Category: ព័ត៌មាន

  • កម្ពុជាមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំកម្ពុជានឹងកាន់តែមានភាពរីកចម្រើន

    សៀមរាប៖ កម្ពុជានៅមានសម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកម្ពុជានឹងកាន់តែមានភាពរីកចម្រើន សម្តេចពិជ័យសេនា ទៀ បាញ់ សមាជិកអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តសៀមរាប នៅក្នុងឱកាលជួបសំណេះ សំណាលជាមួយសមាជិកសមាជិកកាគណបក្សប្រជាជនកម្ពុជាប្រមាណជាង១៥០០នាក់ នៅស្នាក់ការបក្សស្រុកអង្គរធំខេត្តសៀមរាប នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ។ សម្តេចបានអំពាវនាវឲ្យប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ។

  • មេបញ្ជាការ វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩០៥ ប្រជុំផ្សព្វផ្សាយផែនការមួយចំនួនដល់កងកម្លាំង និងគ្រួសារ ដើម្បីត្រៀមឯកសារទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា

    ឧត្តរមានជ័យ៖ ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៦ កាន់តែខិតមកជិតដល់   នាព្រឹកថ្ងៃ   ទី១៦ ខែកក្កដា ឆ្នាំ២០១៨ លោកវរៈសេនីយ៍ឯកស៊ុ សារឿន មេបញ្ជាការនគបាលវរៈការពារព្រំដែនគោកលេខ៩០៥ បានបើកកិច្ចប្រជុំប្រចាំខែ ដើម្បីផ្សព្វផ្សាយផែនការមួយចំនួនដល់កងកម្លាំង និងគ្រួសារ  ដើម្បីត្រៀមឯកសារទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។នៅក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរងទាំង០៤ នាយ នាយរងផ្នែក និងប៉ុស្តិ៍ សរុប២៤នាក់។

  • សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកបក្ស នៅវត្តពេជ្រនិល

    ឯកឧត្តម សួស គង់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា    និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំស្រួច ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប៉ុក ម៉ាន់នី អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំស្រួច លោក ពេជ្រ ចន្ថា ប្រធានគណបក្សស្រុកភ្នំស្រួច  ឯកឧត្តម  សែម សារឿន  អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំត្រែងត្រយឹង ព្រមទាំងមន្រ្តីក្រុមការងារចុះជួយឃុំត្រែងត្រយឹងជាច្រើនរូបទៀត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកាបក្សចំនួន៥៣៥នាក់ ស្រី៣២១នាក់ មកពី០៦ភូមិ នៅវត្តពេជ្រនិល  ស្ថិតនៅភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០១៨។ 

  • អភិបាលខេត្តព្រះសីហនុ អំពាវនាវឲ្យប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជនចូលរួមថែរក្សាការពារអភិរក្សមច្ឆាជាតិ

    នៅព្រឹកថ្ងៃចន្ទ ៤កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងវិស័យឯកជន ឲ្យចូលរួមយ៉ាងសកម្មក្នុងសកម្មភាពថែរក្សា ការពារ អភិរក្ស និងបង្កើន ធនធានជលផលទឹកសាប ក្នុងបឹងធម្មជាតិឲ្យកាន់តែសម្បូរឡើងថែមទៀត ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

  • នារីម្នាក់ ត្រូវចោរឆក់កាបូបបានសម្រេច នៅផ្លូវ២០០៤

    ភ្នំពេញៈ នារីម្នាក់ត្រូវបានក្រុមចោរធ្វើសកម្មភាពឆក់ការបូប បានសម្រេច និងមិនបង្កឲ្យមានការភ្ងាក់ផ្អើល ដល់សមត្ថកិច្ចមូលដ្ឋានឡើយ។ ហេតុណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៥៥នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តាយផ្លូវ២០០៤ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ ពៅ មានទីលំនៅជម្ពូតវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

  • សប្តាហ៍ក្រោយនេះ ក្មេងៗកីឡាករបាល់ទាត់ថៃទាំង១២នាក់ និងគ្រូបង្វឹករបស់ពួកគេ នឹងអាចចាកចេញពីមន្ទីរពេទ្យបានហើយ

    សប្តាហ៍ក្រោយនេះ ក្មេងៗកីឡាករបាល់ទាត់ថៃទាំង១២នាក់ និងគ្រូបង្វឹករបស់ពួកគេ នឹងអាចចាកចេញពីមន្ទីរពេទ្យបានហើយ

    ថៃ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃលោក ភីយ៉ាសាក់គុល សាក់គុលសាតាយ៉ាឌន បានថ្លែងឲ្យដឹងថា ក្រុមក្មេងៗចំនួន១២នាក់ និងគ្រូងបង្វឹកបាល់ទាត់របស់ពួកគេ ម្នាក់ទៀត ដែលត្រូវបានក្រុមអ្នកជួយសង្គ្រោះជាតិ និងអន្តរជាតិរំដោះចេញពីរូងភ្នំថាំលួង កំពុងតែជាសះស្បើយជាបណ្តើរៗ ហើយនឹងអាចចាកចេញពីមន្ទីរបាននៅថ្ងៃព្រហស្បតិ៍ត សប្តាហ៍ក្រោយ។   សូមរំលឹកឡើងវិញថា ក្រុមក្មេងៗទាំង១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេម្នាក់ទៀតត្រូវបានជួយសង្គ្រោះចេញពីរូងភ្នំ ថាំលួង នងណុន សិ្ថតនៅជិតព្រំដែនប្រទេសមីយ៉ាន់ម៉ា ដែលជាការជួយសង្រ្គោះប្រកបដោយសុវត្ថិភាព និងមានការជួយជ្រោមជ្រែងពីអន្តរជាតិផង។ ក្រុមក្មេងៗ និងគ្រូបង្វឹក ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅភាគខាងជើងខេត្តឈៀងរ៉ៃ ចាប់តាំងពីពួកគេត្រូវបានជួយសង្គ្រោះប្រកបដោយសុវត្ថិភាព៕

