុតាងដែលបញ្ជាក់ថា រដ្ឋាភិបាលកូឡុំប៊ីមានជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើឃាតរូបលោក កាលពីចុងសប្ដាហ៍កន្លងទៅ។