Category: ព័ត៌មាន

  • អភិបាលខេត្តកំពង់ស្ពឺ ដឹកនាំមន្ត្រីរាជការ យកអំណោយទៅចែកជូនពលរដ្ឋចំនួន៤០០គ្រួសារ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅក្រុងស្ទឹងត្រែង

    (ស្ទឹងត្រែង)៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ មន្ត្រីរាជការគ្រប់មន្ទីរអង្គភាព ជុំវិញខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនគ្រួសារ រងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៤០០គ្រួសារ មកពីភូមិមួយចំនួនរបស់ក្រុង-ខេត្តស្ទឹងត្រែង។ឯកឧត្តម វ៉ី សំណាង បានឲ្យដឹងថា អំណោយដែលបាននាំយកទៅចែកជូនបងប្អូន ប្រជាពលរដ្ឋនាពេលនេះ គឺជាការរួមចំណែកពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ព្រមទាំងសប្បុរសជនផ្សេងៗ ក្នុងលក្ខណៈការងារមនុស្សធម៌ ដើម្បីយកមកជួយបងប្អូននាថ្ងៃនេះ។ ឯកឧត្តមអភិបាលខេត្ត បានបន្តថា ខេត្តកំពង់ស្ពឺក៏បានទទួលរងគ្រោះទឹកជំនន់ តែប៉ះពាល់តិចតួចជាងអ្នកខេត្តស្ទឹងត្រែង ដូច្នេះហើយក្នុងនាមរដ្ឋបាលខេត្តកំពង់ស្ពឺ បានកៀរគរសប្បុរសជនជាច្រើនចូលរួម និងនាំមកចែកជូននាពេលនេះ ដែលក្នុងនោះរួមមាន៖ អង្ករ, មី, និងត្រីខ ដោយក្នុងមួយគ្រួសារទទួលបានស្មើៗគ្នា៕

  • អភិបាលខេត្តបាត់ដំបងដឹកនាំមន្ត្រីជំនាញ ដើម្បីត្រួតពិនិត្យមើលពីសក្តានុពលនៃប្រព័ន្ធធារាសាស្ត្រ”ទំនប់អាងកង្ហត”និងប្រព័ន្ធប្រឡាយមេរចែកទឹកនៅតាមបណ្តាស្រុក-ក្រុង សំខាន់ៗ មួយចំនួន

    ប៉ុន្មានថ្ងៃនេះ បណ្តាស្រុកមួយចំនួនក្នុងខេត្តបាត់ដំបងកំពុងទទួលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត មិនបាន ទទួលទឹកភ្លៀងគ្រប់គ្រាន់ វាបានបង្កធ្វើឲ្យការដាំដុះដំណាំ ស្រូវមួយចំនួន បានរងនូវការប៉ះពាល់ធ្ងន់ធ្ងរដល់ការដាំដុះដំណាំស្រូវរដូវវស្សាក្នុងស្រុក។ ហើយត្រូវបានអាជ្ញាធររដ្ឋ បាលស្រុកនៅទីនោះ មានការកង្វល់ខ្លាំង។ តែកង្វល់ទាំង នោះ ត្រូវបានធូរស្រាលទៅវិញដោយសារតែនៅតាមបណ្តាស្រុករងផលប៉ះពាល់ទាំងនោះ ទទួលបាននូវទឹកភ្លៀងជា បន្តបន្ទាប់ធ្វើឲ្យការដាំដុះដំណាំស្រូវពួកគាត់បានធូរស្រាលមួយកម្រឹត។ហើយស្រុកដែលត្អូញត្អែរពីគ្រោះរាំងស្ងួតកន្លងមកនេះ រួមមាន៖ ស្រុកគាស់ក្រឡ និង ស្រុករុក្ខគីរី ។        ដោយមើលឃើញពីការកង្វល់និងបារម្ភពីផលប៉ះពា ល់ដោយគ្រោះរាំងស្ងួត និងក្តីកង្វល់កង្វះទឹកស្រោចស្រពដំណាំស្រូវ របស់ បងប្អូនប្រជាកសិករ ទាំងនោះ ឯ.ឧ ងួន រតនៈ អភិបាលខេត្តបាត់ដំបង អមដំណើរដោយ ឯ.ឧ ប៉ោ ទ្រី ឌឿន ទីប្រឹក្សាសម្តេចក្រឡាហោម សខេង និងជាប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបាត់ដំបង ឯ.ឧអភិបាល រងខេត្តនិងថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធសំខាន់ៗមួយចំនួនជាពិសេសលោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង ព្រមទាំងអាជ្ញាធរស្រុកពាក់ព័ន្ធនៅទីនោះ។ បានចុះត្រួតពិនិត្យមើលពីវឌ្ឍនភាព នៃសក្តានុពលប្រព័ន្ធធារាសាស្ត្រ”ទំនប់ទឹកអាងកង្ហត” ដែលស្ថិតនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង និងផ្តោតចុះត្រួតពិនិត្យ នូវ ប្រព័ន្ធប្រឡាយមេរ ដែលជាប្រឡាយធ្វើការបែងចែកទៅកាន់បណ្តាស្រុក-ក្រុងមួយចំនួន។ជាពិសេស តាមបណ្តាស្រុកចំនួន០៤រួមមានស្រុកបាណន់,គាស់ក្រឡ,មោងឫស្សី និងស្រុកសង្កែ…

  • អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងអស់ទាំងស្រុង

    ខេត្តពោធិ៍សាត់៖ នៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅភូមិអិស្លាម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុង។ ហេតុការណ៍នេះគេនៅមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យកើតឡើងនៅឡើយទេ។ប្រភពក្រៅផ្លូវការនិយាយថា នៅមុនកើតហេតុ ក្រុមគ្រួសារមានការឈ្លោះទាស់ទែងគ្នា​ (ដណ្តើមកេរ្តិ៍) ក៏ស្រាប់តែមួយសន្ទុះ កើតមានអគ្គិភ័យតែម្តង។ ពេលនេះសមត្ថកិច្ចបាននិងកំពុងស៊ើបអង្កេត​រកមូលហេតុ៕ 

  • ក្លិបដេអិនបំបាក់ ក្រសួងការពារជាតិ គ្រងជើងឯកសីដក់ ឆ្នាំ២០១៨

    ក្លិបដេអិនបំបាក់ ក្រសួងការពារជាតិ គ្រងជើងឯកសីដក់ ឆ្នាំ២០១៨

  • ពិធីបញ្ជ្រាបការយល់ដឹង និងសម្អាតអនាម័យបរិស្ថាន នៅរមណីយដ្ឋានវត្តកៀនស្វាយក្រៅ

    វិស័យទេសចរណ៏គឺបានចូលរួមយ៉ាងសំខាន់ក្នុងការរួមចំណែក ការកាត់បន្ថយភាពក្រីក្រ បង្កើនឱកាសការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន នេះជាការលើកឡើងរបស់លោកស្រី ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល ក្នុងឱកាសដែលលោកស្រីអញ្ជើញជាអធិបតីក្នុងពិធីបញ្ជ្រាបការយល់ដឹង និងសម្អាតអនាម័យបរិស្ថាន នៅរមណីយដ្ឋានវត្តកៀនស្វាយក្រៅ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨។ ពីធីនេះដែរក៏មានការអញ្ជើញចូលរួម មន្ទីរអង្គភាពជំនាញជុំវិញខេត្ត កងកម្លាំងទាំង៣ អាជ្ញាធរស្រុក ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ជាង១ពាន់នាក់។

  • ដោយមើលឃើញទុកលំបាករបស់ប្រជាជន​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​បាននាំយកអំណោយ​ជាលើកទី២មក​ចែកជូនប្រជាជនក្នុងខេត្តត្បូងឃ្មុំដោយផ្ទាល់

    សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃសៅរ៍ ទី១១ ខែសីហា ឆ្នាំ២០១៨ នេះ អញ្ជើញចុះសាកសួរសុខទុក្ខ នឹងចែក​អំណោយ​​​សប្បុរសធម៌ជូន ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ចំនួន២ពាន់៦៧១គ្រួសារ។

  • អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ​ រៀបចំម៉ាសុីនត្រៀមបូម​ទឹក​រំដោះជំនន់ទឹកភ្លៀង

    ភ្នំពេញ​៖​មន្ត្រី​ខណ្ឌ​ច្បារ​អំពៅ​ បញ្ជាក់​ថា​ សង្កាត់​វាលស្បូវ​និង​សង្កាត់​ព្រែក​ថ្មី​ ក្នុង​ខណ្ឌ​ច្បារ​អំពៅ​ ប្រឈម​នឹង​បញ្ហា​លិចលង់​ដោយសារ​គ្រោះ​ទឹក​ជំនន់​ ។ បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត​ ក្នុង​ប្រទេស​កម្ពុជា​ ក៏​កំពុង​រងគ្រោះ​ដោយសារ​ទឹក​ជំនន់​នេះ​ផង​ ។

