Category: ព័ត៌មាន

  • អភិបាលរងខេត្តសៀមរាបថាវិស័យឯកជនជាចំណែកមួយដ៏សំខាន់ដោយបានចូលរួមជាមួយរាជរដ្ឋាភិបាលយ៉ាងសកម្ម តាមរយៈគោលនយោបាយនិងយុទ្ឋសាស្ត្រដ៍ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល

    សៀមរាប៖ អភិបាលរងខេត្តសៀមរាបថាវិស័យឯកជនជាចំណែកមួយដ៏សំខាន់ដោយបានចូលរួមជាមួយរាជរដ្ឋាភិបាលយ៉ាងសកម្ម តាមរយៈគោលនយោបាយនិងយុទ្ឋសាស្ត្រដ៍ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ទើបជាបុព្វហេតុដែលនាំឱ្យខេត្តសៀមរាប ទទួលបានការរីកចម្រើនលើគ្រប់វិស័យ។ បានថ្លែងយ៉ាងនេះ ក្នុងពិធីសម្ពោធកាត់ខ្សែបូរដាក់ឱ្យដំណើរការហាងកាហ្វេស្តាបាក់កម្ពុជាសាខាសៀមរាប នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨នេះ ហាងកាហ្វេស្តាបាក់មានទីតាំងស្ថិតនៅជាន់ផ្ទាល់ដីក្នុងផ្សារទំនើប ហើរីថេក វើក ជ្រុងខាងលិចវិហារព្រះអង្គចេកព្រះអង្គចម ក្នុងក្រុងសៀមរាប។ ឯកឧត្តម ទៀ សីហា អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា៖ ការដាក់ឱ្យដំណើរការអាជីវកម្មនៃហាងកាហ្វេស្តាបាក់កម្ពុជាសាខាខេត្តសៀមរាប នៅពេលនេះជាមូលដ្ឋានសំខាន់សម្រាប់ការវាយតម្លៃឱ្យឃើញពីការរីកចំរើនថ្មីៗ ថែមទៀតរបស់ខេត្តក្នុងបរិបទនៃកំណើននៃសេដ្ឋកិច្ចជាតិដែលមានប្រភពពីការចូលរួមចាំបាច់ខានពុំបានពីវិស័យឯកជនស្របពេលនាបច្ចប្បន្ននេះកម្ពុជាកំពុងស្ថិតក្នុងចរន្តនៃចលនាបីសំខាន់ៗគឺ១.កម្ពុជាស្ថិតក្នុងតំបន់អាស៊ី និងអាស៊ានដែលមានជីវភាពខ្ពស់ ២.កម្ពុជាជាប្រទេសមួយដែលមានសក្តានុពលនៃប្រជាជន ៣.កម្ពុជាកំពុងតែឆ្លងកាត់ពីឋានៈនៃប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកំរិតទាប ។ រាជរដ្ឋាភិបាលពិតជាមានការប្តេជ្ញាខ្ពស់ក្នុងការក្តាប់យកកាលនុវត្តន៍ថ្មីដ៍កម្រនេះមកប្រើប្រាស់ប្រកបដោយប្រសិទ្ឋភាព ដើម្បីប្រែខ្លួនទៅជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់ឱ្យបានត្រឹមឆ្នាំ២០៣០។ ឯកឧត្តមបានបញ្ជាក់ទៀតថា៖ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ឋសាស្ត្រនិងកម្មវិធីកំណែទម្រង់ដ៍ស៊ីជម្រៅលើគ្រប់វិស័យសំដៅធានាចិរភាពនៃការបោះជំហានទៅមុខរបស់ប្រទេសលើមាគ៌ានៃការអភិវឌ្ឍប្រកបដោយជំនឿដ៍មុតមាំនិងបន្តប្តេជ្ញាធានាឱ្យបានរឹងមាំនូវសន្តិភាពស្ថេរភាពនយោបាយសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងសុខដុមរមនារបស់ប្រទេសជាតិនិងបរិការម៉ាក្រូសេដ្ឋកិច្ចហិរញ្ញវត្ថុដែលមានលក្ខណៈអនុគ្រោះ ប្រកបដោយប្រសិទ្ឋិភាពនិងគុណភាព។ ការរីកចម្រើនរបស់ខេត្តសៀមរាបគឺអាស្រ័យដោយ កត្តាសន្តិសុខ កត្តាច្បាប់ កត្តាសម្បត្តិវប្បធម៌និងកត្តាខេត្ត ។ ក្នុងនោះខេត្តសៀមរាបជាប៉ូលសេដ្ឋកិច្ចមួយដ៍សំខាន់ ដោយផ្អែកលើសក្តានុពលវិស័យទេសចរណ៍ រួមទាំងការចូលមកវិនិយោគពីវិនិយោគិនជាតិនិងអន្តរជាតិជាច្រើនផងដែរ។ លោក ប៉ោ លីម នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុស្តាបាក់កម្ពុជា បានឱ្យដឹងថា៖ ហាងកាហ្វេថ្មីនេះ ជាកន្លែងជួបជុំគ្នាដើម្បីផ្សារភ្ជាប់និងបង្កើនភាពជិតស្និទ្ឋរវាងអតិថិជនគ្រប់ស្រទាប់ ដើម្បីទំនាក់ទំនងការងារ ក៍ដូចជាកិច្ចការជំនួញផ្សេងៗ ព្រោះថាទីកន្លែងធំទូលាយ មានផាសុខភាព…

