-
រដ្ឋបាលខេត្តបាត់ដំបង ប្រកាសតែងតាំងអភិបាលរងក្រុងបាត់ដំបង និងមន្ត្រីចំនួន១២រូប
ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង បានថ្លែងក្រើនរំលឹកដាស់តឿនជំរុញឲ្យថ្នាក់ដឹកនាំ និងមន្ត្រីចំណុះជុំវិញនៃរដ្ឋបាលសាលាក្រុងបាត់ដំបង ត្រូវចេះធ្វើការរួមគ្នាជាធ្លុងសាមគ្គីដ៏រឹងមាំ រវាងថ្នាក់លើ និងថ្នាក់ក្រោមរបស់ខ្លួនឲ្យបានល្អប្រសើរដើម្បីបញ្ចៀសពីភាពសៅហ្មងនាំឲ្យមើលបំណាំគ្នា ខ្វះភាពទំនុកចិត្តគ្នា និងរហូតឈានទៅបែកបាក់ផ្ទៃក្នុង បង្កឲ្យកិច្ចការរដ្ឋបាលសាធារណៈរបស់សាលាក្រុងទាំងមូល មានភាពអសកម្ម មិនបានបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងដិតដល់ជូនប្រជាពលរដ្ឋ។
-
បរិមាណទឹកភ្លៀងដែលបានធ្លាក់ក្នុងកម្រិត ៥៤ មម បង្កឲ្យមានជំនន់ទឹកភ្លៀងហូរកាត់ពីលើផ្លូវលំ ០១ខ្សែ នៅស្រុកត្រពាំងប្រាសាទ
បរិមាណទឹកភ្លៀងដែលបានធ្លាក់ក្នុងកម្រិត ៥៤ មម នៅក្នុងភូមិសាស្ត្រស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ក្នុងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ បានបង្កឲ្យមានជំនន់ទឹកភ្លៀងហូរកាត់ពីលើផ្លូវលំ ០១ ខ្សែ ប្រវែងប្រមាណ១០០ម៉ែត្រ នៅចំណុចភូមិទួលចារ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ។ ក្នុងករណីពុំមានភ្លៀងធ្លាក់បន្ថែមនៅផ្នែកខាងលើទេនោះ ទឹកជំនន់នេះនឹងស្រកអស់យ៉ាងឆាប់រហ័សនាពេលខាងមុខ៕
-
បើករថយន្តមិនគោរពភ្លើងសញ្ញា ជ្រុលទៅបុកម៉ូតូ២គ្រឿង បង្គោលភ្លើងបាក់អស់១ដើម និងជញ្ជាំងផ្ទះប្រជាពលរដ្ឋ រងការខូចខាតយ៉ាងដំណំ
រាជធានីភ្នំពេញ៖ រថយន្តដឹកដែកមួយគ្រឿង បានបើកបរយ៉ាងលឿន និងមិនគោរពភ្លើងសញ្ញា បានជ្រុលទៅបុករះម៉ូតូ២គ្រឿង បុកបង្គោលភ្លើងបាក់អស់មួយដើម និងបុកជញ្ចាំងផ្ទះប្រជាពលរដ្ឋ ហើយរថយន្តបង្កបានក្រឡាប់ផ្ងារជើងតែម្ដង។
-
នគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទរក្សាទុក និងប្រើប្រាស់សារធាតុញៀន
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍វាលស្បូវ បានសហការជាមួយកម្លាំងជំនាញនគរបាលខណ្ឌច្បារអំពៅ ធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ នៅវេលាម៉ោង២១និង៣០នាទី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ពីបទ រក្សាទុក និងប្រើប្រាស់សារធាតុញៀន។
-
ជំនន់ទឹកភ្លៀងបានធ្វើឱ្យលិចផ្លូវ និងផ្ទះប្រជាពលរដ្ឋមួយចំនួននៅស្រុកបន្ទាយស្រី ខេត្តសៀមរាប
លោក ណុប វុធ្ធី អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាបបានឱ្យដឹងថា ដោយសារនៅយប់ថ្ងៃទី០៨ខែសីហានេះ មានភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យទឹកហូរធ្លាក់មកពីលើភ្នំគូលែនច្រើនបណ្តាលឱ្យភូមិចំនួន២ គឺភូមិត្បែង និងភូមិតានី នៅស្រុកបន្ទាយស្រីមានការលិចជាអន្លើៗ។
-
អប្សរាណេត ០៨ – ០៨ – ២០១៨
អប្សរាណេត ០៨ – ០៨ – ២០១៨
-
រដ្ឋាភិបាលឡាវគ្រោងផ្អាកគម្រោងទំនប់វារីអគ្គិសនីថ្មីៗបន្ថែមទៀត ក្រោយហេតុការណ៍បាក់ទំនប់វារីអគ្គិសនីកន្លងមកនេះ
ឡាវ៖ រដ្ឋាភិបាលឡាវនឹងធ្វើការផ្អាកការសម្រេចយល់ព្រមលើគម្រោងសាងសង់ទំនប់វារីអគ្គិសនីថ្មីៗបន្ថែមទៀត ស្របពេលដែលខ្លួនកំពុងពិនិត្យលើគម្រោងវារីអគ្គិសនីចំនួនជាង៥០គម្រោងនាពេលបច្ចុប្បន្ននេះ បន្ទាប់ពីមានហេតុការណ៍បាក់ទំនប់វារីអគ្គិសនីដ៏មហន្តរាយមួយបានកើតឡើងកាលពីចុងខែមុន។
-
ប្រធានាធិបតីហ្វីលីពីនព្រមានថា នឹងសម្លាប់មន្រ្តីប៉ូលិសទាំងឡាណា ដែលមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ
ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទ័រតេ បានព្រមានថា រូបលោកនឹងតាមឃ្លាំមើលយ៉ាងយកចិត្តទុកដាក់លើមន្ត្រីប៉ូលិសទាំងឡាយណា ដែលប្រព្រឹត្ត ឬមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ហើយថា លោកនឹងមិនញញើតឡើយ ក្នុងការសម្លាប់អ្នកទាំងនេះ បើពួកគេហ៊ានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសប៉ូលិសជាតិហ្វីលីពីន។
-
ការបំផ្លិចបំផ្លាញដោយសង្គ្រាមនៅស៊ីរី គិតជាប្រាក់អស់ជាង៣៨៨ពាន់លានដុល្លារអាម៉េរិក
ស៊ីរី៖ ជម្លោះឥតឈប់រយៈ៧ឆ្នាំនៅប្រទេសស៊ីរី បានបង្កការបំផ្លិចបំផ្លាញហិនហោច ដែលអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា គឺអស់ទឹកប្រាក់ជិត៤០០ពាន់លានដុល្លារអាម៉េរិក។
-
ចំនួនមនុស្សស្លាប់បន្តកើនឡើងជិត៣៥០នាក់ ដោយគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី
ឥណ្ឌូណេស៊ី៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា តួលេខជនរងគ្រោះបាត់បង់ជីវិតបន្តកើនឡើងដល់៣៤៧នាក់ និងប្រមាណជាង១៦៥,០០៣នាក់ត្រូវ បានជម្លៀសខ្លួនចេញពីទីលំនៅដ្ឋានរបស់ពួកគេ បន្ទាប់ពីគ្រោះរញ្ជួយដីក្នុងកម្រិត ៦.៩វ៉ិកទ័រវាយប្រហារនៅកោះ លុមបុក ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី។