-
ក្រសួងឧស្សាហកម្មនិងសិប្បកម្ម សហការជាមួយអង្គការយូនីដូ(UNIDO) និងយូអិនឌីភី(UNDP)បើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីគោលនយោបាយជំរុញវិស័យថាមពលកកើតឡើងវិញ
ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨កន្លងទៅ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម សហការជាមួយអង្គការ យូនីដូ និងអង្គការ យូអិនឌីភី បើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីគោលនយោបាយជំរុញវិស័យថាមពលកកើតឡើងវិញ នៅសណ្ឋាគារកាំបូឌីយ៉ាណា។
-
មជ្ឈមណ្ឌលផលិតភាពជាតិនៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម សហការជាមួយអង្គការផលិតភាពអាស៊ី អេ.ភី.អូ. (APO) បើកវគ្គបណ្តុះបណ្តាលស្តីពីសវនកម្មលើកម្លាំងពលកម្ម និងផែនការលើកម្លាំងការងារ
ភ្នំពេញ៖ មជ្ឈមណ្ឌលផលិតភាពជាតិនៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម សហការជាមួយអង្គការផលិតភាពអាស៊ី អេ.ភី.អូ. (APO) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីសវនកម្មលើកម្លាំងពលកម្ម និងផែនការលើកម្លាំងពលកម្ម រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ នៅសណ្ឋាគារអេរ៉ា រាជធានីភ្នំពេញ។ វគ្គបណ្តុះបណ្តាលនេះ បង្រៀនដោយលោក តូនី ឡាវែនឌើ អ្នកជំនាញការអង្គការផលិតភាពអាស៊ី អេភីអូ មកពីចក្រភពអង់គ្លេស។
-
តុលាការដោះលែងអ្នកវិភាគសង្គម លោក គឹម សុខ ចេញពីពន្ធនាគារនៅថ្ងៃនេះ
ភ្នំពេញ៖ ប្រភពព័ត៌មានបានឲ្យដឹងថា បន្ទាប់ពីអនុវត្តទោសបញ្ចប់ជាស្ថាពររយៈពេល១ឆ្នាំ៦ខែរួចមក លោក គឹម សុខ ដែលជាអ្នកវិភាគសង្គម នឹងត្រូវដោះលែងចេញពីពន្ធនាគារព្រៃសនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះ។
-
មន្ទីរបញ្ចកោណលើកឡើងថា កងទ័ពចិនកំពុងធ្វើសមយុទ្ធវាយប្រហារទម្លាក់គ្រាប់បែកលើសហរដ្ឋអាម៉េរិក
សហរដ្ឋអាម៉េរិក៖ មន្ទីរបញ្ចកោណបានគូសបញ្ជាក់ថា យោធាចិនបានពង្រីកប្រតិបត្តិការធ្វើសមយុទ្ធយោធា យន្ដហោះទម្លាក់គ្រាប់បែកនារយៈពេលប៉ុន្មានចុងក្រោយនេះ ទំនងជាមានគោលបំណងបង្កើនសមត្ថភាពវាយប្រហារលើសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តអាម៉េរិក។
-
ជម្លោះការទូតកំពុងបង្កការព្រួយដល់អ្នកអ៊ីស្លាមនៅកាណាដា ដែលត្រូវទៅចូលរួមបុណ្យសាសនា «ហាជ» ដ៏ធំប្រចាំឆ្នាំនៅអារ៉ាប៊ីសាអូឌីត
កាណាដា៖ អ្នកអ៊ីស្លាមនៅប្រទេសកាណាដា ដែលគ្រោងធ្វើដំណើរទៅចូលរួមពិធីធម្មយាត្រា «ហាជ» ដែលជាបុណ្យសាសនាដ៏ធំប្រចាំឆ្នាំរបស់ពួកគេនោះ កំពុងប្រឈមនឹងការពន្យាពេលធ្វើដំណើរ ដោយសារតែ បញ្ហាជម្លោះការទូតជាមួយអារ៉ាប៊ីសាអូឌីតនាពេលថ្មីៗនេះ។
-
អាជ្ញាធរអ៊ីតាលី៖ មនុស្សចន្លោះពី១០ទៅ២០នាក់ នៅបន្តបាត់ខ្លួនក្នុងហេតុការណ៍បាក់ស្ពាននៅទីក្រុង Genoa
អ៊ីតាលី៖ យោងតាមប្រភពរបស់់អាជ្ញាធរអ៊ីតាលី បានបញ្ជាក់ថា គិតមកទល់ពេលនេះ មនុស្សចន្លោះពី១០ ទៅ២០នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួននៅក្រោមគំនរស្ពាន ដែលបានបាក់នៅទីក្រុង ចេនណោ ភាគពាយ័ព្យប្រទេស កាលពីថ្ងៃអង្គារ៍សប្តាហ៍នេះ។ បច្ចុប្បន្នក្រុមអ្នកស៊ើបអង្កេតកកំពុងស្រាវជ្រាវរកមូលហេតុដែលបណ្តាលឲ្យស្ពាន ម៉ូរ៉ាន់ឌី ដែលត្រូវបានសាងសង់ឡើងតាំងតែពីទសវត្សរ៍ទី៦០មកម្ល៉េះ ពោល គឺកាលពីឆ្នំា១៩៦០នេះបាក់ដួលរំលំ។
-
