-
ព្យុះទីហ្វុង សានី ធីន ត្រូវបានគេព្យាករណ៍ថា នឹងវាយប្រហារលើភាគកណ្តាល ប្រទេសវៀតណាមនាពេលឆាប់ៗនេះ
វៀតណាម៖ ប្រព័ន្ធផ្សព្វផ្សាយវៀតណាមបានរាយការណ៍ថា ព្យុះទីហ្វុង សាន់ ធីន គឺជាខ្យល់ព្យុះត្រូពិចទី៣ហើយ នៅសមុទ្រចិនខាងត្បូងក្នុងឆ្នាំ២០១៨នេះ ត្រូវបានគេព្យាករណ៍ថា នឹងធ្វើដំណើរទៅដល់តំបន់ឆ្នេររបស់ប្រទេសវៀតណាម ដែលជាតំបន់ភាគកណ្តាលដ៏សំខាន់មួយ នៅរសៀល ឬក៏ល្ងាចថ្ងៃពុធ នេះ។
-
អតីតនិស្សិតកសិកម្មកម្ពុជារកឃើញឧបករណ៍ធ្វើតេស្ដរកសាធាតុគីមីហាមឃាត់ក្នុងសាច់ និងបន្លែ ផ្លែឈើ
នៅព្រឹកថ្ងៃ១៨ ខែកក្កដានេះ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យយុវជន ដែលជាអតីតនិស្សិតសកលវិទ្យាល័យភូមិន្ទកសិកម្ម ចូលជួបសម្តែងការគួរសម។ អតីតនិស្សិតដឹកនាំដោយលោក ភុន រតនា និងសហការីស្ថាបនិកផ្សារខ្មែរនៅកម្ពុជា ក្នុងគោលបំណង បង្ហាញជូនពីរបកគំហើញ និងស្នើសុំនូវអនុសាសន៍លើរបកគំហើញ ថ្មីៗនៃ “ម៉ាស៊ីនតេស្តិ៍ រកសារធាតុគីមីផ្ទុកក្នុងបន្លែ សាច់ ផ្លែឈើ ដែលជាបចេ្ចកវិទ្យាទំនើប មានសារៈប្រយោជន៍ ដល់វិស័យកសិកម្មនៅកម្ពុជា។
-
គ្រោះរញ្ជួយដីកម្រិតស្រាល៤.៣វ៉ិកទ័រ វាយប្រហារភាគពាយ័ព្យប្រទេសមីយ៉ាន់ម៉ា
មីយ៉ាន់ម៉ា៖ យោងតាមប្រភពរបស់នាយកដ្ឋានឧតុនិយម និងជលសាស្ត្រមីយ៉ាន់ម៉ា បានបញ្ជាក់ថា គ្រោះរញ្ជួយដីក្នុងកម្រិត៤.៣វ៉ិកទ័រ នៅក្នុងថ្ងៃ ពុធ នេះ បានធ្វើការវាយប្រហារតំបន់សឺហ្គៃ។ ប្រភពខាងលើនេះបានឲ្យដឹងទៀតថា គ្រោះមហន្តរាយធម្មជាតិនេះ បានវាយប្រហារនៅម៉ោងប្រមាណ៨និង៣៥នាទីព្រឹកថ្ងៃពុធ នេះ (ម៉ោងក្នុងតំបន់) ក្នុងរយៈជម្រៅ៨គីឡូម៉ែត្រភាគពាយ័ព្យក្រុង យីនម៉ាប៊ីន និងមានចម្ងាយប្រមាណ១៣៨គីឡូម៉ែត្រពីទីស្នាក់ការអង្កេតការណ៍បាតុភូតធម្មជាតិ កាន់បាលូ។ រហូតមកទល់ពេលនេះ របាយការណ៍លម្អិតពាក់ព័ន្ធនឹងទំហំនៃការខូតខាត ឬក៏មនុស្សរងរបួស ដោយសារគ្រោះរញ្ជួយដីខាងលើនេះ នៅពុំទាន់មានសេចក្តីរាយការណ៍នៅឡើយនោះទេ៕
-
ពលរដ្ឋនៅជិត១០០គ្រួសារ នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ទទួលបានបណ្ណកម្មសិទ្ធិពីអាជ្ញាធរ និងប្ដេជ្ញាទៅបោះឆ្នោតនៅថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ
ភ្នំពេញ៖ លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានគូសបញ្ជាក់ថា សម្រាប់មន្ត្រីអាជ្ញាធរថ្នាក់ក្រោមជាតិ ដែលត្រូវអនុវត្ត ស្របពេលដែលប្រទេសជាតិទទួលបាននូវសុខសន្តិភាព និងមានការអភិវឌ្ឃ ក្នុងការសម្របសម្រួលដល់ជីវភាព សូមឲ្យប្រជាពលរដ្ឋជាម្ចាស់ដីផ្ទះ ប្រញាប់រួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជី ដើម្បីបង់ពន្ធប្រថាប់ត្រា ដោយមានការលើកលែង និងអនុគ្រោះពន្ធ (លក់ទិញពីមួយទៅមួយ ជាច្រើនកង់បង់ត្រឹមតែមួយដងប៉ុណ្ណោះ) រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខ ក្រោមការគិតគូររបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
