Category: ព័ត៌មាន

  • ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បន្តចុះជួបសំណេះ​សំណាល​ជាមួយសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា ឃុំគងជ័យ

    ត្បូងឃ្មុំ ៖ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានបន្តចុះតាមមូលដ្ឋានជួបសំណេះសំណាល ជាមួយសមាជិក-សមាជិការ​គណបក្ស​ប្រជាជនកម្ពុជា នៅក្នុងឃុំគងជ័យ ស្រុកអូររាំងឱ ខេត្តត្បូងឃ្មុំ កាលពីរសៀល​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ។

  • យុជនម្នាក់សង្ស័យប្រើប្រាស់គ្រឿងញៀនលើសកម្រិត បានយកដុំថ្មគប់ផ្ទះប្រជាពលរដ្ឋ និងអ្នកដំណើរតាមផ្លូវ

     ភ្នំពេញ ៖ យុវជនម្នាក់សង្ស័យប្រាស់គ្រឿងញៀនលើសកម្រិត បានបណ្តាលឲ្យវង្វេងស្មារតីមិនដឹងថាក្រុមគ្រួសារ ឫអាណាព្យាបាលនៅឯណា ហើយដើរតាមផ្លូវ កាន់ដុំថ្ម គប់ផ្ទះ ប្រជាពលរដ្ឋ និងអ្នកដំណើរតាមផ្លូវ ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច ទើបសមត្ថកិច្ចធ្វើឃាត់ខ្លួនយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នៅតាមផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

  • លក់ផង ជក់ខ្លួនឯងផង ត្រូវប៉ូលិសក្របួចជាប់

     កណ្ដាល:  កាលពីថ្ងៃ ពុធ ០៦កើត ខទុតិយាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែ កក្តដា ឆ្នាំ២០១៨ វេលាម៉ោង ១៣និង០០នាទី  នៅចំណុច  ភូមិចុងកោះ ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាល ជនសង្ស័យម្នាក់ ត្រូវបានប៉លិសស្រុកស្អាងធ្វើការឃាត់ខ្លួន ជាមួយនឹងថ្នាំញៀន ១៩កញ្ចប់។ ជនសង្ស័យមានឈ្មោះ លី តូម៉ា ហៅ តូ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ កសិករ បច្ចុប្បន្នស្នាក់នៅភូមិចុងកោះ ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាល ។

  • សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ស្តីពីចំណាត់ការនានា ដើម្បីជួយសម្របសម្រួល និងបង្ការការធ្លាក់តម្លៃស្រូវអ៊ីអ៊ែរ

    ក្រសួងពាណិជ្ជកម្មចេញចំណាត់ការដើម្បីជួយសម្របសម្រួល និងបង្ការការធ្លាក់ថ្លៃស្រូវ អ៊ីអ៊ែរ។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃ១៨កក្កដានេះ បានឲ្យដឹងថា ក្រសួងបានសហការជាមួយអាជ្ញាធរមូលដ្ឋានចុះស្រាវជ្រាវ និងប្រមូលព័ត៌មាននៅតំបន់ ផលិតស្រូវសំខាន់ៗដូចជា ខេត្តបាត់ដំបង កំពង់ធំ កំពង់ចាម ព្រៃវែង និងតាកែវ ហើយបាន រកឃើញពីមូលហេតុដែលនាំឲ្យថ្លៃស្រូវអ៊ីអ៊ែរមានការធ្លាក់ចុះប្រមាណ១៥ភាគរយ នៅថ្ងៃទី១៦កក្កដាឆ្នាំ២០១៨ បើធៀបទៅនឹងខែមិថុនាឆ្នាំ២០១៨។ ក្រសួងពាណិជ្ជបានកោះ ប្រជុំជាបន្ទាន់ជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រួវ អ្នកនាំអង្ករចេញ និងតំណាងធនាគារ អភិវឌ្ឍន៍ជនបទេ ដើម្បីស្វែងយល់អំពីបញ្ហាប្រឈម និងការរិះរកវិធានការនានា ដើម្បីទ្រទ្រង់តម្លៃស្រូវ ដែលជាប្រភពចំណូលសំខាន់របស់ប្រជាពលរដ្ឋ។ កិច្ចប្រជុំបានរកឃើញពីមូលហេតុមួយចំនួនដែលធ្វើឲ្យស្រូវធ្លាក់ថ្លៃ ដោយក្នុងនោះរួមមាន កំណើនកំពស់ទឹក និងការធ្លាក់ភ្លៀងជោគជាំបណ្ដាលឲ្យមានសំណើមខ្លាំង រោងម៉ាស៊ីនកិនស្រូវ និងអ្នកនាំចេញមានកង្វះខាតទុនបង្វិលក្នុងការទិញស្រូវស្ដុកទុក គួបផ្សំនឹងការធ្លាក់ថ្លៃនៃអង្ករអ៊ីអែរក្នុងទីផ្សារអន្តរជាតិចំនួន៥០ដុល្លារក្នុង១តោនផងដែរ។ ដើម្បីជាដំណោះស្រាយសម្រាប់ទ្រទ្រង់តម្លៃស្រូវជូនប្រជាពលរដ្ឋ ក្រសួងពាណិជ្ជកម្មបាន ប្រឹក្សាយោបល់ជាមួយធនាគារអភិវឌ្ឍន៍ជនបទ ក្នុងការពិនិត្យលទ្ធភាពប្រើប្រាស់នីតិវិធី សម្រាប់ផ្ដល់ប្រាក់កម្ចីជូនម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងអ្នកនាំចេញយកទៅធ្វើជាទុនបង្វិល ដើម្បីប្រមូលទិញស្រូវអ៊ីអ៊ែរ ដោយយកស្រូវនៅក្នុងស្ដុកជាវត្ថុបញ្ចាំ។ ជាមួយគ្នានោះដែរ ក្រសួងពាណិជ្ជកម្មនឹងបន្ដសហការជាមួយក្រសួង និងស្ថាប័នពាក់ពន្ធ័ ដើម្បីអង្កេតមើល តម្លៃស្រូវអ៊ីអ៊ែរបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាឲ្យទាន់ហេតុការណ៍ជូនប្រជាកសិករ បានទាន់ពេលវេលា។

