Category: ព័ត៌មាន

  • ពលរដ្ឋខ្មែរនៅប្រទេសអង់គ្លេសប្រឆាំងនឹងការដាក់ទណ្ឌកម្មលើរាជរដ្ឋាភិបាលកម្ពុជា

  • កូនត្រីពូជជាង៥ម៉ឺនក្បាល ត្រូវបានព្រលែងចូលអាងទឹក៦មករា

    កំពង់ធំ៖  ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែង សុំឲ្យសមត្ថកិច្ចជំនាញ ខណ្ទរដ្ឋបាលជលផល  ទាំងផ្នែក សង្កាត់ និងអធិការខាងជើងបឹងទន្លេសាប រួមទាំងបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមទប់ស្កាត់ការ ប្រើប្រាស់ឧបករណ៍នេសាទដោយខុសច្បាប់ ជាពិសេសបទល្មើសឆក់ត្រី និងហាមដាច់ខាតការឃុបឃិតគ្នា ប្រព្រឹត្តបទល្មើស ដោយពុំមានការលើកលែងជាដាច់ខាត។

  • គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពតជូនដំណឹងឲ្យប្រជាពលរដ្ឋរស់នៅតំបន់ ជិតវារីអគ្គិសនីកំចាយប្រុងប្រយត្ន័ទឹកជំនន់

    នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងព្រែកស្ថិតក្នុងភូមិសាស្ត្រ ស្រុកទឹកឈូ និងក្រុងកំពត ឲ្យមានការប្រុងប្រយត្ន័។ សេចក្ដីជូនដំណឹងឲ្យបានដឹងថា ស្ថានភាពអាកាសធាតុក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ភ្លៀងនៅតែបន្តធ្លាក់ជាប់ៗគ្នា បណ្តាលឲ្យទឹកធ្លាក់ចូលក្នុងអាងស្តុកទឹកទំនប់វារីអគ្គិសនីកំចាយ ដល់កម្រិតត្រូវធ្វើការបង្ហូរ តាមទ្វាររំដោះទឹករបស់ទំនប់វារីអគ្គិសនី នៅចន្លោះម៉ោង៤ទៅម៉ោង៥ល្ងាច នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ ជាកំណត់។ សេចក្ដីជូនដំណឹងបានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយត្ន័ខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ ជាមួយគ្នានេះដែរ ក៏បានអំពាវនាវដល់អាជ្ញាធរស្រុកទឹកឈូ និងក្រុងកំពត ត្រូវយកចិត្តទុកដាក់ តាមដានសភាពការណ៍នៃកម្រិតទឹក និងត្រៀមលក្ខណៈក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ក្នុងករណីអាសន្នកើតឡើង៕

  • ព្រះមហាក្សត្រខ្មែរ ថ្វាយព្រះរាជសារចូលរួមរំលែកទុក្ខប្រជារាស្ត្រជប៉ុនដែលរងគ្រោះដោយគ្រោះធម្មជាតិ

    ព្រះមហាក្សត្រខ្មែរ ថ្វាយព្រះរាជសារចូលរួមរំលែកទុក្ខប្រជារាស្ត្រជប៉ុនដែលរងគ្រោះដោយគ្រោះធម្មជាតិ

    នៅថ្ងៃ១២ ខែកក្កដា ឆ្នាំ២០១៨នេះ  ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាមួយព្រះរាជវង្សានុវង្ស ព្រមទាំងប្រជានុរាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយព្រះរាជសារចូលរួមរំលែកទុក្ខ និងចូលរួមសោកស្ដាយជាមួយព្រះចៅអធិរាជ AKIHITO នៃព្រះរាជាណាចក្រជប៉ុន នៃការបាត់បង់ជីវិតជាច្រើនរយនាក់ និងបាត់ខ្លួនជាច្រើននាក់ របស់ជាប្រជាពលរដ្ឋជប៉ុន ក្នុងគ្រោះធម្មជាតិភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលបង្កឲ្យក្លាយជាទឹកជំនន់ និងបំណាក់ដីយ៉ាងធ្ងន់ នៅប៉ែកខាងត្បូង និងខាងលិចប្រទេសជប៉ុន តាំងពីចុងសប្ដាហ៍មុន។

  • ក្នុងការដឹកនាំប្រទេស តើគេយកឆន្ទៈ ឬយកច្បាប់មកដឹកនាំ?

    នៅពេលដែលមានគណៈប្រតិភូស្វែងរកការពិតរបស់សហគមន៍អឺរ៉ុបមក មានមូស និងរុយច្រើនណាស់ ដែលបានឆ្លៀតឱកាសនិយាយមួលបង្កាច់ពីសភាពការណ៍ពិតនៅកម្ពុជា ជូនគណៈប្រតិភូ ក្នុងចេតនាដាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជារបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត ។ មានមតិខ្លះ គេលើកឡើងថា បើរាជរដ្ឋាភិបាលកម្ពុជាមានឆន្ទៈនយោបាយ រាល់បញ្ហានឹងត្រូវដោះស្រាយបាន? ដោះស្រាយបានត្រង់ថា ឲ្យមានការដោះលែងជនល្មើសច្បាប់ចេញពីគុក ដោយមិនគិតពីផ្លូវច្បាប់ ដែលអ្នកប្រព្រឹត្តល្មើសច្បាប់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ពួកគេអាស្រ័យដោយលម្អៀងខាងនយោបាយទៅរកអតីតបក្សប្រឆាំង ចង់យកវប្បធ៌មនិទណ្ឌភាពមកដាក់នៅកម្ពុជា ទើបពួកគេហៅថា មានឆន្ទៈនយោបាយចង់ដោះស្រាយបញ្ហាជាតិ។ ការដឹកនាំប្រទេស ត្រូវប្រកាន់ខ្ជាប់តាមគោលការណ៍ប្រជាធិបតេយ្យ គួបផ្សំនឹងនីតិរដ្ឋ នោះទើបអាចធានាបានសន្តិភាព ស្ថិ់រភាពសង្គម និងយុត្តិធ៌មសង្គមក្នុងប្រជាជន។ បើយកឆន្ទៈមកដឹកនាំនោះ មិនអាចរកយុត្តិធ៌មសង្គមបានទេ ហើយនឹងនាំដល់សង្គមមួយអនាធិបតេយ្យ គ្មានសណ្តាប់ធ្នាប់ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណសង្គម ជាក់ជាមិនខានឡើយ។ បើយ៉ាងដូច្នេះ មិនអាចធានាបានស្ថិរភាពនយោបាយ និងសន្តិភាពសម្រាប់ប្រទេសជាតិបានឡើយ។ ដូច្នេះ ការទាមទារ និងការមានមតិ ផ្ទុយពីគោលការណ៍នីតិរដ្ឋ គឺជាការមិនអាចទទួលយកបានជាដាច់ខាត។ អាចចាត់ទុកថាជាសិទ្ធិបញ្ចេញមតិ ជាឯកជនតែប៉ុណ្ណោះ។ ដោយៈ សុខ ឥសាន

  • ប្រមុខការទូតសហរដ្ឋអាម៉េរិកចោទប្រកាន់អ៊ីរ៉ង់ថា បានប្រើប្រាស់ស្ថានទូតសម្រាប់ផែនការភេរវកម្ម

    អារ៉ាប់រួមអេមីរ៉ាត៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បានចោទប្រកាន់អ៊ីរ៉ង់ថា បានប្រើប្រាស់ស្ថានទូតរបស់ខ្លួន ដើម្បីរៀបចំផែនការវាយប្រហារភេរវកម្មនៅអឺរ៉ុប ហើយថែមទំាងបានព្រមានអ៊ីរ៉ង់ទៀតថា សកម្មភាពរបស់ខ្លួនជាការបង្កការខាតបង់ និងការខូចខាត បន្ទាប់ពីអ៊ីរ៉ង់គំរាមទប់ស្កាត់ការផ្គត់ផ្គង់ប្រេងមជ្ឈិមបូព៌ា។

  • មន្រ្តីជាន់ខ្ពស់អង្គការសហប្រជាជាតិនិយាយថា កូរ៉េខាងជើងធ្វើឲ្យមានការរីកចម្រើនយ៉ាងខ្លាំងលើផ្នែកមនុស្សធម៌ ប៉ុន្តែបញ្ហាប្រឈមនៅតែបន្តកើតមាននៅឡើយ