គ្រួសារអតីតយុទ្ធជនចំនួន២គ្រួសារ ទទួលបានថវិកាបេឡាមរសង្គ្រោះចំនួន ៨លានរៀល ពីសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃព្រហស្បតិ៍ ៥កើតខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ឧត្តមសេនីយ៍ទោ ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តលោក ចក់ កែវចំរើន ប្រធានការិយាល័យបេឡាជាតិខេត្ត វរសេនីយ៍ទោ ឡាយ សុភ័ត នាយរងការិយាល័យបុគ្គលិកស្នងការនគបាល រួមជាមួយក្រុមការងារ ស.អ.ក. ថ្នាក់ ក្រុង ស្រុក និងសាខាឃុំ សង្កាត់ បាននាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន ៨លានរៀល ជូនដល់គ្រួសារអតីតយុទ្ធជនចំនួន២គ្រួសារ។ គ្រួសារទាំងពីរមាន ១)លោកស្រី ហេង យ៉ាន់ ត្រូវជាប្រពន្ធរបស់សពសមាជិក ស.អ.ក. (ប្រភេទនិវត្តជន) ឈ្មោះ ស៊ន ឃឿន ទទួលមរណភាពនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ នៅភូមិ ឧកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និង២)លោកស្រី ឡុង ចាន់ ត្រូវជាប្រពន្ធរបស់សពសមាជិកស.អ.ក. (ប្រភេទនិវត្តជន)…
-
ចុះពិនិត្យមើលឡានខូច ត្រូវឡានមួយគ្រឿងទៀតមកបុកពីក្រោយ បណ្តាលឲ្យបុរសម្នាក់ស្លាប់
ខេត្តកំពង់ឆ្នាំង៖ នៅល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៤:១០នាទីនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តសាំងយ៉ុង ពាក់ស្លាកលេខភ្នំពេញ2y 94 62 បានបុកជាមួយរថយន្តហ្ស៊ីបA2 ពេលដែលម្ចាស់រថយន្តអាហ្ស៊ីប បានឈប់អែបខាងរួចចុះមកពិនិត្យមើលរថយន្ត។
-
ប្រជាពលរដ្ឋនៅក្នុងក្រុងកំពង់ឆ្នាំង សំណូមពរឲ្យអាជ្ញាធរខេត្តចាត់វិធានការចំពោះរថយន្តធំៗដែលបើកបរលើសល្បឿនកំណត់ ឲ្យបានតឹងរ៉ឹង
ខេត្តកំពង់ឆ្នាំង៖ ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងក្រុងកំពង់ឆ្នាំង ប្រជាពលរដ្ឋនៅតែបន្តការភ័យខ្លាច ដោយឃើញថា រថយន្តដឹកដី ដឹកថ្ម ដឹកខ្សាច់ រថយន្តក្រុមហ៊ុនធំៗ និងរថយន្តដឹកទឹកក មួយចំនួននៅតែបន្តបើកបរក្នុងល្បឿនលឿនក្នុងក្រុង។ ជាក់ស្តែង ចំណុចដែលមានសមត្ថកិច្ចឈរជើង កាលពីម្សិលមិញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨កន្លងទៅ នៅមុខសាលាខេត្តកំពង់ឆ្នាំង ចំណុចផ្លូវកែងបែកជា៤ គេឃើញរថយន្តប្រភេទ ដឹកដី ដឹកថ្ម ដឹកខ្សាច់ និងរថយន្តដឹកទឹកក បើកបរដោយល្បឿនលឿន ដែលអាចនឹងបង្កគ្រោះថ្នាក់ចរាចរណ៍ ដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវផងដែរ។ ពាក់ពន្ធ័នឹងបញ្ហាខាងលើ ប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំង សំណូមពរដល់អាជ្ញាធរខេត្ត ប្រធានការិយាល័យនគរបាលចរាចរណ៍ខេត្ត និងអធិការដ្ឋាននគរបាលក្រុង មេត្តាមានវិធានការទៅលើរថយន្តដែលបើកបរល្បឿនលឿនក្នុងក្រុង ឲ្យបានតឹងរ៉ឹង និងមានប្រសិទ្ធភាព៕
-
ជិះម៉ូតូដួល ជ្រុះកាំភ្លើងខ្លី ប្រជាពលរដ្ឋរើសបានប្រគល់ឲ្យសមត្ថកិច្ច
ខេត្តពោធិ៍សាត់៖ ប្រភពព័ត៌មានពីអ្នកភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់បានឲ្យដឹងថា នៅវេលាម៉ោង៨ និង០៥ នាទី យប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ មានយុវជនម្នាក់ជិះម៉ូតូដួលបានជ្រុះកាំភ្លើងខ្លី១ដើម ត្រូវបានប្រជាពលរដ្ឋរស់នៅម្ដុំនោះរើសយកទៅប្រគល់ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលផ្ទះព្រៃ។ ប្រភពខាងលើបន្តថា មុនដំបូងគេឃើញយុវជនម្នាក់មិនស្គាល់អត្តសញ្ញាណ្ណ ធ្វើដំណើរដោយម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ (មិនចាំស្លាកលេខ) ទិសដៅពីលិចទៅទិសកើត លុះមកដល់ចំណុចកើតហេតុមិនដឹងជាយ៉ាងម៉េចស្រាប់តែដួល រួចលើកម៉ូតូប្រញាប់ប្រញាល់ជិះចេញទៅតែម្តង។ លុះប្រជាពលរដ្ឋរស់នៅក្បែរៗនោះនាំគ្នាទៅមើល ក៏ឃើញអាវុធខ្លី១ដើម ហើយរាយការណ៍ និងប្រគល់ជូននគរបាលប៉ុស្ដិ៍រដ្ឋបាលផ្ទះព្រៃតែម្ដង។ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះព្រៃបានឲ្យដឹងថា អាវុធខ្លី១ដើម (មិនស្គាល់ម៉ាក) មានពណ៌ខ្មៅ លេខ៤៥៥៧ មានគ្រាប់១ និងរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះព្រៃជាបណ្ណោះអាសន្នសិន៕