  • ស្ថានភាពទឹកជំនន់នៅព្រែកកំពង់បាយ ខេត្តកំពត

    មកដល់ម៉ោង៥ល្ងាច ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៨ នេះ ទឹកជំនន់ព្រែកកំពង់បាយ បានហក់ឡើងវិញ បន្ទាប់ពីទទួលបានបរិមាណទឹកដ៏ច្រើនបន្ថែមពីតំបន់ខាងលើ (ទំនប់វារីអគ្គិសនីកំចាយ, ទំនប់ស្ទឹងកែវ និងតំបន់ផ្ទៃរងទឹកភ្លៀងមួយចំនួនទៀត) ។ ការហក់ឡើងវិញនេះ បានធ្វើឱ្យតំបន់ទំនាបជាច្រើននៅក្នុងស្រុកទឹកឈូ រងនូវការលិចលង់ជាថ្មីម្តងទៀត។ ដោយសារភ្លៀងនៅតែបន្តធ្លាក់ ទឹកព្រែកអាចនឹងបន្តជន់ឡើងលិចចូលដល់ផ្នែកខ្លះនៃក្រុងកំពត។ សូមបង្កើនការប្រុងប្រយ័ត្ន ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ៕ម.ន

  • ស្ថានភាពទឹកជំនន់នៅលើកំណាត់ផ្លូវជាតិលេខ៤៖ ទឹកស្ទឹងកំពង់សិលា កំពុងមានការកើនឡើងជាបន្តបន្ទាប់

    ទន្ទឹមនឹងការស្រកចុះនៃទឹកជំនន់នៅចំណុចស្ពានសំរោង គីឡូម៉ែត្រលេខ១១៦ ទឹកស្ទឹងកំពង់សិលា នៅចំណុចស្ពានកំពង់សិលា គីឡូម៉ែត្រលេខ១៣១ ឃុំកំពង់សីលា ស្រុកំពង់សិលា ខេត្តព្រះសីហនុ កំពុងមានការកើនឡើងជាបន្តបន្ទាប់។ គិតត្រឹមម៉ោង ៤:៣០ នាទីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកស្ទឹងកំពង់សិលា មានកម្ពស់ ៦,៩០ ម៉ែត្រ ពោលគឺបានកើនឡើងដល់ធ្នឹមស្ពានហើយ៕ម.ន

  • យើងរួមគ្នាសម្រេចចិត្តឲ្យបានត្រឹមត្រូវ ដើម្បីជ្រើសរើសយកមេដឹកនាំប្រទេស ដែលមានគំនិតអភិវឌ្ឍន៍ គិតគូរដល់ប្រជាពលរដ្ឋ និងបន្តរក្សាកំណើនសេដ្ឋកិច្ចជាតិ

