-
មនុស្សស្លាប់៣នាក់ ក្នុងហេតុការណ៍យន្តហោះខ្នាតតូចពីរគ្រឿងបុកគ្នានៅសហរដ្ឋអាម៉េរិក
សហរដ្ឋអាម៉េរិក៖ ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាម៉េរិកបានរាយការណ៍ថា ហេតុការណ៍គ្រោះថ្នាក់យន្តហោះខ្នាតតូចពីរគ្រឿង បានហោះបុកគ្នានៅលើដែនអាកាស ក្នុងតំបន់អេវើក្លាដែស ភាគខាងត្បូងទីក្រុង ម៉ៃអាមី រដ្ឋផ្លូរីដា ដែលជាលទ្ធផលនោះ បណ្តាលឲ្យមនុស្សបាត់បង់ជីវិត៣នាក់។ យោងតាមប្រភពរបស់អាជ្ញាធរក្នុងតំបន់ បានបញ្ជាក់ថា យន្តហោះខ្នាតតូចទាំងពីរគ្រឿងដែលបានបុកគ្នា និងធ្លាក់បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ខាងលើនេះ ត្រូវបានគេដឹងថា គឺជាកម្មសិទ្ធិរបស់សាលាបង្រៀនហោះហើរយន្តហោះអន្តរជាតិ ឌីន ខណៈអត្តសញ្ញាណជនរងគ្រោះមិនទាន់មានការបញ្ជាក់នៅឡើយនោះទេ។
-
លោក ដូណាល់ ត្រាំ បញ្ជាក់ជាថ្មីថា រូបលោកទទួលស្គាល់ការសន្និដ្ឋានរបស់ទីភ្នាក់ងារ FBI ខណៈការអះអាងនេះ ខុសពីលើកឡើងពេលជួបមេដឹកនាំរុស្ស៊ី
សហរដ្ឋអាម៉េរិក៖ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា រូបលោកទទួលស្គាល់ការសន្និដ្ឋានរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាម៉េរិក FBI ដែលរកឃើញថា រុស្ស៊ីជាអ្នកលូកលាន់ចូលក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាម៉េរិក កាលពីឆ្នាំ២០១៦ ខណៈការអះអាងនេះ គឺផ្ទុយទាំងស្រុងទៅនឹងអ្វីដែលលោកបានឡើងក្នុងអំឡុងកិច្ចជំនួបកំពូលជាមួយលោក វ៉្លាឌីមៀ ពូទីន។
-
គ.ជ.ប ៖ សម្ភារបម្រើការបោះឆ្នោត ៤មុខសំខាន់ៗ បានដឹកទៅដល់គោលដៅចំនួន១១ខេត្តហើយ
-
លោក សន សំនៀង អតីតមេបញ្ជាការរងកងរាជអាវុធហត្ថស្រុកបារាយណ៍ ត្រូវបានតុលាការខេត្តកំពង់ធំ សម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន
ភ្នំពេញ ៖ តាមការលើកឡើងរបស់អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នេះបានឲ្យដឹងថា លោក សន សំនៀង អតីតមេបញ្ជាការរងកងរាជអាវុធហត្ថស្រុកបារាយណ៍ ត្រូវបានតុលាការខេត្តកំពង់ធំសម្រេចឃុំខ្លួនជាបណ្ដោះអាសន្នហើយ ក្រោមការចោទប្រកាន់ចំនួន២ករណី ទី១)បទបរិហារកេរ្តិ៍ជាសាធារណៈ ២)បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ នេះបើតាមការលើកឡើងរបស់ លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ នៅទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
-
គណបក្សប្រជាជនកម្ពុជា បានផ្តោតយ៉ាងសំខាន់លើការរក្សាសន្តិភាព ស្ថិរភាពសង្គម និងការអភិឌ្ឍ
ខេត្តកណ្តាល ៖ អនុវត្តតាមច្បាប់ស្តីពីការបោះឆ្នោត និងគោលការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ប្រធានគណៈអចិន្រ្តៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកល្វាឯម និងស្រុកខ្សាច់កណ្តាល បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងការចេញឃោសនារកសំឡេងឆ្នោត នៅឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
-
ស្ថានភាពទឹកជំនន់ហូរកាត់ផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានសំរោង
មកដល់ម៉ោង១០ ព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកស្ទឹងសំរោង នៅចំណុចស្ពានសំរោង ផ្លូវជាតិលេខ ៤ ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បានបន្តកើនឡើងដល់កម្ពស់ ៧,១០ ម៉ែត្រ។ ពេលនេះ ទឹកជំនន់កំពុងបន្តហូរកាត់ពីលើផ្លូវជាតិ និងស្ពាន ប្រវែងប្រមាណ១គីឡូម៉ែត្រ ក្នុងកម្ពស់ពី ១,៥០-១,៦០ ម៉ែត្រ៕
-
អភិបាលខេត្តកំពង់ស្ពឺ បញ្ជាឲ្យវាយកម្ទេចសំណង់ខុសច្បាប់ លើតំបន់អាងទឹកទំនប់តាសាល
កំពង់ស្ពឺ៖ សមត្ថកិច្ចចម្រុះដឹកនាំដោយលោក ព្រុំ វណ្ណៈ អភិបាលរងខេត្តកំពង់ស្ពឺ សហការដោយព្រះរាជអាជ្ញារង អ៊ូ ផាត នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ តាមការបញ្ជាដ៏ម៉ឺងម៉ាត់របស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានចុះវាយកម្ទេចសំណង់មិនគោរពច្បាប់មួយកន្លែង លើតំបន់អាងទឹកទំនប់ឥណ្ឌា (បឹងតាសាល) ដោយដកហូតសម្ភារគ្រឿងសំណង់ជាច្រើន។
-
រដ្ឋបាលខេត្តកំពង់ស្ពឺ ជូនដំណឹងដល់អភិបាលក្រុង ស្រុកទាំង៨ និងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ ប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ សង្គ្រោះពលរដ្ឋពេលមានជំនន់ទឹកភ្លៀង
កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីជូនដំណឹងដល់អភិបាលក្រុង ស្រុកទាំង៨ ប្រធានអង្គភាពជុំវិញខេត្ត និងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ បង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ដើម្បីត្រៀមបង្ការ និងសង្គ្រោះក្នុងពេលមានគ្រោះជំនន់ទឹកភ្លៀង។
-
ឯកឧត្តម ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយយុវជនគណបក្សប្រជាជនកម្ពុជាស្រុកបារាយណ៍ ខេត្តកំពង់ធំ ប្រមាណ១៣០០នាក់
ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល បានជួបសំណេះសំណាលជាមួយយុវជនគណបក្សប្រជាជនកម្ពុជាស្រុកបារាយណ៍ ខេត្តកំពង់ធំ ប្រមាណ១៣០០នាក់។ ក្នុងឱកាសនោះ ក៏មានវត្តមានឯកឧត្តម ថោង ខុន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបារាយណ៍ និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ។
-
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទោចក្រយានយន្តជូនប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេស
ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួងមហាផ្ទៃ ទោចក្រយានយន្ត១៦៤៦គ្រឿង ត្រូវបានធ្វើពិធីប្រគល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។