Category: ព័ត៌មាន

  • ពលរដ្ឋ ខេត្តកំពង់ចាម ទូងស្គរអបអរសាទរខួប១០ឆ្នាំ នៃប្រាសាទព្រះវិហារ និងខួប១ឆ្នាំនៃការដាក់តំបន់ប្រាសាទព្រៃគុក ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក

    កំពង់ចាម៖នេះដោយសារប្រទេសជាតិមានសុខសន្តិភាព​ សុវត្ថិភាព​ មានការរីកចម្រើន​ ដែលបានសម្តេចតេជោ​ ហ៊ុន​ សែន​ បានលះបង់ឥតនឿយណាយ ឥតឈប់ឈរដើម្បីដឹកនាំប្រទេសកម្ពុជា ឱ្យក្លាយទៅជាប្រទេសមួយប្រកបដោយភាពសុខសាន្ត​ ស្ថេរភាពនយោបាយ​ គ្មានសង្គ្រាម​ និងការការរីកចម្រើន​ ដែលបានទទួលបានស្គាល់ពីអន្តរជាតិ​ ហើយភ្ញៀវអន្តរជាតិ ក៏ចង់ស្គាល់នូវសម្បត្តិវប្បធម៌ជាតិរបស់កម្ពុជា ដោយទាញភ្ញៀវអន្តរជាតិ មកលេងកម្សាន្តនៅតាមតំបន់ទេសចរណ៍វប្បធម៌ និងបានបង្កើននូវកំណើនសេដ្ឋកិច្ចបានមួយកម្រិតទៀតផង។ ឯកឧត្តម គួច​ ចំរើន បានលើកឡើងថា ​កម្ពុជាពិតជាមានមោទកភាពណាស់ ដែលអន្តរជាតិ បានទទួលស្គាល់នូវស្នាដៃ សម្បត្តិបេតិភណ្ឌពិភពលោក មានប្រាសាទព្រះវិហារ​ ប្រាសាទសំបូរព្រៃគុក​ ភ្លេងប្រពៃណី​ របាំប្រពៃណី​ជាច្រើនទៀត​ ដែលបានធ្វើឱ្យពិភពលោកស្គាល់ថាកម្ពុជា មានរបស់របរដ៏អសា្ចរ្យដែលមិនអាចកាត់ថ្លៃបាន ហើយត្រូវបានរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ​ ហ៊ុន​ សែន​ ជានាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ថែរក្សាអភិរក្ស និងបានដាក់ចូលជាសម្បត្តិបេតិកភណ្ឌ ជារបស់មនុស្សជាតិទូទៅ ទូទាំងពិភពលោក គឺមានការចូលរួមពីអង្គការអន្តរជាតិជាច្រើន​ ដើម្បីឱ្យបានដឹងថាស្នាដៃបុព្វបុរសខ្មែរយើងបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ។  ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៥ ខែកក្តដា ឆ្នាំ ២០១៨នេះ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ…

  • ឃាត់ខ្លួន២នាក់ទៀត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅខណ្ឌជ្រោយចង្វា

