-
អ្នកបើកឧទ្ធម្ភាគចក្រម្នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យមួយគ្រឿងនៅប្រទេសអូស្រ្តាលី
អូស្ត្រាលី៖ អ្នកបញ្ជាឧទ្ធម្ភាគចក្រម្នាក់បានស្លាប់ ក្រោយឧទ្ធម្ភាគចក្រពន្លត់អគ្គីភ័យរបស់ខ្លួនបានធ្លាក់នៅចម្ងាយ២៣០គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុងស៊ីដនី ខណៈកំពុងចេញប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃ ដែលកំពុងឆាបឆេះលើផ្ទៃដី ១,៧០០ហិកតា។
-
រដ្ឋាភិបាលអ៊ីតាលីប្រកាសដាក់តំបន់ក្បែរទីក្រុង Genoa ក្នុងស្ថានភាពអាសន្ន ក្រោយហេតុការណ៍បាក់ស្ពាន
អ៊ីតាលី៖ នាយករដ្ឋមន្រ្តីអ៊ីតាលីលោក ហ្គីសសេប ខុនតេ បានប្រកាសដាក់តំបន់ លីហ្គូរៀ ដែលនៅជុំវិញទីក្រុង ចេនណោ ភាគពាយ័ព្យប្រទេស ក្នុងស្ថានភាពអាសន្ន បន្ទាប់ពីមានហេតុការណ៍បាក់ស្ពានដ៏រន្ធត់មួយ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ របួស និងបាត់ខ្លួនជាច្រើននាក់។
-
គ្រោះទឹកជំនន់នៅប្រទេសឥណ្ឌា៖ ចំនួនមនុស្សស្លាប់កើនជិត១៧០នាក់
ឥណ្ឌា៖ យោងតាមប្រភពរបស់អាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា តួលេខជនរងគ្រោះបាត់បង់ជីវិតនៅក្នុងខេត្តខឺរ៉ាឡា ភាគខាងត្បូងប្រទេស គិតចាប់តាំងតែពីថ្ងៃទី៨ ខែសីហាកន្លងមកនេះ បានបន្តកើនឡើងដល់១៦៤នាក់ហើយ ស្របពេលប្រតិបត្តិការជួយសង្រ្គោះកំពុងបន្តធ្វើ។
-
ឯកឧត្តម ស សុខា លើកឡើងថា យុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល នាំកម្ពុជាទៅកាន់សកលភាវូពាណិជ្ជកម្មទាំងថ្នាក់តំបន់ និងពិភពលោក
ថ្លែងក្នុងពិធី សំណេះសំណាល និងអាហារសាមគ្គី ជាមួយនិសិ្សតអាហារូបករណ៍ ស សុខា នៅសកលវិទ្យាលយ័ ហឺហ្វីយ៍ ខេត្ត អានហ៊ួយ ប្រទេសចិន ល្ងាចថ្ងៃទី ១៦ ខែ សីហា ឆ្នាំ២០១៨ ឯកឧត្តម ស សុខា តំណាងរាស្ត្ររមណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា ថ្លែងថា ក្រោមការដឹកនាំ និងការអភិវឌ្ឍធនធាន មនុស្សក័ដូចជាការចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តចតុកោណ តំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៥ នៃរដ្ឋសភា សំដៅលើកកម្ពស់ចំណេះដឹង និងជំនាញដល់យុវជនអោយមានសម្ថភាពគ្រប់គ្រាន់ សម្រាប់លើកស្ទួយជីវភាពក្នុងការចូលរួមស្ដារសង្គមជាតិ ដើម្បីដើរឲ្យទាន់សកលភាវូពាណិជ្ជកម្មទាំងថ្នាក់តំបន់ និងពិភពលោក។
-
ឧកញ៉ា ទ្រី ដាលុច ជំរុញសិស្សក្រោយប្រឡងបាក់ឌុប ត្រូវរើសជំនាញរៀនបន្ដឲ្យបានត្រឹមត្រូវ
កណ្តាល៖ ស្របពេលការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬប្រឡងបាក់ឌុប ឆ្នាំ២០១៨ ខិតជិតចូលមកដល់ នាថ្ងៃទី២០ ខែសីហាខាងមុខ លោកឧកញ៉ា ទ្រី ដាលុច តំណាងឯកឧត្តមបណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានទី២ នៃគណៈពង្រឹងមូលដ្ឋានស្រុកកណ្តាលស្ទឹង នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ បានជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាង៦០០នាក់ នៅវិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត ដើម្បីលើកទឹកចិត្ត និងចែករំលែកបទពិសោធន៍មួយចំនួនដល់សិស្សដែលត្រៀមប្រឡងទាំងអស់។
