Category: ព័ត៌មាន

  • គណបក្សប្រជាជនកម្ពុជា ជាអ្នកដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកកោះសន្តិភាព

    ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ប្រធានគណៈអចិន្រ្តិយ៍គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម បានលើកឡើងនៅក្នុងជំនួបសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជានៅឃុំតាឯក និងឃុំកោះចរ៉ាម ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ ថា ដើម្បីបុព្វហេតុបូរណភាពទឹកដី ដើម្បីការអភិវឌ្ឍ និងដើម្បីប្រជាជន គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសឆ្លងកាត់ដំណាក់កាលជាច្រើន ដែលបានប្រែក្លាយប្រទេសពីការញាំញីដោយសង្គ្រាម ធ្វើឲ្យកម្ពុជាសម្រេចបានសមិទ្ធផលជាច្រើន ក្នុងការផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទីមោនៈបំផុត។

  • ពិនិត្យលេខហ្រ្វេកង់វិទ្យុទាក់ទង និងជួសជុលជូនកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីងាយស្រួលក្នុងការធ្វើការទំនាក់ទំនងគ្នាបានទាន់សភាពការណ៍ ស្របពេលដែលការបោះឆ្នោតខិតជិតមកដល់

    ខេត្តពោធិ៍សាត់៖ រយៈពេលពេញមួយថ្ងៃ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នៅអធិការនគរបាលស្រុកភ្នំក្រវាញ ស្ថិតក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់លោក វរសេនីយ៍ឯក ម៉ម ឆៃលី នាយការិយាល័យវិទ្យុទាក់ទងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានដឹកនាំមន្រ្តីជំនាញក្រោមឱវាទចុះស្កេនត្រួតពិនិត្យលេខហ្រ្វេកង់ថ្មី និងធ្វើការជួសជុលជូនជូនដល់កងកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ និងប្រជាការពារភូមិ ស្របពេលកំពុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០១៨ ផងនោះ និងដើម្បីងាយស្រួលក្នុងការធ្វើការទំនាក់ទំនងគ្នាបានល្អ និងទាន់សភាពការណ៍។

  • រុស្ស៊ីនឹងបាញ់បង្ហោះផ្កាយរណបរហូតដល់ជាង៦០០គ្រឿងទៅកាន់ទីអវកាស គិតត្រឹមឆ្នាំ២០២៨ខាងមុខ

    រុស្ស៊ីនឹងបាញ់បង្ហោះផ្កាយរណបរហូតដល់ជាង៦០០គ្រឿងទៅកាន់ទីអវកាស គិតត្រឹមឆ្នាំ២០២៨ខាងមុខ

    រុស្ស៊ី៖ គិតត្រឹមឆ្នំា២០២៨ខាងមុខនេះ រដ្ឋាភិបាលក្រុងម៉ូស្គូលនឹងចាប់ផ្តើមដំណើរការបាញ់បង្ហោះផ្កាយរណបសរុបចំនួន៦៤០ គ្រឿងក្នុងផែនការថ្មីនៃកម្មវិធីរបស់ខ្លួន ដែលមានឈ្មោះថា “Sphere” ទៅកាន់ដងតារាវិថី។ យោងតាមសេចក្តីប្រកាសមួយចេញផ្សាយដោយវិមានក្រឹមឡាំង បានឲ្យដឹងថា ផ្កាយរណបទាំងនោះ នឹងត្រូវដាក់ឲ្យដំណើរការជាដំណាក់កាលៗ ដោយចាប់ពីឆ្នាំ២០២២ នៅឆ្នាំ២០២៤ និងឆ្នាំ២០២៨ខាងមុខ។ ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីរុស្សី លោក វ៉្លាឌីមៀ ពូទីន ក៏បានគូសបញ្ជាក់ដែរថា ការបង្កើតក្រុមអវកាសថ្មី គួរតែត្រូវបានប្រើឲ្យមានប្រសិទ្ធភាពនៅក្នុងវិស័យនេះ ដើម្បីងាយស្រួល ក្នុងការប្រាស្រ័យទាក់ទង និងការដឹងពីរយៈចម្ងាយនៃភពផែនដី។

  • ប្រជាពលរដ្ឋខ្មែរ-អាម៉េរិកាំង រស់នៅទីក្រុង Lowell រដ្ឋ Massachusetts សហរដ្ឋអាម៉េរិក បង្ហាញពីគម្រោងមកប្រទេសកម្ពុជាដើម្បីចូលរួមការបោះឆ្នោត

