Category: ព័ត៌មាន

  • ជនស៊ីវិលអាហ្គានីស្ថានប្រមាណ១.៦៩២នាក់ ត្រូវបានសម្លាប់ គិតត្រឹមរយៈពេលពាក់កណ្តាលឆ្នាំ២០១៨នេះ

    អាហ្គានីស្ថាន៖ ទីភ្នាក់ងារបេសកម្មផ្តល់ជំនួយអង្គការសហប្រជាជាតិប្រចាំប្រទេស អាហ្គានីស្ថាន ហៅកាត់ថា UNAMA បានរាយការណ៍ថា ចំនួនជនស៊ីវិលស្លូតត្រង់ ដែលត្រូវបានគេសម្លាប់បន្តកើនឡើងដល់១.៦៩២នាក់នៅក្នុងការប៉ះទង្គិចគ្នាដោយអាវុធ និងអំពើភេវរកម្មនានា បើគិតត្រឹមរយៈពេលពាក់កណ្តាលឆ្នំា២០១៨ ខណៈតួលេខចុងក្រោយនេះ ជាប់ក្នុងកំណត់ត្រាដ៏ខ្ពស់បំផុតមួយ។

  • ទឹកខ្មៅជ្រលក់ដៃ សម្រាប់បម្រើ ការបោះឆ្នោត មានតម្លៃ៨០ម៉ឺនដុល្លារ

    ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានលើកឡើងថា ទឹកថ្នាំខ្មៅជ្រលក់ដៃ ដែលទិញមកពីប្រទេសឥណ្ឌា សម្រាប់បម្រើ ដល់ការ បោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ មានតម្លៃប្រមាណជា ៨០ម៉ឺនដុល្លារ  ។

  • គិតត្រឹមម៉ោង ១១:៣០នាទីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកជំនន់បានហូរកាត់ផ្លូវជាតិលេខ៤ កម្ពស់ប្រមាណ១ម៉ែត្រ ត្រង់ចំណុចស្ពានសំរោង

    គិតត្រឹមម៉ោង ១១:៣០ នាទីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០១៨នេះ ទឹកជំនន់បានហូរកាត់ផ្លូវជាតិលេខ ៤ កម្ពស់ប្រមាណ ១ម៉ែត្រ ត្រង់ចំណុចស្ពានសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ ដោយឡែកចំពោះស្ថានភាពទឹកនៅចំណុចស្ពានគគីរ ទឹកបានស្រកផុតផ្លូវជាតិវិញហើយ។ ការធ្វើចរាចរ នៅតែបន្តផ្អាកជាបណ្តោះអាសន្ននៅឡើយ៕

  • អ្នកជំនាញអចលនទ្រព្យ អះអាងថា ក្នុងពេលឃោសនាបោះឆ្នោត ទីផ្សារអចលនវត្ថុកម្ពុជានៅតែមានការទិញលក់ជាធម្មតា គ្មានអ្វីដែលប៉ះពាល់ ឬរាំងស្ទះឡើយ

    ភ្នំពេញ៖ ក្នុងនាមជាអ្នកជំនាញក្រុមហ៊ុន អចលនទ្រព្យនៅកម្ពុជា លោក គុយ វ៉ាត ជាប្រធានក្រុមប្រឹកក្សាភិបាល នៃក្រុមហ៊ុន century 21 cambodia  បានអះអាងថា ទីផ្សារអចលនវត្ថុកម្ពុជានៅតែមានការទិញលក់ជាធម្មតា គ្មានអ្វីដែលប៉ះពាល់ ឬរាំងស្ទះនោះទេ ក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត សម្រាប់នីតិកាលទី៦ ចូលមកដល់ ដែលបានចាប់ផ្តើមពីថ្ងៃទី៧ ខែកក្កដាឆ្នាំ ២០១៨មកនេះ។ ជាពិសេសដំណើរការប្រសើរនេះ នឹងបន្តមាននិរន្តភាពបន្ទាប់ពីបញ្ចប់ការបោះឆ្នោតផងដែរ។