    ភ្នំពេញ៖ វរសេនីយ៍ទោ ចាន់ ស្លី អធិការរងខណ្ឌទទួលផែនអន្តរាគមន៍ខណ្ឌជ្រោយចង្វារ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះថា ក្នុងចំណោមជនសង្ស័យ២នាក់នោះ មានម្នាក់ប្រកបមុខរបរជាកសិករ និងម្នាក់ទៀតជាអ្នកបើកត្រាក់ទ័រ។ ពួកគេបានទៅនាំគ្រឿងញៀនពីភ្នំពេញទៅចែកចាយតាមបណ្ដាខេត្ត ក៏ត្រូវកម្លាំងនគរបាលផ្នែកអន្តរាគមន៍ ខណ្ឌជ្រោយចង្វារ បង្ក្រាបបាន និងដកហូតម៉ូតូ១គ្រឿង រួមជាមួយថ្នាំញៀន១កញ្ចប់ធំ មានតម្លៃ៣០ម៉ឺនរៀល នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ម្សិលមិញ។កម្លាំងអន្តរាគមន៍ខណ្ឌជ្រោយចង្វា បានឃាត់ខ្លួនជនសង្ស័យ២នាក់​ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅចំណុចស្ពានប៉េឡេ ក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្នុងនោះសមត្ថកិច្ចក៏បានដកហូតបានថ្នាំញៀនមួយចំនួន ជាវត្ថុតាង។ លោកបានបន្តថា បន្ទាប់ពីឃាត់ខ្លួន នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរ បានឆ្លើយសារភាពថា គ្រឿងញៀន១កញ្ចប់ធំ មានតម្លៃ៣០ម៉ឺនរៀល គឺឈរចាំទិញនៅក្បែរគល់ស្ពានប៉ាឡេ ដែលនាំយកមកពីខណ្ឌឫស្សីកែវ ដើម្បីយកទៅលក់បន្តនៅតាមបណ្ដាខេត្ត។  លោកវរសេនីយ៍ទោបានបញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ សួង ឌុន អាយុ២៤ឆ្នាំ មុខរបរកសិករ និងម្នាក់ទៀតឈ្មោះ ថា ថៃ អាយុ២៨ឆ្នាំ មុខរបរតៃកុងឡានត្រាក់ទ័រ។ ជនសង្ស័យទាំង២នាក់ ស្នាក់នៅភូមិអំពិល…

  • រាជធានីភ្នំពេញទូងស្គរបន្ទរសំឡេង ដើម្បីអបអរសាទរខួប១០ឆ្នាំនៃប្រាសាទព្រះវិហារ និងខួប១ឆ្នាំ តំបន់ប្រាសាទព្រៃគុក ដែលបានចូលជាសម្បត្តិ បេតិកភ័ណ្ឌពិភពលោក

    ភ្នំពេញ ៖ ឯឧ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯឧ ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ព្រមទាំងមន្ត្រីនៃសាលារាជធានីភ្នំពេញទាំងអស់ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានទូងស្គរបន្ទរសំឡេងដើម្បីអបអរសាទរខួប១០ឆ្នាំ នៃប្រាសាទព្រះវិហារ និងខួប១ឆ្នាំ តំបន់ប្រាសាទព្រៃគុក ដែលបានចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក ។ គួររំលឹកផងដែរថា ប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលជាបេតិភ័ណ្ឌពិភពលោក នាថ្ងៃទី៧ កក្កដា ២០០៨ និងតំបន់ប្រាសាទព្រៃគុក ចូលជាបេតិភ័ណ្ឌពិភពលោក នាថ្ងៃទី៨ កក្កដា ២០១៧។ រាជរដ្ឋាភិបាលបានសម្រេច យកថ្ងៃទី១៥ កក្កដា ប្រារព្ធអបអរសាទរសាទរ នៃការដាក់បញ្ចូល ជាសម្បត្តិបេតិភ័ណ្ឌពិភពលោកទាំងពីរនេះ ដែលបានធ្វើឲ្យគ្រប់ស្ថាប័នរដ្ឋ និងឯកជនប្រារព្ធរួមគ្នា ដើម្បីជាមោទនភាពខ្មែរតែម្តង ៕

  • ក្រសួងធនធានទឹក បញ្ជាក់ពីស្ថានភាពកម្ពស់ទឹកជំនន់ នៅតាមបណ្តាស្ថានីយជលសាស្ត្រ

      ភ្នំពេញ៖ យោងតាមព្រឹត្តិបត្រព័ត៌មាន និង ព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក និងឧតុនិយម ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ ដោយបញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រនានា រួមមាន ស្ថានីយទន្លេមេគង្គ-ស្ទឹងត្រែង, ស្ថានីយទន្លេមេគង្គ-ក្រចេះ, ស្ថានីយទន្លេ មេគង្គ-កំពង់ចាម, ស្ថានីយបាសាក់-ចតុមុខ, ស្ថានីយមេគង្គ-អ្នកលឿង, ស្ថានីយបាសាក់-កោះខែល, ស្ថានីយទន្លេសាប -ព្រែកក្តាម និងបឹងទន្លេសាប-កំពង់លួង៕

  • មន្ត្ត្រីអាជ្ញាធរជាតិព្រះវិហារ រៀបចំពិធីអបអរសាទរខួប១០ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក!

