-
រយៈពេល៤ខែដំបូង ក្នុងឆ្នាំ២០១៨ កំពង់ផែសមុទ្រទទួលបានការដឹកជញ្ជូនទំនិញ និងផលិតផលទូទៅឆ្លងកាត់ កើនឡើងប្រមាណ២៥.០៥ភាគរយ
ព្រះសីហនុ៖ ការរីកលូតលាស់ផ្នែកសេដ្ឋកិច្ច ព្រមទាំងវិស័យសំខាន់ៗមួយចំនួនទៀត រួមមាន ដូចជាវិស័យឧស្សាហកម្ម កសិកម្ម និងសំណង់ជាដើម នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បាននឹងកំពុងធ្វើឲ្យមាននូវលំហូទំនិញចេញ និងចូលកើនឡើងយ៉ាងច្រើន នៅតាមមាត់ច្រកកំពង់ផែសមុទ្ររបស់ប្រទេសកម្ពុជា នារយៈពេល៤ខែដំបូងនៃឆ្នាំ២០១៨នេះ។
-
កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន ចាប់បានជនសង្ស័យ២នាក់ ជាមួយនឹងថ្នាំញៀនជាង២គីឡូក្រាម
ការបង្ក្រាបករណីជួញដូរថ្នាំញៀន ធ្វើឡើងនៅវេលាម៉ោង១និង២០នាទី ថ្ងៃ១៣ ខែកក្កដាចុងសប្ដាហ៍មុន នៅត្រង់ចំណុច ផ្ទះជួលលេខ១៣អា ផ្លូវ៦១៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការបង្ក្រាបនេះ ធ្វើឡើងដោយកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៣) សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដោយមានការសម្របសម្រួលពីលោក សឿ ឡងឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ផន ពិសី ភេទស្រី ជនជាតិខ្មែរ និងវត្ថុតាង មានសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១ពាន់២៩ក្រាម ៧៩មីលីក្រាម និងថ្នាំគ្រាប់មេតំហ្វេតាមីន (WY) ១០៩ក្រាម ៥មីលីក្រាម។ ឆ្លងតាមការស្រាវជ្រាវ នៅវេលាម៉ោង៥និង៣០នាទីថ្ងៃទី១៥ ខែកក្កដា សមត្ថកិច្ចបានចាប់ខ្លួនបក្សពួកជនសង្ស័យម្នាក់ទៀត ឈ្មោះ វិន ចន្ធី ភេទប្រុស នៅចំណុចមុខបូរីឡាយគង់ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានរឹបអូសបានថ្នាំញៀន មេតំហ្វេតាមីន (ICE) ៩៩៩ក្រាម ៦៦មីលីក្រាម។…
-
វិមានក្រឹមឡាំង៖ កិច្ចសន្ទនាតាមទូរសព្ទរវាងប្រធានាធិបតីរុស្ស៊ី និងតួកគី ផ្តោតសំខាន់លើដំណោះស្រាយបញ្ចប់វិបត្តិនៅប្រទេសស៊ីរី
រុស្ស៊ី៖ វិមានក្រឹមឡំាងបានលើកឡើងថា ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន និងសមភាគីតួកគីលោក តាយយីប អឺដូហ្គាន់ បានធ្វើកិច្ចពិភាក្សារួមគ្នាមួយស្តីអំពីជំហានដែលឈានឆ្ពោះទៅរកដំណោះស្រាយបញ្ចប់វិបត្តិនៅប្រទេសស៊ីរី ដែលការជជែកគ្នានេះ ធ្វើឡើងតាមរយៈកិច្ចសន្ទនាតាមប្រព័ន្ធទូរសព្ទ។
-
សមត្ថកិច្ចបញ្ជូនជនសង្ស័យ២នាក់ ជាមួយនឹងថ្នាំញៀនជិត២គីឡូក្រាមទៅតុលាការ
កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៧) សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ និងមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានធ្វើឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងករណីជួយដូរគ្រឿងញៀន។ ការបង្ក្រាបករណីជួញដូរគ្រឿងញៀននេះ បានធ្វើឡើងនៅម៉ោង៨ និង៤០នាទីយប់ថ្ងៃ១៣ ខែកក្កដា ចុងសប្ដាហ៏កន្លង នៅចំណុចស្ថានីយ៍បញ្ចូលហ្គាស នៅភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជនសង្ស័យទាំង២នាក់មានឈ្មោះ វណ្ណ លីន ភេទស្រី ជនជាតិខ្មែរ អាយុ២៧ឆ្នាំ និង ឈ្មោះ ម៉ៅ ស៊ីធាន ភេទប្រុស ជនជាតិខ្មែរ អាយុ២៩ឆ្នាំ។ វត្ថុតាងដែលចាប់បានរួមមាន សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ជិត២គីឡូក្រាម៕
-
ក្រសួងធនធានទឹកជូនដំណឹងឲ្យប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គប្រុងប្រយត្ន័ទឹកជំនន់
សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃ១៦ ខែកក្កដា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ឥទ្ធិពលរបស់ប្រពន្ធ័សម្ពាធទាប ដែលបានកើតឡើង និងកំពុងស្ថិតលើតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ក្នុងប្រទេសថៃ និងប្រទេសឡាវ បានធ្វើឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងបង្កឲ្យទឹកទន្លេមេគង្គហក់ឡើង។ សេចក្ដីជូនដំណឹងបានឲ្យដឹងថា ក្នុងអំឡុងពេល២ទៅ៣ថ្ងៃខាងមុខ ទឹកទន្លេមេគង្គលើ ក្នុងប្រទេសកម្ពុជានឹងហក់ឡើង ហើយចាប់ផ្ដើមហូរចូលតាមព្រែក និងតំបន់ទំនាបនានា ដែលស្ថិតនៅសងខាងទន្លេមេគង្គលើ។ ក្រសួងធនធានទឹកបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និងខេត្តកំពង់ចាម និងដែលកំពុងប្រកបរបរ កសិកម្មនៅអមសងខាងផ្លូវទឹក និងតំបន់ទំនាបនានា ត្រូវរួសរាន់ប្រមូលកសិផលឲ្យបានទាន់ពេលវេលា៕
-
នគរបាលស្រុកស្អាង ចាប់ខ្លួនបុរសអ្នករត់ម៉ូតូឌុបម្នាក់ ទាក់ទងនឹងបទល្មើសគ្រឿងញៀន
កណ្ដាល: កាលពីថ្ងៃ ច័ន្ទ ០៤កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៦ ខែកក្តដា ឆ្នាំ២០១៨ វេលាម៉ោង ១០និង៣០នាទី នៅចំណុច ភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល សមត្តកិច្ចបានឃាត់ខ្លួនបុរសម្នាក់រកឃើញថ្នាំញៀនយ៉ាងច្រើន។
-
អនិកជនខ្មែរ និស្សិតកំពុងសិក្សា និងបងប្អូនពលករខ្មែរ នៅសាធារណរដ្ឋកូរ៉េ អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
អនិកជនខ្មែរ និស្សិតកំពុងសិក្សា និងបងប្អូនពលករខ្មែរ នៅសាធារណរដ្ឋកូរ៉េ បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ទាំងអស់គ្នា ដើម្បីលើកស្ទួយលទ្ធិប្រជាធិបតេយ្យ បន្ដសុខសន្ដិភាព និងការអភិវឌ្ឍនៅកម្ពុជា។
-
ប្រជាពលរដ្ឋនៅទីក្រុង ហ៊ូស្ដុន រដ្ឋតិចសាស សហរដ្ឋអាម៉េរិក អំពាវនាវដល់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជាអញ្ជើញទៅបោះឆ្នោតថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨
ប្រជាពលរដ្ឋនៅទីក្រុង ហ៊ូស្ដុន រដ្ឋតិចសាស សហរដ្ឋអាមេរិកអំពាវនាវដល់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជាអញ្ជើញទៅបោះឆ្នោតថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ ឲ្យបានគ្រប់ៗគ្នា។
-
ចំនួនមនុស្សស្លាប់កើនដល់២១០នាក់ និង២២នាក់បន្តបាត់ខ្លួន ដោយសារគ្រោះ ទឹកជំនន់ និងបំណាក់ដី នៅប្រទេសជប៉ុន
ជប៉ុន៖ យោងតាមប្រភពរបស់អាជ្ញាធរជប៉ុនបានឲ្យដឹងថា មនុស្សចំនួន២១០ នាក់ត្រូវបានគេរាយការណ៍ថា បានបាត់បង់ជីវិត និង២២នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួននៅឡើយ ដោយសារតែគ្រោះទឹកជំនន់ និងបំណាក់ដី ដែលបង្កឡើងពីភ្លៀងធ្លាក់ខ្លំាំងវាយប្រហារបណ្តាផ្នែកជាច្រើនៅភាគខាងលិចប្រទេស។
-
ហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគនិរតីប្រទេសប៉ាគីស្ថាន បណ្តាលឲ្យមនុស្សស្លាប់កើនដល់១៤៩នាក់ និងរបួស១៨៩នាក់
ប៉ាគីស្ថាន៖ តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារករណីបំផ្ទុះគ្រាប់បែកអត្តឃាត ដែលបានកើតឡើងនៅចំពេលនៃការជួបជុំគ្នាយ៉ាងធំសម្បើមរបស់ក្រុមអ្នកគាំទ្រគណបក្សនយោបាយមួយនៅទីក្រុងម៉ាស្តាំង ខេត្តបាឡូជីស្ថាន ភាគនិរតីប្រទេស បានកើនឡើងដល់១៤៩នាក់ហើយ គិតត្រឹមថ្ងៃអាទិត្យ ម្សិលមិញនេះ ។