  • តំណាងក្រុមហ៊ុនដ៏ធំមួយក្នុងប្រទេសចិន ឈ្មោះ ហ្វសខុន មកសិក្សានៅប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសមកបណ្តាក់ទុនវិនិយោគ

    តំណាងក្រុមហ៊ុនដ៏ធំមួយក្នុងប្រទេសចិន ឈ្មោះ ហ្វសខុន មកសិក្សានៅប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសមកបណ្តាក់ទុនវិនិយោគ

    ភ្នំពេញ៖ គណៈប្រតិភូចំនួន១៨រូប ដែលជាប្រធានផ្នែកសំខាន់ៗដូចជា ក្រុមស្រាវជ្រាវបច្ចេកវិទ្យាវិទ្យាសាស្ត្រព័ត៌មាន ហុងធីង នៃក្រុមហ៊ុនបច្ចេកវិទ្យាហ្វសខុន ដែលដឹកនាំដោយលោក ហឺ យោវមីង ជាអគ្គនាយករងនៃក្រុមហ៊ុនហ្វសខុន បានអញ្ជើញមកសិក្សានៅប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសមកបណ្តាក់ទុនវិនិយោគ។ ថ្លែងសន្ទរថាស្វាគមន៍ទៅកាន់គណៈប្រតិភូ នាសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម ឈីវ យីស៊ាង អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងពីស្ថានភាព និងកត្តាអំណោយផលជាច្រើនដែលប្រទេសកម្ពុជាទាក់ទាញនូវអ្នកវិនិយោគិនបរទេសមកបណ្តាក់ទុនយ៉ាងច្រើន ស្របពេលដែលក្រុមហ៊ុនហ្វសខុនកំពុងតែមានគម្រោងវិនិយោគនៅក្នុងប្រទេសកម្ពុជាដែរ។

  • រាជរដ្ឋាភិបាលមានគោលនយោបាយជំរុញផ្តល់ការងារ និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធជនបទ

    ខេត្តកណ្តាល ៖ ប្រធានគណៈអចិន្រ្តៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្តាល បានថ្លែងថា  ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ធ្វើឲ្យប្រជាជនគ្រប់ស្រទាប់ជាន់ថ្នាក់ ទទួលបានឱកាសស្វែងរកការងារធ្វើ ក្នុងការបង្កើនប្រាក់ចំណូល ក្នុងនោះ ប្រជាកសិករ ក៏ទទួលបានតាមរយៈវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់ លើគម្រោងអភិវឌ្ឍន៍ហេដ្ឋានរចនាសម្ព័ន្ធជនបទ និងការលើកកម្ពស់ផលិតភាពកសិករផងដែរ។

  • កម្ពុជានាំចេញជ័រកៅស៊ូបានជាង៨ម៉ឺនតោន និងទទួលចំណូលជាង១២០លានដុល្លារអាម៉េរិកក្នុងឆមាសទី១ឆ្នាំ២០១៨នេះ

    កម្ពុជានាំចេញជ័រកៅស៊ូបានជាង៨ម៉ឺនតោន និងទទួលចំណូលជាង១២០លានដុល្លារអាម៉េរិកក្នុងឆមាសទី១ឆ្នាំ២០១៨នេះ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ផ្លូវការរបស់អគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា នៅក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង៨ម៉ឺនតោន និងទទួលបានចំណូលជាង១២០លានដុល្លារអាម៉េរិក។ គិតមកទល់ពេលបច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីកៅស៊ូសរុបមានចំនួន៤៣៦,២៩៩ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន១៧៣,០១៧ហិកតា ស្មើនឹង៣៩% និងផ្ទៃដីថែទាំមានចំនួន ២៦៣,២៨១ហិកតា ស្មើនឹង៦១% ។ តាមរយៈរបាយការណ៍ដដែលបានបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០១៨ បរិមាណជ័រកៅស៊ូដែលបញ្ចេញលក់មានចំនួន៨៤,៤១៩តោន បានកើនឡើងចំនួន១៤,៣៧៦តោន ស្មើនឹង២១% បើធៀបរយៈពេលដូចគ្នាឆ្នាំមុន។ ចំពោះតម្លៃលក់ជ័រកៅស៊ូមធ្យមក្នុងឆមាសទី១ មានតម្លៃ១,៤៣៤ដុល្លារក្នុងមួយតោន បានថយចុះចំនួន៣៣៦ដុល្លារក្នុងមួយតោន ស្មើនឹង -១៨.៩៨% ។