  • យុវតីម្នាក់បានរត់រួចពីក្រញាំឧក្រិដ្ឋជនដែលចាប់បង្ខាំងទុក ខណៈក្មេងស្រីជាង១០នាក់ទៀតកំពុងជាប់ឃុំ

    ភ្នំពេញ៖​ យុវតីសិស្សវិទ្យាល័យទួលអំពិលម្នាក់ ត្រូវបានជនមិនស្គាល់មុខចាប់ញាត់ចូលរថយន្តដឹកយកទៅបង្ខាំងទុកនៅភូមិគ្រិះមួយកន្លែងមិនចាំទីតាំងអស់រយៈពេលចំនួន២យប់៣ថ្ងៃមកហើយ តែនាងមិនចាំច្បាស់នៃទីតាំងបង្ខាំងនោះទេ ដោយនាងសំណាងល្អបានរត់ចេញមកក្រៅ ហើយរកគេជួយ​ នៅល្ងាចថ្ងៃទី៥  ខែសីហា ឆ្នាំ២០១៨  ។

  • អារ៉ាប៊ីសាអូឌីតសម្រេចបណ្តេញមន្រ្តីការទូតកាណាដាចេញពីប្រទេស ក្រោយកាណាដាព្រួយបារម្ភអំពីការចាប់ខ្លួនសកម្មជនការពារសិទ្ធិមនុស្សក្នុងរដ្ឋអារ៉ាប់នេះ

    អារ៉ាប៊ីសាអូឌីត៖ ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បានកោះហៅអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំប្រទេសកាណាដា ត្រឡប់មកមាតុប្រទេសវិញ និងទុករយៈពេល២៤ម៉ោង ឲ្យឯកអគ្គរដ្ឋទូតកាណាដា ចាកចេញពីប្រទេសខ្លួន ខណៈរដ្ឋអារ៉ាប់មួយនេះ បានសម្រេចចិត្តផ្អាករាល់ការធ្វើពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងវិនិយោគថ្មីជាមួយកាណាដាផងដែរ។ ភាពតានតឹងរវាងកាណាដា និងអារ៉ាប៊ីសាអូឌីត បានផ្ទុះឡើង ក្រោយពេល កាណាដាទាមទារឲ្យមានការដោះលែងស្ត្រីម្នាក់ឈ្មោះ សាម៉ា បាដាវី ដែលជា សកម្មជនការពារសិទ្ធិស្ត្រី ដែលត្រូវបានអាជ្ញាធរអារ៉ាប៊ីសាអូឌីតចាប់ខ្លួនកាលពីសប្ដាហ៍មុនជាបន្ទាន់។

