-
ក្រុមបច្ចេកទេសរបស់ វិទ្យុ និងទូរទស្សន៍ជាតិយូណាន ប្រទេសចិន គ្រោងបង្កើតស្ថានីយ៍ទូរទស្សន៍ Digital ក្នុងព្រះរាជាណាចក្រកម្ពុជា
ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នៅមន្ទីរព័ត៌មានខេត្តកណ្តាល លោក កោ យ៉ាង និង លោក ចាង ស៊ីង វិស្វករបច្ចេកទេសផ្នែក វិទ្យុ និងទូរទស្សន៍ជាតិខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន បានជម្រាបថា ទូរទស្សន៍ជាតិ ខេត្តយូណាន និងសហការជាមួយទូរទស្សន៍ជាតិកម្ពុជា ក្នុងការរៀបចំបង្កើតស្ថានីយ៍ទូរទស្សន៍ Digital សម្រាប់ការផ្សព្វផ្សាយ ដែលឆ្លុះបញ្ចាំងឲ្យឃើញថា ព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងធ្វើដំណើរឆ្ពោះទៅកាន់ភាពជឿនលឿនក្នុងវិស័យព័ត៌មាន និងសោតទស្សន៍។
-
បេក្ខជនតំណាងរាស្ត្រខេត្តកំពង់ចាម៖ មន្ត្រីអសកម្មនឹងរងនូវការពិន័យ បើសិនជាគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាល អាណត្តិទី៦
កំពង់ចាម ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរ និងជាបេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តកំពង់ចាម បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៦ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងបន្តពង្រឹងការអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅ ហើយមិនលើកលែងចំពោះមន្ត្រីអសកម្ម ដែលបម្រើប្រជាពលរដ្ឋមិនបានល្អ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
-
កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ចុះបង្ក្រាបរថយន្ដយីឌុបមួយគ្រឿងដែលដឹកឈើគ្មានច្បាប់អនុញ្ញាត្ត
ខេត្តកំពង់ឆ្នាំង ៖ នៅវេលាម៉ោង១២ និង៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ ក្រោយពីទទួលបានពត៌មានថា មានរថយន្ដយីឌុបដឹកឈើដែលគ្មានច្បាប់អនុញ្ញាត្ត កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមការបញ្ជាផ្ទាល់ ពីឯកឧត្ដមឧត្ដមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដឹកនាំកម្លាំងចុះមកទប់ស្កាត់បង្ក្រាប ដោយលោក នុត ប៉ូលីម បានធ្វើការឃាត់រថយន្ដយីឌុបមួយគ្រឿងដឹកឈើគ្មានច្បាប់អនុញ្ញាត្ត ស្ថិតនៅក្នុងចំណុច106 ឃុំក្រាំងស្គា ស្រុកទឹកផុស ខេត្ដកំពង់ឆ្នាំង។ សូមបញ្ជាក់ថា ប្រភេទឈើដែលរថយន្តនេះ ដឹក គឺជាប្រភេទឈើក្លុង និងផ្ចឹក។បន្ទាប់ពីឃាត់រថយន្តដឹកឈើខាងលើ សមត្ថកិច្ចអាវុធហត្ថបាន បញ្ជូនមកឲ្យផ្នែករដ្ឋបាលព្រៃឈើស្រុកទឹកផុស ចំណាត់ការបន្តតាមនិតិវិធី៕ដោយៈ សុខ គឹមសៀន
-
សម្តេចពិជ័យសេនា ៖ ជនណាធ្វើការរារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឲ្យទៅបោះឆ្នោត គឺជាទោសប្បញ្ញត្តិ ដែលត្រូវទទួលទោសចំពោះមុខច្បាប់
