-
នគរបាលខណ្ឌដង្កោច្រានចោលថា គ្មានការចាប់យុវតីយកទៅបង្ខាំងទុកបីថ្ងៃនោះទេ ដោយសង្ស័យថាជារឿងប្រឌិត
ភ្នំពេញ៖ ក្រោយពេលលេចឮព័ត៌មានផ្សព្វផ្សាយថាមានករណីជនមិនស្គាល់មុខមួយក្រុមបានចាប់យុវតីសិស្សវិទ្យាលយ័ទួលអំពិល កាលពីរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវ៥០ម៉ែត្រ ភូមិពាម សង្កាត់ព្រៃសរ ខណ្ឌដង្កោ ដែលបានអះអាងពីឪពុកបង្កើតរបស់យុវតីរងគ្រោះខាងលើតាមការរៀបរាប់ពីកូនស្រីរបស់គាត់។ បន្ទាប់ពីទទួលបានព័ត៌មានថាមានករណីចាប់បង្ខាំងក្មេងស្រីជាង១០នាក់យកទៅលាក់ទុកក្នុងផ្ទះមួយកន្លែងនៅខណ្ឌចំការមន។
-
បើកការដ្ឋានសាងសង់ផ្លូវបេតុង និងលូ ប្រវែង១០៦០ម៉ែត្រ នៅសង្កាត់តាខ្មៅ
ដើម្បីកាត់បន្ថយការលំបាកជូនប្រជាពលរដ្ឋ ឲ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុង និងប្រព័ន្ធលូ ប្រវែង១០៦០ម៉ែត្រ ជូនប្រជាពលរដ្ឋក្នុងភូមិព្រែកសំរោង១ ភូមិព្រែកសំរោង២ និងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការចូលរួមពីមន្ត្រីរាជការ និងប្រជាពលរដ្ឋជាង១៥០០នាក់។
-
សារព័ត៌មានតួកគី៖ មន្រ្តីជាន់ខ្ពស់តួកគី និងសហរដ្ឋអាម៉េរិកគ្រោងជួបពិភាក្សាគ្នា នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ស្របពេលមានភាពតានតឹងខ្លាំងរវាងប្រទេសទាំងពីរ
តួកគី៖ សារព័ត៌មានតួកគីបានចេញផ្សាយនូវប្រភពទទួលបានពីមន្រ្តីការទូត ដោយបញ្ជាក់ថា គណៈប្រតិភូតួកគីមួយក្រុមគ្រោងនឹងធ្វើដំណើរទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន ដើម្បីបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃនៅសហរដ្ឋអាម៉េរិក ក្នុងគោលបំណងជជែកពិភាក្សាគ្នាពាក់ព័ន្ធនឹងភាពតានតឹងនានា រវាងប្រទេសសម្ព័ន្ធមិត្តអង្គការណាតូទាំងពីរនេះ។
-
ក្រុមហ៊ុនវិនិយោគចំនួន៣មកពីខេត្តហុកគាន ប្រទេសចិន សហការជាមួយសាលាបណ្តុះបណ្តាលជំនាញភាសាចិនមីងជាំង ដើម្បីអភិវឌ្ឍន៍ជំនាញភាសាចិន និងជំរុញការវិនិយោគរបស់ខ្លួនក្នុងប្រទេសកម្ពុជា
ភ្នំពេញ៖ ក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នារវាងក្រុមហ៊ុនវិនិយោគចំនួន៣ ដែលមកពីខេត្ត ហុកគាន ប្រទេសចិន និងសាលាបណ្តុះបណ្តាលជំនាញភាសាចិនមីងជាំង ដែលមានការគាំទ្រជាមួយសមាគមមិត្តភាពសភាពាណិជ្ជកម្មចិនហ្វូជាននៅកម្ពុជា លោក ឈីវ គួរស៊ីញ ប្រធានសមាគមមិត្តភាពសភាពាណិជ្ជកម្មចិនហ្វូជាន បានឲ្យដឹងថា សាលាបណ្តុះបណ្តាលជំនាញភាសាចិនមីងជាំង មានបទពិសោធន៍ជាង១សតវត្សរ៍មកហើយ លើមុខជំនាញជាច្រើនជាភាសាចិន និងបានបណ្តុះបណ្តាលធនធានមនុស្សគ្រប់ផ្នែកលើគ្រប់វិស័យ។ ធនធានមនុស្សដែលសាលាមីងជាំងបានបណ្តុះបណ្តាល បានក្លាយជាកម្លាំងចលករជំរុញសង្គមមានការអភិវឌ្ឍរីកចម្រើនស្ទើរគ្រប់ប្រទេសទូទាំងពិភពលោក។
