Category: ព័ត៌មាន

  • សល់ត្រឹមតែ១៦ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នឹងចូលមកដល់ សូមបងប្អូនត្រៀមខ្លួនអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា

    ភ្នំពេញ៖ គិតមកដល់ត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ គឺសល់តែរយៈពេល១៦ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នឹងចូលមកដល់។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមត្រៀមឯកសារសម្រាប់បម្រើដល់ការបោះឆ្នោតឲ្យរួចរាល់ ដើម្បីអញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ។ ដើម្បីជួយជំរុញដល់ការយល់ដឹងរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ អំពីការបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានឱ្យដឹងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ ប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ចាប់ពីម៉ោង៧៖០០ព្រឹក ដល់ម៉ោង៣៖០០រសៀល នៅតាមការិយាល័យបោះឆ្នោតនានាទូទាំងប្រទេស។ ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋខ្មែរត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៧ នៃការិយាល័យបោះឆ្នោតណាមួយ ក្នុងឃុំ-សង្កាត់ និងត្រូវមានឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់ប្រើនៅពេលបោះឆ្នោតដូចជា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ប្រភេទទី១ ឬប្រភេទទី២ ឬប្រភេទទី៣ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។ ប្រសិនបើប្រជាពលរដ្ឋខ្មែរគ្មាន ឬបាត់ ឬខូចអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សាមីខ្លួនត្រូវយករូបថតទំហំ ៣គុន៤ ចំនួន៣សន្លឹក ថតចំពីមុខ និងនាំសាក្សី២រូប ដែលមានសិទ្ធិបោះឆ្នោត និងមានលំនៅឋាន…

  • សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ជួបសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជា ស្រុកមេមត់

    សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ព្រឹកថ្ងៃទី១៣ កក្កដា ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាលជាមួយមន្ត្រីបក្សប្រជាជនកម្ពុជា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខណៈដែលយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតំាងតំណាង រាស្រ្តនីតិកាលទី៦ បានឈានចូលដល់ថ្ងៃទី៧ហើយ។

  • រដ្ឋាភិបាលតួកគី គ្រោងចងសម្ព័ន្ធមេត្រីភាពរវាងទីក្រុងភ្នំពេញ និងទីក្រុងអង់ការ៉ា ដើម្បីជំរុញវិស័យទេសចរណ៍ និងវិនិយោគទុន

    តំណាងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគី មានបំណងចងសម្ព័ន្ធមេត្រីភាព និងពង្រឹងមិត្តភាពជាមួយរាជធានីភ្នំពេញ និងទីក្រុងអង់ការ៉ា ក្នុងបំណងជំរុញឲ្យវិស័យទេសចរណ៍ និងការវិនិយោគទុនឲ្យមានការកើនឡើងរវាងប្រទេសទាំងពីរ តួកគី-កម្ពុជា។ ក្នុងជំនួបពិភាក្សាការងារ នៃបំណងចងសម្ព័ន្ធភាពរវាងទីក្រុងនៃប្រទេសកម្ពុជា និងប្រទេសតួកគី នៅល្ងាចថ្ងៃទី១២ ខែកក្ដដា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លើកឡើងថា “យោងទៅតាមការទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ជាច្រើនឆ្នាំកន្លងទៅនោះ ថ្ងៃនេះ ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា តំណាងឲ្យរដ្ឋាភិបាលរបស់ខ្លួន មានបំណងចងសម្ព័ន្ធភាពមេត្រីភាពរវាងទីក្រុងភ្នំពេញ និងទីក្រុងអង់ការ៉ា”។ ឯកឧត្តមលើកឡើងថា បើទីក្រុងទាំងពីរ បានចងសម្ព័ន្ធភាពជាមួយគ្នា នោះវិស័យទេសចរណ៍ និងការវិនិយោគផ្នែកសេដ្ឋកិច្ចនឹងមានការរីកចម្រើនថែមមួយកម្រិតទៀត។ ឯកឧត្តម ឃួង ស្រេង ថ្លែងថា រាជធានីភ្នំពេញបច្ចុប្បន្ន គឺមានការរីកចម្រើនខ្ពស់ ដោយភ្នំពេញ គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ឧស្សាហ៍កម្ម និងទេសចរណ៍ ដ៏សំខាន់មួយនៃព្រះរាជាណាចក្រកម្ពុជា ហើយកំណើនសេដ្ឋកិច្ចកម្ពុជា គឺមានការកើនឡើងក្នុងរង្វង់ជាង៧%ក្នុង១ឆ្នាំ ដូច្នេះហើយ មានទីក្រុងនៃប្រទេសមួយចំនួន បានចង់សម្ព័ន្ធមេត្រីភាពជាក្រុងភ្នំពេញ ដូចជាទីក្រុងប៉ារីស ប្រទេសបារាំងជាដើម។ លោកជំទាវ  Ayda Unlu ឯកឧត្តមរដ្ឋទូតតួកគីប្រចាំកម្ពុជា បានមានប្រសាសន៍ថា “ទីក្រុងភ្នំពេញពិតជាមានការរីកចម្រើនលឿនមែនទែន…