    (ព្រះវិហារ): មន្ត្ត្រីអាជ្ញាធរជាតិព្រះវិហារ សហការជាមួយនិង រដ្ឋបាលខេត្តព្រះវិហារ រៀបចំប្រារព្ធពិធីអបអរសាទរខួប១០ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៧.កក្កដា.២០០៨.៧កក្តដា.២០១៨) ក្រោមអធិបតីភាព ឯកឧត្តម មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ឯកឧត្តម គឹម សេតារា ប្រធានអាជ្ញាធរជាតិប្រាសាទព្រះវិហារ ព្រមទាំងឯកឧត្តម លោកជំទាវ លោកលោកស្រី មន្ត្រីរាជកា កងកម្លាំងប្រដាប់អាវុធ ទាំងបីប្រភេទ សិស្សានុសិស្ស ប្រជាពលរដ្ឋប្រមាណជាង១០០០នាក់ នាព្រឹកថ្ងៃទី១៥ ខែ​កក្កដា ឆ្នាំ២០១៨នេះ។ឯកឧត្តម មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ បានលើកឡើងថា ប្រជាជនខ្មែរគ្រប់រូប បានលើកទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា អបអរសាទរដោយក្តីរំភើប ប្រកបដោយទឹកចិត្តស្នេហាជាតិ សាមគ្គីជាធ្លុងមួយ ក្រោយពីគណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានសម្រេចប្រកាសដាក់ប្រាសាទព្រះវិហារ របស់ខ្មែរទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក លើកទី៣២ នៅទីក្រុងកេប៊ិច ប្រទេសកាណាដា។ឯកឧត្តម លើកឡើងបន្តថា ជោគជ័យដ៏ធំធេញនេះ គឺជាការសម្រេចចិត្ត ដាក់ចេញនូវទស្សនៈវិស័យ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី…

  • ប្រជាពលរដ្ឋជិត១ម៉ឺននាក់ចូលរួមអបអរសាទរខួប១ឆ្នាំ ការដាក់តំបន់ប្រាសាទសំបូរព្រៃគុគជាសម្បត្តិបេតិកភណ្ទពិភពលោក

    កំពង់ធំ៖ មន្រ្តីរាជការ សិស្សានុសិស្ស លោកយាយលោកតា និងប្រជាពលរដ្ឋ ជិតឆ្ងាយជិតមួយម៉ឺននាក់ បានអញ្ជើញមកចូលរួមអបអរសាទរ គំរបខួបមួយឆ្នាំ ការដាក់តំបន់ប្រាសាទសំបូរព្រៃគុគជាសម្បត្តិបេតិកភណ្ទពិភពលោក ដែលត្រូវបានប្រារព្វពិធីអបអរទរ យ៉ាងគគ្រឹកគ្រេង នៅក្នុងបរិវេណប្រាសាទយាយព័ន្ឋ ក្រោមអធិបតីភាព  ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ផាន់ ម៉ាឌី អគ្គនាយកអាជ្ញាធរសំបូរព្រៃគុក នៅព្រឹកថ្ងៃទី១៥ ខែកក្តដា ឆ្នាំ ២០១៨។ពិធីអបអរសាទរ គំរបខួបមួយឆ្នាំ ការដាក់តំបន់ប្រាសាទសំបូរព្រៃគុគជាសម្បត្តិបេតិកភណ្ទពិភពលោក ក្នុងនោះគេសង្កេតឃើញមានលោកយាយ លោកតា និងប្រជាពលរដ្ឋជាច្រើន ចូលរួមរីករាយអបអរសាទរ យ៉ាងសប្បាយរីករាយ ក្រៃលែង ដែលប្រកបដោយការសម្តែងសិល្បះ ចម្រៀង រឿងព្រេងនិទានពីប្រវត្តនៃទឹកដីទីក្រុង ឥសាន្តបូរៈ ក្នុងសម័យ ព្រះបាតជ័យវរ័្មនទី២ ធ្វើសង្រ្គាមជាមួយជនជាតិចាម ទីតំាងប្រាសាទសំបូរព្រៃគុក នាសម័យបុរាណ គឺជារាជធានីខ្មែរបុរាណ នគរ ជាទីកន្លែងគោរពបូជាដ៏ស្ងប់ស្ងាត់ដើម្បីអប់រំចិត្ដ ព្រោះថាប្រាសាទជាទីកន្លែងសក្ការៈបូជា របស់ព្រះរាជា គឺមិនមែនជាទីកន្លែងសម្រាប់ព្រះអង្គគង់នៅទេ ប្រាសាទសំបូរព្រៃគុក បានកសាងទ្បើងដោយព្រះបាទឥសានវរ្ម័នទី១ ក្នុងស.វ.ទី៧ នៃគ.ស. បើតាមសិលាចារឹក ជាភាសាសំស្រ្ដឹក និងភាសាខ្មែរ…