    ខេត្តកណ្តាល ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ប្រធានគណៈអចិន្រ្តិយ៍គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម បានលើកឡើងនៅក្នុងជំនួបសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជានៅឃុំល្វាស និងឃុំកោះកែវ ក្នុងស្រុកល្វាឯម ខេត្តកណ្តាល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ថា ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៨ ខាងមុខនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជ្រើសរើសយកមេដឹកនាំប្រទេសដែលមានគំនិតអភិវឌ្ឍន៍ ការគិតគូរដល់ប្រជាពលរដ្ឋ ការបន្តរក្សាកំណើនសេដ្ឋកិច្ច ជាពិសេសការរក្សាសន្តិភាពជូនប្រជាពលរដ្ឋ ព្រោះប្រទេសមានសុខសន្តិភាព គឺមានការអភិវឌ្ឍ និងធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពកាន់តែធូធារ។

  • ស្ថានភាពទឹកជំនន់នៅផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង

    មកដល់ម៉ោង៣:៣០ នាទីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នេះ ទឹកជំនន់នៅលើកំណាត់ផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានសំរោង គីឡូម៉ែត្រលេខ១១៦ ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បានបន្តស្រកចុះមួយកម្រិតបន្ថែមទៀត ប៉ុន្តែទឹកនៅតែបន្តហូរកាត់ពីលើផ្លូវជាតិ និងស្ពាន ប្រវែងប្រមាណ ៣០០-៤០០ ម៉ែត្រ ក្នុងកម្ពស់ប្រមាណពី ០,៨០-០,៨៥ ម៉ែត្រ ។ ភ្លៀងនៅតែបន្តធ្លាក់ ឯការធ្វើចរាចរឆ្លងកាត់ក៏នៅតែបន្តផ្អាកដដែល។

  • ក្មេងៗកីឡាករបាល់ទាត់ថៃទាំង១២នាក់ និងគ្រូបង្វឹករបស់ពួកគេ ដែលត្រូវបានសង្គ្រោះចេញពីរូងភ្នំ ថាំលួង នឹងធ្វើសន្និសីទសារព័ត៌មាននៅក្នុងសប្តាហ៍នេះ

    ថៃ៖ ក្មេងៗកីឡាករបាល់ទាត់ថៃទាំង១២នាក់ និងគ្រូបង្វឹករបស់ពួកគេ ដែលត្រូវបានជួយសង្រ្គោះចេញពីរូងភ្នំថាំលួង នឹងត្រូវអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យនៅថ្ងៃពុធនេះ ហើយនឹងត្រូវចូលរួមក្នុងសន្និសីទសារព័ត៌មានជាលើកដំបូងក្នុងថ្ងៃតែមួយផងដែរ ដើម្បីរៀបរាប់ពីរឿងរ៉ាវដែលកើតឡើងលើពួកគេ។

  • ចំនួនមនុស្សស្លាប់កើនដល់៤នាក់ ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រស៊ីវិលមួយគ្រឿងនៅភាគឦសានប្រទេសថៃ

    ថៃ៖ សារព័ត៌មានថៃបានរាយការណ៍ថា ករណីគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រស៊ីវិលមួយគ្រឿង បានបណ្តាលឲ្យមនុស្ស៤នាក់ បានបាត់បង់ជីវិត នៅភាគឦសានប្រទេសថៃ ក្នុងថ្ងៃពុធ នេះ។ ជាមួយគ្នានេះ នាយកអាកាសយានដ្ឋានខនកែន លោក អាតថាយ៉ា ឡាបម៉ាក បាននិយាយថា ឧទ្ធម្ភាគចក្រធុន AS355 មួយគ្រឿង បានជួបប្រទះគ្រោះថ្នាក់ធ្លាក់ នៅក្នុងសង្កាត់ឆនណាបុត ខេត្តខនកែន មានចម្ងាយប្រហែល៤៥០គីឡូម៉ែត្រ ភាគឦសានទីក្រុងបាងកក នៅម៉ោងប្រមាណ៩និង៣០នាទីព្រឹកថ្ងៃពុធ នេះ (ម៉ោងក្នុង តំបន់) ហើយជនរងគ្រោះដែលបានបាត់បង់ជីវិតទាំង៤នាក់នោះ នៅមិនទាន់គេស្គាល់អត្តសញ្ញាណនៅឡើយទេ។