  • ព្យុះទីហ្វុង Yagi ត្រូវព្យាករណ៍ថា នឹងធ្វើដំណើរទៅដល់តំបន់ឆ្នេរខាងកើតប្រទេស ចិន នាល្ងាចថ្ងៃ អាទិត្យ ចុងសប្តាហ៍នេះ

    ចិន៖ មន្រ្តីអង្កេតការកំពូលរបស់ប្រទេសចិនបាននិយាយក្នុងថ្ងៃ សៅរ៍ នេះថា ព្យុះ ទីហ្វុង Yagi ដែលជាព្យុះទីហ្វុងទី១៤សម្រាប់ឆ្នំា២០១៨នេះ បាននឹងកំពុងរំកិលខ្លួន ឆ្ពោះទៅកាន់តំបន់ឆ្នេរខាងកើតប្រទេសចិន ហើយរំពឹងថា នឹងធ្វើដំណើរទៅដល់ ទីនោះ នាល្ងាចថ្ងៃ អាទិត្យ ចុងសប្តាហ៍នេះ ។បើតាមសេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌលឧតុនិយមជាតិចិន (NMC) នៅម៉ោង ៨ ព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងក្នុងតំបន់) ព្យុះទីហ្វុង Yagi ត្រូវបានគេដឹងថា វាកំពុងបង្កើន ឥទ្ធិពលរបស់ខ្លួននៅឯមហាសមុទ្រប៉ាស៊ីហ្វិក ដែលមានចម្ងាយប្រមាណ៩០០គីឡូ ម៉ែត្រភាគអាគ្នេយ៍ស្រុក Xiangshan នៃខេត្ត Zhejiang ។ ហើយព្យុះទីហ្វុងនេះ ត្រូវ បានមជ្ឈមណ្ឌល (NMC) ព្យាករណ៍ថា នឹងផ្លាស់ទីក្នុងល្បឿនប្រហែល២០គីឡូ ម៉ែត្រក្នុងមួយម៉ោងឆ្ពោះទៅកាន់ទិសពាយ័ព្យដោយបង្កើតកម្លំាងបន្តិចម្តងៗ ហើយ វានឹងបង្កជាគ្រោះបាក់ដីនៅក្នុងខេត្ត Zhejiang នាល្ងាចថ្ងៃអាទិត្យចុងសប្តាហ៍នេះ ។ព្យុះទីហ្វុង Yagi នេះដែរ នឹងពំានំាមកនូវខ្យល់បក់បោកយ៉ាងសន្ធប់ និងភ្លៀងធ្លាក់ ខ្លំាងនៅក្នុងតំបន់ដែលវាឆ្លងកាត់ ខណៈមជ្ឈមណ្ឌលនេះ ក៏បានស្នើឱ្យរដ្ឋាភិបាល មូលដ្ឋានចាត់វិធានការប្រឆំាងនឹងគ្រោះមហន្តរាយដែលអាចកើតមាន ហើយត្រូវ កោះហៅនាវាទំាងអស់…

  • មេដឹកនំាបារំាង និងសហរដ្ឋអាម៉េរិកធ្វើកិច្ចពិភាក្សាតាមទូរសព្ទផ្តោតសំខាន់លើបញ្ហាប្រទេសអ៊ីរ៉ង់ និងពាណិជ្ជកម្មរវាងប្រទេសទំាងពីរ