  • សិស្សកម្ពុជាចំនួន ៦៤នាក់ មកពីសាលាប៊ែលធី​ ចូលរួមបោះជំរំជាអន្តរជាតិនៅប្រទេសកូរ៉េខាងត្បូង

    នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨សិស្សប៊ែលធីចំនួន ៦៤នាក់ បានទៅចូលរួមកម្មវិធីបោះជំរំជាអន្តរជាតិ(World Camp​ 2018) នៅប្រទេសកូរ៉េ។ ការ​បោះ​ជំរំជាអន្តរជាតិនេះ មានយុវ​ជន​ជាង៤.០០០នាក់មកពី ៨០ប្រទេសនៅលើពិភពលោក ហើយក៏មាន​រដ្ឋ​មន្រ្តី​​ក្រសួងអប់រំមកពីបណ្តាប្រទេសនានា ចំនួន ២២ចូលរួមផងដែរ។ តាមរបាយការណ៍លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ  នៃសាលាប៊ែលធី អន្តរជាតិ បានអោយដឹងថា៖ ​ប៊ែលធី គ្រុប បានចុះអនុស្សរណៈយោគយល់ជាមួយនឹង អង្គការសម្ព័ន្ធយុវជនអន្តរជាតិ(IYF) ដើម្បីធ្វើកិច្ចសហ–ប្រតិបត្តិការជាមួយគ្នា ហើយឆ្នាំនេះ អង្គការសម្ព័ន្ធយុវជនអន្តរជាតិបានស្នើសុំសិស្សប៊ែលធីចំនួន ៦៤នាក់ ឲ្យទៅចូលរួម​ក្នុងកម្មវិធីបោះជំរំ​អន្តរជាតិឆ្នាំ២០១៨ នៅសាធារណរដ្ឋកូរ៉េ រយៈ​ពេល​ ១៤ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ទី ២៨ ខែកក្កដា ដោយបានចូលរួមក្នុងកម្មវិធី ភាពជាអ្នកដឹកនាំ ការតម្រង់ទិសយុវជនក្នុងសតវត្សរ៍ទី២១ និងសិក្សាពីបរិបទ នៃការអប់រំបែបវិទ្យាសាស្រ្តទំនើប និងក៏បានទៅទស្សនាស្វែងយល់ពីតំបន់សំខាន់ៗជាច្រើនដូចជាៈ ទីក្រុងសេអ៊ូល ទីក្រុងប៊ូសាន  តំបន់ប្រវិត្តសាស្រ្តនិងតំបន់ទេសចរណ៏ផ្សេងៗទៀតផងដែរ។ ក្នុងឱកាសនោះដែរលោក លី​​ ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប…

