-
សេចក្តីប្រកាសព័ត៌មានស្តីពីរការហាមឃាត់ទទួលយកអត្តសញ្ញាណបណ្ណ ឬសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅសម្រាប់ការធានាលើការផ្តល់ឥណទាន របស់ធនាគារជាតិ
-
ស្ថានីយ៍ផលិតទឹករ៉ែសហគមន៏តានីមួយកន្លែងស្ថិតនៅក្នុងភូមិតានីត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ
សៀមរាប៖ ស្ថានីយ៍ផលិតទឹកសហគមន៏តានីមួយកន្លែង ស្ថិតនៅក្នុងភូមិតានីត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលបានសាងសង់ឡើងដោយអង្គការលំនៅស្ថានមនុស្សជាតិនៃប្រទេសកម្ពុជា (Hanbitat for Humanity Singapore) កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ ដោយមានថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស និង ប្រជាពលរដ្ឋ សរុបប្រមាណជាង១០០នាក់ បានចូលរួមផងដែរ។ សហគ្រាសផលិតទឹកបរិសុទ្ធសហគមន៏ បានបង្កើតឡើង ដើម្បីលើកកម្ពស់សុខភាព ប្រជាជនតាមរយ:ការទទួលទានទឹកដែលមានសុវត្ថិភាព ម្យ៉ាងវិញទៀត សហគ្រាសនេះ នឹងជួយបង្កើតយន្តការដើម្បីរួមចំណែកយ៉ាងថ្លៃថ្លាដល់ការស្តារ និងការអភិវឌ្ឍសហគមន៏ដោយខ្លួនឯងផងដែរ។
-
ភ្លៀងនឹងបន្តធ្លាក់ច្រើនក្នុងរយៈពេលមួយសប្ដាហ៍ទៀត
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹកនៅថ្ងៃ១៧កក្កដានេះ បានឲ្យដឹងថា ដោយសារឥទ្ធិពលខ្យល់ មូសុងនិរតីខ្លាំង និងសម្ពាធទាប បាននិងកំពុងបង្កើនឥទ្ធិពលលើតំបន់ផ្ទៃរងទឹកភ្លៀង ទន្លេមេគង្គក្នុងប្រទេសថៃ និងប្រទេសឡាវ។ លក្ខណៈនោះនឹងធ្វើឲ្យបណ្ដាខេត្តជាប់ឆ្នេរសមុទ្រ ពិសេសខេត្តកោះកុង និងខេត្តព្រះសីហុ នឹងបន្តមានភ្លៀងធ្លាក់ច្រើន ផ្ទៃសមុទ្រមានខ្យល់បក់បោកខ្លាំង និងមានរលកខ្ពស់ៗ។ ចំណែកបណ្ដារាជធានី ខេត្តដទៃទៀត នឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ។ ក្រសួងធនធានទឹកបានអំពាវនាវដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្របង្កើនការ ប្រុងប្រយត្ន័ខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានជាយថាហេតុ។
-
សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប. ស្តីអំពីគុណភាពទឹកខ្មៅជ្រលក់ម្រាមដៃលុបមិនជ្រះ
-
បើទោះបីជាមានភ្លៀងធ្លាក់យ៉ាងជោគជាំជារៀងរាល់ថ្ងៃ ក៏ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះនៅពុំទាន់មានការហក់ឡើងគួរឲ្យព្រួយបារម្ភនោះឡើយ
