-
បុរសម្នាក់ជិះម៉ូតូលឿន ជ្រុលទៅបុករថយន្តកំពុងបត់ឆ្លងផ្លូវបណ្តាលឲ្យរងរបួសធ្ងន់ខ្លួនឯង
ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូស៊ុយស័រគីឡែត ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករថយន្តក្រឡុកស៊ីម៉ង់ត៍ កំពុងបត់ឆ្លងផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់ខ្លួនឯង កាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ត្រង់ចំណុចច្រកចូលផ្សារទំនើបអ៊ីអនទី២ ផ្លូវឧកញាម៉ុងឬទ្ធី កែងនិងផ្លូវ១០០៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
-
ជនសង្ស័យ២នាក់ ឆក់កាបូបបានសម្រេច ប៉ុន្តែត្រូវជនរងគ្រោះជិះម៉ូតូប្រដេញទាន់ ចាប់ខ្លួនបានម្នាក់
ភ្នំពេញ ៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពឆក់កាបូបបានសម្រេច ប៉ុន្តែត្រូវជនរងគ្រោះជិះម៉ូតូដេញតាមរហូតដល់ផ្លូវទាល់ ចាប់បានម្នាក់ ចំណែកម្នាក់ទៀតគេចខ្លួនបាត់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
-
ជនសង្ស័យពីរនាក់ឆក់កាបូបបានសម្រេចពីមុខផ្សារហេងលី ត្រូវសមត្ថកិច្ចចាប់បាននៅខណ្ឌសែនសុខ
ភ្នំពេញ៖ ជនសង្ស័យពីរនាក់ត្រូវបានកម្លាំងល្បាតប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ប្រទះឃើញដោយមានការសង្ស័យថាជាចោរឆក់ ក៏បានជិះម៉ូតូប្រដេញរហូតមានការផ្ទុះអាវុធបណ្តាលឲ្យជនសង្ស័យម្នាក់ត្រូវរបួសដៃ និងរត់ទៅក្នុងបឹងកំប្លោក រួចក៏តាមចាប់ខ្លួនបានទាំងពីរនាក់ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ នៅត្រង់ចំណុចខាងត្បូងវត្តឃ្មួញប្រមាណ៥០ម៉ែត្រ តាមបណ្តោយហាណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលសង្វាក់ផលិតកម្មរោងចក្រ និងសកម្មភាពកម្មករ កម្មការនីធ្វើការនៅរោងចក្រតាមបណ្តោយផ្លូវជាតិលេខ៤
នៅព្រឹកថ្ងៃពុធ ៦កើត ខែទុតិយាសាធ ឆ្នាំច សំរឹទ្ធិស័ក ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទស្សនកិច្ចស្វែងយល់ពីសង្វាក់ផលិតកម្មរោងចក្រ និងសកម្មភាពរបស់កម្មករ កម្មការនី ធ្វើការនៅរោងចក្រ ថប សាមីត ហ្គាមេនដែលរោងចក្រនេះវិនិយោគដោយជនជាតិចិនតៃវ៉ាន់ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
-
ប្រជាជននៃប្រទេសកូរ៉េខាងត្បូង ប្រមាណ៤០នាក់ លែងកូនត្រី នៅស្រុកកំពង់លែង
កំពង់ឆ្នាំង: កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ឆេ ស៊ូឆល់(Choi Suchol) អគ្គនាយកមជ្ឃមណ្ឌល គ្មានព្រុំដែន និងជាអ្នកប្រតិបត្តិសាសនាគ្រឹសស្ទ៊ាន បានដឹកនាំប្រជាជននៃប្រទេសកូរ៉េ ខាងត្បូង ប្រមាណ៤០នាក់ ដើម្បីធ្វើពិធីលេែងកូនត្រី នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្នុងបឹងធម្មជាតិមួយនៅចំណុចអាងទឹកច្រកបាក់ដាវ ថិតក្នុងភូមិត្របែក ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ពិធីខាងលើនេះមានការចូលពីសំណាក់មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ និងសិស្សសាលាអនុវិទ្យាល័យ ចំនួន១០០នាក់ផងដែរ។
-
សម្តេចចៅហ្វាវាំងគង់ សំអុល៖ បោះឆ្នោតជូនគណបក្សប្រជាជនគឹមានសន្តិភាព និងការអភិវឌ្ឍសម្រាប់គ្រួសារអ្នក និងប្រទេសជាតិ
កំពង់ឆ្នាំងៈ សម្តេចចៅហ្វាវាំង គង់ សំអុល សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ឆ្នាំងបានថ្លែងថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនីតិកាលទី៦ និងនីតិកាលក្រោយៗបន្តទៀត ដើម្បីសម្តេចបន្តដឹកនាំប្រទេសឲ្យមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍគ្រួសារ និងប្រទេសជាតិកាន់តែមានការរីកចម្រើន និងទទួលបានសមិទ្ធផលថ្មីៗថែមទៀត។
-
រដ្ឋបាលខេត្តបាត់ដំបង និងក្រសួងពាណិជ្ជកម្ម ជួបជាមួយអាជីវករប្រមូលទិញកសិផលពោត ខណៈពេលតម្លៃពោតធ្លាក់ចុះជាបន្តបន្ទាប់ ចាប់ពីតម្លៃ៥ជាងបាត មកនៅត្រឹមតែ តម្លៃជាង៣បាត
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានជំរុញដល់ភាគីទាំងអស់ ត្រូវមានភាពស្មោះត្រង់ជាមួយគ្នា និងភាពជឿទុកចិត្តគ្នាដើម្បី ជួយដោះស្រាយនូវបញ្ហាប្រឈមចំពោះមុខរបស់បងប្អូនប្រជាកសិករ់ប្រកបការងារដាំដុះ ដំណាំពោត និងការប្រមូលកសិផលពោតរបស់គាត់ ដែលកំពុងតែមានការធ្លាក់ចុះនូវតម្លៃជាបន្តបន្ទាប់ដែលមុននេះមានតម្លៃប្រមាណជាង៥បាត។ តែមកដល់ថ្ងៃនេះ ពោតនៅតែបន្តធ្លាក់ថ្លៃមកនៅត្រឹមតែតម្លៃ៣,៦០បាត តែប៉ុណ្ណោះ។ ដោយសារតែហេតុផលទាំងនេះ ទើបអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង រួមជាមួយក្រសួងពាណិជ្ជកម្ម និងប្រធានសភាពាណិជ្ជកម្មខេត្តបាត់ ដំបង និងភាគីពាក់ព័ន្ធ ខិតខំជួយរកដំណោះស្រាយបញ្ហាទាំងនេះដើម្បីជួយដល់កសិករ នៅតាមបណ្តាស្រុកមួយចំនួនរបស់ខេត្តបាត់ដំបង ដូចជា៖ ស្រុកសំពៅលូន ភ្នំព្រឹក និងតាមបណ្តាស្រុកដទៃទៀតក្នុងខេត្តបាត់ដំបង ឲ្យបានកាន់តែល្អប្រសើរថែមទៀត។
-
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ
-
ឯកឧត្តមបណ្ឌិតអ៊ុក រ៉ាប៊ុន បានថ្លែងថា សន្តិភាពបានផ្តល់ឱកាសឲ្យយើងអភិវឌ្ឍន៍ប្រទេសមានការរីកចម្រើនលើគ្រប់វិស័យដល់បច្ចុប្បន្ននេះ
ខេត្តកំពង់ឆ្នាំងៈ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះជួយ ខេត្តកំពង់ឆ្នាំង បានថ្លែងថា គណបក្សប្រជាជនកម្ពុជាបានរំដោះប្រជាពលរដ្ឋចេញពួកប្រល័យពូជសាសន៍ ប៉ុល ពត ចាប់ផ្តើមកសាងប្រទេសតាំងពីបាតដៃទទេ ហើយចុងក្រោយនេះដោយសារនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើប្រទេសជាតិមានសន្តិភាពពេញលេញហើយសម្តេចតេជោបានបន្តដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដល់បច្ចុប្បន្ននេះ។
-
គណៈអចិន្ត្រៃគណៈកម្មាធិការកណ្តាល ប្រាប់ដល់ប្រធានក្រុមការងារ យកចិត្តទុកដាក់ ចំពោះ ឯកសារ របស់ប្រជាពលរដ្ឋ នៅពេលបោះឆ្នោត
គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ជូនដំណឹងដល់ប្រធានក្រុមការងារ និង ប្រធានគណៈកម្មាធិការគណបក្សរាជធានី-ខេត្ត សូមឲ្យយកចិត្តទុកដាក់ ចំពោះឯកសារ របស់ប្រជាពលរដ្ឋ ដែលធ្វើឲ្យគាត់មិនអាចទៅបោះឆ្នោតបាន ជាពិសេសគឺអត្តសញ្ញាណបណ្ណ។