-
តំណាងក្រុមហ៊ុនមិត្តហ្វូនប្រគល់រង្វាន់ប្រចាំខែដល់អតិថិជន នៅក្នុងកម្មវិធីទិញស៊ីមឈ្នះរថយន្ត TOYOTA Hilux Revo និងទឹកប្រាក់សុទ្ធជាច្រើនរង្វាន់
ភ្នំពេញ៖ តំណាងក្រុមហ៊ុនមិត្តហ្វូនបានរៀបចំពិធីប្រគល់រង្វាន់លុយសុទ្ធជាច្រើនរង្វាន់ជូនដល់អតិថិជនរបស់ខ្លួនពីកម្មវិធី «ទិញស៊ីមឈ្នះរថយន្ត TOYOTA Hilux Revo និងលុយសុទ្ធជាច្រើនរង្វាន់» នៅឯទីស្នាក់ការកណ្តាលរបស់ខ្លួននាព្រឹកថ្ងៃទី១៤ ខែកក្កដានេះ។ នៅក្នុងកម្មវិធីប្រគល់រង្វាន់នេះដែរ អតិថិជនដែលមានសំណាងឈ្នះទឹកប្រាក់១.៥០០ដុល្លារ ក្រុមហ៊ុនបានប្រកាសជាផ្លូវការថា ចាត់ទុកជាមោឃៈដោយសារតែមិនអាចទំនាក់ទំនងបាន។
-
ហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតដ៏អាក្រក់បំផុតនៅប៉ាគីស្ថាន ធ្វើឲ្យចំនួនមនុស្សស្លាប់កើនឡើងជិត១៣០នាក់ និងរបួសជាង១៥០នាក់
ប៉ាគីស្ថាន៖ ប្រព័ន្ធផ្សព្វផ្សាយប៉ាគីស្ថានបានរាយការណ៍ថា ករណីបំផ្ទុះគ្រាប់បែកអត្តឃាតដ៏អាក្រក់បំផុតប្រចាំឆ្នំានេះ ដែលកើតឡើងនៅក្នុងទីក្រុង ម៉ាស់ស្ទង់ ខេត្ត បាឡូឈីស្តង់ ភាគនិរតីប្រទេសនោះ គិតត្រឹមរសៀលថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ បានបន្តកើនឡើងដល់១២៨នាក់ហើយ ខណៈមនុស្សច្រើនជាង១៥០នាក់ផ្សេងទៀតទទួលរងរបួសធ្ងន់ និងស្រាល។
-
អត្រាការប្រាក់ក្នុងវិស័យហិរញ្ញវត្ថុបានធ្លាក់ចុះ នឹងជួយលើកស្ទួយជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រកាន់តែប្រសើរ
នៅឆមាសទី១ ឆ្នាំ២០១៨នេះ ធនាគារជាតិនៃកម្ពុជា បានបង្ហាញនៅក្នុងសន្និបាតបូកសរុបការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្តរបស់ខ្លួន គ្រឹះស្ថានឥណទានជនបទប្រមាណ៥០ដែលមិនអាចគោរពតាមច្បាប់ និងបទប្បញ្ញត្តិដែលមានជាធរមានរបស់ធនាគារជាតិនៃកម្ពុជា ត្រូវបានបិទ ដែលក្នុងនោះមានគ្រឹះស្ថានមួយចំនួនបានបញ្ឈប់ដំណើរការដោយខ្លួនឯង និងគ្រឹះស្ថានផ្សេងទៀតត្រូវបានបញ្ឈប់ដោយធនាគារជាតិនៃកម្ពុជា។ លើសពីនេះ អត្រាការប្រាក់ក្នុងវិស័យហិរញ្ញវត្ថុបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ពីប្រមាណ៣៤% ចំពោះឥណទានជាប្រាក់រៀល និង២៩% ជាប្រាក់ដុល្លារអាម៉េរិកនៅឆ្នាំ២០១៦ មកត្រឹម ១៧,៨៥% និង១៧,១៥% រៀងគ្នា។
-
ក្រុមហ៊ុន កូកា កូឡា កម្ពុជាបើកដំណើរការ កូកា កូឡាកាហ្វេថ្មី ដើម្បីបំពេញតម្រូវការ “វប្បធម៌កាហ្វេ” ដែលកំពុងរីកចម្រើននៅកម្ពុជា
ភ្នំពេញ៖ កូកា កូឡាកាហ្វេថ្មី គឺជាការលាយបញ្ចូលគ្នាយ៉ាងល្អឯក និងប្រកបដោយភាពច្នៃប្រឌិតនៃរសជាតិដ៏ល្បីល្បាញរបស់កូកា កូឡា ដែលមានរសជាតិនៃអារម្មណ៍ស្រស់ស្រាយ និងកាហ្វេពិត។ ‘វប្បធម៌កាហ្វេ’ កំពុងតែមានភាពរីកចម្រើនជាខ្លាំងនៅប្រទេសកម្ពុជា ដោយសារតែកាហ្វេជាភេសជ្ជៈដែលមានការនិយមចូលចិត្តទទួលទានច្រើន។ នេះជាលើកទីមួយហើយ ដែលប្រជាជនកម្ពុជាអាចរីករាយជាមួយរសជាតិពីរយ៉ាងដែលពួកគាត់ចូលចិត្តលាយបញ្ចូលគ្នានៅក្នុងភេសជ្ជៈតែមួយ។
-
ធនាគារជាតិនៃកម្ពុជាបង្ហាញថា សេដ្ឋកិច្ចកម្ពុជាបន្តរីកចម្រើនប្រកបដោយភាពជឿជាក់
នៅក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ សេដ្ឋកិច្ចកម្ពុជាបានបន្តរីកចម្រើនប្រកបដោយភាពជឿជាក់ដោយរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចល្អប្រសើរ។ អត្រាអតិផរណាមានកម្រិតមធ្យម ២,៦% ហើយអត្រាប្តូរប្រាក់មានស្ថិរភាពក្នុងរង្វង់ ៤.០៣៧រៀលក្នុងមួយដុល្លារអាម៉េរិក។ នេះជាទូរលេខបង្ហាញជូនក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១៨ រៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា នាថ្ងៃសៅរ៍ ២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា។