-
សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យជាសិស្សសាលា២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរសព្ទអ្នកដំណើរបានសម្រេច
ភ្នំពេញ៖ ជនសង្ស័យជាសិស្សវិទ្យាល័យព្រែកព្នៅ និងម្នាក់ទៀតជាសិស្សវិទ្យាល័យសំរោង បានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីតាអាចារ្យវត្តខ្ទរ បានសម្រេច ប៉ុន្តែត្រូវកម្លាំងនគរបាលប៉ុស្ដិ៍បាក់ខែង សហការជាមួយនគរបាលផ្នែកអន្តរាគមន៍ខណ្ឌជ្រោយចង្វារព័ទ្ធចាប់បាន។
-
យុវជនកម្ពុជាខេត្តត្បូងឃ្មុំ បានស្វែងយល់ពីស្ថានភាពនយោបាយកម្ពុជាបច្ចុប្បន្ន
ត្បូងឃ្មុំ ៖ ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកអូររាំងឪ និងជាបេក្ខជនតំណាងរាស្រ្តមណ្ឌលត្បូងឃ្មុំ ឯកឧត្តមសាយ សំអាល់ បានធ្វើបាឋកថា ស្តីពីស្ថានភាពនយោបាយកម្ពុជាបច្ចុប្បន្ន ដល់យុវជនសកម្មជនគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ប្រមាណជាង១ពាន់នាក់ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ។
-
តំបន់មាត់សមុទ្រ និងបណ្ដាខេត្តជាប់ព្រំដែនវៀតណាម នឹងមានភ្លៀងធ្លាក់ខ្លាំងចាប់ពីថ្ងៃ១៩ ដល់២១កក្កដា ដោយសារឥទ្ធិពលព្យុះ សុន ទិញ
យោងតាមការផ្សាយរបស់ក្រសួងធនធានទឹក បានឲ្យដឹងថា នៅថ្ងៃ១៨ ខែកក្កដានេះ ព្យុះទី៩ឈ្មោះ សុនទិញ SONTINH បាន និងកំពុងស្ថិតនៅខាងកើតកោះហៃណាំប្រទេសចិន។ ព្យុះនោះនឹងធ្វើដំណើរឆ្លងកាត់ កោះហៃណាំ និងមកដល់ឆ្នេរតុងកឹងប្រទេសវៀតណាម នៅយប់ថ្ងៃ១៩ ខែកក្កដា។ យោងតាមការព្យាករណ៍ ឥទ្ធិពលព្យុះនោះនឹងធ្វើឲ្យអាការធាតុនៅប្រទេសកម្ពុជា ផ្ទៃមេឃមានសភាពអួរអាប់ ពពកច្រើន និងមានភ្លៀងធ្លាក់រាយប៉ាយនៅទូទាំងប្រទេស។ ជាពិសេសគឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃ២១ ខែកក្កដា នឹងមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់មាត់សមុទ្រ តំបន់ខ្ពង់រាប តំបន់ជួរភ្នំ និងបណ្ដាខេត្តដែលស្ថិតនៅតាមបណ្ដោយព្រំប្រទល់កម្ពុជា -វៀតណាម។ សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកបានឲ្យដឹងថា នៅលើផ្ទៃសមុទ្រ មានភ្លៀងធ្លាក់ជោគជាំលាយឡំដោយខ្យល់បោកបក់ខ្លាំង និងមានរលកខ្ពស់ៗ។ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវដល់ប្រជានេសាទ អ្នកធ្វើដំណើរតាមសមុទ្រ និងប្រជាពលរដ្ឋដែលរស់នៅតំបន់ទំនាបជាប់ផ្លូវទឹកនានា បង្កើនការប្រុងប្រយត្ន័ខ្ពស់ ដើម្បីជៀសវាងនូងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕
-
ភ្នំភ្លើង គីឡូអៀ ផ្ទុះជះកម្អែយ៉ាងខ្លាំងក្លា បង្កើតចេញជាកូនកោះថ្មីមួយក្នុងដែនសមុទ្ររដ្ឋហាវ៉ៃ
សហរដ្ឋអាម៉េរិក៖ ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាម៉េរិកបានរាយការណ៍ថា ការបន្តផ្ទុះជះកម្អែភ្លើងជាបន្តបន្ទាប់របស់ភ្នំភ្លើង គីឡូអៀ ក្នុងរដ្ឋហាវ៉ៃ បានបង្កើតចេញជាកូនកោះថ្មីមួយ ស្ថិតនៅក្បែរនឹងមាត់ឆ្នេរ ដែលក្រោយមកក៏បានលិចបាត់ទៅក្នុងទឹកសមុទ្រវិញ។ យោងតាមប្រភពរបស់ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាម៉េរិក ហៅកាត់ថា USGS បាននិយាយដែរថា កូនកោះថ្មីមួយ ដែលបានចាប់កំណើតចេញពីបន្ទុះកម្អែភ្នំភ្លើង គីឡូអៀ ក្នុងរដ្ឋហាវ៉ៃ នេះ ត្រូវបានគេរាយការណ៍ថា មានប្រវែងចន្លោះពី៦ម៉ែត្រទៅ៩ម៉ែត្រ ត្រូវបានបង្កើតឡើងដោយកម្អែភ្នំភ្លើងគីឡូអៀ និងបានបង្ហាញខ្លួននៅចម្ងាយតែប៉ុន្មានម៉ែត្រប៉ុណ្ណោះពីមាត់ឆ្នេរសមុទ្រនៅភាគខាងជើងកោះហាវ៉ៃ។
-
ប្រធានាធិបតីសហរដ្ឋអាម៉េរិកនិយាយថា គ្មានការកំណត់ពេលវេលាជាក់លាក់លើកិច្ចចរចាជាមួយកូរ៉េខាងជើងឡើយ ហើយក៏គ្មានដែរ ការដកទណ្ឌកម្មចេញពីរុស្ស៊ី
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយ នៅថ្ងៃអង្គារ៍ ថា មិនមានការបង្ខិតបង្ខំ ឬក៏កំណត់ពេលវេលាជាក់លាក់ ដើម្បីរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ក្រោមកិច្ចព្រមព្រៀងរបស់លោកជាមួយ លោកប្រមុខដឹកនំាគីម ជុងអ៊ុន ឡើយ ខណៈការអះអាងនេះ ផ្ទុយពីការលើកឡើង កាលពីពេលមុនដែលមេដឹកនាំអាម៉េរិករូបនេះ បានបញ្ជាក់ថា វានឹងចាប់ផ្តើមដំណើរការនាពេលឆាប់ៗនេះ។
-
សម្តេចតេជោ ហ៊ុន សែន អះអាងថា រាជរដ្ឋាភិបាល នឹងចាប់ផ្តើមអនុវត្តការបើកប្រាក់ ខែរាល់២សប្តាហ៍ម្តង សម្រាប់កម្មករនិយោជិតរោងចក្រ សហគ្រាសក្នុងវិស័យឯកជនទាំងឡាយ ប្រសិនបើសម្តេចនឹងបន្តក្នុងតំណែងជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៦
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអះអាងនៅចំពោះមុខកម្មករនិយោជិតរោងចក្រកាត់ដេរសម្លៀកបំពាក់ ថប សាមមីត ហ្គាមិន ថា រាជរដ្ឋាភិបាល នឹងចាប់ផ្តើមអនុវត្តការបើកប្រាក់ខែរាល់២សប្តាហ៍ម្តង សម្រាប់កម្មករនិយោជិតរោងចក្រ សហគ្រាសក្នុងវិស័យឯកជនទាំងឡាយ ប្រសិនបើសម្តេចនឹងបន្តក្នុងតំណែងជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៦។ នេះគឺជាគោលការណ៍ថ្មីមួយ ដែលសម្តេចតេជោ ក៏បានប្រកាសរួចម្តងមកហើយ នៅពេលចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃដំបូង កាលពីថ្ងៃទី៧ ខែកក្តដា កន្លងទៅ ដោយគោលការណ៍នេះ ក៏នឹងត្រូវអនុវត្តសម្រាប់ទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធផងដែរ។