-
កីឡាករប្រណាំងម៉ូតូ GP Marc Marquez បន្តឈរកំពូលតារាង ខណៈ Andrea Dovizioso ឈ្នះជើងឯក Czech Grand Prix
កីឡាករប្រណាំងម៉ូតូ GP Marc Marquez បន្តឈរកំពូលតារាង ខណៈ Andrea Dovizioso ឈ្នះជើងឯក Czech Grand Prix
-
កម្មករដែលថៅកែស្លាប់ដោយចងកសម្លាប់ខ្លួន នាំគ្នាតវ៉ាបិទផ្លូវទាមទារប្រាក់ឈ្នួល
ភ្នំពេញ៖ កម្មករសិប្បកម្មកាត់ដេរយីហោ «JU LI» ជាង២០០នាក់ ដែលថៅកែទើបតែធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន កាលពីពេលថ្មីៗកន្លងមក បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ាបិទផ្លូវទាមទារប្រាក់ឈ្នួល និងប្រាកបំណាច់ផ្សេងៗតាមច្បាប់ការងារក្រោយពីសិប្បកម្មមួយនេះត្រូវបានបិទទ្វារលែងដំណើរការជាច្រើនថ្ងៃមកហើយនេះ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមុខសិប្បកម្ម «JU LI» ស្ថិតនៅក្នុងភូមិចំការឪឡឹក សង្កាត់កាកាកប២ ខណ្ឌពោធិ៍សែនជ័យ។
-
គ្រូថ្មី Chelsea បើកទ្វាឲ្យ Thibaut Courtois ប្រសិនបើចង់ចេញ
គ្រូថ្មី Chelsea បើកទ្វាឲ្យ Thibaut Courtois ប្រសិនបើចង់ចេញ
-
ក្រុមហ៊ុនមួយគ្រោងបោះទុនជាង៣២លានដុល្លារក្នុងការបង្កើតកសិដ្ឋានដាំចេក និងវេចខ្ចប់នាំចេញនៅខេត្តកំពត
ក្រុមហ៊ុនមួយគ្រោងបោះទុនជាង៣២លានដុល្លារក្នុងការបង្កើតកសិដ្ឋានដាំចេក និងវេចខ្ចប់នាំចេញនៅខេត្តកំពត។ យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានឲ្យដឹងថា តាមសំណើសុំវិនិយោគលើគម្រោងបង្កើតកសិដ្ឋានដាំដំណាំចេក និងវេចខ្ចប់កសិផលនាំចេញរបស់ក្រុមហ៊ុន “LONGMATE AGRICULTURE CO.,LTD.” គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។ គម្រោងនោះ មានទុនវិនិយោគ៣២លាន២ម៉ឺន១ពាន់៥៧០ដុល្លារអាម៉េរិក និងអាចបង្កើតការងារបាន៥៧២កន្លែង៕ម.ន
-
ចំនួនមនុស្សស្លាប់បន្តកើនឡើងជិត១០០នាក់ បន្ទាប់ពីគ្រោះមហន្តរាយរញ្ជួយដីដ៏កក្រើកវាយប្រហារលើប្រទេសឥណ្ឌូណេស៊ី
ឥណ្ឌូណេស៊ី៖ យោងតាមប្រភពរបស់អាជ្ញាធរឥណ្ឌូណេស៊ីបានរាយការណ៍ថា តួលេខជនរងគ្រោះបាត់បង់ជីវិត បានបន្តកើនឡើងដល់៩១នាក់ហើយ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏កក្រើកថ្មីមួយ បានធ្វើការវាយប្រហារលើកោះទេសចរណ៍ដ៏ល្បី លុមបុក ស្ថិតនៅភាគកណ្តាលប្រទេសកាលពីថ្ងៃ អាទិត្យ ម្សិលមិញនេះ (ម៉ោងក្នុង តំបន់)។ ប្រភពខាងលើនេះបានឱ្យដឹងទៀតថា នៅក្នុងហេតុការណ៍ដ៏អាក្រក់នេះ ក៏មានមនុស្ស២០៩នាក់ផ្សេងទៀតបានរងរបួសផងដែរ ជាមួយនឹងការបំផ្លិចបំផ្លាញអគារ និងផ្ដាច់ចរន្តអគ្គិសនី ហើយវាបានកើតឡើងតែមួយសប្ដាហ៍ប៉ុណ្ណោះ ក្រោយគ្រោះរញ្ជួយដីមួយផ្សេង ទៀតបានសម្លាប់មនុស្ស១៦នាក់នៅលើកោះដដែលនេះ។
-
កូរ៉េខាងជើងស្នើឲ្យសហរដ្ឋអាម៉េរិកបន្ធូរបន្ថយទណ្ឌកម្ម ក្រោយប្រទេសខ្លួន បានធ្វើរឿងវិជ្ជមានជាច្រើនរួចហើយ
កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើង តាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ខ្លួនបានធ្វើការស្នើឲ្យសហរដ្ឋអាម៉េរិក បន្ធូរបន្ថយការដាក់ទណ្ឌកម្មរបស់ខ្លួន ហើយថែមទាំងអះអាងទៀតថា ទីក្រុងព្យុងយ៉ាងបានបង្ហាញពីចេតនាល្អៗរួចទៅហើយ ក្នុងការបញ្ឈប់ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងប្រគល់អដ្ឋិធាតុកងទ័ពអាម៉េរិក ដែលបានបាត់បង់ជីវិតក្នុងអំឡុងសង្រ្គាមកូរ៉េឆ្នំា១៩៥០-១៩៥៣។
-
រយៈពេល៧ខែ ឆ្នាំ២០១៨នេះ ការនាំចេញអង្កររបស់កម្ពុជានៅតែបន្ដការធ្លាក់ចុះតិចតួច បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧
ភ្នំពេញ៖ របាយការណ៍ផ្លូវការរបស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ បានបញ្ជាក់ថា នៅរយៈពេល៧ខែ ឆ្នាំ២០១៨នេះ ការនាំចេញអង្កររបស់កម្ពុជានៅតែបន្ដការធ្លាក់ចុះតិចតួចចំនួន៦% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧។
-
សមាគមមិត្តភាពសភាពាណិជ្ជកម្មចិនហ្វូជាននៅកម្ពុជា សម្ពោធបើកដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូភាសាចិន និងការបើកវគ្គបណ្តុះបណ្តាលគ្រូភាសាចិននៅកម្ពុជា
ចិន៖ កម្ពុជា-ចិន គឺមានទំនាក់ទំនងគ្នាជាយូរលង់ណាស់មកហើយ គឺជាមិត្តភត្តិល្អ ហើយសេដ្ឋកិច្ច និងវប្បធម៌មានទំនាក់ទំនងគ្នាយ៉ាងខ្លាំងក្លា។ ដោយសារមានទំនាក់ទំនងនេះ ទើបបានជាជនជាតិចិនជាច្រើនបានមកធ្វើការអភិវឌ្ឍនៅប្រទេសកម្ពុជា ក៏ដូចជាបានជួយជំរុញទំនាក់ទំនងសេដ្ឋកិច្ចនៃ ប្រទេសទាំងពីរ ទាំងពាណិជ្ជកម្ម វប្បធម៌ និងវិស័យដទៃទៀតឲ្យកាន់រីកចម្រើនខ្លាំងក្លា។
-
ប្រមុខការទូតសហរដ្ឋអាម៉េរិកជំរុញឲ្យអន្តរជាតិដាក់ទណ្ឌកម្មប្រឆំាងនឹងអ៊ីរ៉ង់បន្ថែមទៀត
សហរដ្ឋអាម៉េរិក៖ ថ្លែងប្រាប់យកសារព័ត៌មានកាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ (ម៉ោងក្នុងតំបន់) ក្រោយវិលត្រលប់ពីកិច្ចប្រជុំកំពូលថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន នៅប្រទេសសង្ហិបុរី រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បានបញ្ជាក់ថា ប្រទេសលោកនឹងជំរុញឲ្យអន្តរជាតិដាក់ទណ្ឌកម្មយ៉ាងពេញលេញប្រឆាំងនឹងអ៊ីរ៉ង់ ហើយនឹងធ្វើសេចក្តីប្រកាសលម្អិតមួយជុំវិញការអះអាងនេះនៅក្នុងថ្ងៃច័ន្ទ។
-
ក្រុមការងារថ្នាក់កណ្តាល ចុះជួយ ស្រុកសូត្រនិគម បានជួបសំណេះសំណាល និងថ្លែងអណរគុណដល់ម្ចាស់ឆ្នោតចំនួន២ភូមិ ក្នុងខេត្តសៀមរាប
ឯកឧត្តម ឈួន ថាវរិន្ទ អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកសូត្រនិគម បានអរគុណនូវសមានចិត្តដ៏ល្អប្រពៃរបស់បងប្អូនប្រជាពលរដ្ឋយ៉ាងជ្រាលជ្រៅបំផុត ដែលជាអ្នកចូលរួមរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេស តាមរយៈការបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ដែលជាអ្នកធានា នូវសន្តិភាព និងការអភិវឌ្ឍ។ការថ្លែងលើកឡើងរបស់ឯកឧត្តម ធ្វើឡើងក្នុងពិធីជួបសំណេះ សំណាល សួរសុខទុក្ខ និងថ្លែងអំណរគុណ ប្រជាពលរដ្ឋដោយផ្ទាល់នៅមូលដ្ឋាន ភូមិសំរោង និងភូមិថ្នល់ដាច់ ចំនួនជាង៤៥០នាក់ ស្ថិតក្នុងឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប នាព្រឹក ថ្ងៃអាទិត្យ ថ្ងៃទី ៥ សីហា ២០១៨ ។