  • គ.ជ.ប. នឹងបង្ហាញពីគុណភាពទឹកខ្មៅជ្រលក់ម្រាមដៃលុបមិនជ្រះ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) នឹងបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីបង្ហាញពីគុណភាពទឹកខ្មៅជ្រលក់ម្រាមដៃ ដែលលុបមិនជ្រះ នាវេលាម៉ោង១០៖០០ព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ នៅសាលប្រជុំនៃក្រសួងមហាផ្ទៃ (អគារ S) ។ បើតាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប. បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនោះ គ.ជ.ប. ក៏នឹងបង្ហាញពីដំណើរការប្រព្រឹត្តទៅនៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ និងការការពារសន្តិសុខ នៅតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតផងដែរ។ សមាសភាពអញ្ជើញចូលរួមក្នុងកម្មវិធីនេះមាន ៖ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ , ក្រសួងពាក់ព័ន្ធនានា , តំណាងគណបក្សនយោបាយ , តំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ , តំណាងស្ថានទូតជប៉ុន , ជំនាញការ JICA និងជំនាញការកូរ៉េ ប្រចាំនៅគ.ជ.ប. និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ៕  ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ គ.ជ.ប. ៖

  • ដាក់ចង្ក្រានចៀនពងត្រី ក្បែរដបសាំង បណ្តាលឲ្យឆាបឆេះតូបអស់មួយខ្នង

    បន្ទាយមានជ័យៈ តូបលក់ដូរមួយខ្នងក្នុងផ្សារហ៊ុយឡេងស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានអគ្គិភ័យឆាបឆេះអស់ស្ទើរតែទាំងស្រុង ខណៈពេលដែលម្ចាស់តូបចៀនពងត្រីឲ្យកូនញាំបាយ ដាក់ចង្ក្រានក្បែរដបសាំង។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅម៉ោងប្រមាណ១៩និង៣៥នាទីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨។ យោងតាមសាក្សីដែលនៅក្បែរកន្លែងកើតបាននិយាយថា គេបានឃើញអណ្តាតភ្លើងបានឆាបឆេះឡើង ហើយបានឃើញបុរសជាម្ចាស់តូបបានរត់ចេញពីកន្លែងកើតហេតុរួចស្រែកឆោរឡោឲ្យជួយពន្លត់។ លោក យ៉ែម វិចិត្រ ហៅ ជាតិ អាយុ៤៨ឆ្នាំ ជាជនរងគ្រោះក្នុងហេតុការណ៍ភ្លើងឆេះនេះបានឲ្យដឹងថា គាត់បានយកចង្ក្រានហ្គាសមកចៀនពងត្រីឲ្យកូនញាំបាយ ដោយដាក់នៅចម្ងាយមួយម៉ែត្រពីតូបសាំងដែលលោកតាំងលក់។ ខណៈដែលកំពុងតែចៀននោះស្រាប់តែអណ្តាតភ្លើងបានឆាបទៅដបសាំងឆេះឡើងតែម្តង។ រាល់ទំនិញក្នុងតូបរួមទាំងលុយផង ត្រូវភ្លើងឆេះគ្មានសល់លើកលែងតែលុយនៅសល់ខ្លះ។ លុយប្រមាណជា៥លានត្រូវក្លាយជាចំណីព្រះអគ្គី។ សូមបញ្ជាក់ផងដែរថា នៅក្នុងហេតុការណ៍ឆាបឆេះនោះ លោកអភិបាលក្រុងសិរីសោភ័ណ លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ស្នងការរង លោកមេបញ្ជាការកងរាជអាវុធហត្ថក្រុង និងលោកអធិការនគរបាលក្រុងបានចុះមកដឹកនាំបញ្ជាផ្ទាល់ក្នុងការបាញ់ពន្លត់ដោយប្រើប្រាស់រថយន្តទឹកអស់ចំនួន២គ្រឿង។

  • អគារព្យាបាលនៅមណ្ឌលសុខភាពឃុំរាម ដែលជាអំណោយរបស់ប្រជាជនអាម៉េរិក ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

    អគារព្យាបាលនៅក្នុងមណ្ឌលសុខភាពឃុំរាម ដែលជាអំណោយរបស់ប្រជាជនអាម៉េរិក ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ ក្រោមអធិបតីភាព លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ តំណាង ឯកឧត្តម យន្ត មីន អភិបាលខេត្ត និង លោកវសេនីយ៍ត្រី ប្រេនឌី ចនសុន តំណាងស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