    ប្រជាពលរដ្ឋខ្មែរ-អាម៉េរិកាំង រស់នៅទីក្រុង Lowell រដ្ឋ Massachusetts សហរដ្ឋអាមេរិក បង្ហាញពីគម្រោងមកប្រទេសកម្ពុជាដើម្បីចូលរួមការបោះឆ្នោត និងអំពាវនាវឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកខ្មែរ សូមចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះកុំបីខាន ដើម្បីបន្តលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍជូនដល់ប្រទេសជាតិ៕

  • ក្រសួងការបរទេសសហរដ្ឋអាម៉េរិកចេញមុខអះអាងជាថ្មីថា គ្មានទេថ្ងៃកំណត់សម្រាប់កូរ៉េខាងជើង ដើម្បីលុបបំបាត់នុយក្លេអ៊ែរទាំងស្រុង

    សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិក តាមរយៈការក្រសួងបរទេសរបស់ខ្លួន បានចេញមុខបញ្ជាក់ជាថ្មីទៀតថា គ្មានទេថ្ងៃកំណត់ពេលវេលាសម្រាប់ កូរ៉េខាងជើង ដើម្បីរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងរបស់រដ្ឋកុម្មុយនីស្តីមួយនេះ។ ការអះអាងពេលនេះ គឺស្របទៅនឹងអ្វីដែលលោក ដូណាល់ ត្រាំ បាននិយាយកាលពីប៉ុន្មានថ្ងៃមុននេះ ពាក់ព័ន្ធនឹងពេលវេលាកំណត់ ព្រមទាំងល្បឿននៃកិច្ចចរចាអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាម៉េរិក និង កូរ៉េខាងជើង។

  • គណបក្សប្រជាជនកម្ពុជាខណ្ឌឫស្សីកែវ បន្តចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីអំពាវនាវឲ្យទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ

    ភ្នំពេញ៖ លោក ជា ពិសី សមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌឫស្សីកែវ នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ បានដឹកនាំលោក លោកស្រី ចៅសង្កាត់ ព្រមទាំងមន្ត្រីរាជការ បុគ្គលិក សាលាខណ្ឌ និងមេភូមិ ដើម្បីចុះសួសុខទុក្ខសំណេះ សំណាល និងជំរុញឲ្យប្រជាពលរដ្ឋតាមខ្នងផ្ទះត្រៀមទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

  • មនុស្សស្លាប់១០នាក់ ក្នុងហេតុការណ៍រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងធ្លាក់ ជ្រោះជ្រៅនៅប្រទេសឥណ្ឌា

    ឥណ្ឌា៖ យោងតាមប្រភពព័ត៌មានរបស់អាជ្ញាធរឥណ្ឌាក្នុងតំបន់ បានរាយការណ៍ថា មនុស្ស១០នាក់បានបាត់បង់ជីវិត និងជាច្រើននាក់ផ្សេងទៀត ទទួលរងរបួសធ្ងន់-ស្រាល នៅក្នុងថ្ងៃព្រហស្បត្តិ៍នេះ (ម៉ោងក្នុងតំបន់) បន្ទាប់ពីរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបានជួបគ្រោះថ្នាក់ ខណៈពេលបើកបរនៅលើផ្លូវភ្នំមួយកន្លែង ហើយក៏បានធ្លាក់ចូលជ្រោះដ៏ជ្រៅមួយនៅរដ្ឋ Uttarakhand ភាគ ខាងជើងប្រទេសឥណ្ឌា៕

  • សម្ដេចតេជោ ហ៊ុន សែន ថា បើគ្មានការបោះឆ្នោត គឺគ្មានការរីកចម្រើន ដូចនេះឡើយ សូមប្រជាពលរដ្ឋនាំគ្នាទៅបោះឆ្នោត ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា

    ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា បើគ្មានការបោះឆ្នោតទេ គឺគ្មានការរីកចម្រើនឡើយ ដោយសូមឲ្យប្រជាពលរដ្ឋទូទាំងប្រទេស អញ្ជើញនាំគ្នាទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ឲ្យកាន់តែរឹងមាំ។ បើតាមទំព័រ Facebook ផ្លូវការ របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨  បានសរសេរយ៉ាងដូច្នេះថា «សុខសប្បាយជាទេ បងប្អូនជនរួមជាតិទូទាំងប្រទេស? នៅសល់តែ១០ ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃបោះឆ្នោតជាតិ ជាប្រវត្តិសាស្រ្ត នឹងមកដល់ហើយ! នៅថ្ងៃនោះ គឺបងប្អូនប្រជាពលរដ្ឋ នឹងប្រើប្រាស់សិទ្ធិសេរីភាព សម្រេចជោគវាសនាប្រទេសជាតិ តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌»។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា «យើងទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសឲ្យកាន់តែរឹងមាំ…ព្រោះថា បើគ្មានការបោះឆ្នោតទេ គឺគ្មានការរីកចម្រើនឡើយ»។ ជាមួយគ្នានោះ នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអរគុណ ដល់បងប្អូនជនរួមជាតិ ដែលមានជំនឿទុកចិត្តលើការដឹកនាំរបស់សម្តេចដែលបានធ្វើឲ្យកម្ពុជា មានសុខសន្តិភាពពេញលេញ និងរីកចម្រើន…

  • មូលហេតុអី្វថា ការបោះឆ្នោតលើកនេះ ជាការបោះឆ្នោតដ៏ចម្រូងចម្រាស?

    ដំណើរការបោះឆ្នោតនីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ កំពុងដំណើរការទៅមុខដោយរលូន ដែលប្រជាពលរដ្ឋកម្ពុជា កំពុងផ្ចង់អារម្មណ៍ទៅរកការបោះឆ្នោតនេះ ដោយគ្មានការព្រួយបារម្ភ ភ័យខ្លាច ឬ មានការគាបសង្កត់ណាមួយឡើយ។ ក៏ប៉ុន្តែ ទន្ទឹមនឹងនេះ ក្រុមប្រឆាំងខុសច្បាប់ទេ ទាំងនៅក្នុងស្រុក ទាំងនៅក្រៅប្រទេស បាន និងកំពុងបង្កើនសកម្មភាព និងឧបាយកលកាន់តែមមាញឹកឡើងៗ ក្នុងចេតនា រារាំង និងបំផ្លាញការបោះឆ្នោត ដើម្បីបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដូចដែលពួកគេធ្លាប់ព្យាយាមបំផ្លាញជាយូរមកហើយ។ ដូច្នេះ ការបោះឆ្នោតមិនមានលក្ខណៈចម្រូងចម្រាសអ្វីនោះទេ  តែចម្រូងចម្រាសតែចំពោះពួកប្រឆាំងក្រៅច្បាប់ ដែលមិនព្រមទទួលស្គាល់ការពិតដែលខ្លួនឯងប្រព្រឹត្តល្មើសច្បាប់ ត្រូវទទួលរងទោសទណ្ឌច្បាប់ តែបែរជាខិតខំគេចវេសពីការទទួលខុសត្រូវ ហើយខំស្រែកបន្ទរថា ការបោះឆ្នោតចម្រូងចម្រាសទៅវិញ។ បើនិយាយពីពាក្យចម្រូងចម្រាស គឺចម្រូងចម្រាសចំពោះតែពួកឧទ្ទាមក្រៅច្បាប់ដែលរំលោភច្បាប់ ហើយត្រូវប្រឈមមុខនឹងច្បាប់តែប៉ុណ្ណោះ។  ប្រជាជនកម្ពុជា ដែលជាម្ចាស់ប្រទេស មិនបានចម្រូងចម្រាសជាមួយពួកឧទ្ទាមក្រៅច្បាប់ទេ រង់ចាំឲ្យតែដល់ថ្ងៃបោះឆ្នោត នឹងទៅបោះឆ្នោតទាំងអស់គ្នា។ដោយៈ សុខ ឥសាន

  • ស្ថានភាពទឹកជំនន់នៅក្នុងខេត្តកោះកុង

    មកដល់ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នេះ ទឹកជំនន់ព្រែកស្រែអំបិល នៅផ្នែកខាងក្រោម (ម្តុំស្ពានស្រែអំបិល) បានបន្តកើនឡើងបន្តិចបន្ថែមទៀត ខណៈនៅផ្នែកខាងលើ (តំបន់ជំនន់ដែលលិចចូលភូមិឋានប្រជាពលរដ្ឋ ភូមិបាក់អង្រុត ឃុំដងពែង) ទឹកមានសភាពនឹងថ្កល់។ ដោយឡែក ទឹកជំនន់នៅតាមបណ្តាព្រែកនានានៅក្នុងស្រុកមណ្ឌលសីមា កោះកុង និងស្រុកថ្មបាំង បានបន្តស្រកចុះមករកភាពប្រក្រតីវិញហើយ៕