លោក រ័ត្ន មូនីដា ប្រធានមន្ទីរធនធានទឹកនឹងឧតុនិយមខេត្តក្រចេះ បានឲ្យដឹងថាកម្ពស់ទឹកទន្លេមេគង្គហក់ឡើងបន្តិចបន្តួច នៅក្នុងខណ:ពេលនេះគឺបណ្តាលមពីមានភ្លៀងធ្លាក់នៅក្នុងស្រុកធម្មតាទេ មិនមែនជាទឺកជំនន់ជនមកពីមេគុង្គប៉ែកខាងលើនោះឡើយ។ ទឹកទន្លេមេគង្គនៅខេត្តក្រចេះ នៅរសៀលថ្ងៃនេះ មានកម្ពស់១៧.៥សង់ទីម៉ែត្រ គឺជាកម្ពស់ទឹកក្នុងកម្រិតធម្មតាមិនទាន់ដល់ចំណុចដែលត្រូវប្រកាសអាសន្នជូនដំណឹងឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ អោយមានការប្រុងប្រយត្ន័នៅឡើយនោះទេ។ដោយៈ គិន សារី
-
ស្រុកឯកភ្នំ ខេត្តបាត់ដំបង ទឹកជំនន់ទឹកភ្លៀងស្ទឹងសង្កែលិចការិយាល័យបោះឆ្នោត២ការិយាល័យ ស្រូវ៧៧៩ហិកតា និងផ្ទះប្រជាពលរដ្ឋ១០៧ខ្នង
ខេត្តបាត់ដំបង៖ សេចក្តីរាយការណ៍ឱ្យដឹងនៅរសៀលថ្ងៃទី១៧ ខែកក្កដា នេះថា ស្រុកឯកភ្នំ ខេត្តបាត់ដំបង ទឹកជំនន់ទឹកភ្លៀងពីស្ទឹងសង្កែ បានរងការជន់លិចការិយាល័យបោះឆ្នោត២ការិយាល័យ ជន់លិចស្រូវសរុប៧៧៩ហិកតា និងលិចផ្ទះប្រជាពលរដ្ឋ១០៧ខ្នង ក្នុងឃុំចំនួន២គឺឃុំព្រែកនរិន្ទ និងឃុំព្រែកហ្លួង។ ការជន់លិចការិយាល័យបោះឆ្នោត លិចលំនៅឋាន និងលិចស្រូវនៅស្រុកឯកភ្នំ ជាស្រុកស្ថិតជាប់បឹងទន្លេសាប ចាប់ផ្តើមកាលពីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ គ្រាដែលទឹកស្ទឹងសង្កែ សេចក្តីរាយការណ៍ឱ្យដឹងថា ស្ថានភាពទឹកផ្នែកខាងលើនៅថ្ងៃនេះបានស្រកចុះបន្តិចទៅវិញនោះហើយ។ ប៉ុន្តែទឹកស្ទឹងសង្កែបានស្រុងចុះទៅផ្នែកខាងក្រោមធ្វើឱ្យរងការជនលិចប៉ះពាល់ស្រុកឯកភ្នំនោះ។
-
ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំស្រួច ជួបសំណេះសំណាល ជាមួយសមាជិក សមាជិកាបក្សចំនួន៣៨៩នាក់ មកពី៩ភូមិ ក្នុងឃុំតាំងសំរោង ដើម្បីផ្សព្វផ្សាយពីគោលនយោបាយគណបក្ស
នៅស្នាក់ការគណបក្សឃុំតាំងសំរោង ស្ថិតនៅភូមិកណ្តាល ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម សួស គង់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំស្រួច ឯកឧត្តម ប៉ុក ម៉ាន់នី ឯកឧត្តម ប៊ុនចន្ទ វណ្ណ: អនុប្រធានក្រុមការថ្នាក់កណ្តាលចុះជួយស្រុកភ្នំស្រួច លោក ហ៊ន ពិសិដ្ឋ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំតាំងសំរោង រួមជាមួយក្រុមការងារ និងគណៈកម្មាធិការបក្សស្រុក ឃុំ សាខាបក្សភូមិ បានជួបសំណេះសំណាល ជាមួយសមាជិក សមាជិកាបក្សចំនួន៣៨៩នាក់ (ស្រី២៣៩នាក់) មកពី៩ភូមិ ក្នុងឃុំតាំងសំរោង ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយគណបក្ស ដល់សមាជិក សមាជិកាបក្ស និងណែនាំបងប្អូនពីការត្រៀមលក្ខណៈសម្បត្តិ និងឯកសារពាក់ព័ន្ធនានា ក្នុងការចូលរួមទៅបោះឆ្នោត ដែលនឹងឈានមកដល់នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខឲ្យបានគ្រប់ៗគ្នា។
