-
សេចក្តីណែនាំរបស់រាជរដ្ឋាភិបាលស្តីពីការត្រៀមបង្ការដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយទឹកជំនន់
-
ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តកំពង់ធំ បានថ្លែងថា កម្ពុជាមិនគ្រាន់តែមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យប៉ុណ្ណោះទេ ប៉ុន្តែអ្វីជាការកត់សម្គាល់នោះ គឺវិស័យព្រះពុទ្ធសាសនា
ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តកំពង់ធំ បានថ្លែងថា កម្ពុជាមិនគ្រាន់តែមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យប៉ុណ្ណោះទេ ប៉ុន្តែអ្វីជាការកត់សម្គាល់នោះ គឺវិស័យព្រះពុទ្ធសាសនា
-
ក្រុមហ៊ុន សាមសុង បន្តឧបត្ថម្ភជួយដល់ការបណ្ដុះបណ្ដាល Samsung Tech Institute ដល់យុវជនកម្ពុជា ក្នុងការបញ្ចេញសក្តានុពល និងសមត្ថភាពផ្នែកបច្ចេកទេស
ភ្នំពេញ៖ ដោយប្រកាន់ភ្ជាប់ជាមួយគោលការណ៍ រួមចំណែកផ្ដល់ផលវិជ្ជមានដល់សង្គមក្នុងប្រតិបត្តិការផ្តល់សេវា និងផ្គត់ផ្គង់ផលិតផលនោះ ក្រុមហ៊ុនសាមសុងតែងតែបង្កើតឱកាសសម្រាប់ប្រជាជន និងសហគមន៍សម្រាប់ការអភិវឌ្ឍឲ្យកាន់តែប្រសើរឡើងនូវផ្នែកធនធានមនុស្ស ជាពិសេសយុវជនឲ្យពួកគេអាចបញ្ចេញសក្តានុពល និងទេព្យកោសល្យរបស់ខ្លួន ក្នុងការបម្រើជីវភាពខ្លួនផង និងសង្គមជាតិទាំងមូល។
-
យោធាស៊ីរីរកឃើញឃ្លាំងផលិតអាវុធរបស់អ៊ីស្រាអែលដ៏ធំមួយ នៅភាគខាងត្បូងប្រទេសខ្លួន
ស៊ីរី៖ កងកម្លាំងរដ្ឋាភិបាលស៊ីរីបានចាប់ផ្តើមប្រតិបត្តិការយោធាទ្រង់ទ្រាយធំមួយ នៅភាគកណ្តាលខេត្តហាម៉ា ដើម្បីបោសសម្អាតមីននៅតំបន់នោះ បន្ទាប់ពីការចាកចេញរបស់ក្រុមភេរវករ ឌេស កាលពីដើមឆ្នាំ២០១៨កន្លងមកនេះ។
-
ពលរដ្ឋខ្មែររស់នៅប្រទេសអង់គ្លេស អំពាវនាវឲ្យប្រជាជនកម្ពុជាទាំងអស់ដែលគ្រប់អាយុបោះឆ្នោត ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ
ពលរដ្ឋខ្មែររស់នៅប្រទេសអង់គ្លេស អំពាវនាវឲ្យប្រជាជនកម្ពុជាទាំងអស់ដែលគ្រប់អាយុបោះឆ្នោត ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
-
ឯកឧត្តម សូ ម៉ារ៉ា៖ កម្ពុជា-ថៃ មិនត្រឹមតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតនោះទេ ថែមទាំងជាដៃគូវិនិយោគលើវិស័យទេសចរណ៍ផងដែរ
ភ្នំពេញ៖ ឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ប្រទេសកម្ពុជា និងថៃ មិនត្រឹមតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតនោះទេ ថែមទាំងជាដៃគូវិនិយោគលើវិស័យទេសចរណ៍ដ៏ធំផងដែរ។ ឯកឧត្តមបានលើកឡើងយ៉ាងដូចនេះ ក្នុងឱកាសដែលឯកឧត្តមជួបសំណេះសំណាល ជាមួយគណៈប្រតិភូក្រសួងទេសចរណ៍ថៃ ក្នុងកម្មវិធី MICE Roadshow របស់ការិយាល័យសន្និសីទ និងពិព័រណ៍ថៃ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅទីស្នាក់ការក្រសួងទេសចរណ៍។ កម្មវីធីនេះដែរ មានការចូលរួមពីអភិបាលខេត្តចំនួន៥របស់ប្រទេសថៃរួមមាន៖ បាំងកក ភូគេត ប៉ាតាយ៉ា ខន់កែន ឈៀងម៉ៃ ដែលបានមកទស្សនកិច្ច និងដកបទពិសោធន៍នៅព្រះរាជាណាចក្រកម្ពុជា។
