Category: ព័ត៌មាន

  • បើករថយន្តលឿនពេក រេចង្កូតធ្លាក់ផ្លូវចូលប្រឡាយទឹកស្អុយ

    ភ្នំពេញ ៖ បុរសពីរនាក់ធ្វើដំណើរដោយរថយន្តហាយឡែនឌ័រ បានបោះពួយយ៉ាងលឿន និងសង្ស័យគេចពីអ្វីមួយ ស្រាប់តែរេចង្កូតធ្លាក់ផ្លូវចូលប្រឡាយទឹកស្អុយ បណ្ដាលឲ្យរថយន្តរងការខូច ខាតផ្នែកខាងមុខយ៉ាងដំណំ តែមិនបង្កឲ្យមនុស្សរងរបួសនោះទេ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨  នៅចំណុចមុខបញ្ជាការកងទ័ពជើងគោក តាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុនោះគឺ គេសង្កេតឃើញរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AQ- 9709 ដែលមានបុរសពីរនាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ចេញពីខេត្ត ឡើងមកភ្នំពេញ ខណៈមកដល់ចំណុចកើតហេតុ សង្ស័យអ្នកបើកបរគេចពីអ្វីមួយ ស្រាប់តែរេចង្កូតធ្លាក់ផ្លូវ ចូលប្រឡាយទឹកស្អុយ លិចម៉ាសុីនរថយន្តខាងមុខបាត់ និងបណ្ដាលឲ្យរថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ តែសំណាងល្អមិនបង្កឲ្យមនុស្សទាំងក្នុងរថយន្ត និងអ្នកដំណើរតាមផ្លូវរងរបួសនោះទេ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យដល់ទីតាំងកើតហេតុ ដោយឃើញថា រថយន្តបង្កមិនធ្វើឲ្យខូចខាតដល់សម្បត្តិរដ្ឋ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ ទើបសម្រេចប្រគល់រថយន្តបង្កឲ្យទៅម្ចាស់ ស្ទូចយកទៅជួសជុលខ្លួនឯង៕

  • បើករថយន្តទាំងស្រវឹង រេចង្កូតទៅបុករថយន្តមួយគ្រឿងទៀតបណ្តាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់

    ភ្នំពេញ៖ ស្ត្រីជាអ្នកបើកបរម្នាក់ រួមដំណើរនឹងបុរសម្នាក់ទៀតស្រវឹងស្រាបើករថយន្តមួយគ្រឿងរេពេញផ្លូវ ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត ដែលបើកបរដោយបុរសជនជាតិបរទេសម្នាក់ពេញទំហឹង បណ្តាលឲ្យស្រ្តីម្នាក់រងបួសធ្ងន់ ចំណែកបុរសម្នាក់ទៀតរងរបួសស្រាល។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០-១០នាទីយប់ ថ្ងៃទី៧ ខែហីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខ ធនាគារអេសុីលីដា តាមបណ្តោយផ្លូវ៥១៦ កែងនិងផ្លូវ៣៣៧ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញស្រ្តីជាអ្នកបើកបរម្នាក់ បានបើករថយន្តព្រូសមួយគ្រឿង ពណ៏ទឹកសមុទ្រ ពាក់ស្លាកលេខភ្នំពេញ2AF-4360 តាមបណ្តោយផ្លូវ៥១៦ ទិសដៅពីត្បូងទៅជើងក្នុងស្ថានភាពស្រវឹង និងរេពេញផ្លូវលុះមកដល់ចំណុចកើតបានរេចង្កូតមកខាងឆ្វេងដៃចូល មកចំណែកផ្លូវម្ខាងទៀតជ្រុលររថយន្តលុចសុីសRX300មួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2AM-2825 បើកបរដោយបុរសជនជាតិបរទេសម្នាក់តាមបណ្តោយផ្លូវ៣៣៧ ទិសដៅពីលិចទៅកើត និងបានបត់ស្តាំមកផ្លូវ៥១៦ ដោយបើកបានបន្តិច ស្រាប់តែពេញទំហឹងបណ្តាលឲ្យរថយន្តលុចសុីសខ្ទាតទៅលើចិញ្ចើមផ្លូវម្ចាស់រងរបួសបែកក្បាលតិចតួចស្រាល។ចំណែករថយន្តព្រូស ស្រ្តីជាអ្នកបររងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ រីឯបុរសម្នាក់រួមដំណើជាមួយរងរបួសស្រាល។ ចំណែករថយន្តទាំងពីគ្រៀងរងការខូតខាតយ៉ាងដំណំដូចគ្នា។     ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តទាំងពីគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការាជធានីភ្នំពេះរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

  • រថយន្តព្រូសប្រឡះទ្រូងផ្លូវបាក់អស់២កង់នៅក្បែរប៉ុស្ដិ៍ឬស្សីកែវ

    ភ្នំពេញ ៖​ បុរសម្នាក់បើករថយន្តព្រូស ក្នុងល្បឿនយ៉ាងលឿន មិនដឹងយ៉ាងមិច ស្រាប់តែរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យខូចខាតអស់២កង់  រីឯរថយន្តបានដាច់កាឡេ កង់ម្ខាងទៅមុខលេងរួច។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃពុធទី៨ ខែសីហា​ ឆ្នាំ២០១៨ នៅត្រង់ចំណុចមុខ ធនាគារ អេសុីលីដា ជិតប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥  ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ ។យោងតាមសម្ដីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបាន ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តម៉ាកព្រូសមួយគ្រឿង ពណ៌​ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2X.0676 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ​ក៏ស្រាប់តែរេចង្កូតទៅបុករបាំងថ្មក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យខូចខាតអស់២កង់ រីឯរថយន្តបង្កវិញ បានរងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេងយ៉ាងដំណំ​ និងដាច់កាឡេ​កង់មុខខាងឆ្វេងទៅមុខលេងរួចផងដែរ តែសំណាង​ល្អមិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ ។ ក្រោយមកម្ចាស់រថយន្តបង្ក បានបើកទ្វារ ចុះមកហៅម៉ូតូឌុបជិៈរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចទាក់ទងទៅកាន់សមត្ថកិច្ច​ជំនាញ ចុះមកធ្វើការវាស់វែង នឹងស្ទូចយករថយន្តបង្កយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំ​ម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមនីតិវិធី៕

  • យុទ្ធនាការម្រាមដៃស្អាត មិនទៅបោះឆ្នោត និង “នៅផ្ទះ ឈ្នះឯង” របស់ សម រង្ស៊ី បានបរាជ័យយ៉ាងអាម៉ាស់

    យុទ្ធនាការម្រាមដៃស្អាត មិនទៅបោះឆ្នោត និង “នៅផ្ទះ ឈ្នះឯង” របស់ សម រង្ស៊ី បានបរាជ័យយ៉ាងអាម៉ាស់ បន្ទាប់ពីលទ្ធផលក្រោយការបោះឆ្នោត បានបង្ហាញថាមានអ្នកចូលរួមបោះឆ្នោតចំនួន ៨២.២៩% ។ នេះគឺជាគិតខុសយ៉ាងធ្ងន់របស់ សម រង្ស៊ី ដែលយល់ថា ប្រជាពលរដ្ឋ និងអ្នកធ្លាប់គាំទ្រខ្លួន នឹងធ្វើតាមការអំពាវនាវរបស់ខ្លួន។ ផ្ទុយទៅវិញ យុទ្ធនាការនេះ បានធ្វើឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតកាន់តែច្រើន ព្រោះប្រជាពលរដ្ឋមិនចង់ចូលរួមជាមួយចលនាខុសច្បាប់របស់ក្រុមឧទ្ទាម។ ចលនានេះដូចជាសម្លាប់សកម្មជនរបស់ខ្លួន ព្រោះអ្នកដែលចូលរួមយុទ្ធនាការនេះ គឺជាអត្តសញ្ញាណរបស់ក្រុមឧទ្ទាម សម រង្ស៊ី។ ដើម្បីលុបលាងភាពអាម៉ាសនៃការបរាជ័យក្នុងយុទ្ធនាការរបស់ខ្លួន សម រង្ស៊ី បានបន្តចោទប្រកាន់ថា ការបោះឆ្នោតថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅជាការក្លែងក្លាយ ដោយនៅតែស្រែកក្តែងៗថា តួលេខដែលគណបក្សប្រជាជនកម្ពុជា និង គ.ជ.ប. បានបង្ហាញជាតួលេខភូតកុហក ជាពិសេសតួលេខអ្នកចូលរួមបោះឆ្នោត។ ជាការឆ្លើយតប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថានេះគឺជាតួលេខពិតប្រាកដត្រឹមត្រូវឥតកាឡៃ លោកហ៊ានស្បថឲ្យស្លាប់ដោយហេតុណាមួយក៏បាន…

  • យុវសិស្សជ័យលាភី ចំនួន ៣ រូប ទទូលរង្វាន់ជាថវិកា និង លិខិតឆ្លងដែនផ្លូវការ ពីឯកឧត្តម ប្រាក់ សុខុន និង ត្រៀមខ្លួនទៅប្រកួតបន្ត នៅប្រទេសឥណ្ឌូនេស៊ី នាខែធ្នូខាងមុខ

