-
ឥណ្ឌាគ្រោងបញ្ជូនក្រុមអ្នកអវកាសទៅទីអវកាសនៅឆ្នាំ២០២២ ដើម្បីក្លាយជាប្រទេសទី៤ ដែលបានទៅដល់ទីអវកាស
ឥណ្ឌា៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បាននិយាយនៅក្នុងសុន្ទរកថា នៅថ្ងៃបុណ្យឯករាជ្យរបស់ប្រទេសនេះថា ឥណ្ឌានឹងបញ្ជូនក្រុមបេសកកម្មអវកាសទៅទីអវកាសទៅកាន់ទីអវកាសយ៉ាងយូរនៅឆ្នាំ២០២២ខាងមុខនេះ ហើយថែមទាំងអះអាងទៀតថា អវកាសយានិកនឹងយកទង់ជាតិឥណ្ឌាទៅជាមួយ ហើយលើកគ្រវីវានៅទីអវកាសនោះ។ លោកនាយករដ្ឋមន្ត្រីបាននិយាយទៀតថា ឥណ្ឌានឹងក្លាយជាប្រទេសទី៤ គឺបន្ទាប់ពីប្រទេសរុស្ស៊ី សហរដ្ឋអាម៉េរិក និងចិន ក្នុងការបញ្ជូនក្រុមបេសកកម្មអវកាសផ្ទាល់របស់ខ្លួនទៅទីអវកាស៕ម.ន
-
ហេតុការណ៍បាក់ស្ពាននៅប្រទេសអ៊ីតាលី៖ មនុស្សស្លាប់៣៩នាក់ របួស១៦នាក់ និងច្រើនជាង១០នាក់ កំពុងបាត់ខ្លួន
អ៊ីតាលី៖ ក្រុមអ្នកជួយសង្គ្រោះបាននឹងកំពុងបន្តចេញប្រតិបត្តិការរុករកជនរងគ្រោះដទៃទៀត ដែលគេជឿជាក់ថា មានច្រើនជាង១០នាក់ បានជាប់គាំងក្រោមកម្ទេចកម្ទីថ្ម នៅឯទីតំាងបាក់ស្ពានមួយកន្លែងក្នុងទីក្រុង ចេនណោ ភាគខាងជើងប្រទេសអ៊ីតាលី។ មកទល់ពេលនេះ ក្រុមអ្នកស៊ើបអង្កេតកកំពុងស្រាវជ្រាវរកមូលហេតុដែលបណ្តាលឲ្យស្ពាន ម៉ូរ៉ាន់ឌី ដែលសាងសង់ឡើងនៅទសវត្សរ៍ទី៦០នេះ បាក់ដួលរលំ។ឆ្លើយតបនឹងបញ្ហានេះ នាយករដ្ឋមន្រ្តីអ៊ីតាលីលោក ហ្គីសេបប៉េ ខុនតេ បានសន្យាផ្តល់ជំនួយបន្ទាន់ដល់អាជ្ញាធរក្នុងតំបន់ ដើម្បីជួយពន្លឿនការស្តាឡើងវិញនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដែលទទួលរងការបំផ្លិចបំផ្លាញដោយសារសោកនាដកម្មនេះ ដែលបានផ្តាច់ជីវិតមនុស្ស៣៩នាក់ និង១៦នាក់ផ្សេងទៀតរងរបួស។ ដោយឡែករដ្ឋមន្រ្តីដឹកជញ្ជូនអ៊ីតាលី លោក ដានីឡូ តូនីនែលលី ក៏បានអំពាវនាវឲ្យបណ្តាប្រធានគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន ដែលទទួលបន្ទុកមើលការខុសត្រូវលើស្ពានដែលបានបាក់នេះ ចុះចេញពីតំណែងផងដែរ ហើយថែមទាំងនិយាយទៀតថា បច្ចុប្បន្នរដ្ឋាភិបាលក៏កំពុងរៀបចំនីតិវិធីផង ដើម្បីដកហូតសម្បទានពីក្រុមហ៊ុន អូតូស្ទ្រេប ភើ អ៊ីតាលា ទាក់ទិននឹងការមើលខុសត្រូវទៅលើស្ពាន ម៉ូរ៉ាន់ឌី ព្រមទាំងដាក់ពិន័យផ្នែកហិរញ្ញវត្ថុទៅលើក្រុមហ៊ុននេះផងដែរ ដោយសារមិនអាចបំពេញកាតព្វកិច្ចរបស់ខ្លួនបាន នៅក្រោមកិច្ចសន្យាស្តីពីការធ្វើនិយ័តកម្មលើបែបផែនគ្រប់គ្រងនៃហេដ្ឋរចនាសម្ព័ន្ធនេះ៕ម.ន
-
កម្លាំងចម្រុះខណ្ឌច្បារអំពៅ បន្តចុះប្រតិបត្តិការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅផ្លូវជាតិលេខ១
ភ្នំពេញ ៖ ស្របពេលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតធ្វើការប្រកាសលិទ្ធផលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងចម្រុះក្នុងខណ្ឌប្រមាណ៣០នាក់ ចុះប្រតិបត្តិកាត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅត្រង់ចំណុចមុខស្ថានីយ៍ប្រេងPTT តាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
-
បញ្ជីរាយនាមបេក្ខជនជាប់ឆ្នោតជាតំណាងរាស្រ្ត នីតិកាលទី៦
-
ឯកឧត្តមអៀង វុធ អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងពិធីបិទផ្សាយជាសាធារណៈ នូវទិន្នន័យចំនួន ១៥៥៤ ក្បាលដីនៅភូមិទឹកជុំ ឃុំអភិវឌ្ឍន៏ ស្រុកទឹកផុស