-
ឆក់ត្រីខុសបច្ចេកទេស បណ្តាលឲ្យឆក់ស្លាប់ខ្លួនឯង
បុរសម្នាក់ត្រូវគេប្រទះឃើញស្លាប់កណ្ដាលវាលស្រែ នៅព្រឹកថ្ងៃទី៧ ខែសីហានេះ នៅចំណុចវាលខាងត្បូងភូមិកំប៉ាល ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម ដោយក្បែរសព មានឧបករណ៍ឆក់ត្រីមួយសម្រាប់នៅជាប់នឹងខ្លួន។ ជនរងគ្រោះឈ្មោះ ចែម រិទ្ធ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិកំប៉ាល ឃុំសណ្តែក ស្រុកបាធាយ។
-
ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា ត្រូវចាត់ទុកជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតលំដាប់ទីពីរប្រចាំប្រវត្តិសាស្ត្ររបស់រដ្ឋនេះ
សហរដ្ឋអាម៉េរិក៖ ភ្លើងឆេះព្រៃដ៏ខ្លាំងក្លាមួយនៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា នាដើមសប្តាហ៍នេះ បានរីករាលដាលក្លាយជាភ្លើងឆេះព្រៃធំបំផុតទីពីរក្នុងប្រវត្តិសាស្រ្ត ដែលធ្លាប់កើតមានឡើងនៅក្នុងរដ្ឋភាគខាងលិចនេះរបស់សហរដ្ឋអាម៉េរិក។ ភ្លើងឆេះព្រៃ Mendocino Complex Fire (មែនដូស៊ីណូ ខុមផ្លិច ហ្វៃអឺ) ដែលត្រូវក្រុមភ្នាក់ងារពន្លត់អគ្គិភ័យទប់ស្កាត់បានត្រឹម៣០ភាគរយប៉ុណ្ណោះនោះ គឺជាភ្លើងឆេះព្រៃមួយក្នុងចំណោមភ្លើងឆេះព្រៃធំៗទាំង១៧ ដែលកំពុងកើតមានឡើងនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែលធ្វើឲ្យប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ប្រកាសអាសន្ននៅក្នុងរដ្ឋនេះ ហើយថែមទាំងបញ្ជាឲ្យមានការទម្លាក់មូលនិធិសហព័ន្ធ ដើម្បីជួយដល់កិច្ចប្រឹងប្រែងជួយសង្រ្គោះ និងស្តាឡើងវិញផងដែរ។
-
រដ្ឋមន្រ្តីការបរទេសកាណាដា៖ កាណាដានឹងមិនផ្លាស់ប្ដូរគោលជំហរឡើយ បើទោះជាត្រូវប្រឈមមុខនឹងជម្លោះការទូតជាមួយអារ៉ាប៊ីសាអូឌីត
