Category: ព័ត៌មាន

  • គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម ប្រាប់សមាជិកសមាជិកាបក្សប្រជាជនកម្ពុជា បន្តរួមចិត្ត រួមកម្លាំង រួមសកម្មភាព ដើម្បីយកឈ្នះក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦នេះ

    អនុវត្តតាមច្បាប់ស្តីពីការបោះឆ្នោត និងគោលការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ្រប់គណបក្សនយោបាយទាំងអស់ បានធ្វើសកម្មភាពស្វែងរករកសំឡេងឆ្នោត ទៅតាមលទ្ធភាពរៀងៗខ្លួន ពុះពារសម្រេចឲ្យបាននូវការប្ដេជ្ញាចិត្ត យកឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

  • គ.ជ.ប. នឹងដឹកសន្លឹកឆ្នោតពីរោងពុម្ពទៅរក្សាទុកនៅឃ្លាំង នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ស្អែកនេះ

    យោងតាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប. នៅថ្ងៃទី១២ ខែកក្កដានេះ បានឲ្យដឹងថា បន្ទាប់ពីបានបញ្ចប់ការបោះពុម្ពសន្លឹកឆ្នោតរួច គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងដឹកជញ្ជូនសន្លឹកឆ្នោតពីរោងពុម្ព នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ទៅរក្សាទុកនៅឃ្លាំង គ.ជ.ប. ដែលមានទីតាំងស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ការដឹកជញ្ជូនសន្លឹកឆ្នោតនេះ ត្រូវ គ.ជ.ប. ជូនដំណឹងថា នឹងចេញដំណើរពីរោងពុម្ព លី វ៉ាន់ហុង ស្ថិតនៅផ្ទះលេខ៩ ផ្លូវលេខ៣៤៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅម៉ោង ៩ព្រឹក។ ក្នុងឱកាសដឹកជញ្ជូនសន្លឹកឆ្នោតនោះ អ្នកនាំពាក្យ គ.ជ.ប. នឹងមានវត្តមាននៅទីនោះ។ សន្លឹកឆ្នោត សម្ភារ និងឯកសារប្រើប្រាស់សម្រាប់ការបោះឆ្នោត គ.ជ.ប. ត្រូវបញ្ជូនទៅដល់ការិយាល័យបោះឆ្នោតទាំង ២ម៉ឺន២ពាន់៩៦៧ការិយាល័យ នៃមណ្ឌលបោះឆ្នោតទាំង២៥ មិនឲ្យលើសពី៣៦ម៉ោងមុនថ្ងៃបោះឆ្នោតឡើយ។

  • នាយករដ្ឋមន្រ្តីអង់គ្លេសអះអាងថា ប្រទេសខ្លួននឹងនៅតែបន្តជាសម្ព័ន្ធមិត្តរឹងមាំជាងគេ បំផុតរបស់សហរដ្ឋអាម៉េរិក

    អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី ថេរ៉េសា ម៉ាយ បាននិយាយថា ចក្រភពអង់គ្លេសនឹងនៅតែបន្តជាសម្ព័ន្ធមិត្តដ៏រឹងមាំជាងគេបំផុតរបស់សហរដ្ឋអាម៉េរិក ខណៈការអះអាងនេះ ធ្វើឡើងស្របពេលប្រទេសលោកស្រីកំពុងរៀបចំទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ។  លោក ដូណាល់ ត្រាំ នឹង ធ្វើដំណើរមកដល់អង់គ្លេសនារសៀលថ្ងៃព្រហស្បតិ៍តនេះ (ម៉ោងក្នុងតំបន់) ហើយនឹងត្រូវទទួលស្វាគមន៍ដោយនាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី ថេរ៉េសា ម៉ាយ នៅឯវិមាន ប្លែនហេម នាពេលល្ងាចថ្ងៃដដែល ។

  • រដ្ឋាភិបាលរុស្ស៊ីគំរាមបណ្ដេញមន្ត្រីទូតក្រិកវិញ ដើម្បីឆ្លើយតបនឹងការបណ្តេញមន្រ្តីទូតរបស់ខ្លួន

    រដ្ឋាភិបាលរុស្ស៊ីគំរាមបណ្ដេញមន្ត្រីទូតក្រិកវិញ ដើម្បីឆ្លើយតបនឹងការបណ្តេញមន្រ្តីទូតរបស់ខ្លួន