សៀមរាប៖ សមាជិកសមាជិកាទាំងអស់ត្រូវនាំគ្នាទៅបោះឆ្នោត នីតិកាលទី៦ ថ្ងៃខាងមុខនេះ។ សម្តេចពិជ័យសេនា ទៀ បាញ់ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និង ជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តសៀមរាប បានថ្លែងនៅក្នុងឱកាសក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកក្រឡាញ់ ស្ថិតនៅភូមិត្រពាំងច្រាំង ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលសាងសង់ឡើងដោយក្រុមការងារថ្នាក់កណ្តាល និងខេត្តចុះជួយស្រុកក្រឡាញ់ កាលពីថ្ងៃទី១៨ ខែ កក្កដា ឆ្នាំ២០១៨។ ឆ្លៀតក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានជួបធ្វើការសំណេះ សំណាលជាមួយ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាស្រុក ចំនួន ២៧២០នាក់ និងការបង្ហាញបេក្ខភាពជាបេក្ខជនជាតំណាងរាស្ត្រ អាណត្តិទី៦ ទាំងពេញសិទ្ធិ និង ត្រៀមបម្រុង។
-
សម្ដេចពិជ័យសេនា ទៀ បាញ់៖ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រទេសជាតិមានការអភិវឌ្ឈរីកចម្រើន និងទទួលបានកិត្តិយសជាប្រទេសជឿនលឿនក្នុងតំបន់
សៀមរាប ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តសៀមរាប និងជាបេក្ខភាពតំណាងរាស្ត្រមណ្ឌលសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨កន្លងមកនេះ ចុះជួបធ្វើការសំណេះ សំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ស្រុកស្រីស្នំ ខេត្តសៀមរាប ចំនួន១,១២០នាក់ និងបង្ហាញបេក្ខភាពជាបេក្ខជនជាតំណាងរាស្ត្រ អាណត្តិទី៦ ទាំងពេញសិទ្ធិ និងត្រៀមបម្រុង នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្រីស្នំ។
-
បង្គោលអង់តែនថ្មីរបស់ Metfone បានទៅដល់តំបន់ដាច់ស្រយាលមុនគេ នៅក្នុងខេត្តកំពង់ឆ្នាំង
បង្គោលអង់តែនថ្មីរបស់ Metfone បានទៅដល់តំបន់ដាច់ស្រយាលមុនគេ នៅក្នុងខេត្តកំពង់ឆ្នាំង
-
ផ្ទះសម្បែងរបស់ពលរដ្ឋឃុំព្រៃរំដួល និងឃុំតាំងខ្យា ស្រុកភ្នំស្រួច កំពុងរងការលិចលង់ដោយសារជំនន់ទឹកភ្លៀង
កំពង់ស្ពឺ៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ ឃុំព្រៃរំដួល និងឃុំតាំងខ្យា នៅស្រុកភ្នំស្រួច ត្រូវបានរងគ្រោះដោយសារជំនន់ទឹកភ្លៀង ដែលពេលនេះមានកម្ពស់ទឹកកើនឡើង១ម៉ែត្រទៀតហើយ ខណៈដែលរដ្ឋបាលខេត្តកំពងស្ពឺ កំពុងរកវិធានការការពារប្រជាពលរដ្ឋ ជាពិសេសកំពុងស្វែងរកទីទួលសុវត្ថិភាព។
-
ឯកឧត្តមកែវ ពៅ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាធ្វើឲ្យប្រទេសជាតិមានសន្តិភាព និងការអភិវឌ្ឍ