កាណាដា៖ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី គ្រីស្ទៀ ហ្វ្រីឡេន បាននិយាយថា រដ្ឋាភិបាលកាណាដានឹងមិនផ្លាស់ប្ដូរគោលជំហររបស់ខ្លួនឡើយ បើទោះជាត្រូវប្រឈមមុខនឹងជម្លោះការទូតជាមួយអារ៉ាប៊ីសាអូឌីត នោះគឺបន្តនិយាយពីបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិស្ត្រី។ ការអះអាងរបស់ប្រមុខការទូតកាណាដារូបនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីអារ៉ាប៊ី សាអូឌីតសម្រេចចិត្តបណ្ដេញអគ្គរដ្ឋទូតកាណាដាចេញពីប្រទេសរបស់ខ្លួន ដើម្បីជាការឆ្លើយតបនឹងការរិះគន់របស់រដ្ឋាភិបាលកាណាដា ពាក់ព័ន្ធនឹងការចាប់ខ្លួន សកម្មជនការពារសិទ្ធិមនុស្សនៅក្នុងរដ្ឋអារ៉ាប់មួយនេះ។
-
ហ្គេមបាញ់ត្រីនៅចំណុចផ្ទះលេខ២៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កំពុងតែផ្គើនជាមួយអាជ្ញាធរមូលដ្ឋាន និងបង្កភាពអសន្តិសុខជាខ្លាំង
ភ្នំពេញ៖ ទីតាំងហ្គេមបាញ់ត្រីល្បែងខុសច្បាប់១កន្លែង បានបើកលេងទាំងយប់ទាំងថ្ងៃ មានសុទ្ធតែក្មេងទំនើង និងក្មេងស្ទាវចេញចូលទល់ៗភ្លឺយ៉ាងគគ្រឹកគគ្រេង ពពាក់ពពូនគ្នាប្រើប្រាស់ថ្នាំញៀននិងជួញដូរគ្រឿងញៀនទៀតផង ដោយមិនខ្លាចដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចនោះឡើយ ហើយទីតាំងនោះស្ថិតនៅចំណុចផ្ទះលេខ២៣ ផ្លូវលេខ៩៧ ក្រុមទី២៦ ភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
-
ព្យុះទីហ្វុងមួយកំពុងធ្វើដំណើរឆ្ពោះទៅកាន់ភាគខាងកើតប្រទេសជប៉ុន
ជប៉ុន៖ មន្រ្តីគ្រប់គ្រងអាកាសធាតុជប៉ុនបាននិយាយថា ព្យុះទីហ្វុងមួយ ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅដល់ដែនកោះ អ៊ីហ្ស៊ូ ស្ថិតនៅភាគខាងត្បូងទីក្រុងតូក្យូ នៅក្នុងថ្ងៃពុធ សប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។
-
អភិបាលខេត្តកណ្តាល ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពគ្រោះរាំងស្ងួត នៅស្រុកអង្គស្នួល
រសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំមន្ត្រីជំនាញនៃមន្ទីរធនធានទឹក មន្ទីរកសិកម្ម មន្ទីរជំនាញពាក់ព័ន្ធ និងអជ្ញាធរមូលដ្ឋាន ចុះពិនិត្យពិនិត្យស្ថានភាពគ្រោះរាំងស្ងួត នៅស្រុកអង្គស្នួល ខេត្តកណ្តាល។ ក្នុងឱកាសចុះពិនិត្យមើលស្ថានភាពគ្រោះរាំងស្ងួត ឯកឧត្តមអភិបាលខេត្តបានណែនាំឲ្យមន្ទីរធនធានទឹក ត្រូវសិក្សារកដំណោះស្រាយនាំទឹកឲ្យដល់ទីតាំងដែលទទួលរងភាពរាំងស្ងួត។ ក្នុងនោះឯកឧត្តម បានណែនាំឲ្យស្តាប្រឡាយទឹករលាំងជ្រៃខាងជើងឲ្យបានជ្រៅ ដើម្បីនាំទឹកពីផ្លូវ៥១ និងបានឲ្យសិក្សារកផ្លូវទឹកបំបែកពីប្រឡាយរលាំងជ្រៃខាងជើង ឲ្យដល់ឃុំឆក់ឈើនាង ឃុំសំរោងលើ ឃុំទួលព្រិច និងឃុំដំណាក់អំពិល ដែលជាឃុំទទួលរងភាពគ្រោះរាំងស្ងួត ខ្លាំងជាងគេក្នុងស្រុកអង្គស្នួល។