Category: ព័ត៌មាន

  • រថយន្ដធុនធំបើកបុកបុរសម្នាក់ បណ្ដាលឲ្យបោកក្បាលស្លាប់ភ្លាមៗ លើកំណាត់ផ្លូវជាតិលេខ១

     ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈពេលកំពុងដើរឆ្លងផ្លូវ ត្រូវរថយន្ដកុងទីន័រមួយគ្រឿងមិនស្គាល់ស្លាកលេខបើកបុក ហើយបន្ថែមល្បឿនបើករត់គេចបាត់ស្រមោល។

  • ស្រូវវស្សារបស់ប្រជាពលរដ្ឋចំនួនពីរឃុំ នៃខេត្តបន្ទាយមានជ័យ ប្រឈមនឹងការខ្វះទឹក

    បន្ទាយមានជ័យ ៖ ប្រជាកសិករបានឲ្យដឹងថា  ស្រូវវស្សានៅកន្លែងខ្លះខ្វះទឹកពីជាង២ខែហើយ ស្រូវមួយចំនួនក៏បានឆ្លងពីប៉ះពាល់ស្រែខ្លះ។ ឯមន្ត្រីជំនាញ និងអាជ្ញាធរថាគ្រោះរាំងស្ងួតប៉ះពាល់នៅតាមចំណុចវាលស្រែក្នុងភូមិខ្លះនៃស្រុកក្រុងទាំង៩ក្នុងខេត្តបន្ទាយមានជ័យ ។

  • ឯកឧត្ដម ត្រាំ អ៉ីវតឹក អញ្ជើញជាអធិបតីក្នុងពិធីប្រកួតកីឡាបាល់ទាត់មិត្តភាព នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

    កំពង់ឆ្នាំងៈ ការប្រកួតកីឡាបាល់ទាត់មិត្តភាពពានរង្វាន់ ឯកឧត្ដមត្រាំ អ៉ីវតឹក បានប្រារព្វធ្វើនៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្ដម ត្រាំ អ៉ីវតឹក  សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទឹកផុស និងស្រុកកំពង់លែង ដោយមានការចូលរួមពីឯកឧត្តម លោក លោកស្រីជាក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ និងសមាជិក សមាជិកា គណបក្សប្រជាជន នៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងយ៉ាងច្រើនកុះករ។ឯកឧត្តមបានមានប្រសាសន៍ថាៈការប្រកួតកីឡាបាល់ទាត់មិត្តភាពនេះ បង្កើតឡើងក្នុងន័យរឹតចំណងជាមួយនឹងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលការប្រកួតកីឡាបាល់ទាត់នាថ្ងៃនេះមានរហូតទៅដល់៤ក្រុម ក្នុងនោះ ស្រុកកំពង់លែង ឃុំដារ១ក្រុម និង ឃុំកំពង់ហៅ១ក្រុម និង ខាងក្រសួងប.ទ រួមមានសហគ្រាសទូរគមនាគមន៍កម្ពុជា ១ក្រុម និងសហគ្រាសប្រៃសណីយ៍កម្ពុជា ១ក្រុម។ ការប្រកួតនេះ ធ្វើឡើងជាលក្ខណៈមិត្តភាព ដើម្បីបង្ហាញនូវស្នាដៃ ហើយក្នុងគោលបំណងលើកតម្កើងនូវវិស័យកីឡា និងដើម្បីជំរុញឲ្យប្អូនៗយុវជននៅក្នុងស្រុកកំពង់លែង  កាន់តែខិតខំខាងវិស័យកីឡាបាល់ទាត់នេះបន្តទៅមុខទៀត។ឯកឧត្ដម ត្រាំ អ៉ីវវតឹក បានមានប្រសាសន៍បន្តថា ការលេងកីឡាអាចជួយឲ្យយើង មានសុខភាពល្អ មានសាមគ្គីភាព មិត្តភាព ជៀសឆ្ងាយពីគ្រឿងញៀនដើម្បីចូលរួមចំណែកគាំទ្រគោលនយោបាយលើកកម្ពស់វិស័យកីឡារបស់គណបក្សប្រជាជន ដែលមានសម្តេចតេជោ…

  • មាន់គកបារាំង លើកពាន World Cup ជាលើកទី២ ក្រោយបំបាក់ក្រូអាស៊ី ៤-២ នៅវគ្គផ្តាច់ព្រ័ត្រ