  • អាជ្ញាធរវេណេស៊ុយអេឡាចាប់ខ្លួនជនសង្ស័យ៦នាក់ ដោយចោទពីបទមានជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើឃាតមេដឹកនំាប្រទេសខ្លួន

    វេណេស៊ុយអេឡា៖ រដ្ឋមន្ត្រីមហាផ្ទៃ និងយុត្តិធម៌វេណេស៊ុយអេឡា លោក ណេស្ត្រូ រ៉េវើរ៉ូល បានគូសបញ្ជាក់ថា ជនសង្ស័យ៦នាក់ត្រូវបានចាប់ខ្លួន មានជាប់ទាក់ទិនទៅនឹងការប៉ុនប៉ងធ្វើឃាតប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ។

  • ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាម៉េរិកចេញមុខច្រានចោលការចោទប្រកាន់ថា ខ្លួនជាអ្នករៀបចំគម្រោងធ្វើឃាតប្រធានាធិបតីវេណេស៊ុយអេឡា

    សហរដ្ឋអាម៉េរិក៖ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកលោក ចន បូលតុន បាននិយាយ ថា រដ្ឋាភិបាលទីក្រុង ការ៉ាកាស់ ខ្លួនឯងអាចជាអ្នករៀបចំឈុតឆាតនៃការវាយប្រហារដោយយន្ដហោះដ្រូន ប៉ុនប៉ងធ្វើឃាតប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ។

  • ខេត្តបាត់ដំបងជួបគ្រោះរាំងស្ងួតបង្កផលប៉ះពាល់ស្រូវ៧៥០០ហិកតា ខណៈនៅតំបន់ខ្លះបានរងគ្រោះទឹកជំនន់បង្ករងការខូចខាតស្រូវច្រើនពាន់ហិកតា

    ខេត្តបាត់ដំបង៖ តំបន់ខ្លះនៃខេត្តបាត់ដំបងកំពុងរងការជន់លិចទឹកភ្លៀង និងទឹកបឹងទន្លេសាបបង្កឱ្យស្រូវច្រើនពាន់ហិកតារងការខូចខាត ប៉ុន្តែបែរជាមានតំបន់ខ្លះទៀតក្នុងខេត្តបាត់ដំបងបានជួបនូវគ្រោះរាំងស្ងួតបង្ករងផលប៉ះពាល់ស្រូវច្រើនពាន់ហិកតានោះផងដែរ។

  • កម្មករនិយោជិត៩៥% ត្រូវគេរាយការណ៍ថា បានទៅចូលរួមបោះឆ្នោត

    សម្ព័ន្ធសហជីពជាតិ នៅថ្ងៃទី៦សីហានេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយប្រកាសថា កម្មករ និយោជិត ប្រមាណ៩៥ភាគរយ ដែលត្រូវបានអនុញ្ញាតដោយថៅកែឱ្យទៅបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ពេលត្រឡប់មកធ្វើការវិញ បានភ្ជាប់ជាមួយនឹងម្រាមដៃប្រឡាក់ទឹកខ្មៅគ្រប់ៗគ្នា។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា បន្ទាប់ពីការត្រឡប់ចូលមកបំពេញការងារវិញរបស់កម្មករនិយោជិត ជាងមួយសប្តាហ៍កន្លងផុតទៅ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងដល់ម្ចាស់រោងចក្រ សហគ្រាស អនុញ្ញាតឲ្យកម្មករនិយោជិត ឈប់សម្រាករយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០កក្កដា ឆ្នាំ២០១៨ ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦នោះ ក្រុមការងារ របស់សហជីពបានចុះអង្កេតតាមបណ្តារោងចក្រ សហគ្រាស រួមទាំងបណ្តាញមួយចំនួន ឃើញថា កម្មករនិយោជិតប្រមាណ៩៥ភាគរយ ដែលបានអញ្ជើញទៅបោះឆ្នោត ដោយភា្ជប់មកជាមួយនឹងម្រាមដៃប្រឡាក់ទឹកខ្មៅគ្រប់ៗគ្នា ក្នុងរោងចក្រ សហគ្រាសនីមួយៗ។ តាមសេចក្តីថ្លែងការណ៍ បានឲ្យដឹងទៀតថា ចំពោះស្ថានភាពរវាងភាគីកម្មករនិយោជិត និងនិយោជក គ្មានវិវាទណាមួយកើតឡើង ដូចជា ការជ្រៀតជ្រៀក គំរាមកំហែង ពិនិត្យម្រាមដៃ និងការកាត់ប្រាក់ឈ្នួល ពីសំណាក់និយោជកឡើយ បន្ទាប់ពីពួកគាត់បានចូលធ្វើការវិញ។ បើតាមសេចក្តីថ្លែងការណ៍ដដែល សម្ព័ន្ធសហជីពជាតិ សូមចូលរួមអបអរសាទរចំពោះកំណើន នៃការចូលរួមបោះឆ្នោតរបស់កម្មករ កម្មការិនី យុវជន យុវតី…

  • ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ដឹកនាំអតិថិជនឆ្នើមរបស់ខ្លួន ទៅកម្សាន្តនៅប្រទេសអាល្លឺម៉ង់ និងបារំាង រយៈពេលមួយសប្តាហ៍

    ភ្នំពេញ៖ អតិថិជនឆ្នើមរបស់ស្រាបៀរកម្ពុជាសរុបចំនួន១៩រូប ត្រូវបានថ្នាក់ដឹកនាំក្រុមហ៊ុន ខ្មែរប៊ែរវើរីជីស ស្រាបៀរកម្ពុជាដឹកនាំដោយលោក លាង ពៅ (ភីតធើ) អគ្គនាយកក្រុមហ៊ុន ខ្មែរប៊ែវើរីជីស និង លោកស្រី ភាព ហៀក ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនជីបម៉ុងគ្រុបនាំទៅលេងកម្សាន្តនៅទីក្រុងនូរ៉ឹមប៊ើក ប្រទេសអាល្លឺម៉ង់ និងទីក្រុងប៉ារីស ប្រទេសបារាំង។

  • រដ្ឋបាលខេត្តកណ្តាលធ្វើពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង៧០២ម៉ែត្រ នៅភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ

    ពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង៧០២ម៉ែត្រនៅភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅការថែរក្សាការពារ គឺជាការចាំបាច់បំផុត ដើម្បីធានានិរន្តភាពក្នុងការប្រើប្រាស់បានយូរអង្វែង ហើយនេះគឺជាកាត្វកិច្ចរបស់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ផ្ទាល់ និងអាជ្ញាធរឃុំជាអ្នកពិនិត្យថែរក្សាដោយអប់រំដើម្បីឲ្យប្រជាពលរដ្ឋ បានយល់រួមសហការក្នុងការការពារផ្លូវឲ្យបានគង់វង្ស។ 

  • តារាចម្រៀង ខេមរៈ សិរីមន្ត និងឧកញ៉ា ឡេង ណាវ៉ាត្រា បោះទុនរួមគ្នាជាង១០លានដុល្លារលើមុខជំនួញដីធ្លី

    ខេត្តកំពង់ស្ពឺ៖ លោក ខេមរៈ សិរីមន្ត បានប្រកាសបោះទុនលើជំនួញដីធ្លីជាមួយឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដែលមានទំហំទឹកប្រាក់រហូតដល់ជាង១០លានដុល្លារ មានទីតំាងស្ថិតនៅ ឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជិតផ្សារព្រៃទទឹង នៅលើផ្លូវជាងលេខ៣ មានចម្ងាយពីរង្វង់មូលចោមចៅ១១គីឡូ ដើម្បីពុះជាឡូតិ៍។ ជាមួយគ្នានោះដែរ លោកក៏បានប្រកាសផ្ដល់កាដូដល់អតិថិជនដែលទិញដីធ្លីរបស់លោកក្នុងមួយឡូតិ៍ នូវសំបុត្រដំណើរកម្សាន្តទៅកាន់ប្រទេសសិង្ហបុរី រយៈពេល២យប់៣ថ្ងៃ ដោយក្រុមហ៊ុនជាអ្នកចំណាយទាំងស្រុង។