-
អាជ្ញាធរថៃសម្រេចបិទដំណើរការរូងភ្នំ ថាំលួង ដោយមិនកំណត់ពេល ដើម្បីជួសជុល និងស្តាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធឡើងវិញ
ថៃ៖ សួនឧស្យានព្រៃឈើ ថាំលួង ណាងខុន ណាមណាងនុន ស្ថិតនៅខេត្តឈៀងរ៉ៃ ត្រូវបានអាជ្ញាធរថៃក្នុងតំបន់សម្រេចបិទដំណើរការដោយមិនកំណត់ពេល ដើម្បីធ្វើការជួសជុលការខូតខាតដែលបង្កផលប៉ះពាល់បរិស្ថាន ក្នុងអំឡុងពេលប្រតិបត្តិការជួយសង្គ្រោះ ក្មេងៗកីឡាករបាត់ទាត់ទាំង១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេម្នាក់ទៀតនាពេលថ្មីៗនេះ។ បើតាមមន្រ្តីរដ្ឋបាលព្រៃឈើថៃបាននិយាយថា ព្រៃឈើត្រូវការការស្តា និងជួសជុលឡើងវិញជាច្រើន។
-
មនុស្សស្លាប់កើនដល់១៤នាក់ និងរាប់ពាន់នាក់ទៀតបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារការវាយប្រហារពីរលកកម្តៅដ៏ខ្លាំងលើប្រទេសជប៉ុន
ជប៉ុន៖ យ៉ាងហោចណាស់មានមនុស្ស១៤នាក់បានបាត់បង់ជីវិត និងរាប់ពាន់នាក់ ផ្សេងទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារតែអស់កម្លាំង ខណៈរលកកម្ដៅដ៏អាក្រក់នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានវាយប្រហារលើតំបន់ភាគខាងលិចប្រទេសជប៉ុន ដែលទើបនឹងទទួលរងគ្រោះធ្ងន់ ព្រោះទឹកជំនន់ និងបំណាក់ដី ដែលបណ្តាលឱ្យមនុស្សប្រមាណ២១០នាក់ បានបាត់បង់ជីវិតកាលពីសប្ដាហ៍មុន។ ទីភ្នាក់ងារឧតុនិយមជប៉ុន ហៅកាត់ថា JMA បានបញ្ជាក់ថា សីតុណ្ហភាពកាលពីថ្ងៃច័ន្ទម្សិលមិញនេះ បានកើនឡើងដល់៣៩អង្សាសេ ដែលមានពិន្ទុ១៨៦ នៃពិន្ទុសរុប៩២៧ នៃការត្រួតពិនិត្យរបស់ខ្លួន ក្នុងនោះរាប់បញ្ចូលទាំងខេត្តហ៊ីរ៉ូស៊ីម៉ា និងខេត្ត អូកាយ៉ាម៉ា ដែលទើបតែទទួលរងការវាយប្រហារដោយព្យុះភ្លៀងចាប់ពីថ្ងៃទី៥ ខែកក្កដា កន្លងមកនេះផងដែរ។ ទីភ្នាក់ងារឧតុនិយមជប៉ុនដដែលនេះ ក៏បានព្រមានដែរថា រលកកម្តៅនៅតែបន្តកើតមានឡើងដដែលនៅទូទាំងប្រទេសជប៉ុន នៅក្នុងសប្តាហ៍នេះ លើកលែងតែខេត្តហុកកៃដូ និងអូគីណាវ៉ា ប៉ុណ្ណោះ។
-
សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវបេតុង និងផ្លូវកៅស៊ូ ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល
ផ្លូវបេតុងចំនួន៨ខ្សែប្រវែង៣៨៨៥ម៉ែត្រ និងផ្លូវកៅស៊ូ AC ចំនួន១ខ្សែ ប្រវែង៣៤០ម៉ែត្រ និងលូ១ខ្សែទៀត ប្រវែង៥០០ម៉ែត្រ ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ដោយមានប្រជាពលរដ្ឋចូលរួមជាង ២០០០នាក់។