  • មន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែ មានការប្រុងប្រយ័ត្នពីជំនន់ទឹកស្ទឹង

    នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង បានអំពាវនាវតាមរយៈបណ្តាញព័ត៌មានទូរទស្សន៍អប្សរា និងបណ្តាញព័ត៌មានក្នុងខេត្ត ដើម្បីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅប្របតាមដងស្ទឹងសង្កែ និងប្រកបនូវមុខរបរតាមដងស្ទឹងមួយនេះ ឲ្យបង្កើននូវការប្រុងប្រយ័ត្នខ្ពស់ នៅក្នុងខណៈពេលដែលកម្ពស់ទឹកស្ទឹងកំពុងតែបន្តជន់ឡើងយ៉ាងគំហុក ចាប់តាំងពីយប់ថ្ងៃទី១៥ម្សិលមិញនេះ ហើយនៅព្រឹកថ្ងៃទី១៦នេះ ជំនន់ទឹកស្ទឹងសង្កែគឺនៅតែបន្តជន់ឡើងដោយឥតឈប់ឈរ បង្កឲ្យមន្ត្រីជំនាញមានការកង្វល់ពីការប្រុងប្រយ័ត្នបន្ថែមទៀត នូវហានិភ័យ និងគ្រោះថ្នាក់កើតឡើងបានដោយហេតុថានៅផ្នែកក្បាលស្ទឹងខាងលើ គឺបន្តមានភ្លៀងធ្លាក់ជោគជាំ ចាប់តាំងពីថ្ងៃទី១៤ ខែកក្កដា រហូតមក បានធ្វើឲ្យកម្ពស់ទឹកភ្លៀងនៅទីនោះ មានកម្ពស់ទឹករហូត៦០មីល្លីម៉ែត្រ។

  • រថយន្តធនធំ៣គ្រឿងបុកបន្តកន្ទុយគ្នា ប៉ុន្តែសំណាងល្អគ្មានអ្នករងរបួស

    ភ្នំពេញ៖ រថយន្ដធុនធំ១គ្រឿង បើកចេញទៅបាត់ស្រមោល ដោយរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ បន្ទាប់ពីឈប់ស្ងៀមដោយសារស្ទះផ្លូវ ស្រាប់តែត្រូវរថយន្តម៉ាក HINO ២គ្រឿងទៀតបើកជ្រុលចង្កូតមកបុកបន្តកន្ទុយគ្នា រងការខូចខាតខ្ទេចមួយកំណាត់មុខយ៉ាងដំណំ តែសំណាងល្អមិនមានអ្នករងរបួស។ ហេតុការណ៍ បុកបន្តកន្ទុយគ្នានេះ កើតឡើនៅតាមបណ្តោយផ្លូវទំបន់កប់ស្រូវ ភូមិទួលសំពៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ។

  • នគរបាលស្រុកស្អាងក្របួចបានក្រុមចោរប្លន់ម៉ូតូបាន៤នាក់ ក្នុងចំណោមបក្សពួក៧នាក់

    ខេត្តកណ្តាល ៖ ក្រុមចោរប្លន់ដោយប្រើល្បិចជិះម៉ូតូដេញវាយម្ចាស់ម៉ូតូតាមដងផ្លូវ ពេលឱកាសល្អប្លន់យកម៉ូតូនោះត្រូវកម្លាំងនគរបាលស្រុកស្អាងដឹកនាំដោយលោក សេង សុជាតិ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន៤នាក់ជាបន្តបន្ទាប់ និង៣នាក់ទៀតកំពុងរត់គេចខ្លួន។ សកម្មភាពដេញវាយប្លន់នេះធ្វើឡើងកាលពីយប់ថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងភូមិព្រែកត្រែង ឃុំសត្បូ ស្រុកស្អាង ខេត្តកណ្តាល ។

  • ប្រជាពលរដ្ឋខ្មែរ-អាម៉េរិកាំង រស់នៅទីក្រុងរ៉ូចឆេសស្ទឺរ រដ្ឋមីណេសូតា សហរដ្ឋអាម៉េរិក សូមអំពាវនាវឲ្យបងប្អូនជនរួមជាតិ ដែលរស់នៅក្នុងប្រទេសកម្ពុជា ចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា

    ប្រជាពលរដ្ឋខ្មែរ-អាម៉េរិកាំង រស់នៅទីក្រុងរ៉ូចឆេសស្ទឺរ រដ្ឋមីណេសូតា សហរដ្ឋអាម៉េរិក សូមអំពាវនាវឲ្យបងប្អូនជនរួមជាតិទាំងអស់ដែលរស់នៅក្នុងប្រទេសកម្ពុជា ចូលរួមបោះឆ្នោតដើម្បីជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួនពេញចិត្តឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះកុំបីខាន។