-
សមាគមអ្នកនាំចូលរបស់កូរ៉េចាប់អារម្មណ៍លើការនាំចូលកៅស៊ូពីកម្ពុជា
នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ឯកអគ្គរាជទូតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ លោក ឡុង ឌីម៉ង់ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារពីប្រតិភូសមាគមអ្នកនាំចូលរបស់កូរ៉េ (Korea Importer Association) ដែលដឹកនាំដោយលោក Myoung-Jin Shin ជាប្រធានសមាគម។
-
ខណ្ឌរដ្ឋបាលព្រៃឈើប្រារព្វរុក្ខទិវាដាំកូនឈើចម្រុះជាង៥០០០ដើម ជាការបន្ដប្រពៃណីស្ដាព្រៃឈើឡើងវិញ
កំពង់ធំ៖ ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ រួមជាមួយមន្ទីរកសិកម្មខេត្តកំពង់ធំ បានប្រារព្វពិធីបុណ្យរុក្ខទិវាដាំដើមឈើ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ រួមទាំងប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ចូលរួមដាំកូនឈើ នៅលើផ្ទៃដីសម្បទានសង្គមកិច្ច ២ហិកតា នៅភូមិសែនអភិវឌ្ឍន៍១ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៧ ខែកក្តដា ឆ្នាំ ២០១៨។ ប្រភេទកូនឈើដែលយកទៅដាំក្នុងពិធីនេះ មានជាប្រភេទ ឈើបេង ឈើគ្រញូង និងឈើធ្នង់។
-
ឧត្តមសេនីយ៍ទោ សោម ស៊ុន បំពាក់ឯកសណ្ឋាន និងវិទ្យុទាក់ទងជូនប្រជាការពារជាលើកទីពីរ
កំពង់ធំ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងថា ប្រជាការពារគឺជាសេនាធិការឲ្យសមត្ថកិច្ច ក្នុងកិច្ចការសន្តិសុខ សុវត្ថិភាពប្រជាពលរដ្ឋ ដែលគួរឲ្យកោតសរសើរយ៉ាងខ្លាំងនូវទឹកចិត្ត ទាំងការចូលរួម ទាំងកម្លាំងចិត្ត និងកម្លាំងកាយចូលរួមអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល អនុវត្តភូមិ ឃុំ មានសុវត្តិភាពទាំង៩ចំនុច។ ជាក់ស្តែង ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋាភិបាលខេត្ត និងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមទាំងសហការី បានបន្តបំពាក់ឯកសណ្ឋានចំនួន១០ សម្រាប់ និងវិទ្យុទាក់ទងចំនួន២គ្រឿងបន្ថែមទៀត ជូនប្រជាការពារជាលើកទី២ នៅភូមិស្រោមដែក ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ និងវិទ្យុទាក់ទងដៃគ្នា នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨។
-
ជនជាតិរុស្ស៊ី២៧នាក់ហើយ ត្រូវបានចាប់ខ្លួន ដោយចោទប្រកាន់ពីបទលូកលាន់ក្នុងកិច្ចការបោះឆ្នោត និងនយោបាយសហរដ្ឋអាម៉េរិក
សហរដ្ឋអាម៉េរិក៖ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងយុត្តិធម៌សហរដ្ឋអាម៉េរិក បានបញ្ជាក់ថា ស្ត្រីជាជនជាតិរុស្ស៊ីម្នាក់ឈ្មោះថា ម៉ារៀ ប៊ូទីណា អាយុ២៩ឆ្នាំ ត្រូវបានចាប់ខ្លួនក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ សប្តាហ៍មុននេះ ដោយចោទប្រកាន់ថា ស្រ្តីជាជនសង្ស័យរូបនេះ បានធ្វើសកម្មភាពក្នុងនាមជាទីភ្នាក់ងាររុស្ស៊ី តាមរយៈការអភិវឌ្ឍទំនាក់ទំនងជាមួយប្រជាជនអាម៉េរិក និងអង្គការនានា ដែលមានឥទ្ធិពលលើនយោបាយរបស់សហរដ្ឋអាម៉េរិក។
-
លោក គង់ វុទ្ឋី អំពាវនាវដល់អាជីវករទាំងអស់រាល់ការយកមុខទំនិញមកលក់ត្រូវបានស្លាកសញ្ញា និងយីហោ ឱ្យបានច្បាស់លាស់ ជាពិសេសបន្លែ ផ្លែឈើ សូមកុំដាក់បន្ថែមនូវសារធាតុគីមីហាមឃាត់ ដែលបង្កផលប៉ះពាល់ដល់សុខភាព
ភ្នំពេញ ៖ ដើម្បីជាការគិតគូរពីសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ មន្រ្តីកាំកុងត្រូលតែងចុះធ្វើការណែនាំ និងពិនិត្យចំណីអាហារ គ្រឿងឧបភោគបរិភោគ នៅតាមផ្សារ និងហាងទំនិញ ក៏ដូចជាផ្សព្វផ្សាយអំពីការផលប៉ះពាល់ដែលបណ្តាលមកពីការលាយបញ្ចូលនូវសារធាតុគីមី។
-
សហរដ្ឋអាម៉េរិកត្រៀមខ្លួនរួចជាស្រេច ដើម្បីចរចាដោយផ្ទាល់ជាមួយក្រុមភេវរករតាលីបង់នៅអាហ្គានីស្ថាន
សហរដ្ឋអាម៉េរិក៖ មេបញ្ជាការកំពូលកងទ័ពអាម៉េរិកលោក ចន នីគឆូសុន បាន និយាយក្នុងថ្ងៃច័ន្ទ ដើមសប្តាហ៍នេះថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានប្រុងប្រៀបខ្លួនរួចជាស្រេច ដើម្បីចូលរួមក្នុងកិច្ចចរចាដោយផ្ទាល់ជាមួយក្រុមភេវរករ តាលីបង់ សំដៅឈានឆ្ពោះទៅបញ្ចប់ភ្លើងសង្គ្រាមនៅក្នុងប្រទេសអាហ្គានីស្ថាន នារយៈពេល១៧ឆ្នាំមកនេះ ខណៈការលើកឡើងរបស់លោក ចំពេលមានការរំពឹងទុកកាន់តែច្រើនអំពីកិច្ចពិភាក្សាសន្តិភាព។
-
ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ២០ឆ្នាំ ត្រូវបានបញ្ចប់ដោយជោគជ័យ ក្រោមរូបមន្តដំណោះស្រាយ ឈ្នះ ឈ្នះទាំងអស់គ្នា
ទីបញ្ចប់រដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និង ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងទទួលបន្ទុកដោះស្រាយទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ ២០ឆ្នាំកន្លងមកនេះ ត្រូវបានបញ្ចប់ដោយជោគជ័យ ក្រោមរូបមន្ត ដំណោះស្រាយឈ្នះ ឈ្នះទាំងអស់គ្នា។ ការដោះស្រាយនេះ គឺធ្វើឡើងដោយការស្ម័គ្រចិត្តឯកភាពគ្នានៃភាគីជម្លោះដីធ្លី រវាងកងទ័ពតំណាងដោយលោក ភ្លន់ សុផល្លា និងតំណាងប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងករណីទំនាស់ដីធ្លី ដែលស្ថិតនៅក្នុងទីតាំងនៃចំណុចព្រៃព្រាលភូមិស្លាបប៉ាង ឃុំតាគ្រាម ស្រុកបាណន់ និង ឃុំឃ្លាំងមាស ស្រុកបវេល នៃខេត្តបាត់ដំបង។
-
ស្ថានភាពទឹកជំនន់នៅចំណុចស្ពានសំរោង ផ្លូវជាតិលេខ ៤ បានកើនឡើងមួយកម្រិតបន្ថែមទៀត គិតត្រឹមវេលាថ្ងៃត្រង់ម៉ោង ១២:៤៥ នាទី ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៨នេះ
ស្ថានភាពទឹកជំនន់នៅចំណុចស្ពានសំរោង ផ្លូវជាតិលេខ ៤ បានកើនឡើងមួយកម្រិតបន្ថែមទៀត គិតត្រឹមវេលាថ្ងៃត្រង់ម៉ោង ១២:៤៥ នាទី ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៨នេះ។ ពេលនេះ ទឹកកំពុងហូរយ៉ាងគំហុកកាត់ពីលើផ្លូវជាតិ និងស្ពាន ប្រវែងប្រមាណ ៨០០-៩០០ម៉ែត្រ និងមានកម្ពស់ប្រមាណ ១,៥០ ម៉ែត្រ។
-
ទឹកជំនន់ដែលបង្កឡើងដោយទឹកភ្លៀង កំពុងវាយប្រហារតំបន់មួយចំនួន នៃស្រុកស្រែអំបិល ខេត្តកោះកុង នាថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៨ នេះ
ទឹកជំនន់ដែលបង្កឡើងដោយទឹកភ្លៀង កំពុងវាយប្រហារតំបន់មួយចំនួន នៃស្រុកស្រែអំបិល ខេត្តកោះកុង នាថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៨ នេះ ។
-
លោក ដូណាល់ ត្រាំ រងការរិះគន់ខ្លាំង ក្រោយចេញមុខគាំទ្ររុស្ស៊ីប្រឆាំងនឹងទីភ្នាក់ងារស៊ើបការណ៍សំងាត់សហរដ្ឋអាម៉េរិក FBI
ហ្វាំងឡង់៖ ក្នុងអំឡុងជំនួបកំពូលជាមួយសមភាគីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នៅឯ វិមានប្រធានាធិបតីក្នុងទីក្រុងហែលស៊ីនគី ប្រទេសហ្វាំងឡង់ លោក ដូណាល់ ត្រាំ បានចេញមុខគាំត្ររុស្ស៊ី ដោយប្រឆំាងនឹងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ FBI ពាក់ព័ន្ធនឹងការចោទប្រកាន់ថា រុស្ស៊ីបានជ្រៀតជ្រែកក្នុងកិច្ចបោះឆ្នោតប្រធានាធិបតីអាម៉េរិកកាលពីឆ្នាំ២០១៦។