-
អតីតសមាជិកបក្សសង្រ្គោះជាតិ៖ អតីតគណបក្សសង្គ្រោះជាតិ ភូតកុហកមិនដែលធ្វើការអភិវឌ្ឍ និងមិនដែលជួយប្រជាជនទេ
អតីតសមាជិកអតីតគណបក្សសង្រ្គោះជាតិ ចំនួន១២៦នាក់ បានសម្រេចចិត្តដ៏ត្រឹមត្រូវជាប្រវត្តិសាស្រ្ត ចូលរួមក្នុងជីវភាពជាមួយគណបក្សប្រជាជនកម្ពុជានៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ពិធីប្រកាសទទួលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា បានរៀបចំឡើង នៅក្នុងឃុំដំរិល ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកអូររាំងឪ និងជាបេក្ខជនតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា មណ្ឌលត្បូងឃ្មុំ។
-
ផ្លូវបេតុង និងផ្លូវក្រាលកៅស៊ូ នៅសង្កាត់កំពងង់សំណាញ់ ក្រុងតាខ្មៅ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
ការការពារ និងស្មារតីចូលរួមថែរក្សារាល់សមិទ្ធិផលដែលបានកើតឡើងនៅក្នុងឃុំ គឺជាកិច្ចការចាំបាច់បំផុត ព្រោះថាសមិទ្ធិផលទាំងអស់នេះ គឺបានកើតឡើងពីការសំណូមពរដ៏ទទូចរបស់ប្រជាពលរដ្ឋ ចំពោះអជ្ញាធរខេត្ត។ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាលលើកដូច្នេះ ចំពោះមុខប្រជាពលរដ្ឋជាង៥០០នាក់ ដែលបានចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធិផល ផ្នែកហេដ្ឋារចនាសម្ព័ន្ធ នៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ នាថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០១៨ ។
-
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរិបូណ៌ចាប់ខ្លួន ជនសង្ស័យជួញដូរគ្រឿងញៀនពីរនាក់
កំពង់ឆ្នាំង៖ នៅថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០១៨ វេលាម៉ោង៩.៣០នាទីព្រឹក នៅចំនុចផ្លូវជាតិលេខប្រាំជាប់របងមន្ទីពេទ្យបង្អែកស្រុកបរិបូណ៌ស្ថិតក្នុងភូមិសាលា ឃុំពពេល ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរិបូណ៌ដឹកនាំកម្លាំងដោយ លោក គិតគន្ធា បញ្ជាការកងរាជអាវុធហត្ថស្រុកបរិបូណ៌ បានធ្វើការឃាត់ខ្លួនជនសង្ស័យពីរម្នាក់ នៅនឹងផ្ទះ មានឈ្មោះ និន ទិត្យអាយុ២០ឆ្នាំប្រុសរស់នៅ ភូមិតាំងត្រពាំង ឃុំ ពេជ្រចង្វារ និងឈ្មោះ ឡេង លីហ៊ួរ រស់នៅ ភូមិពន្លៃឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដកហូតបានថ្នាំញឿន ចំនួន១១កញ្ចប់តូច៧ធំ៤.កាំភ្លើងកែឆ្នៃ ចំនួន១ដើម!ម៉ូតូសង់០១៧ ពណ៌ខ្មៅ១គ្រឿង ថង់សម្រាប់វិចខ្ចប់ និងឧបករណ៏ជក់មួយចំនួន។
-
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រុស្ស៊ី១២នាក់ រងការចោទប្រកាន់ពីបទជ្រៀតជ្រែកកិច្ចបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាម៉េរិកកាលពីឆ្នាំ២០១៦
សហរដ្ឋអាម៉េរិក៖ មុនជំនួបកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក វ៉្លាឌីមៀ ពូទីន ចាប់ផ្តើមឡើង មន្រ្តីស៊ើបការណ៍សម្ងាត់រុស្ស៊ីចំនួន១២នាក់ រងការចោទប្រកាន់ជាផ្លូវការពីបទវាយលុកតាមប្រព័ន្ធព័ត៌មានវិទ្យា ទៅលើយុទ្ធនាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាម៉េរិកកាលពីឆ្នាំ២០១៦ របស់លោកស្រី ហ៊ីឡារី គ្លីនតុន និងគណបក្សប្រជាធិបតេយ្យ។
-
សេចក្តីប្រកាសព័ត៌មាន គ.ជ.ប បានទទួលជំនួយជាសម្ភារពីរដ្ឋាភិបាលជប៉ុន រួចហើយសម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦
-
សហរដ្ឋអាម៉េរិក និងជប៉ុនរួមគ្នាធ្វើសមយុទ្ធបាញ់សាកល្បងមីស៊ីលកម្ទេចនាវា
