Category: ព័ត៌មាន

  • ​ការប្រកួត​កីឡាសីដក់​ជ្រើស​រើស​ជើង​ឯក​​ថ្នាក់​ជាតិ ​ឆ្នាំ​២០១៨នេះ មាន១៤ក្លឹប​ចូល​រួម

    ​ការប្រកួត​កីឡាសីដក់​ជ្រើស​រើស​ជើង​ឯក​​ថ្នាក់​ជាតិ ​ឆ្នាំ​២០១៨នេះ មាន១៤ក្លឹប​ចូល​រួម

  • អប្សរាណេត ០៣ – ០៨ – ២០១៨

  • ចំនួនមនុស្សស្លាប់កើនជិត៩០នាក់ ដោយសារគ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារប្រទេសឥណ្ឌូណេស៊ី

    ឥណ្ឌូណេស៊ី៖ អាជ្ញាធរឥណ្ឌូណេស៊ីបានឲ្យដឹងថា មនុស្ស៨២នាក់ បានបាត់បង់ជីវិតក្រោយគ្រោះ រញ្ជួយដីកម្រិតធ្ងន់មួយ បានវាយប្រហារលើកោះទេសចរណ៍ដ៏ល្បី លុមបុក (Lombok) ស្ថិតនៅភាគកណ្តាលប្រទេស កាលពីថ្ងៃអាទិត្យ។  

  • សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យអត្ដពលិក និងកីឡាករ កីឡាករិនីជាង៧០នាក់ ចូលជួបសំណេះសំណាល មុនចេញទៅប្រកួតកីឡាអាស៊ី នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី

    នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសណាលជាមួយអត្តពលិក កីឡាករ កីឡាការិនី គ្រូបង្វិក និងប្រតិភូកីឡាជាង៧០នាក់ មុននឹងចេញទៅចូលរួមប្រកួតកីឡាអាស៊ី លើកទី១៨ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។

  • ទ្រូងផ្លូវ២កង់បានបាក់ខ្ទេចអស់ ព្រោះតែតារាសម្ដែងម្នាក់បើកបុកយ៉ាងពេញទំហឹង

         ភ្នំពេញ ៖ តារាសម្តែង និងអតីតជា Freshy boy ម្នាក់ បានបើករថយន្តម៉ាកហាយឡែនឌរ័ ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងខូចខាតទាំងរថយន្តទាំងទ្រូងផ្លូវតែសំណាងល្អតារាសម្តែងរូបនោះមិនរងរបួសធ្ងន់នោះទេ ។ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១:៥០នាទីយប់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវបំបែកជាបួន តាមបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវ១៩៣ ស្ថិតក្នងទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។  ។ យោងតាមសាក្សីនៅក្បែរកន្លែងកើតហេតុបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់ឃើញបុរសម្នាក់ ដែលគេស្គាល់ថាជាលោក ញ៉ែម សុគន្ធ បានធ្វើដំណើរក្នុងរថយន្តម៉ាក Highlander មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AK-5321 តាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ មិនដឹងយ៉ាងម៉េច ក៏ស្រាប់តែឃើញរថយន្តរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងតែម្ដង បណ្តាលឲ្យបាក់ទ្រូងផ្លូវចំនួន២កង់ខ្ទេចខ្ទីតែម្ដង  រីឯរថយន្តវិញរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងបណ្ដាលឲ្យលោក ញ៉ែម សុគន្ធ រងរបួសស្រាលផងដែរ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើត រួចទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ឲ្យចុះមកវាស់វែង នឹងស្ទូចយករថយន្តបង្កយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក…

  • មេប៉ុស្ដិ៍ស្ទឹងមានជ័យ៣ ដឹកនាំកម្លាំងល្បាត និងឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន១២កញ្ចប់តូច

    ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ ល្បាតក្នុងមូលដ្ឋាន ឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងឆែកឆេររកឃើញគ្រឿងញៀន១២កញ្ចប់តូច។ ហេតុការណ៍ឃាត់ខ្លួននេះបាន ធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃ៥ ខែសីហា ឆ្នាំ២០១៨ ជិតផ្សារដីថ្មី  ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។      ជនសង្ស័យដែលត្រូវ សមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ពៅសាឡុត ភេទប្រុស អាយុ20ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ៣ ។ តាមសម្តីលោក ឯម ភារី នាយប៉ុស្តិនគរបាលស្ទឹងមានជ័យ៣ បានឲ្យដឹងថា មុននឹងឈានទៅការឃាត់ខ្លួនជនសង្ស័យរូបនោះ កម្លាំងសមត្ថកិច្ចរបស់លោក បានធ្វើការល្បាតក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់ បទល្មើសផ្សេងៗ ខណៈមកដល់ចំនុចខាងលើ ក៍ស្រាប់តែប្រទះឃើញ ជនសង្ស័យរូបនេះ បានឈររ៉េរ៉នៅតាមផ្លូវ ដោយមានអាកប្បកិរយាគួរសង្ស័យ ទើបកម្លាំងសមត្ថកិច្ចប៉ុស្តិ បានឃាត់ខ្លួន សាកសួរព្រមទាំងធ្វើការឆែកឆេរ ស្រាប់តែរកឃើញថ្នាំញៀនប្រភេទក្រាមពណ៌សថ្លាចំនួន១២កញ្ចប់តូច ដែលជនសង្ស័យរូបនោះ លាក់ទុកក្នុងខ្លួន  ដោយសារតែឃើញវត្ថុតាំងជាក់ស្តែងបែបនេះ ជនសង្ស័យរូបនោះក៍ត្រូវសមត្ថកិច្ច នាំខ្លួនយកទៅសាកសួរនៅប៉ុស្តិនគរបាលស្ទឹងមានជ័យ3តែម្តង ។ នៅចំពោះមុខសមត្ថកិច្ច…