    បរទេស៖ មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិបាននិយាយក្នុងថ្ងៃពុធ នេះថា កូរ៉េខាងជើងបានធ្វើឱ្យមានការរីកចម្រើនជាច្រើន លើផ្នែកមនុស្សធម៌ចាប់តាំងពីឆ្នាំ២០១២ បើទោះបីជាបញ្ហាប្រឈមនៅតែបន្តកើតមាន ទាក់ទងនឹងកង្វះអាហារូបត្ថម្ភ របស់កុមារ ក៏ដូចជាការខ្វះខាតទឹកស្អាត និងការផ្គត់ផ្គង់ថ្នាំពេទ្យជាដើម។

  • មនុស្ស១១នាក់ស្លាប់ និង១០នាក់ទៀតរងរបួស ក្នុងហេតុការណ៍ប៉ះទង្គិចគ្នាដោយអាវុធ នៅក្នុងប្រទេសអាហ្គានីស្ថាន

    មនុស្ស១១នាក់ស្លាប់ និង១០នាក់ទៀតរងរបួស ក្នុងហេតុការណ៍ប៉ះទង្គិចគ្នាដោយអាវុធ នៅក្នុងប្រទេសអាហ្គានីស្ថាន

    អាហ្គានីស្ថាន៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា ចំនួនមនុស្សស្លាប់ បានបន្តកើនឡើងដល់១១នាក់ និង១០នាក់ផ្សេងទៀតទទួលរងរបួស បន្ទាប់ពីពួកឧទ្ទាមបានបើកការវាយប្រហារមួយលើស្ថាប័នអប់រំមួយកន្លែង ក្នុងទីក្រុង ចាឡា ឡាបាត ខេត្តណាងហ្គាហា ភាគខាងកើតប្រទេស នៅថ្ងៃពុធ សប្តាហ៍នេះ ។ ពួកជ្រុលនិយមប្រដាប់អាវុធមួយក្រុម បានបើកការវាយប្រហារទាំងកំរោលមួយ ទៅលើស្ថាប័នអប់រំមួយកន្លែងនៅក្នុងទីក្រុង ចាឡាឡាបាត នៅម៉ោងប្រមាណ៩ និង៣០នាទី ព្រឹកថ្ងៃ ពុធ (ម៉ោងក្នុងតំបន់) បណ្តាលឲ្យមានការប្រយុទ្ធគ្នា ជាមួយក្រុមអាជ្ញាធរ ដែលមានរយៈពេលដល់ទៅបួនម៉ោង។ ជាមួយគ្នានេះ អាជ្ញាធរខេត្តណាងហ្គាហា មិនបានផ្តល់ព័ត៌មានលំអិតបន្ថែមទៀត ពាក់ព័ន្ធនឹងការប៉ះទង្គិចគ្នាខាងលើនេះនៅឡើយទេ។

  • អភិបាលខេត្តសៀមរាប៖ មន្រ្តីរាជការនឹងមានភាពងាយស្រួលជាងមុនក្នុងការចំណាយសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ នៅពេលអនុវត្តន៍ការបើកប្រាក់ខែ២សប្តាហ៍ម្តង

    សៀមរាប៖ នៅក្នុងឱកាសជួបសំណេះសំណាលជាមួយមន្រ្តីរាជការទូទាំងខេត្ត នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នំា២០១៨នេះ អាជ្ញាធរខេត្តសៀមរាបអះអាងថា មន្រ្តីរាជការនឹងមានភាពងាយស្រួលជាងមុនក្នុងការចំណាយសម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ បន្ទាប់ពីរាជរដ្ឋាភិបាលដែលដឹកនំាដោយសម្តេចតេជោ ហ៊ុន សែន អនុវត្តន៍ការបើកប្រាក់ខែ២សប្តាហ៍ម្តង នៅពេលខាងមុខឆាប់ៗនេះ។

  • កិច្ចប្រជុំបូកសរុបការងារ និងទិសដៅការងារសម្រាប់ឆ្នាំ២០១៩ នៃរដ្ឋបាលខេត្តកណ្តាល

    រយៈពេល៦ខែ ឆ្នាំ២០១៨ កន្លងមកនេះ ខេត្តកណ្តាលមានការងារធំៗជាច្រើន ដែលយើងទាំងអស់គ្នាបានខិតខំដោយស្មារតីទទួលខុសត្រូវ លទ្ធផលល្អប្រសើរគួរជាទីមោទនៈ។ នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល នៅក្នុងកិច្ចប្រជុំបូកសរុបការងារ ខែមិថុនា ឆ្នាំ២០០១៨ នារសៀលថ្ងៃទី១១ ខែកក្កដា នៅសាលាខេត្តកណ្តាល។