-
កម្លាំងចម្រុះខណ្ឌដង្កោដាក់គោលដៅពិនិត្យអាវុធជាតិផ្ទុះ និងសារធាតុញៀន ដើម្បីពង្រឹងសណ្ដាប់ធ្នាប់ និងសុវត្តិភាពជូនប្រជាពលរដ្ឋ
ភ្នំពេញ ៖ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរមានសុវត្ថិភាព និងការពារសង្គមឲ្យរស់នៅមានសណ្ដាប់ថ្នាប់ល្អ នៅវេលាម៉ោង៧យប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ កម្លាំងចម្រុះខណ្ឌដង្កោ បានដាក់គោលដៅពិនិត្យអាវុធជាតិផ្ទុះ និងសារធាតុញៀន នៅចំណុចមុខសាលាខណ្ឌដង្កោ តាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
-
រថយន្តកាមរីបាឡែនបុករះរថយន្ត៣គ្រឿងដែលចតនៅចញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាឡើងជោកជាំ បានបើករថយន្តយ៉ាងលឿន ហើយជ្រុលទៅបុករថយន្តដែលចតនៅចញ្ចើមផ្លូវចំនួន៣គ្រឿង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណងល្អមិនបង្កឲ្យមនុស្សរងរបួស។
-
ក្រូអាស៊ី ឡើងទៅវគ្គផ្តាច់ព្រ័តជាលើកដំបូងក្រោយកឈ្នះ អង់គ្លេស ២:១ នៅវគ្គបន្ថែមម៉ោង ក្រោយ ១:១ នៅ ៩០នាទី នៅ World Cup ២០១៨
ក្រូអាតឡើងទៅវគ្គផ្តាច់ព្រ័តជាលើកដំបូងក្រោយកឈ្នះ អង់គ្លេស ២:១ នៅវគ្គបន្ថែមម៉ោង ក្រោយ ១:១ នៅ ៩០នាទី នៅ World Cup ២០១៨ ។
-
នាយឧត្តមសេនីយ៍ សៅ សុខា ចេញសេចក្តីសម្រច ពីការបែងចែកភារកិច្ចទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ អគ្គបញ្ជាការដ្ឋាន និង សេនាធិការចម្រុះ នៃកងយោធពលខេមរៈភូមិន្ទ
នាយឧត្តមសេនីយ៍ សៅ សុខា ចេញសេចក្តីសម្រច ពីការបែងចែកភារកិច្ចទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ អគ្គបញ្ជាការដ្ឋាន និង សេនាធិការចម្រុះ នៃកងយោធពលខេមរៈភូមិន្ទ៖
-
សាលាប៊ែលធីអន្តរជាតិរៀបចំការប្រកួតប្រជែងគណិតវិទ្យា លើកទី២ ដែលមានសិស្សចូលរួមប្រកួតចំនួន៥២១៧នាក់
សាលា ប៊ែលធី អន្តរជាតិ បានរៀបចំ កម្មវិធីប្រកួតប្រជែងគណិតវិទ្យា លើកទី២ នៅសាខាស្ទឹងមានជ័យក្រោមអធិបតីភាព លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធីគ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា រសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨។
-
ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងងារជា ឧកញ៉ា ដល់លោក ឡេង ណាវ៉ាត់ត្រា ជាផ្លូវការ
ភ្នំពេញ ៖ បន្ទាប់ពីសកម្មភាពសប្បុរសធម៌យ៉ាងសស្រោកសស្រាំរយៈពេលកន្លងមក ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងងារឧកញ៉ាជាផ្លូវការ ដល់លោក ឡេង ណាវ៉ាត់ត្រា ដែលមានឈ្មោះពិតថា ឡេង ភត្រា។ បើយោងតាម លោក ហេង ឡុង ដែលបានបង្ហោះនៅលើបណ្តាញសង្គម Facebook បានបង្ហាញឲ្យឃើញថា អតីតពលករនៅកូរ៉េ និងជាម្ចាស់បុរី ឡេង ណាវ៉ាត់ត្រា គឺ លោក ឡេង ណាវ៉ាត់ត្រា កាលពីថ្ងៃទី៦ ខែកក្កដា កន្លងទៅនេះ ត្រូវបានព្រះមហាក្សត្រព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំង ឈ្មោះ ឡេង ភត្រា ជាឧកញ៉ា យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។នេះជារឿងល្អមួយសម្រាប់ឧកញ៉ាចិត្តធម៌រូបនេះ សង្កេតឃើញថា ក្រោយពីបានទទួលការត្រាស់បង្គាប់តែងតាំងជាផ្លូវការរួច មានការគាំទ្រ និងមានការចូលរួមអបអរយ៉ាងច្រើន ព្រោះថា លោកឧកញ៉ា តែងបង្ហាញសកម្មភាពសប្បុរសធម៌ជានិច្ច៕
-
ព្រះមហាក្សត្រ តែងតាំងឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំងឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទបន្ថែមលើមុខងារបច្ចុប្បន្ន។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ ដែលធ្លាក់ដល់ដៃអ្នកសារព័ត៌មាននៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨។ សូមជម្រាបថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការរងកងទ័ពជើងគោក ត្រូវបានក្រសួងការពារជាតិ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ប្រគល់ភារកិច្ចជានាយសេនាធិការចម្រុះស្ដីទី និងជាមេបញ្ជាការកងទ័ពជើងគោកស្តីទី ក្រោយពីនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងនាយសេនាធិការចម្រុះ បានឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ដ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៦។ ដូចគ្នានេះដែរ ការដែលឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានឡើងពីមេបញ្ជាការរងកងទ័ពជើងគោក ទៅជាមេបញ្ជាការកងទ័ពជើងគោកស្ដីទី គឺក្រោយពីនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ដ៕
-
ប្រជាពលរដ្ឋក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ទទួលបានផ្លូវបេតុងថ្មីចំនួន២ខ្សែទៀត ពីរដ្ឋបាលខណ្ឌ
ភ្នំពេញ ៖ អនុវត្តតាមយុទ្ឋសាស្រ្តរបស់ប្រមុខរាជរដ្ឋាភិបាល និងធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅ ក្នុងការប្រែក្លាយ និងអភិវឌ្ឍន៍គ្រប់ទីកន្លែងនៅក្នុងរាជធានីភ្នំពេញ ទូទាំង១២ខណ្ឌ បាននឹងកំពុងប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ ក្នុងនោះខណ្ឌដង្កោដែលសម្បូរទៅដោយផ្លូវដី ភក់ជ្រាំនោះ បានវិវឌ្ឍជាផ្លូវបេតុងស្ទើរគ្រប់ទីកន្លែងទូទាំង១៣សង្កាត់ ។
-
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសម្រេចព្យួរសិទ្ធិបោះឆ្នោតបណ្ដោះអាសន្នបុគ្គល៩រូបដែលជាថ្នាក់ដឹកនាំ គ.ជ.ប.
សេចក្ដីសម្រេចរបស់គជបនៅថ្ងៃទី១០កក្កដា ម្សិលមិញបានសម្រេច ព្យួរសិទ្ធiបោះឆ្នោតបណ្ដោះអាសន្ន ចំពោះប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៦ឆ្នាំ២០១៨ ដែលនឹងធ្វើឡើងនៅថ្ងៃ២៩ ខែកក្កដា ឆាំ២០១៨។ បុគ្គទាំង៩រូបមាន ប្រធាន គ.ជ.ប. លោកស៊ិក ប៊ុនហុក អនុប្រធានគជប លោក នុត សុខុម និងសមាជិក មានលោក មាន សទិ លោក ឌឹម សុវណ្ណារុំ លោក ឌុច សុន លោក ហ៊ីង ធីឬទ្ធិ លោកឯម សូផាត លោក ហ៊ែល សារ៉ាត់ និងលោក ហង្ស ពុទ្ធា។
-
រាជរដ្ឋាភិបាលចេញសារាចរណ៍ហាមលក់ និងទទួលទានគ្រឿងស្រវឹងនៅថ្ងៃស និងថ្ងៃបោះឆ្នោត