  • ភ្នំគូលែនគឺជាតំបន់ផ្តល់នូវ ប្រភពទឹកស្រោចស្រព ដែលហូរនាំទៅតាមដងស្ទឹងប្រវត្តិសាស្ត្រ សៀមរាប ក្នុងការចញ្ចឹមដល់មនុស្ស សត្វ រុក្ខជាតិ សំខាន់លើការងារកសិកម្ម

    សៀមរាប៖ ភ្នំគូលែនគឺជាតំបន់ផ្តល់នូវ ប្រភពទឹកស្រោចស្រព ដែលហូរនាំទៅតាមដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ក្នុងការចញ្ចឹមដល់មនុស្ស សត្វ រុក្ខជាតិ សំខាន់លើការងារកសិកម្មជាដើម។ យើងត្រូវតែការពារ ថែរក្សាបរិស្ថានធនធានធម្មជាតិ ដើមី្បជីវភាព និងការរស់នៅរបស់យើងទាំងអស់គ្នា។ ទាំងនេះ គឺជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅក្នុងឱកាសចុះជួបសំណេះសំណាល និងថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋរស់នៅក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ដោយមានប្រជាពលរដ្ឋប្រមាណជាង៤០០នាក់ នៅបរិវេណព្រះអង្គធំខ្នងភ្នំគូលែន នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨នេះ ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល  ជាប្រធានគណៈកម្មាធិការនៃ គណបក្សប្រជាជនខេត្ត និងជាអភិបាលខេត្តសៀមរាប  បានមានប្រសាសន៍បញ្ជាក់ថា  តំបន់ភ្នំគូលែន គឺជារមណីយដ្ឋានវប្បធម៌ធម្មជាតិ ដែលសម្បូរទៅដោយរូបចម្លាក់ប្លែកៗនៅតាមប្រាសាទដែលបានបង្កប់នៅក្នុងព្រៃភ្នំនេះ សំខាន់ព្រះអង្គធំខ្នងភ្នំគូលែន ដែលជាទីកន្លែងសក្ការៈបូជារបស់បងប្អូនប្រជាពុទ្ធបរិស័ទខ្មែរយើង ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិផងដែរ ហើយក៏ជាកន្លែងទាក់ទាញអារម្មណ៍ ដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនា សិក្សាស្វែងយល់ អំពីអរីយធម៌ វប្បធម៍ របស់ខ្មែរយើងតាំងពីសម័យបុរេប្រវត្តិមកម្ល៉េះ ។  ឯកឧត្តមបណ្ឌិត បានលើកឡើងថា ការធ្វើឲ្យបាត់បង់វិនាសមហន្តរាយនៃធនធានធម្មជាតិនៅលើខ្នងភ្នំ…

  • ស្នងការនគរបាលរាជធានីភ្នំពេញ នៃការិយាលយ័ព្រហ្មទណ្ឌកំរិតស្រាលបង្ហាញមុខក្រុមជនសង្ស័៤នាក់មុខសញ្ញាឆក់កាបូបយ៉ាងសកម្ម មុននិងបញ្ចូនទៅតុលាការ

         ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ ស្នងការនគរបាលរាជធានីភ្នំពេញ នៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានបង្ហាញមុខសញ្ញាក្រុមជនសង្ស័យចំនួន៤នាក់ដែលជាមុខសញ្ញា​ឆក់លួច​ និង ប្លន់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ​ក្រោយពេលបង្រ្កាបបាននាពេលថ្មី ។ លោកវរៈសេនីឯក ប៊ុត សត្យា នាយការិយាលយ័ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា​ ក្រុមជនសង្ស័យខាងលើនេះជាមុខសញ្ញាឆក់យ៉ាងសកម្មហើយក៏ឆក់មិនរើសមុខផងដែរ ដែលក្រុមជនសង្ស័យខាងលើក៏ធ្លាប់ធ្វើសកម្មភាពឆក់អីវ៉ាន់មន្ត្រីប៉ូលីសម្នាក់ដោយយកកាំភ្លើងខ្លីម៉ាកGLockមួយដើមបាត់ដោយសុវត្ថភាព។ ហើយករណីឆក់ជាចុងក្រោយនេះគឺពួកគេបានឆក់កាបូបស្ពាយរបស់ស្ត្រីជនជាតិបារាំងម្នាក់បានសម្រេច។       បន្ទាប់ពីទទួលបានបណ្តឹងពីជនរងគ្រោះជាច្រើនអ្នកបានដាក់ពាក្យបណ្តឹងទើបកម្លាំងការិយាលយ័ព្រហ្មទណ្ឌកំរិតស្រាលបានបើកការស៊ើបអង្កេតនិងស្រាវជ្រាវចាប់ជនសង្ស័យបានជាបន្តរបន្ទាប់ចំនួន៤នាក់ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅបន្ទប់ផ្ទះសំណាក់យីហោតារាម៉ូឌែនសង្កាត់ផ្សាដេប៉ូទី១ខណ្ឌទួលគោក។       សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យខាងលើមានឈ្មោះ​ ទី១ ទន់ អង្គាបុត្រអាយុ២៥ឆ្នាំមុខរបរមិនពិតប្រាកដ​ ។ / ទី២៖ឈ្មោះកែវ សុខវិសាលអាយុ២២ឆ្នាំមុខរបរមិនពិតប្រាកដ ។ /ទី៣៖ហេងដារត្ន័អាយុ២៥ឆ្នាំមុខរបរមិនពិតប្រាកដ ។ /និងទី៤៖មានឈ្មោះហូផាន់ណាអាយុ១៩ឆ្នាំមុខរបរមិនពិតប្រាកដ។ បច្ចុប្បន្នជនសង្ស័យខាងលើទាំង៤នាក់ត្រូវបានកសាងសុំនុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕

  • គួរឲ្យអាសូរ! បុរសម្នាក់ជិះម៉ូតូទៅទិញបាយឆា ពេលជិះមកផ្ទះវិញ ស្រាប់តែដួលបោកក្បាលស្លាប់ភ្លាមៗ

        ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូទៅទិញបាយឆារួច ពេលជិះត្រឡប់មកផ្ទះវិញក៏បានវ៉ាក់អឺជាមួយរថយន្ត ធ្វើឲ្យគាត់ចាប់ហ្វាំងបង្ខំបណ្ដាលឲ្យដួលបោកក្បាលស្លាប់ភ្លាមភ្លាមនៅនឹងកន្លែងកើតហេតុតែម្ដង ។     ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ និង៣០ នាទីយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមុខសាលារៀនបឹងត្របែកខាងត្បូង តាមបណ្ដោយផ្លូវ២៧១  ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ។       សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រុង សុខពៅ ភេទប្រុសអាយុ៣២ ឆ្នាំមុខរបរ សន្ដិសុខ មានទីលំភូមិក្បាលទំនប់១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។      យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ស្កុបពី ពណ៌ខ្មៅ ដែលពាក់ស្លាកលេខភ្នំពេញ1BD-3918 ជិះក្នុងទិសដៅលិចមកកើតតាមបណ្ដោផ្លូវ២៧១ លុះមកដល់ចំណុចកើតហេតុខាងលើនេះ ជនរងគ្រោះបានវ៉ាក់អឺជាមួយរថយន្ដមួយគ្រឿងមិនចាំម៉ាកបណ្ដាលឲ្យជនរងគ្រោះចាប់ហ្វាំងបង្ខំដួលបោកក្បាលស្លាប់ភ្លាមៗតែម្ដង ។       ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុជួយហៅរថយន្ដសង្គ្រោះដឹកយកទៅមន្ទីរពេទ្យតែជាអកុសលបណ្ដាលឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតទៅហើយ  ភ្លាមៗនោះក្រុមគ្រួសារបានដឹកសាកសពជនរងគ្រោះមកផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

  • អគ្គីភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋនៅខណ្ឌឬស្សីកែវ អស់២ខ្នងទាំងស្រុង

      ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងនៅចំណុចក្រុមទី៨ ភូមិឡលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ត្រូវបានអគ្គីភ័យលេបត្របាក់យ៉ាងសន្ធោសន្ធៅនិងអស់ខ្ទេចអស់ទាំងស្រុង នៅវេលាម៉ោង២០ និង០០នាទីយប់ ថ្ងៃសៅរ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ ។    សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីអគ្គីភ័យខាងលើបានឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ២ខ្នង ដោយម្ចាស់ផ្ទះទី១ ឈ្មោះ ឡេ យ៉ាំងទៀង ភេទប្រុស អាយុប្រហែល៤៩ឆ្នាំ ជនជាតិវៀតណាម បុខរបរមិនពិតប្រាកដ (ផ្ទះបានឆេះចេញដំបូង) ផ្ទះសង់បីឈើប្រក់សង្កសី / ទី២ ម្ចាស់ផ្ទះឈ្មោះ ឱម វាន់ថា ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូរ៉ឺម៉កកង់បី ទីលំនៅកន្លែងកើតហេតុផ្ទះលេខ ៥១៩C ផ្ទះឈើប្រក់សាង្សី បានឆេះទាំងស្រុង និងអណ្តាតភ្លើងបានរោលចំនួន ៣ផ្ទះ (មិនបណ្តាលឱ្យខូចខាតទេ)។ ហើយមូលហេតុបណ្តាលឱ្យឆេះនោះ សមត្ថកិច្ចកំពុងតែស្រាវជ្រាវ។    សមត្ថកិច្ចបានបន្តថា…