Category: ព័ត៌មាន

  • រដ្ឋាភិបាលហ្វីលីពីនបានបណ្ដេញមន្រ្តីប៉ូលិសជាង២០០០នាក់ ចេញពីក្របខណ្ឌ

    ហ្វីលីពីន៖  ស្ថាប័នប៉ូលិសជាតិហ្វីលីពីន ដែលហៅកាត់ (PNP) បានសម្រេចបណ្តេញមន្ត្រីដែលប្រព្រឹត្តខុសច្បាប់សរុបចំនួន២១៨១នាក់ចេញពីក្របខណ្ឌប៉ូលិសគិតចាប់តាំងពីប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ បានចូលកាន់មុខតំណែងកាលពីខែមិថុនា ឆ្នាំ២០១៦មក។

  • ផ្ទៃដីកសិកម្មជាង១ពាន់ហិកតាក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលកំពុងរងការលិចលង់ដោយសារជំនន់ទន្លេមេគង្គ

    ផ្ទៃដីកសិកម្មជាង១ពាន់ហិកតា ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលកំពុងរងការលិចលង់ដោយសារជំនន់ទន្លេមេគង្គ។ យោងតាមការផ្សាយរបស់ក្រសួងធនធានទឹក បានឲ្យដឹងថា ការកើនឡើងជាបន្តបន្ទាប់នៃទឹកទន្លេមេគង្គ បានធ្វើឱ្យស្ថានភាពទឹកនៅតាមបណ្តាព្រែក ក៏ដូចជាទន្លេតូចៗដែលនៅតាមដងទន្លេមេគង្គ មានការកើនឡើងព្រមៗគ្នា។ ទន្លេតូច ដែលទទួលរបបទឹកពីទន្លេមេគង្គ ពេលនេះទឹកក៏មានការកើនឡើងខ្លាំងផងដែរ និងធ្វើឱ្យមានការលិចលង់ភូមិឋានប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ និងផ្ទៃដីកសិកម្មប្រមាណ១ពាន់ហិកតា នៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕ម.ន

  • សហភាពអឺរ៉ុបសម្តែងការសោកស្ដាយ ក្រោយសហរដ្ឋអាម៉េរិកមានគម្រោងដាក់ទណ្ឌកម្មជាថ្មីលើប្រទេសអ៊ីរ៉ង់

    ស្វីស៖ សហភាពអឺរុបបានបង្ហាញការសោកស្ដាយ ចំពោះគម្រោងដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញ ប្រឆាំងនឹងអ៊ីរ៉ង់ពីសំណាក់សហរដ្ឋអាម៉េរិក ហើយថា ប្រទេសជាហត្ថលេខីដទៃទៀតនឹងធ្វើការរួមគ្នា ដើម្បីរក្សាបណ្ដាញទំនាក់ទំនងហិរញ្ញវត្ថុជាមួយរដ្ឋាភិបាលទីក្រុងតេហេរ៉ង់។ 

  • មេដឹកនាំកូឡុំប៊ីប្រកាសច្រានចោល និងថ្កោលទោសការចោទប្រកាន់ថា ខ្លួនជាអ្នកនៅពីក្រោយការប៉ុនប៉ងធ្វើឃាតប្រធានាធិបតីវេណេស៊ុយអេឡា

    មេដឹកនាំកូឡុំប៊ីប្រកាសច្រានចោល និងថ្កោលទោសការចោទប្រកាន់ថា ខ្លួនជាអ្នកនៅពីក្រោយការប៉ុនប៉ងធ្វើឃាតប្រធានាធិបតីវេណេស៊ុយអេឡា

    កូឡុំប៊ី៖ ប្រធានាធិបតីកូឡុំប៊ី លោក ហ័ន ម៉ានុយអែល សាន់តូស បានធ្វើការទាត់ចោល ហើយថែមទាំងថ្កោលទោសយ៉ាងខ្លាំង ចំពោះការចោទប្រកាន់ថា រូបលោកជាអ្នកនៅពីក្រោយខ្នងការប៉ុនប៉ងធ្វើឃាតប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ។ បើតាមរដ្ឋមន្ត្រីមហាផ្ទៃ និងយុត្តិធម៌វេណេស៊ុយអេឡា លោក ណេស្ត្រូ រ៉េវើរ៉ូល មនុស្ស៦នាក់ត្រូវបានចាប់ខ្លួនដោយសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើឃាតប្រធានាធិបតីវេណេស៊ុយអេឡា ហើយថា ជនសង្ស័យទាំងនេះ គឺជាសមាជិកនៃមនុស្សមួយក្រុមដែលបានបញ្ជាយន្ដហោះដ្រូន បំពាក់គ្រឿងផ្ទុះធ្វើសកម្មភាពវាយប្រហារលើលោក ម៉ាឌូរ៉ូ នៅអំឡុងពិធីព្យុហយាត្រាយោធាមួយកាលពីថ្ងៃ អាទិត្យ សប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) ក្នុងរដ្ឋធានីការ៉ាកាស់។