  • គ.ជ.ប. បង្ហាញលទ្ធផលនៃការឃោសនារបស់គណបក្សនយោបាយ សម្រាប់ថ្ងៃទី៦ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦

    ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានបង្ហាញលទ្ធផលនៃការឃោសនារបស់គណបក្សនយោបាយនានា សម្រាប់ថ្ងៃទី០៦ នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប.​ នៅល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ។   គ.ជ.ប. បានឱ្យដឹងថា ការឃោសនានេះ ប្រព្រឹត្តឡើងក្រោមបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នាឱកាសឃោសនាបោះឆ្នោត របស់គណបក្សនយោបាយ នៅថ្ងៃទី០៦នេះ ត្រូវបានធានា ហើយការឃោសនា បានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា និងគ្មានអ្វីគួរឱ្យគត់សម្គាល់ឡើយ នៅក្នុងក្របខណ្ឌទូទាំងប្រទេស។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត បានទទួលពាក្យបណ្តឹងចំនួន៥ករណី ដែល១ករណី នៅខេត្តកណ្តាល កំពុងដោះសា្រយតាមនីតិវិធី និង៣ករណីទៀត បានដោះស្រាយចប់ជាស្ថាពរ ដោយក្នុងនោះនៅក្នុងខេត្តរតនគិរី៣ករណី និងខេត្តកែប១ករណី៕

  • សម្តេច ស ខេង អំពាវនាវឲ្យសមាជិកគណបក្សប្រជាជនកម្ពុជា បន្តចូលរួម និងគាំទ្របោះឆ្នោតជូនគណបក្ស ដើម្បបន្តដឹកនាំប្រទេសឲ្យកាន់តែមានការរីកចម្រើន និងអភិវឌ្ឍតទៅមុខបន្ថែមទៀត

    បាត់ដំបង៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តបាត់ដំបង និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅតាមបណ្តាស្រុក ចំនួន៥ ក្នុងខេត្តបាត់ដំបង។

  • ទស្សនៈកូនខ្មែរ៖ កម្មករ កម្មការនី ប្តេជ្ញាការពារឆ្នាំងបាយរបស់ខ្លួន!

    នៅប្រទេសកម្ពុជាយើងមានអ្នកនយោបាយពីរប្រភេទ៖ ប្រភេទទី១ ជាអ្នករកឆ្នាំងបាយ និងការពារ ឆ្នាំងបាយជូនកម្មករ រីឯប្រភេទទី២ ជាអ្នកចាំវាយបំបែកឆ្នាំងបាយកម្មករ។ អ្នកដែលស្វែងរកឆ្នាំងបាយជូនកម្មករ និងកំពុងឈរការពារឆ្នាំងបាយនោះជារៀងរាល់ថ្ងៃ គឺរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាដឹកនាំដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ចំណែកអ្នកដែលតាមវាយបំបែកឆ្នាំងបាយកម្មកររហូតមក គឺក្រុមប្រឆាំង ដែលមានខ្មោចបក្សសង្គ្រោះជាតិដែលមាន សម រង្ស៊ី ជាមេខ្លោង។

  • ឯកកឧត្តម សួស គង់ អញ្ជើញសំណេះសំណាលជាមួយសមាជិកបក្ស នៅក្នុងបរិវេណវត្តពោធិវង្សរង្សី ហៅវត្តអន្លង់ទូក ក្នុងឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្ត កំពង់ស្ពឺ

    នៅក្នុងបរិវេណវត្តពោធិវង្សរង្សី ហៅវត្តអន្លង់ទូក ស្ថិតនៅភូមិកណ្តោលកោង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃ១៥រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម      សួស គង់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំស្រួច ឯកឧត្តម ប៉ុក ម៉ាន់នី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តម យឺន សូផល អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំស្រួច លោក ពេជ្រ ចន្ថា ប្រធានគណបក្សស្រុកភ្នំស្រួច រួមជាមួយក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំស្រួច ឃុំតាំងស្យា និងគណៈកម្មាធិការបក្សឃុំ សាខាបក្សភូមិ បានជួបសំណេះសំណាលជាមួយសមាជិក សមាជិកាបក្សចំនួន ៥៣៥នាក់ ស្រី ៣៩២នាក់ មកពី ១៧ភូមិ ក្នុងឃុំតាំងស្យា ដើម្បីធ្វើការឃោសនា ពីគោលនយោបាយគណបក្ស គោលការណ៍បោះឆ្នោត ដល់សមាជិកសមាជិកាបក្ស និងណែនាំបងប្អូន ពីការត្រៀមលក្ខណសម្បត្តិ និងឯកសារពាក់ព័ន្ធនានា ក្នុងការចូលរួមទៅបោះឆ្នោត ។…