    រុស្ស៊ី៖ រដ្ឋាភិបាលក្រុងម៉ូស្គូនឹងធ្វើការបណ្តេញមន្រ្តីទូតចំនួន២រូបរបស់ប្រទេសក្រិកវិញ ដើម្បីជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលក្រុងអាតែន ដែល បានបណ្តេញមន្រ្តីទូតខ្លួនចំនួន២រូបចេញពីប្រទេស ដោយសារតែបញ្ហាប្រទេស ម៉ាសេដូនី ។ យោងតាមប្រភពពីប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានរាយការណ៍ថា រដ្ឋាភិបាលក្រុង អាតែននឹងធ្វើការបណ្ដេញមន្ត្រីទូតរុស្ស៊ីពីររូប ក៏ដូចជាហាមឃាត់មន្ត្រីទូតរុស្ស៊ីពីររូប ទៀតមិនឲ្យចូលក្នុងប្រទេស ដោយចោទប្រកាន់ថា អ្នកទាំងពីរនេះ បាន ព្យាយាមបំផ្លាញដល់កិច្ចព្រមព្រៀងមួយរវាងក្រិក និងម៉ាសេដូនី កាលពីខែមុន ។

  • គ្រោះទឹកជំនន់ និងបំណាក់ដីដ៏ធ្ងន់បំផុតនៅប្រទេសជប៉ុន បន្តឆក់យកអាយុជីវិតមនុស្សកើនឡើងជិត២០០នាក់ហើយ

    ជប៉ុន៖ តួលេខជនរងគ្រោះបាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះទឹកជំនន់ និងបំណាក់ដីដ៏ធ្ងន់បំផុតនៅប្រទេសជប៉ុន រហូតមកទល់ព្រឹកថ្ងៃព្រហស្បតិ៍ត នេះបានបន្តឡើងដល់១៩៩នាក់ហើយ និងរាប់សិបនាក់ផ្សេងទៀតកំពុងបន្តបាត់ខ្លួននៅឡើយ។ បើតាមការសន្និដ្ឋាននោះ មនុស្សបាត់ខ្លួនទំនងជាកំពុងជាប់ក្រោម គំនរល្បាប់ភក់ និងផ្ទះសម្បែងដែលបាក់រលំ ។

  • សង្ស័យអ្នកបើកឡានងោក ទើបក្រឡាប់ឡាន ចាក់ស៊ីម៉ង់ត៍ចូលក្នុងទឹកប្រឡាយអស់២៨តោនទាំងព្រឹក

    ភ្នំពេញ ៖ សង្ស័យអ្នកបើកបរងោកមួយភាំង រថយន្តហ៊ីណូ ប្រភេទកុងទីន័រសណ្តោងរឺម៉កមួយគ្រឿង ដឹកស៊ីម៉ង់ត៍ពេញទ្រុង២៨តោន ធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងក្នុងប្រឡាយ ចាក់ស៊ីម៉ង់ត៍ចូលក្នុងទឹក បែរជាម្ចាស់កុហកថាមានរថយន្តផ្សេងបើកមកកៀរ។ ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវ ទំនប់កប់ស្រូវ ភូមិស្រែតេជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។​ រថយន្តជួបហេតុការណ៍ខាងលើ ម៉ាកហ៊ីណូ ប្រភេទកុងទីន័រសណ្តោងរឺម៉ក ពណ៌ស ខៀវ ពាក់ស្លាកលេខ ចង្កូតស្តាំ PSHN-0151 រឺម៉កក្រោយពាក់ស្លាកលេខ ភ្នំពេញ 4A-1952 ដឹកស៊ីម៉ង់ត៍ចំនួន១៤យ៉ោង ស្មើនឹង២៨តោន បើកបរដោយយុវជនម្នាក់មិនស្គាល់ឈ្មោះ ។

  • កាកបាទក្រហមកម្ពុជា ផ្ញើសារចូលរួមរំលែកទុក្ខ សមាគមជាតិកាកបាទក្រហមជប៉ុន និងប្រជាជនជប៉ុន ចំពោះគ្រោះធម្មជាតិនៅប្រទេសជប៉ុន

    ប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ម្សិលមិញនេះ បានផ្ញើសារចូលរួមរំលែកទុក្ខជាមួយ លោក តាដាតេរូ កូណូអេ (Mr. Tadateru KONOE) ប្រធានសមាគមជាតិកាកបាទក្រហមជប៉ុន និងប្រជាជនជប៉ុន ជាពិសេស គ្រួសារនៃសព។ លិខិតបានសរសេរថា  ខ្ញុំមានសេចក្ដីតក់ស្លុត និងក្រៀមក្រំជាពន់ពេក នៅពេលបានទទួលព័ត៌មានអំពីការបាត់ខ្លួន និងការបាត់បង់ជីវិតមនុស្សជាច្រើនក្នុងគ្រោះទឹកជំនន់ និងបាក់ដី ដោយសារភ្លៀងធ្លាក់ខ្លាំង តាំងពីចុងសប្ដាហ៍មុន។ លិខិតបានបន្តថា «ក្នុងនាមគណៈកម្មាធិការ កណ្ដាល សមាជិក សមាជិកា បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា និងក្នុងនាមសម្ដេចផ្ទាល់ សម្ដេចសូមចូលរួមមរណទុក្ខដ៏ក្រៀមក្រមបំផុត ចំពោះលោក លោក តាដាតេរូ កូណូអេ ប្រធានសមាគមជាតិកាកបាទក្រហមជប៉ុន និងប្រជាជនជប៉ុន ជាពិសេស គ្រួសារនៃសព៕

  • ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បន្តចុះជួបសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ឃុំអំពិលតាពក

    ត្បូងឃ្មុំ ៖ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានបន្តជួបសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា នៅក្នុងឃុំអំពិលតាពក ស្រុកអូររាំងឱ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ។ ឯកឧត្តម សាយ សំអាល់ បានជម្រាបជូនសមាជិក សមាជិកា អំពីគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ដោយផ្តោតសំខាន់ទៅលើការកសាង និងការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយស្ថេរភាព សន្តិភាព សុខដុមរមនា ជំរុញកំណើនសេដ្ឋកិច្ច និងធ្វើឱ្យជីវភាពប្រជាពលរដ្ឋល្អប្រសើរ ។ ឯកឧត្តមប្រធានក្រុមការងារ ក៏បានលើកឡើងពីឧបាយកលអាក្រក់របស់គណបក្សប្រឆាំង ដែលមានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គាំទ្រដោយប្រជាពលរដ្ឋ ប៉ុន្តែត្រូវបរាជ័យដោយអំពើល្ងង់ខ្លៅរបស់ខ្លួន។ មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលបានរួមសុខទុក្ខជាមួយប្រជាពលរដ្ឋ និងបានដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍរីកចម្រើន ក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ឋ ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម និងសមិទ្ឋនានាបានរីកដុះដាលនៅទូទាំងប្រទេស។ ជាមួយគ្នានេះ ឯកឧត្តម បានរំលឹកដល់ប្រជាពលរដ្ឋ សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឲ្យបានគ្រប់គ្នា ព្រោះថា  ការបោះឆ្នោតនេះសំខាន់ណាស់…

  • សម្តេចចៅហ្វាវាំងគង់ សំអុល​ ៖ សន្តិភាពមានតម្លៃណាស់សម្រាប់គ្រួសារ​ និងសង្គមយើង

    កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី១១ ខែកក្កដាឆ្នាំ២០១៨នេះសម្តេចចៅហ្វាវាំងគង់ សំអុល សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ខេត្តកំពង់ឆ្នាំង បានថ្លែងថាៈ​ការរើនចំរើនលើគ្រប់វិស័យដល់បច្ចុប្បន្នដោយសារប្រទេសយើងមានសន្តិភាពពេញលេញហើយសន្តិភាពមានតម្លៃណាស់ សំរាប់គ្រួសារ និងសង្គម ចុងក្រោយនេះសម្តេចតេជោហ៊ុន សែនបានដាក់ចេញនូវនយោបាយ ឈ្នះ-ឈ្នះបានរំលាយអង្គការចាត់តាំងខ្មែរក្រហមទាំងស្រុងទទួលបានសន្តិភាពពេញលេញរយៈពេល២០ឆ្នាំ។ ក្រោយទទួលបានសន្តិភាពសម្តេចបានបន្ត ដឹកនាំអភិវឌ្ឍន៍ប្រទេសមានការរីកចំរើនលើគ្រប់វិស័យ ដល់បច្ចុប្បន្ន ។

  • SCG រៀបចំ សិក្ខាសាលាពិភាក្សាអំពី «ការអភិវឌ្ឍប្រកបដោយនិរន្តរភាពឆ្នាំ2018» និងក្រោមទស្សនទាន «សេដ្ឋកិច្ចវិលជុំ៖ អនាគតដែលយើងបង្កើតឡើង»

    ថៃ៖ ក្រុមហ៊ុន អេសស៊ីជី រៀបចំវេទិកាសកលមួយស្ដីពីការអភិវឌ្ឍប្រកបដោយនិរន្តរភាពក្នុងប្រទេសថៃ ក្រោមកម្មវិធីឈ្មោះថា “សិក្ខាសាលាពិភាក្សាអំពីការអភិវឌ្ឍប្រកបដោយនិរន្តរភាពឆ្នាំ2018” និងក្រោមទស្សនទាន “សេដ្ឋកិច្ចវិលជុំ៖ អនាគតដែលយើងបង្កើតឡើង” ។