    សហរដ្ឋអាម៉េរិក៖ សេតវិមានបានលើកឡើងថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានជជែកពិភាក្សាជាមួយសមភាគីបារំាងលោក អែមម៉ានុយអ៊ែល ម៉ាក្រុង ដោយផ្តោតសំខាន់លើការធ្វើពាណិជ្ជកម្មក្រៅប្រទេស និងបញ្ហាសន្តិសុខ ក្នុងនោះរួមមានទំាងស្ថានភាពនៅអ៊ីរ៉ង់ និងមជ្ឈិមបូព៌ា តាមរយៈការនិយាយទូរសព្ទនៅក្នុងថ្ងៃសុក្រ សប្តាហ៍នេះ ។បើតាមសេចក្តីថ្លែងការណ៍រួម មេដឹកនំាំទំាងពីរបានបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការសម្រសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល។ បើតាមសាររបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅលើបណ្តាញសង្គម Twitter រូបលោកបាននិយាយទូរសព្ទដ៏ល្អបំផុតមួយ ជាមួយលោក ម៉ាក្រុង និងពិភាក្សាគ្នាលើប្រធានបទជាច្រើន ក្នុងនោះរួមមានទំាងបញ្ហាសន្តិសុខ និងពាណិជ្ជកម្ម។សូមជម្រាបថា កិច្ចសន្ទនាតាមទូរសព្ទរវាងមេដឹកនំាប្រទេសទំាងពីរ បានកើតឡើង ក្រោយពេលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសបង្កើនអត្រា ពន្ធទ្វេដងទៅលើការនាំចូលដែកថែក និងអាលុយមីញ៉ូមពីប្រទេសទួរគី ក៏ដូចជា ព្រមានដាក់ទណ្ឌកម្មលើបណ្ដាប្រទេស និងក្រុមហ៊ុនទាំងឡាយណា ដែលហ៊ានបន្តធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ដែលការព្រមាននេះ កើតឡើងបន្ទាប់ពីការដាក់ទណ្ឌកម្មឯកតោភាគីឡើងវិញប្រឆាំងនឹងទីក្រុងតេហេរ៉ង់ ចូលជាធរមាននៅថ្ងៃអង្គារ៍ សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់)៕

  • កងទ័ពរំដោះប្រជាជនចិនព្រមានយន្តហោះស៊ើបការណ៍សហរដ្ឋអាមេរិក អោយហោះចាកចេញពីប្រជុំកោះ Spratly នៅសមុទ្រចិនខាងត្បូង

    ចិន៖ យន្តហោះស៊ើបការណ៍ P-8A Poseidon របស់កងទ័ពជើងអាមេរិក ដែលហោះហើរ នៅលើប្រជុំកោះ Spratly មិនព្រមផ្លាស់ប្តូរទិសដៅហោះហើររបស់ខ្លួន បើទោះជាទទួល ការព្រមានចំនួន៦ដាច់ដោយឡែកពីកងទ័ពរំដោះប្រជាជនចិន ដែលប្រាប់ឱ្យយន្តហោះ នេះ ចាកចេញពីតំបន់នោះជាបន្ទាន់ ។ក្នុងហេតុការណ៍ដែលបានកើតឡើងកាលពីថ្ងៃសុក្រសប្តាហ៍នេះ គេបានឃើញយន្តហោះ ស៊ើបការណ៍អាមេរិកមួយគ្រឿង ដោយដឹកអ្នកយកព័ត៌មាន CNN ម្នាក់នៅលើនោះដែរ បានហោះហើរពីលើទីតាំងយោធាចិននៅសមុទ្រចិនខាងត្បូង ដោយមិនអើពើសញ្ញា ព្រមានច្រើនលើកពីកងទ័ពចិន ដែលបានជំរុញឱ្យយន្តហោះអាមេរិកនេះ ចាកចេញ ភ្លាមៗ និងស្ថិតនៅឱ្យឆ្ងាយដើម្បីចៀសវាងការយល់ខុសណាមួយ ។ ជាមួយគ្នានេះ កង ជើងទឹកអាមេរិកបានឆ្លើយតបទៅនឹងសារព្រមាននោះថា ខ្លួនជាកងទ័ពជើងទឹកអាមេរិក ដែលមានសិទ្ធិការពារអធិបតេយ្យភាពដោយធ្វើសកម្មភាពយោធាស្របច្បាប់ ហួសពីដែន អាកាសជាតិនៃរដ្ឋជាប់ឆ្នេរសមុទ្រ ហើយថា ក្នុងការអនុវត្តសិទ្ធិទាំងនេះ ត្រូវបានធានា ដោយច្បាប់អន្ដរជាតិ ខ្លួនកំពុងប្រតិបត្តិការដោយយកចិត្តទុកដាក់សម្រាប់សិទ្ធិ និងភារ កិច្ចរបស់រដ្ឋទាំងអស់ ។ក្នុងការហោះពិនិត្យមើលវត្តមានកងទ័ពចិននៅលើកោះSpratlyនោះ យន្តហោះស៊ើប ការណ៍អាមេរិកនេះ បានហោះហើរលើកោះ៤ដាច់ដោយឡែកពីគ្នាដោយរកឃើញនាវា ឆ្មាំឆ្នេរសមុទ្រចិន ផ្លូវយន្ដហោះ ការដំឡើងប្រព័ន្ធរ៉ាដា និង អគារសំណងផេ្សងៗទៀត នៅលើកោះទាំងនោះ ។ សូមរំលឹកថា កាលពីសប្តាហ៍មុន…