-
ចូលរួមបោះឆ្នោត ដើមី្បសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិរបស់យើង
សៀមរាប៖ ថ្ងៃនេះជាថ្ងៃទី១៣ហើយ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅទូទាំងប្រទេសដែលជាព្រឹត្តិការណ៍នយោបាយជាប្រវត្តិសាស្ត្រមួយ ដ៏មានអត្ថន័យ និងមានសារសំខាន់សម្រាប់ប្រជាជនកម្ពុជា។ ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររបស់គណៈកម្មាធិការកណ្តាល ចុះជួយខេត្តសៀមរាប និងជាបេក្ខភាពតំណាងរាស្ត្រពេញសិទ្ធិមណ្ឌលសៀមរាប បានជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជានៅស្រុកអង្គរជុំ ខេត្តសៀមរាបចំនួន១៦២០នាក់ និងការបង្ហាញបេក្ខភាពជាបេក្ខជនជាតំណាងរាស្ត្រ អាណត្តិទី៦ ទាំងពេញសិទ្ធិ និងបម្រុងរបស់គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាក្នុងស្រុកអង្គរជុំ។
-
សម្ដេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាបក្សប្រមាណជាង២០០០នាក់នៅស្រុកពួក
សៀមរាប៖ សម្ដេចពិជ័យសេនា ទៀ បាញ់ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តសៀមរាប និងជាបេក្ខភាពតំណាងរាស្ត្រមណ្ឌលសៀមរាប នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ស្រុកពួក ខេត្តសៀមរាប ប្រមាណជាង២០០០នាក់ និងបង្ហាញបេក្ខភាពជាបេក្ខជនជាតំណាងរាស្ត្រ អាណត្តិទី៦ ទាំងពេញសិទ្ធិ និងត្រៀមបម្រុង នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកពួកខេត្តសៀមរាប។
-
លោក ម៉ៃ ប៉ុមប៉េអូ និយាយថា សហរដ្ឋអាម៉េរិកនឹងទទួលបានអដិ្ឋធាតុកងទ័ពអាម៉េរិកពីប្រទេសកូរ៉េខាងជើងនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ
សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ បានអះអាងថា ប្រទេសលោកនឹងទទួលបានអដ្ឋិធាតុកងទ័ពអាម៉េរិកលើកដំបូងពីកូរ៉េខាងជើង នៅក្នុងរយៈពេល២ទៅ៣សប្តាហ៍ខាងមុខទៀតនេះ។
-
បរិមាណទឹកដ៏ច្រើនសន្ធឹកសន្ធាប់កំពុងហូរចូលទៅកាន់ស្ទឹងព្រែកត្នោត
បរិមាណទឹកដ៏ច្រើនសន្ធឹកសន្ធាប់ដែលហូរចូលទៅកាន់ស្ទឹងព្រែកត្នោត បានធ្វើឱ្យកម្ពស់ទឹកស្ទឹងនេះហក់ឡើងខ្លាំង នារសៀលថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៨ នេះ ពិសេសនៅចំណុចស្ពានផ្នួសហ្លួង ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ការហក់ឡើងនេះ ក៏បានធ្វើឱ្យមានការលិចលង់តំបន់ទំនាបមួយចំនួននៅតាមដងស្ទឹងផងដែរ៕