    មាន់គកបារាំង លើកពាន World Cup ជាលើកទី២ ក្រោយបំបាក់ក្រូអាត ៤-២ នៅវគ្គផ្តាច់ព្រ័ត្រ

  • ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ជាមួយមន្រ្តីក្រោមឲវាទ សមាជិកសមាជីការបក្សប្រជាជនកម្ពុជាបើកយុទ្ធនាការឃោសនាស្វែងរកសម្លេងឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង

    ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ជាមួយមន្រ្តីក្រោមឲវាទ សមាជិកសមាជីការបក្សប្រជាជនកម្ពុជាបើកយុទ្ធនាការឃោសនាស្វែងរកសម្លេងឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង

    ព្រៃវែង៖ ក្នុងថ្ងៃបើកឆាកជាលើកទី២នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ របស់បក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ដែលបានធ្វើការជួបជុំគ្នាតាមបណ្ដាស្រុកក្រុងទាំង៦ សកម្មជនគណបក្សប្រជាកម្ពុជា និង ប្រជាពលរដ្ឋប្រមាណ១៥០០០នាក់ បានរៀបចំ ក្បូនដង្ហែឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦. នាព្រឹកថ្ងៃទី១៤កក្កដា ចុងសប្តាហ៍កន្លងទៅក្រោមការដឹកនាំ ដល់ខ្ពងខ្ពស់ របស់សម្ដេច ក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំសមាជិកសមាជីការជាច្រើននាក់ទៀត។ បើតាមការអោយដឹងពីក្រុមការងារដែលរៀបចំកម្មវិធីខាងលើនេះបានអោយដឹងថា ក្បូនដង្ហែឃោសនាបោះឆ្នោតជាលើកទី២ នេះចាប់ផ្តើមចេញដំណើរពីស្រុកកំចាយមារម៉ោង ៨ ព្រឹក ទៅតាមស្រុកក្រុងទាំង៦ រួមមាន ស្រុក កំចាមារ.ស្រុកសុីធរកណ្ដាល .ស្រុកស្វាយអន្ទរ.ស្រុកពោរៀង. ស្រុកពៀមរ .ក្រុងព្រៃវែង .និងឃុំចំនួន៣០ឃុំផ្សេងទៀតជុំវិញខេត្តព្រៃវែងតែម្ដង មានការចូលរួមពីប្រជាពលរដ្ឋប្រមាណ១៥០០០នាក់ ប្រើប្រាស់រថយន្ត ជាង៥០គ្រឿងម៉ូតូ ២០០គ្រឿង។

  • ឯកឧត្តម ហ៊ុន ម៉ាណែត ដឹកនាំសមាជិក សមាជិកគណបក្សប្រជាជនជាង៧,០០០នាក់ បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតទ្រង់ទ្រាយធំ នៅខេត្តត្បូងឃ្មុំ

    (ត្បូងឃ្មុំ)៖ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តត្បូងឃ្មុំ ទទួលបន្ទុកការងារយុវជន នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ជាង៧,០០០នាក់ បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតទ្រង់ទ្រាយធំ នៅខេត្តត្បូងឃ្មុំ។

  • នគរបាលខណ្ឌដង្កោ បង្ហាញមុខជនសង្ស័យប្រុសស្រី៩នាក់ ដែលជាមុខសញ្ញាលួចឆក់ប្លន់

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១ ៨ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានបង្ហាញមុខជនសង្ស័យ៩នាក់មុននៅបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។ គួររំលឹកថា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ដែលបានធ្វើសកម្មភាពកាច់កម៉ូតូបានសម្រេច ហើយឈានដល់ការឃាត់ខ្លួនជនសង្ស័យប្រុសស្រី៧នាក់ទៀតដែលពាក់ព័ន្ធករណី លួចប្លន់ និងកាច់កម៉ូតូ យ៉ាងសកម្មប្រចាំរាជធានីភ្នំពេញ កាលពីវេលាម៉ោង៥និង៣០នាទីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចក្នុងបុរីពិភពថ្មី (ចំការដូង)ភូមិសំពួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យ-ទី០១ឈ្មោះ ផល សារ៉ាត់  ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងចាក់សាក់ ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(លួចកាច់កម៉ូតូ) ,-ទី០២ឈ្មោះ ឆាយ សុវណ្ណា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(លួចកាច់កម៉ូតូនិងឆក់)-ទី០៣ ឈ្មោះ ឡេង បារាំង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ…

  • ក្រសួងធនធានទឹក ជូនដំណឹងស្តីពី ជំនន់ហូរកាត់ផ្លូវ ដែលនាំឲ្យអាជ្ញាធរផ្អាកចរាចរបណ្តោះអាសន្ន