  • ករណីសង្ស័យពុលស្រា ស នៅស្រុកស្នួល ចំនួនអ្នកស្លាប់កើនដល់៣នាក់ហើយ

    ប្រជាពលរដ្ឋដែលគេបានសង្សយ័ថាពុលស្រា ស នៅក្នុងពេលកំដរពិធីបុណ្យសព នៅភូមិស្នួលកើត ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ កាលពីល្ងាចថ្ងៃទី១៣ ខែកក្កដា ​ឆ្នាំ២០១៨កន្លងទៅ រហូតមកដល់ព្រឹកថ្ងៃទី១៥ ខែកក្កដានេះ បើយោងតាមលោកប្រធានមន្ទីរពេទ្យបង្អែកស្រុកស្នួលបានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី​១៥ ខែកក្កដានេះ ចំនួនអ្នកស្លាប់កើនដល់៣នាក់ហើយ។ ចំណែកឯជនរងគ្រោះដែលកំពង់តែសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្នួល មន្ទីរពេទ្យបង្អែកក្រចេះ និងមួយចំនួនទៀតបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាលម៉ែត្រ នៅរាជធានីភ្នំពេញនោះ គេនៅពុំទាន់ដឹងពីចំនួនពិតប្រាកដនៅឡើយនោះទេ ពីព្រោះគេនៅពុំទាន់បានធ្វើការបូកសរុបបញ្ជីឈ្មោះជនរងគ្រោះដែលកំពុងតែសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យទាំងនោះនៅឡើយទេ៕ម.ន

  • សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចូលរួមខួបលើកទី២៥ទិវាកងរាជអាវុធហត្ថ និងសម្ពោធដាក់ឲ្យប្រើប្រាស់អគារទីបញ្ជាការកងរាជអាវុធហត្ថថ្មីនៅខេត្តស្វាយរៀង

    ស្វាយរៀង៖នៅទីបញ្ជាការកងរាជអាវុធហត្ថថ្មីខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី១៤ខែកក្កដាឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានអញ្ជើញចូលរួមខួបលើកទី២៥ទិវាកងរាជអាវុធហត្ថ និងសម្ពោធដាក់ឲ្យប្រើប្រាស់អគារល្អប្រណិតចំនួនពីរអគារ និងសមទ្ធិផលនានាដែលចំណាយថវិការអស់ជាង២លានដុល្លារ។ ពិធីនេះមានការចូលរួមពីលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច និងនាយឧត្តមសេនីយ៍ មុឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ សៅសុខា និងអស់លោកលោកស្រីជានាយឧត្តមសេនីយ៍ នាយទាហានពលទាហាននិងពលអាវុធហត្ថជិត៦០០នាក់។ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងនូវការផ្តាំផ្ញើការសាកសួរសុខទុកពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់អង្គពិធីផងដែរ។សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណនាយឧត្តមសេនីយ៍ សៅ សុខា មន្ត្រីកងរាជអាវុធហត្ថនិងកងរាជអាវុធខេត្តស្វាយរៀងដែលកសាងកន្លែង ទីបញ្ជាការបានល្អប្រណិតទុកសម្រាប់ធ្វើការងារក្នុងការការពារសន្តិសុខសណ្តាប់ធ្នាបជូនប្រជាពលរដ្ឋ។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ បានដាក់ចេញនូវបទបញ្ជា ចំនួន៤ចំណុចសំខាន់ៗ ឲ្យកងកម្លាំង កងរាជអាវុធហត្ថ អនុវត្តឲ្យបាន នៅមុនពេល និងអំឡុងពេល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦…

  • យើងទៅមើលប្រវត្តិប៉ះគ្នារវាងក្រុម អង់គ្លេស និងប៊ែលហ្សិក បារាំង និងក្រូអាត មុននិងបញ្ចប់ World Cup 2018

    យើងទៅមើលប្រវត្តិប៉ះគ្នារវាងក្រុម អង់គ្លេស និងប៊ែលហ្សិក បារាំង និងក្រូអាត មុននិងបញ្ចប់ World Cup 2018