    យុវសិស្សជ័យលាភី ចំនួន ៣ រូប ទទួលបានការលើកទឹកចិត្តពី ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ដោយសារតែអ្នកទាំង៣ ប្រកួតប្រជែងល្បងប្រាជ្ញាយល់ ដឹងពីកម្មវិធី Asean Quiz បានជោគជ័យ និងត្រូវបានជ្រើសរើសទៅប្រកួតបន្តនៅប្រទេសឥណ្ឌូនេស៊ី នាខែ ធ្នូ ឆ្នាំ ២០១៨ ខាងមុខ ។ បើតាម ឯកឧត្តម ប៉ាង ណាត អនុប្រធានគណៈកម្មាធិការវប្បធម៌ និង ព័ត៌មានអាស៊ាន បានឲ្យដឹងថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹងពីអាស៊ាន ដល់ប្រជាពលរដ្ឋ តាមរយៈការប្រកួតប្រជែងរបស់បេក្ខជនដែលជាសិស្សវិទ្យាល័យ ជំរុញ និង កម្ពស់ដល់យុវជនជំនាន់ក្រោយឲ្យបានយល់ដឹងពីអាស៊ាន ផ្តល់ឧកាសឲ្យយុវជនបានមកជួបជុំគ្នា ដើម្បីនិយាយពីអាស៊ាន។ ឯកឧត្តម បានមានប្រសាសន៍បន្តថា កម្មវិធី Asean Quiz គឺត្រូវបានប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ដោយឆ្លាស់គ្នាដោយឆ្នំាដំបូងគឺ Asean Quiz  National…

  • ក្រុមហ៊ុន STAR BALM ចូលរួមឧបត្ថម្ភគាំទ្រ ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងចក្រភពខ្មែរ ដើម្បីជួយលើកកម្ពស់ វិស័យកីឡា និងសុខុមាលភាពអត្តពលិក

     ក្រុមហ៊ុន STAR BALM គឺជាក្រុមហ៊ុនមួយដែលតែងតែចូលរួមចំណែកឧបត្ថម្ភគាំទ្រ ជួយកីឡា ប៉ុន្តែក្រៅពីការគាំទ្រឧបត្ថម្ភវិស័យកីឡាដ៏សំខាន់នោះ បានបញ្ជ្រាបចំណេះដឹងដ៏មានសារៈសំខាន់ ពីការហាត់ប្រាណទៅតាមផែនការត្រឹមត្រូវ មុនពេលហាត់ អំឡុងពេល និងក្រោយពេលហាត់យើងត្រូវធ្វើដូចម្តេច ដើម្បីជៀសផុតពីការរបួសសាច់ដុំ និងគ្រោះថ្នាក់ផ្សេងៗដែលបណ្តាមកពីការហាត់ប្រាណមិនត្រឹមត្រូវក្បួនខ្នាត ។

  • អង្គការសហប្រជាជាតិបង្ហាញការគាំទ្រគម្រោងបើកដំណើរការផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសកូរ៉េខាងជើង

    អង្គការសហប្រជាជាតិ៖ ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ UNSC បានសម្រេចអនុម័ត លើសេចក្តីព្រាងរបស់សហរដ្ឋអាម៉េរិក ដែលមានគោលបំណងធានាបានថា ការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង នឹងមិនបង្កផលប៉ះពាល់ដល់ការផ្តល់ជំនួយមនុស្សធម៌ដល់រដ្ឋកុម្មុយនីស្តមួយនេះឡើយ។

  • គ.ជ.ប. ជូនដំណឹងអំពីសវនាការជំនុំជម្រះលើបណ្តឹង សំណុំរឿងលេខ០០១

  • សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨

  • អភិបាលខណ្ឌឬស្សីកែវ ថ្លែងអំណរគុណ និងស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅសង្កាត់គីឡូម៉ែត្រលេខ៦ ក្រោយការបោះឆ្នោត

    ភ្នំពេញ៖ ព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨នេះ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានដឹកនាំមន្ត្រីពាក់ព័ន្ធចុះជួបសំណេះសំណាលសួសុខទុក្ខ និងថ្លែងអំណរគុណដោយផ្ទាល់តាមលំនៅដ្ឋានប្រជាពលរដ្ឋនីមួយៗ នៅក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ដែលបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានលទ្ធផលល្អប្រសើរក្រៃលែងសម្រាប់នីតិកាលទី៦នេះ។