  • រថយន្តដឹកទឹកកក បួងចង្កូតជ្រុលក្រឡាប់លើទ្រូងផ្លូវទាំងព្រឹក

    ភ្នំពេញ ៖ រថយន្តកូរ៉េដឹកទឹកកកមួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្នបត់បួងចង្កូតជ្រុលក្រឡាប់លើសួនទ្រូងផ្លូវ សំណាងល្អមិនគ្រោះអ្នកដល់អ្នកដទៃ។ ហេតុការណ៍នេះ បានកើតឡើងវេលាម៉ោង៦ព្រឹក ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវទំនប់កប់ស្រូវ កែងផ្លូវចូលផ្សារសាមគ្គី ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ។ រថយន្តខាងលើ ម៉ាកKIA ពណ៌ស 2AG-3479 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ។

  • សមត្ថកិច្ចបញ្ជូនជនសង្ស័យ៦នាក់ ក្នុងសំណុំរឿង២ករណីផ្សេងគ្នាទៅតុលាការ

    ភ្នំពេញ៖ ថ្ងៃអង្គារ ១១រោច ខែទុតិយាសាឍឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨នេះ នគរបាលខណ្ឌសែនសុខបានបញ្ជូនខ្លួនជនសង្ស័យ៦នាក់ទៅតុលាការក្នុងសំណុំរឿង២ផ្សេងគ្នាក្រោយពីបញ្ចប់និតិវិធីសាកសួររួច។

  • អប្សរាណេត​ ០៦ – ០៨ -​ ២០១៨

    អប្សរាណេត​ ០៦ – ០៨ -​ ២០១៨ Apsara Net Export 06 – 08 – 2018

  • ទើបតែចូលព្រះវស្សាបាន១០ថ្ងៃ សាឡុំវត្តមេម៉ង់ ឆេះម៉ត់ទៅហើយ

    មណ្ឌលគិរី៖នៅវេលា​ម៉ោង​ប្រហែល​១២យប់ នាទី​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ២០១៨​ នៅ​វត្ត​សុវណ្ណារាម ​ហៅ​វត្ត​មេម៉ង់​ ស្ថិត​ក្នុង​ភូមិ​ទួល​ឃុំមេម៉ង​ ស្រុក​កែវ​សីមា​ ខេត្ត​មណ្ឌលគីរី​ មាន​ករណី​អគ្គិភ័យ​ឆាប​ឆេះ​នូវ​សារឡំចំនួន​មួយ​ខ្នង​ដែល​មាន​ទំហំ​ ១២x២១​ ម៉ែត្រ​ធ្វើ​អំពើ​ឈើ​ដំបូល​ប្រក់​ស័ង្កសី​(ឆេះអស់​ទាំង​ស្រុង​)ដោយពុំអាច​ជួយ​ពន្លត់​បាន។ ប្រភពពីព្រះសង្ឃនៅទីអារាមនោះមានសង្ឃដីការថា មូលហេតុ​គឺ​បណ្ដាល​មក​ពី​ការ​ដួល​រលំ​នូវទាន​វស្សា​ដែល​អុច​បំភ្លឺ​ក្នុង​សារឡំនោះ​ ។ ទោះជាយ៉ាងណាករណី​នេះក៏បានបណ្ដាល​ឲ្យ​ឆេះ​ទាំង​ស្រុង​នូវ​ព្រះពុទ្ធ​រូប​ចំនួន​៣​ព្រះអង្គ​ធំៗ​ ហើយ​ក្រៅ​ពីនេះពុំមាន​ទ្រព្យ​សម្បត្តិ​អ្វី​ផ្សេង​ៗខូចខាតក្នុងបរិវេនវត្តនោះទេ ហើយក៏​មិន​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​អាយុ​ជីវិត​មនុស្ស​​ណា​ម្នាក់​នោះឡើយ៕

  • កម្លាំងចម្រុះខេត្តកំពង់ចាម បន្ដបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅស្រុកស្ទឹងត្រង់ ដកហូតវត្ថុតាងមួយចំនួន និងលែងកូនត្រីជិត១០០គីឡូ