-
ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អាណត្តិទី៦៕ម.ន
-
រដ្ឋមន្ត្រីក្រសួងការងារ៖ គោលនយោបាយខ្សែក្រវាត់ និងផ្លូវរបស់ចិន បានជំរុញឱ្យវិស័យសហជីពកម្ពុជា-ចិនកាន់តែប្រសើរឡើង
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ក្រៅពីចូលរួមជំរុញឱ្យកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ គោលនយោបាយខ្សែក្រវាត់ និងផ្លូវរបស់មហាអំណាចចិន ក៏បានចូលរួមជំរុញឱ្យកិច្ចសហប្រតិបត្តិការលើវិស័យសហជីពរបស់កម្ពុជា និងចិនកាន់តែល្អប្រសើរផងដែរ តាមរយៈការការពារផលប្រយោជន៍កម្មករ និងការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមក។
-
ក្រសួងការងារ ជូនដំណឹង ស្តីពីពិនិត្យបញ្ជីបើកផ្តល់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ដល់បងប្អូនកម្មករនិយោជិតនៃរោងចក្រ ជូលី អាប់ភែរីល
សេចក្តីជូនដំណឹង ស្តីពីពិនិត្យបញ្ជីបើកផ្តល់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ដល់បងប្អូនកម្មករនិយោជិតនៃរោងចក្រ ជូលី អាប់ភែរីល ដែលមានទីតាំងស្ថិនៅ ដីឡូត៍លេខ ២៨៨ ផ្លូវលេខ ៦៨K ភូមិចំការឳឡឹកទី១ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សូមបងប្អនកម្មករនិយោជិតទាំងអស់ អញ្ជើញមកបើកថវិកាដោយផ្ទាល់ដៃនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅសាលាខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយត្រូវភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖ ១. កាតសម្គាល់ខ្លួនកម្មករនិយោជិតក្នុងរោងចក្រ (ច្បាប់ដើម) និងសៀវភៅការងារ ឬបណ្ណបេឡាជាតិរបបសន្តិសុខសង្គម ឬអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬកិច្ចសន្យាការងារ។ ២. បណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ (បើមាន)។
-
សហរដ្ឋអាម៉េរិកគំរាមដាក់ទណ្ឌកម្មតួកគីបន្ថែម បើសិនជាមិនព្រមដោះលែងលោកអាចារ្យគ្រិស្ត
សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានចេញសេចក្តីព្រមានរដ្ឋាភិបាលទីក្រុងអង់ការ៉ា នៅក្នុងថ្ងៃព្រហស្បត្តិ៍ សប្តាហ៍នេះ ដោយរំពឹងថា នឹងបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀត រហូតទាល់តែតួកគីយល់ព្រមដោះលែងលោកអាចារ្យគ្រិស្ត ឈ្មោះ អានឌ្រូ ប្រ៊ូនសុន។ ការគំរាមនេះ កើតឡើងស្របពេលទំនាក់ទំនងប្រទេសទាំងពីរ កំពុងធ្លាក់ជ្រៅក្នុងស្ថានភាពកាន់តែអាក្រក់ខ្លាំង។
-
មន្ទីរបញ្ចកោណសម្រេចពន្យារពេលគម្រោងធ្វើព្យុហយាត្រាយោធានៅរដ្ឋធានីវ៉ាស៊ីនតោនរហូតដល់ឆ្នាំក្រោយ
សហរដ្ឋអាម៉េរិក៖ ក្រសួងការពារជាតិអាម៉េរិក បានឱ្យដឹងថា ព្យុហយាត្រាយោធា ដែលស្នើឡើងដោយប្រធានាធិបតី ដូណាល់ ត្រាំ ដែលគ្រោងនឹងធ្វើឡើងនៅក្នុងខែវិច្ឆិកាខាងមុខនេះ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ត្រូវបានពន្យារពេលទៅឆ្នាំក្រោយវិញ ហើយថា គម្រោងធ្វើព្យុហយាត្រាយោធាដ៏ធំនេះ ទំនងជាត្រូវចំណាយប្រាក់អស់ជាង៩២លានដុល្លារ។