កំពង់ឆ្នាំងៈ ឯកឧត្តម កែវ ពៅ ក្រុមការងារថ្នាក់ខេត្ត និងជាប្រធានក្រុមការងារចុះឃុំកំពង់ហៅបានថ្លែងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា មានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដល់បច្ចុប្បន្ននេះ។ ឯកឧត្តមបានថ្លែងបែបនេះនាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ក្នុងពិធីជួបសំណេះសំណាលជាមេគ្រួសារប្រមាណជាង១០០នាក់ នៅភូមិកែតាសុខឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
-
ស្ត្រីម្នាក់ត្រូវជនមិនស្គាល់មុខឡើងកាប់ដល់លើផ្ទះស្លាប់
ខេត្តកណ្តាល ៖ អំពើឃាត្តកម្មដ៏ឃោរឃៅ មួយបានកើតឡើងទៅលើស្ត្រីជាកម្មការិនីរោងចក្រម្នាក់ ដោយជនមិនស្គាល់មុខចូលទៅកាប់កញ្ច្រាំត្រង់ ក្បាល និងកចំនួន៥ នៅក្នុងបន្ទប់ជួល រួចទាញភួយដណ្តប់បន្លំភ្នែកដូចជាដេកលក់។ លុះប្អូនប្រុសទៅដាស់មិនក្រោកទើបមានការភ្ញាក់ផ្អើលដល់ សមត្ថកិច្ចចុះមកពិនិត្យសាកសព។ ហេតុការភ្ញាក់ផ្អើលនេះកើតឡើងកាលពីម៉ោង២០ជាង ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចលើផ្ទះជួលក្នុងភូមិអង្គពពាយ ឃុំក្រាំងម្កាក់ស្រុក អង្គស្នួល ខេត្តកណ្តាល។ សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ឈិត ម៉ាច អាយុ៣៦ឆ្នាំ ជនជាតិខ្មែរមានមុខរបរកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួលខាងលើ។ នាងស្រុកកំណើតនៅភូមិក្រាំងក្រូច ឃុំភ្នំតូច ស្រុកឧឌុង្គ ខេត្តកំពង់ស្ពឺ។ នាងមានប្តី និងកូន៣នាក់ (ប្រុស២ ស្រី១)។សមត្ថកិច្ច បានបន្តទៀតថា បើយោងតាមការបំភ្លឺរបស់ប្អូនប្រុសស្ត្រីរងគ្រោះឈ្មោះ ឈិន តាក់ ថា មុនពេលកើតហេតុ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ គាត់បានលឺជនរងគ្រោះនឹងប្តីរបស់គាត់ឈ្លោះប្រកែកគ្នា ក្រោយមកស្ងាត់ទៅវិញ លុះដល់ម៉ោង១៩ជាង ថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០១៨ មិនឃើញបន្ទប់បើកភ្លើងបំភ្លឺ គាត់ក៏បានដើរទៅស្រែកហៅជាច្រើនដងតែពុំឮឆ្លើយតបពេលនោះគាត់បានឡើទៅបញ្ចាំងភ្លើងពិលមើល ឃើញបងដេកដណ្តប់ភួយចេញតែចុងជើង ពេលនោះគាត់បានចាប់អង្រួនដាស់ស្រាប់តែរឹងខ្លួនអស់ ទើបដឹងថា បងស្រីស្លាប់បាត់ទៅហើយ។…
-
គិតត្រឹមល្ងាចថ្ងៃនេះ ទឹកហូរកាត់ផ្លូវជាតិលេខ៤ ត្រង់ស្ពានសំរោង នៅបន្តស្រកក្រោម១ម៉ែត្រ តែចរាចរឆ្លងកាត់ នៅបន្តបិទជាបណ្តោះអាសន្ន ដោយឡែកផ្ទះប្រជាពលរដ្ឋ៣៥៦ខ្នង និងដំណាំស្រូវមួយចំនួនក្នុងស្រុក៣ នៅខេត្តកោះកុង ត្រូវបានជនលិចដោយជំនន់ទឹកភ្លៀង
គិតមកដល់ល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ទឹកដែលហូរកាត់កំណាត់ ផ្លូវជាតិលេខ៤ ត្រង់ស្ពានសំរោង ក្នុងស្រុកកំពង់សីលា នៅបន្តស្រកចកក្រោម១ម៉ែត្រ ពោល គឺពី ៦ ទៅ ៧តឹក តែការធ្វើដំណើរឆ្លងកាត់នោះ ក៏មិនទាន់ត្រូវបានអនុញ្ញាតឲ្យដែរ។