    អាជ្ញាធរបានផ្អាកជាបណ្តោះអាសន្ន ដោយសារតែជំនន់ហូរកាត់ផ្លូវ ត្រង់ចំណុចស្ពានសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ នេះបើតាម សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នេះ៕  

  • បារាំង ប៉ះក្រូអាស៊ី ម៉ោង១០យប់នេះដណ្តើមពាន World Cup ជាមួយនឹងទឹកប្រាក់ ៣៨លានដុល្លារ

    (ម៉ូស្គូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិមាន់គកបារាំង ប៉ះក្រុមជម្រើសជាតិក្រូអាស៊ី នាម៉ោង ១០យប់នេះវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមពានរង្វាន់ FIFA World Cup 2018 ជាមួយនឹងរង្វាន់ជាទឹកប្រាក់ចំនួន ៣៨លានដុល្លារសហរដ្ឋអាម៉េរិក ជាមួយមេដាយមាស ៤៥គ្រឿងផងដែរសម្រាប់ក្រុមឈ្នះ និងទទួលបាន ២៨លានដុល្លារចំពោះក្រុមចាញ់ និងមេដាយប្រាក់ ៤៥គ្រឿងដូចគ្នា។ ជំនួបរវាងក្រុមខ្លាំងនៅទ្វីបអឺរ៉ុបដូចគ្នា នឹងត្រូវបានធ្វើឡើងនៅពហុកីឡដ្ឋាន Luzhniki Stadium ដែលអាចផ្ទុកអ្នកទស្សនាផ្ទាល់បានប្រមាណ ៨១០០០នាក់ ស្ថិតក្នុងទីក្រុងម៉ូស្គូ នៃប្រទេសរុស្ស៊ី ជាទីដែលបើក និងបិទ ព្រឹត្តិការណ៍មានរយៈពេល ៤ឆ្នាំម្តង FIFA World Cup 2018 លើកទី២១ និងជាការទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះលើកទី១សម្រាប់រុស្ស៊ីផងដែរ។ ទាំងបារាំង និងក្រូអាត សុទ្ធតែជាក្រុមលេខ១ ចេញពីវគ្គជម្រុះសន្សំពិន្ទុដូចគ្នា (Group Stage) គ្រាដែលក្រុមមានរហស្សនាម «មាន់គកបារាំង» លេង៣ប្រកួតសន្សំពិន្ទុក្នុងពូល C ឈ្នះអូស្រា្តលី ២-១ ឈ្នះប៉េរូ ១-០ និងស្មើ ០-០ ពេលប៉ះដាណឺម៉ាក មុនមកទម្លាក់អាហ្សង់ទីន…

  • មនុស្ស១៥នាក់ ស្លាប់ និង ៤៥នាក់ ផ្សេងទៀត របួស ក្នុងគ្រោះបំណាក់យ៉ាងអាក្រក់ នៅមីយ៉ាន់ម៉ា

    រ៉ង់ហ្គូន៖ ដី​ដ៏ធំមួយបាក់សង្គ្រប់មកភ្លាមៗបណ្តាលឲ្យមនុស្ស១៥នាក់ ស្លាប់ និង ៤៥នាក់ ផ្សេងទៀត របួស នៅ​តំបន់ជីកយករ៉ែ Hpakant នៃរដ្ឋកាជីន ភាគខាងជើង​ប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការ​ចេញផ្សាយដោយ ស៊ីនហួរ នារសៀល​ថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១៨។ គ្រោះថ្នាក់ខាង​លើ​នេះ បានកើតចេញពីការ​បាក់ដីនៅជុំវិញ​រណ្តៅរ៉ែ ដែលត្រូវបាន​ជីកដោយ​ក្រុមហ៊ុន Mahar Asa Pahtama មកគ្របសង្កត់​លើកម្មករ និងអ្នកជីកដី​ដែលកំពុង​បំពេញការងារនៅទីនោះ​តែម្តង។ គួរបញ្ជាក់ថា អាជ្ញាធរមីយ៉ាន់ម៉ាកំពុងស្វែងរក​មនុស្សបាត់ខ្លួន​​បន្ថែមទៀត ចាប់តាំងពីហេតុការណ៍​បានកើតឡើង​កាលពីល្ងាច​ថ្ងៃសៅរ៍ រហូត​មកដល់ថ្ងៃអាទិត្យ​នេះ៕