សហរដ្ឋអាម៉េរិក៖ កងស្វ័យការពារជប៉ុន និងកងយោធាសហរដ្ឋអាម៉េរិកបានសហការគ្នាធ្វើការសាកល្បងមីស៊ីលរបស់ជប៉ុន Type 12 ដែលជាប្រភេទមីស៊ីលវាយប្រហារចេញពីផ្ទៃដីទៅកាន់នាវា ដែលហៅកាត់ថា SSM-12 តាមរយៈការបាញ់មីស៊ីលនេះ ទៅកាន់នាវាមួយគ្រឿងនៅចម្ងាយជិត១០០គីឡូម៉ែត្រពីតំបន់ឆ្នេរនៃកោះ កូអៃ របស់រដ្ឋ ហាវ៉ៃ នៅមហាសមុទ្រប៉ាស៊ីហ្វិក។
-
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ប្រាប់សមាជិកបក្សថា រយៈពេល៣៩ឆ្នាំកន្លងមកនេះ កម្ពុជាបានឆ្លងកាត់ឧបសគ្គជាច្រើន និងឈានទៅរកភាពជោគជ័យគួរជាទីមោនៈ
ដោយអនុវត្តតាមច្បាប់ស្តីពីការបោះឆ្នោត និងគោលការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងឱកាសនៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៦នេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ប្រធានគណៈអចិន្រ្តៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម បានដឹកនាំមន្ត្រីក្រុមការងារ បន្តជុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅឃុំព្រែករៃ និងឃុំភូមិធំ ស្រុកល្វាឯម ខេត្តកណ្តាល ដើម្បីឈានឆ្ពោះទៅដណ្តើមជោគជ័យនាពេលបោះឆ្នោតខាងមុខ។
-
ចំនួនអ្នកស្លាប់កើនដល់២០០នាក់ និងបាត់ខ្លួន៣៧នាក់ ដោយសារគ្រោះទឹកជំនន់ និងបំណាក់ដី នៅក្នុងប្រទេសជប៉ុន
ជប៉ុន៖ យោងតាមប្រភពរបស់អាជ្ញាធរជប៉ុនបានបញ្ជាក់ថា តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារតែគ្រោះទឹកជំនន់ និងការរអិលបាក់ដ៏ធ្ងន់នៅភាគខាងលិចប្រទេស ចាប់តំាងពីសប្តាហ៍មុននោះ បានបន្តកើនឡើងដល់២០០នាក់ហើយ ខណៈ មនុស្ស៣៧នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ ។
-
ការសម្រេចចិត្តបោះឆ្នោតជូនបក្សណាមួយ គឺជារឿងចាំបាច់ សម្រាប់ជោគវាសនាប្រទេសជាតិ
ខេត្តកណ្តាល ៖ ដោយអនុវត្តតាមច្បាប់ស្តីពីការបោះឆ្នោត និងគោលការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងជំនួបសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជានៅ ឃុំព្រែកលួង ព្រែកតាកូវ និងឃុំស្វាយជ្រុំ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ប្រធានគណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្តាល ថ្លែងថា ការចូលរួមបោះឆ្នោត និងការសម្រេចចិត្តបោះឆ្នោតជ្រើសរើសជូនគណបក្សនយោបាយណាមួយនោះ គឺជារឿងសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ និងជាជោគវាសនាប្រទេសជាតិទាំងមូល ក្នុងការបន្តការអភិវឌ្ឍ ស្ថិរភាពសង្គម ជាពិសេសការជំរុញរក្សាកំណើនសេដ្ឋកិច្ច និងផ្លាស់ប្តូរជីវភាពប្រជាជនឲ្យកាន់តែប្រសើ។
-
មនុស្ស៥៥នាក់រងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍រថភ្លើងរត់ធ្លាក់ផ្លូវនៅប្រទេសអេហ្ស៊ីប
អេហ្ស៊ីប៖ ប្រព័ន្ធផ្សព្វផ្សាយអេហ្ស៊ីបបានរាយការណ៍ជំហានដំបូងថា យ៉ាងហោចណាស់មានមនុស្ស៥៥នាក់បានទទួលរងរបួសធ្ងន់ និងស្រាល ក្រោយរថភ្លើងមួយខ្សែបានរត់ធ្លាក់ផ្លូវនៅក្នុងថ្ងៃសុក្រ ម្សិលមិញនេះ (ម៉ោងក្នុងតំបន់) ស្ថិតនៅក្បែរ ទីក្រុង Giza ។សូមរំលឹកថា កាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅនេះ ក៏មានហេតុការណ៍រថភ្លើងរត់ធ្លាក់ផ្លូវដ៏អាក្រក់មួយផងដែរ នៅក្នុងខេត្ត Beheira ភាគខាងជើងរដ្ឋធានី Cairo បណ្តាលឲ្យមនុស្ស១២នាក់បាត់បង់ជីវិត។ ដោយឡែកកាលពី ខែសីហា ឆ្នំា២០១៧វិញ ក៏មានករណីរថភ្លើងពីរគ្រឿងបានរត់បុកគ្នាដែរ បានបណ្តាលឲ្យមនុស្ស៤៩នាក់ បានបាត់បង់ជីវិត និងច្រើនជាង១០០នាក់ផ្សេងទៀតរងរបួស ៕