  • គ.ជ.ប.៖ ភ្នាក់ងារគណបក្សនយោបាយជិត៨ម៉ឺននាក់ ត្រូវបានអនុញ្ញាតឲ្យចូលរួមសង្កេតមើលការបោះឆ្នោត

    ភ្នាក់ងារគណបក្សនយោបាយជិត៨ម៉ឺននាក់ គ្រោងនឹងចូលរួមសង្កេតការណ៍ដំណើរការបោះឆ្នោត នីតិកាលទី៦។ យោងតាមគណៈកម្មាធិការជាតិរៀបចំការដោះឆ្នោត គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត បានអនុញ្ញាតឱ្យភ្នាក់ងារគណបក្សនយោបាយសរុប៧ម៉ឺន៩ពាន់៧៨១នាក់ ក្នុងនោះមានភ្នាក់ងារពេញសិទ្ធិ ចំនួន៥ម៉ឺន១ពាន់៥០៦នាក់ និងភ្នាក់ងារបម្រុងចំនួន ២ម៉ឺន៨ពាន់២៧៥នាក់ ចូលរួមសង្កេតមើលការបោះឆ្នោត នៅចុងខែកក្កដានេះ។ គ.ជ.ប. បានឱ្យដឹងថា ក្នុងចំណោមគណបក្សនយោបាយទាំង២០ មានគណបក្សនយោបាយចំនួន៦ មិនបានដាក់ភ្នាក់ងារគណបក្សនយោបាយ នៅតាមការិយាល័យបោះឆ្នោតនោះទេ។ គណបក្សទាំង៦រួមមានគណបក្សពន្លឺថ្មី គណបក្សខ្មែរក្រោក គណបក្សខ្មែរឈប់ក្រ គណបក្សខ្មែរសាធារណរដ្ឋ គណបក្សធម្មាធិបតេយ្យ និងគណបក្សឆន្ទៈខ្មែរ។  បើតាមគ.ជ.ប. ការដាក់ភ្នាក់ងារគណបក្សនយោបាយ ដើម្បីចូលរួមសង្កេតការណ៍ ដំណើរការបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត គឺជាសិទ្ធិរបស់គណបក្សនយោបាយ។ គ.ជ.ប. បានបញ្ជាក់ថា ការសម្រេចដាក់ ឬមិនដាក់ភ្នាក់ងារគណបក្ស នយោបាយ គឺអាស្រ័យទៅលើលទ្ធភាពរបស់គណបក្ស នយោបាយនីមួយៗ។ ទោះបីជាអវត្តមានភ្នាក់ងារគណបក្សនយោបាយមួយចំនួនក៏ដោយ ក៏នៅមានគណបក្សនយោបាយច្រើនផ្សេងទៀត បានដាក់ភ្នាក់ងាររបស់ខ្លួន ដើម្បីចូលរួមសង្កេតដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ នៅគ្រប់ការិយាល័យបោះឆ្នោត៕

  • ជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ១០៦ និង១០៧

    ស្រុកកំពង់សិលា៖ តាមព័ត៌មានបឋម បានឲ្យដឹងថា នៅវេលាម៉ោង៥:៣០ នៅចំនុចស្ពានអូរគគីរព្រំប្រទល់ខេត្តកំពង់ស្ពឺស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូបាក់រទេះ ករណីជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ១០៦ និង១០៧ ពេលនេះទឹកបានហូរកាត់ស្ពានប្រហែល១០០ម៉ែត្រ និងកម្ពស់លើស្ពានប្រហែល០,៥ម៉ែត្រ។

  • កិច្ចសម្ភាសន៍ជាមួយអភិបាលខេត្តស្វាយរៀង ទាក់ទងនឹងការអភិវឌ្ឍ