-
គណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញបើកយុទ្ធនាការឃោសនាបោះឆ្នោតទ្រង់ទ្រាយធំ ទទួលបានការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅពីប្រជាពលរដ្ឋ តាមបណ្តាសង្កាត់ទាំង១១ ដែលបង្ហាញពីមហាសាមគ្គីភាពនៃមូលដ្ឋានដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម សូ ម៉ារ៉ា ប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខណ្ឌដូនពេញ និងលោក សុខ ពេញវុធ អនុប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌដូនពេញបានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញប្រមាណជិត២០.០០០នាក់ហែក្បួនឃោសនាបើកយុទ្ធនាការរកសំឡេងឆ្នោត សម្រាប់នីតិកាលទី៦ ឆ្នាំ ២០១៨ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨នេះ ។
-
ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកអូររាំងឪ និងជាបេក្ខជនតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា មណ្ឌលត្បូងឃ្មុំ បានបន្តចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្ស និងប្រជាពលរដ្ឋនៅតាមមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ បានជួបជាមួយសមាជិកបក្សនៅតាមមូលដ្ឋាន ដោយលើកឡើងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចជាកាលតែងតែប្រកាន់ជំហរយ៉ាងរឹងមាំក្នុងការថែរក្សា ការពាររាល់សមិទ្ធផលនៃសង្គមជាតិ ពិសេស សន្តិភាព និងស្ថេរភាពនយោបាយ ដែលមានតម្លៃយ៉ាងធំធេងមិនអាចកាត់ថ្លៃបាន និងរួមចំណែកសំខាន់ដល់ការអភិវឌ្ឍន៍ប្រទេសជាតិ។
-
លោក អូស្មាន ហាស្សាន់ បន្ដចុះយុទ្ធនាការឃោសនារកសំឡេងឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា នៅស្រុកក្រគរ ខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់៖ ថ្ងៃទី១៥ ខែកកដ្ដា ឆ្នាំ២០១៨ គណៈចលនាសាសនិកអ៊ីស្លាមរបស់គណបក្សប្រជាជានកម្ពុជា ដឹកនាំដោយ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាសាសនិកអ៊ីស្លាមរបស់គណបក្សប្រជាជន និងលោកស្រី បានបន្តដឹកនាំសហការី ចុះជួបបងប្អូន ប្រជាពលរដ្ឋសហគមន៍ នៅភូមិចុងខ្លុង ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្ដពោធិ៍សាត់ ។
-
សង្ស័យពុលស្រា ស៖ អ្នកភូមិ២នាក់ បានស្លាប់ និងជាង៥០នាក់ កំពុងសង្គ្រោះ
អ្នកភូមិ២នាក់ ត្រូវគេរាយការណ៍ថា បានស្លាប់ និងជាង៥០នាក់ កំពុងជួយសង្រ្គោះ បន្ទាប់ពីពួកគាត់ទាំងនោះ បានពុលស្រា ស នៅពេលនាំគ្នាហូបកំដរបុណ្យសពអ្នកភូមិ ក្នុងភូមិស្នួលវត្តកើត ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ នៅព្រលប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ។
-
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ចុះជួបសំណេះសំណាលជាមួយមន្ត្រីបក្សស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីបក្សស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃម្សិលមិញ ដោយបានជំរុញ ឲ្យមន្ត្រីបក្សគ្រប់ជាន់ថ្នាក់ ប្រឹងប្រែងដឹកនាំធ្វើសកម្មភាពក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតឲ្យបានខ្លាំងក្លា ដើម្បីដណ្តើមប្រៀបឈ្នះនៅក្នុងការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ។