Category: ព័ត៌មាន

  • មន្រ្តីជាន់ខ្ពស់សហរដ្ឋអាម៉េរិកចោទកូរ៉េខាងជើងថា មិនបានគោរពតាមកិច្ចព្រមព្រៀងលុបបំបាត់អាវុធនុយក្លេអ៊ែរ

    សហរដ្ឋអាម៉េរិក៖ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ចន បូលតុន បានគូសបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងមិនបានចាត់វិធានការចាំបាច់ណាមួយ ក្នុងការរំសាយអាវុធនុយក្លេអ៊ែរនោះទេ បើទោះជាមានកិច្ចព្រមព្រៀងរវាងប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន កាលពី ខែមិថុនាកន្លងទៅនេះ។

  • ឥណ្ឌូណេស៊ី៖ ចំនួនមនុស្សស្លាប់កើនឡើងជាង១០០នាក់ ដោយសារគ្រោះរញ្ជួយដីដ៏កក្រើក

    ឥណ្ឌូណេស៊ី៖ យោងតាមប្រភពរបស់អាជ្ញាធរឥណ្ឌូណេស៊ីបានរាយការណ៍ថា តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារតែការវាយប្រហារពីគ្រោះរញ្ជួយដីក្នុង កម្រិត៧វ៉ិកទ័រនៅកោះទេសចរណ៍ដ៏ល្បី លុមបុក ស្ថិតនៅភាគកណ្តាលប្រទេស កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ បានបន្តកើនឡើងដល់១០៥នាក់ហើយ។

  • អត្រាជនក្រីក្រនឹងកើនឡើងវិញនៅប្រទេសឡាវ ក្រោយហេតុការណ៍បាក់ទំនប់វារីអគ្គិសនី និងគ្រោះទឹកជំនន់

    ឡាវ៖ អត្រាគ្រួសារអ្នកក្រីក្រទំនងជាមានការកើនឡើងវិញក្នុងប្រទេសឡាវ នៅឆ្នាំ២០១៨នេះ ដោយសារតែគ្រោះមហន្តរាយទឹកជំនន់ ដែលបានវាយប្រហារនៅតាមតំបន់ជាច្រើនរបស់ប្រទេសអាស៊ានមួយនេះ ដោយជាលទ្ធផលនោះ បណ្តាលឲ្យមានមនុស្សស្លាប់ និងបាត់ខ្លួនជាច្រើននាក់ ព្រមទាំងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងតំបន់យ៉ាងច្រើន។

  • ក្រុមការងារយេនឌ័រកងទ័ពជើងគោក អញ្ជើញចុះសួរសុកទុក្ខស្រ្តីកងទ័ពលំហែមាតុភាព

    ថវិការបស់រាជរដ្ឋាភិបាលចំនួន៨០ម៉ឺនរៀល ថវិកាសមាគមយេនឌ័រកងទ័ពជើងគោកចំនួន២០ម៉ឺនរៀល និងថវិកាសប្បុរសជនចំនួន២៧ម៉ឺនរៀល ត្រូវបានក្រុមការងារយេនឌ័រកងទ័ពជើងគោក ដឹកនាំដោយលោកជំទាវ ឧត្តមសេនីយ៏ត្រី ខឹម បូណា នាយសេនាធិការរង ជាប្រធានក្រុមការងារយេនឌ័រកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ឈរ បូរី មាស សុភា ប្រធានកិត្តិយសក្រុមការងារយេនឌ័រកងទ័ពជើងគោក បានអញ្ជើញចុះសួរសុកទុក្ខ   និងនាំយកថវិកាទាំងនេះ ជូនលោកស្រីវរៈសេនីយ៍ត្រី ម៉ាំង ពីន ជំនួយការកងឯកភាពសិល្បៈយោធាភិរម្យ ការិយាល័យទី៥  កងទ័ពជើងគោក ដែលបានធ្វើលំហែមាតុភាពនៅមជ្ឈមណ្ឌលគាំពារមាតា និងទារកនាពេលថ្មីៗនេះ។

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករជិត២ម៉ឺននាក់នៅខេត្តកំពង់ស្ពឺ

    ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ១៨,៤៦៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៤ ក្នុងខេត្តកំពង់ស្ពឺ ដែលពិធីសំណេះសំណាលនេះ ធ្វើឡើងនៅភូមិស្នោរទី១ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃពុធ ទី៨ ខែសីហា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកម្មករ កម្មការិនី ដែលបានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនរហូតដល់ប្រទេសកម្ពុជា បានក្លាយទៅជាប្រទេសជាប់ចំណាត់ថ្នាក់លេខ2 ដែលមានប្រជាជនទៅបោះឆ្នោតច្រើនជាងគេនៅលើពិភពលោក បន្ទាប់ពីប្រទេសបែលហ្ស៊ិក។ សម្ដេចធ្លាប់បានបញ្ជាក់ថា បើស្រឡាញ់សន្តិភាព និងការអភិវឌ្ឍ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ ដូច្នេះសម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជារបស់ប្រជាពលរដ្ឋខ្មែរ គឺជាការជ្រើសរើសដ៏ត្រឹមត្រូវក្នុងការរក្សានូវសុខសន្តិភាព និងការអភិវឌ្ឍ។

  • រដ្ឋបាលខេត្តព្រះសីហនុ ដាក់វិធានការ និងជំរុញមន្ត្រីជំនាញពាក់ពន្ធ័តាមអង្គភាពត្រូវរួមគ្នាដោះស្រាយបញ្ហាចំពោះមុខ

    យោងតាមស្មារតីនៃកិច្ចប្រជុំគណៈអភិបាលនាព្រឹកថ្ងៃអង្គារ ១១រោច ខែទុយាសាឍ ឆ្នាំច ពស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨។ រដ្ឋបាលខេត្តព្រះសីហនុ បានដាក់វិធានការនិងជំរុញមន្ត្រីជំនាញពាក់ពន្ធ័តាមអង្គភាពត្រូវរួមគ្នាដោះស្រាយបញ្ហាចំពោះមុខនាពេលបច្ចុប្បន្ននេះ។ បញ្ហាដែលត្រូវដោះស្រាយចំពោះមុខនេះ រួមមាន៖ ១.បញ្ហាសណ្តាប់ធ្នាប់តាមដងផ្លូវ(ការរំលោភចំណីផ្លូវ) ។២.ការមិនអនុញ្ញាតឲ្យជនបរទេសបើកបរដោយគ្មានការអនុញ្ញាត។៣.ការត្រួតពិនិត្យអាជីវកម្មលក់ដូររបស់ជនបរទេស និងការធ្វើការងាររបស់ជនបរទេសនៅតាមសណ្ឋាគារ ផ្ទះសំណាក់ កាស៊ីណូ ការដ្ឋានសំណង់។៤.ការពិនិត្យរថយន្តធំៗចូលក្រុងដែលនាំឲ្យកកស្ទះចរាចរណ៍ និងខូចផ្លូវក្នុងក្រុង។៥.ការត្រួតពិនិត្យអនាម័យក្រុង និងការចាត់វិធានការចំពោះក្រុមដើកាប់ព្រៃអនាធិបតេយ្យជាដើម។ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានស្នើដល់មន្ទីរអង្គភាពជំនាញពាក់ពន្ធ័ទាំងអស់ត្រូវរួមគ្នាពិនិត្យដោះស្រាយឲ្យមានប្រសិទ្ធភាពដោយយកច្បាប់ជាគោល និងបានរំលឹកបន្ថែម ថាត្រូវនាំគ្នាធ្វើឲ្យលទ្ធផលល្អ កុំរុញឲ្យខ្លោច រោលឲ្យឆៅ៕

  • ប៉ូលិសខេត្តតាកែវចាប់ជនសង្ស័យ៥នាក់ និងដកហូតថ្នាំញៀន១៧៩កញ្ចប់

    ប៉ូលិសខេត្តតាកែវចាប់ជនសង្ស័យ៥នាក់ និងដកហូតថ្នាំញៀន១៧៩កញ្ចប់

    តាកែវ៖ ជនសង្ស័យប្រុសស្រីចំនួន៥នាក់ត្រូវបានប៉ូលិសខេត្តតាកែវឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ ដោយជាប់ពាក់ពន្ធ័នឹងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ ការបង្ក្រាបនេះគឺធ្វើឡើងតាមការបញ្ជាផ្ទាល់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៥ និង២០នាទី នៅលើទីតាំងចំនួន២កន្លែងក្នុងស្រុកសំរោង ខេត្តតាកែវ។

  • ប្រគល់ថវិកាចំនួន៤លានរៀល ជូនដល់ជនពិការ១គ្រួសារ ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង

    ខេត្តកំពង់ឆ្នាំង៖ ថ្ងៃអង្គារ ១១រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ១១:០០ លោក ចក់ កែវចំរើន ប្រធានការិយាល័យបេឡាជាតិ អតីតយុទ្ធជនខេត្ត តំណាងឯកឧត្តម ឧត្ដមសេនីយ៍ទោ ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត  លោក ឃូ សុផាន់ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង រួមជាមួយក្រុមការងារ ស.អ.ក  ក្រុង   សង្កាត់ បាននាំយកថវិកា បេឡាមរណសង្គ្រោះ ចំនួន៤លានរៀល ជូនលោកស្រី ហុង ស្រី ត្រូវជាក្មួយរបស់សព សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា នៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

  • កិច្ចប្រជុំសាមញ្ញលើកទី៥១របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២

    សៀមរាប៖ កិច្ចប្រជុំសាមញ្ញលើកទី៥១របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ នៅរដ្ឋបាលសាលាខេត្តសៀមរាប ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ យូ សភា អភិបាលរងអភិបាលខេត្តសៀមរាប ដើមី្បពិនិត្យ ពិភាក្សា និងអនុម័តទៅលើ របៀបវារៈសម័យប្រជុំសាមញ្ញលើកទី៥១នេះ មានចំនួន០៤ចំណុចសំខាន់ៗ។  ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អាជ្ញាធរជាតិអប្សរា និងអស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាពជុំវិញខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការទាំង៦ របស់រដ្ឋបាលសាលាខេត្ត ចូលរួមផងដែរ។

  • ក្មេងស្រីពីរនាក់បងប្អូនចិត្តខ្លាំង គ្រាន់តែម្តាយស្តីឲ្យបន្តិចបន្តួចហ៊ានជិះកង់ពីកំពង់ចាមមកដល់ភ្នំពេញ

    ភ្នំពេញ ៖ ក្មេងស្រីពីរនាក់បងប្អូនគ្រាន់តែម្តាយវាយ និងស្តីបន្ទោសបន្តិចបន្តួច ហ៊ានជិះកង់ពីស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មកដល់ភ្នំពេញទាំងមិនដឹងគោលដៅពិតប្រាកដ  ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង៩នឹង៣០នាទីយប់ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ សង្កាត់ទូលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែល បានឃើញក្មេងស្រីទាំងពីរបានឲ្យដឹងថា មុនដំបូងគេឃើញក្មេងស្រីទាំងពីរនាក់កំពុងជ្រកភ្លៀងនៅកន្លែងអង្គុយចាំរថយន្តក្រុងមួយកន្លែងនៅខាងមុខផ្ទះរបស់គាត់តាំងពីម៉ោងប្រហែល១ថ្ងៃត្រង់ លុះមកដល់វេលាម៉ោងប្រហែល៦ល្ងាចក៏សង្ស័យក៏បានទៅសួរនាំហើយហៅឲ្យញាំបាយរួចក៏បានទំនាក់ទំនងទៅខាងសមត្ថកិច្ចមូលដ្ឋានមកយកក្មេងស្រីទាំងពីរទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ទូលសង្កែទី២ដើម្បីសួរនាំ។ ក្មេងស្រីបងឈ្មោះ សេង ចាន់ស្រីនីត អាយុ១៣ឆ្នាំ ក្មេងស្រីប្អូនឈ្មោះ សេង ចាន់មារតី អាយុ៩ឆ្នាំ ។ អ្នកទាំងពីរមានម្តាយឈ្មោះ ឈុន សុីនឿន អាយុ៤២ឆ្នាំ មុខរបរ អ្នកលក់ដូរនៅផ្សារ  និង​ឪពុកឈ្មោះ កែវ សេង អាយុ៥៤ឆ្នាំ មុខរបរ មន្រ្តីរាជការ ទីលំនៅបច្ចុប្បន្ន អ្នកទាំងអស់គ្នារស់នៅក្នុងភូមិ ត្រពាំងពោធិ៍ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ មុនដំបូងក្មេងស្រីបងបានព្យាយាមលាក់បាំងសមត្ថកិច្ចដោយកុហកថាត្រូវឪពុកបង្កើតរបស់ខ្លួនយកមកផ្លុងចោល ក្រោមការសួរនាំរបស់លោកមេប៉ុស្តិ៍ក្មេងស្រីបងបានប្រាប់ត្រង់តាមដំណើររឿង ព្រោះតែខឹង និងម្តាយវាយ ហើយស្តីបន្ទោសទើបបួលប្អូនស្រីជិះកង់ចេញពីផ្ទះនៅ ភូមិឃុំខាងលើ ខេត្តកំពង់ចាមរហូតមកដល់ភ្នំពេញ។…