ខេត្តកំពង់ឆ្នាំងៈនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នេះមានកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តកំពង់ឆ្នាំង បានរៀបចំពិធីចុះបិទផ្សាយជាសាធារណៈ នូវទិន្នន័យចំនួន ១៥៥៤ ក្បាលដីនៅភូមិទឹកជុំ ឃុំអភិវឌ្ឍន៏ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
-
ទឹកទន្លេសេសាន ក្នុងខេត្តរតនគិរី កំពុងជន់ឡើងខ្លាំង
ទឹកទន្លេសេសាន ក្នុងខេត្តរតនគិរី កំពុងជន់ឡើងខ្លាំង ។
-
ទឹកស្ទឹងសង្កែនឹងឡើងដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន នៅយប់ថ្ងៃទី១៥ ខែសីហានេះ
-
អាជ្ញាធរខណ្ឌច្បារអំពៅ បន្តចុះពន្យល់ណែនាំប្រជាពលរដ្ឋក្នុងមូលដ្ឋានស្តីពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ លោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅ និងលោកវរសេនីយ៍ទោ ម៉ៅ សឿត អធិការស្តីទីនៃអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ បានចុះពន្យល់ណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ស្តីពីគ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀន ដោយមានប្រជាពលរដ្ឋចូលរួមក្នុងវេទិការនេះជាង១០០នាក់ផងដែរ។ ក្នុងនោះ លោកអភិបាលរងខណ្ឌ បានពន្យល់ និងស្នើដល់អាណាព្យាបាល សូមចូលរួមលុបបំបាត់គ្រឿងញៀនទាំងអស់គ្នា ដើម្បីអនាគតកូនចៅជំនាន់ក្រោយ។ យើងត្រូវចំណាយពេលនៅកៀកជាប់នឹងកូនចៅ អប់រំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ណែនាំកូនចៅលេងកីឡា ពិសេសត្រូវអានសៀវភៅឲ្យបានច្រើន។ លោកបានណែនាំដល់ប្រជាពលរដ្ឋ ដែលមានបងប្អូនធ្លាប់ប្រើប្រាស់គ្រឿងញៀន ឲ្យទៅរកសេវាព្យាបាល នៅមន្ទីរពេទ្យរដ្ឋ ឬក៏មន្ទីរពេទ្យបង្អែក ដែលនៅជិតអ្នកបំផុត។ ជាមួយគ្នានេះដែរ លោក វរៈសេនីយ៍ទោ ម៉ៅ សឿត អធិការស្តីទីបានបញ្ជាក់ថា ការប្រើប្រាស់សារធាតុញៀនធ្វើ ឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ចំពោះផ្លូវចិត្តរបស់អ្នកប្រើប្រាស់ ដូចជា វង្វេងវង្វាន់ស្មារតី ការចង់ចាំថយចុះ ភ្លេចភ្លាំង ច្រើនមានអារម្មណ៍រវើរវាយ អណ្ដែតអណ្ដូង សប្បាយ ឆេវឆាវ ឬ ស្ងាត់ស្ងៀម…
-
ពលទាហាន៤៥នាក់បាត់បង់ជីវិត ដោយសារការវាយប្រហាររបស់ក្រុមភេវរករតាលីបង់នៅឯជំរំយោធាភាគខាងជើងប្រទេសអាហ្វហ្កានីស្ថាន
អាហ្វហ្កានីស្ថាន៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍នៅថ្ងៃពុធនេះថា សមាជិកកងកម្លាំងសន្តិសុខអាហ្វហ្កានីស្ថាន ៤៥នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីពួកឧទ្ទាមតាលីបង់បានបើកការវាយប្រហារដ៏កក្រើកមួយនៅឯជំរំយោធាមួយកន្លែងក្នុងខេត្ត ប៊េគលែន ភាគខាងជើងកាលពីយប់ថ្ងៃ អង្គារ៍ ម្សិលមិញ នេះ (ម៉ោងក្នុងតំបន់)។
-
អភិបាលខេត្តមណ្ឌលគីរី ចែកជូននូវពូជដំណាំហូបផ្លែដល់ប្រជាកសិករចំនួន១៥៥គ្រួសារ ក្នុងក្រុងសែនមនោរម្យ
មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកកូនឈើហូបផ្លែ មានកូនប័រ និងកូនធុរេន ដល់ប្រជាកសិករចំនួន១៥៥គ្រួសារ មកពីសង្កាត់ទាំង៤ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។