    (កំពង់ចាម)៖​ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ចាម រួមមានកម្លាំងនគរបាល កម្លាំងរដ្ឋបាលជលផល និងកម្លាំងអធិការដ្ឋានជលផលមេគង្គ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨នេះ បានបន្ដប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅស្រុកស្ទឹងត្រង់ ដោយដកហូតបានវត្ថុតាងមួយចំនួនធំ និងលែងកូនត្រីចម្រុះជិត១០០គីឡូក្រាម។ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ឲ្យដឹងថា ក្រោយទទួលបានពត៌មានអំពីបទល្មើសនេសាទខុសច្បាប់ លោកបានចាត់បញ្ជា ​អធិការនគរបាលស្រុកស្ទឹងត្រង់ និងកម្លាំងប៉ុស្តិ៍នគរបាលពាមកោះស្នា សហការជាមួយខណ្ឌរដ្ឋបាលជលផលកំពង់ចាម និងកម្លាំងអធិការដ្ឋានជលផលមេគង្គ បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅចំណុចបឹងល្វា ឃុំពាមកោះស្នា ឃុំអារក្សត្នោត និងឃុំទួលសំបួរ។ បើតាមលោកឧត្តមសេនីយ៍ស្នងការ ជាលទ្ធផលនៃប្រតិបត្តិការ កម្លាំងជំនាញដកហូតបាន​លូស្បៃមុង​ចំនួន២៨មាត់, របាំងស្បៃមុង ប្រវែង១,១២០ម៉ែត្រ​, បង្គោលចម្រឹងឬស្សី ចំនួន៥០៤ដើម និងចាក់លែងកូនត្រីចម្រុះចូលក្នុងបឹងចំនួន៧៨គីឡូក្រាម។ ចំពោះសម្ភារវត្ថុតាងបានដុតបំផ្លាញចោលនៅនិងកន្លែង។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ក៏បានឲ្យដឹងដែរថា​ ​​នៅចំណុចភូមិដំណាក់ស្នាយ ឃុំពាមជីកង ស្រុកកងមាស កម្លាំងជំនាញខេត្ត ​សហការជាមួយជំនាញស្រុកកងមាស បានបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រើវិធានញុះញង់​០១ករណី ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ចិន ម៉េងស៊្រុង…

  • ភ្លៀងធ្លាក់ស្ទើរពេញមួយថ្ងៃនៅស្រុកវាលវែង ធ្វើឱ្យតំបន់មួយចំនួននៃឃុំអន្លង់រាប កំពុងជន់លិចយ៉ាងកំហុក

    (ពោធិ៍សាត់)៖ ភ្លៀងធ្លាក់ស្ទើរពេញមួយថ្ងៃនៅស្រុកវាលវែង ធ្វើឱ្យតំបន់មួយចំនួននៃឃុំអន្លង់រាប កំពុងជន់លិចយ៉ាងកំហុក អាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានកំពុងញាប់ដៃញាប់ជើង ជំលាសប្រជាពលរដ្ឋទៅរកទីទួលសុវត្ថិភាព។ ទឹកភ្លៀងជន់លិចលំនៅឋានប្រជាពលរដ្ឋខាងលើនេះ បាននឹងកំពុងកើតឡើងនារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ នៅតំបន់មួយចំនួនពិសេសភូមិ ចំការជ្រៃខាងត្បូង នៃឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ក្នុងនោះលោក វរសេនីយ៍ឯក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានឱ្យដឹង តាមទូរស័ព្ទថា បញ្ហាខាងលើគ្រួសារគ្រោះ និងរងការខូចខាតមួយចំនួនផងដែរ ដូចជា៖ លិចទឹកចំនួន៦ខ្នង ហូរទៅតាមទឹកចំនួន១ខ្នង សម្ភារហូរទៅតាមទឹកចំនួន៣ខ្នងផ្ទះ រួមទាំងមានសត្វពាហនៈផងដែរ ហើយនៅល្ងាចថ្ងៃដដែលនេះដែរ ជំនន់ទឹកភ្លៀងបានធូរស្រាលហើយ នៅយប់បន្តិចបើមេឃមិនបន្តភ្លៀងទៀតនោះ នឹងស្រកអស់ ប៉ុន្តែទោសជាយ៉ាងណាក្តីពុំបង្កការរងគ្រោះដល់មនុស្សនោះទេ។ ខណៈនេះផងដែរ អធិការនគបាលស្រុកវាលវែង​ បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមមានការប្រុងប្រយត្ន័ពីទ្រព្យសម្បតិ្ត កុមាតូចៗពិសេសលើបញ្ហាសុខភាពនិងអនាមយ័ក្នុងពេលហូបផឹងក៍ត្រូវអនាមយ័ផហដែរ៕