Category: ព័ត៌មាន

  • ក្រុមបាល់ទាត់សាម៉ូរៃ ជប៉ុន ជាក្តីសង្ឃឹមចុងក្រោយសម្រាប់ទ្វីបអាស៊ីក្នុងព្រឹត្តិការណ៍ World Cup 2018

    ក្រុមបាល់ទាត់សាម៉ូរៃ ជប៉ុន ជាក្តីសង្ឃឹមចុងក្រោយសម្រាប់ទ្វីបអាស៊ីក្នុងព្រឹត្តិការណ៍ World Cup 2018

    ម៉ូស្គូ៖ជប៉ុន បានក្លាយជាក្រុមចុងក្រោយគេ បន្ទាប់ពី៤ក្រុមផ្សេងទៀតនៅអាស៊ីហាលអាវអស់ហើយនោះមានដូចជា អារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ អូស្រ្តាលី និងកូរ៉េខាងត្បូង ដែលត្រូវជួបក្រុមនៅប្លុកអឺរ៉ុប ប៉ូឡូញនាម៉ោង ៩យប់នេះ ម៉ោងដំណាលគ្នា សេណេហ្គាល់ ប៉ះក្រុមមកពីតំបន់អាមេរិកឡាទីន កូឡុំប៊ី បញ្ចប់វគ្គសន្សំពិន្ទុនៃពូល H ជុំទី៣ នៃព្រឹត្តិការណ៍ World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ។ បច្ចុប្បន្ន ជប៉ុន កំពុងមាន ៤ពិន្ទុឈរនៅកំពូលតារាងនៃពូល H បណ្តោះអាសន្ន តាមពីក្រោយដោយក្រុមអាហ្រ្វិក សេណេហ្គាល់ មាន៤ពិន្ទុស្មើគ្នា ក្រុមលេខ៣ កូឡុំប៊ី មាន៣ពិន្ទុ និងក្រុមហាលអាវប៉ូឡូញ ឈរបាតតារាងគ្មានពិន្ទុរាប់ នោះទេ ក្រោយចាញ់២ប្រកួតជាប់គ្នាក្រោមថ្វីជើងរបស់សេណេហ្គាល់ និងកូឡុំប៊ី។ ក្នុងជំនួបបិទពូល H នាម៉ោង ៩យប់ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមិថុនានេះ ក្រុមលេខ១ ប្រចាំទ្វីបអាស៊ី ដែលត្រូវបានត្រឹមតែ១ពិន្ទុប៉ុណ្ណោះ ដើម្បីធានាកៅអីឡើងទៅវគ្គ១៦ក្រុមដែលត្រូវប្រកួតខ្វែងពូលជាមួយនឹងពូល G ដែលមានអង់គ្លេស និងប៊ែលហ្ស៊ិក គឺជាក្រុមបានឆ្លងផុតពូល…

  • លោកជំទាវ ឃួន សុដារី៖ យើងបន្ដគាំទ្រ សម្ដេចតេជោ ជានាយករដ្ឋមន្ដ្រី ដោយតាមរយៈនយោ​បាយ​ឈ្នះ-ឈ្នះ របស់សម្ដេច ប្រែក្លាយប្រទេសក្រីក្រ ផ្តើមពីបាតដៃទទេ ទៅជាប្រទេសមានការអភិវឌ្ឍលើគ្រប់វិស័យ

    លោកជំទាវ ឃួន សុដារី៖ យើងបន្ដគាំទ្រ សម្ដេចតេជោ ជានាយករដ្ឋមន្ដ្រី ដោយតាមរយៈនយោ​បាយ​ឈ្នះ-ឈ្នះ របស់សម្ដេច ប្រែក្លាយប្រទេសក្រីក្រ ផ្តើមពីបាតដៃទទេ ទៅជាប្រទេសមានការអភិវឌ្ឍលើគ្រប់វិស័យ

    កណ្តាល៖ លោកជំទាវ ឃួន សុដារី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិកាកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈអចិន្រ្តៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកលើកដែក បានថ្លែងថា ក្នុងនាមយើងជាប្រជាពលរដ្ឋកម្ពុជា ត្រូវបន្ដគាំទ្រសម្ដេចតេជោ ជានាយករដ្ឋមន្ដ្រី ដោយតាមរយៈនយោ​បាយ​ ឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ប្រែក្លាយពីប្រទេសក្រីក្រ ផ្តើមពីបាតដៃទទេ ទៅជាប្រទេសមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ។ លោកជំទាវបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយ ក្រុមការងារស្រ្តី ស្រុកឃុំភូមិ ទូទាំងស្រុកលើកដែក ចំនួន២៦៩នាក់ ថ្ងៃព្រហស្បត្តិ៍ ១រោច ខែបឋមសាឍ ឆ្នាំច សំរិទ្ឋិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០១៨ នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកលើកដែក ។ លោកជំទាវ ឃួន សុដារី បានថ្លែងថា «ការវិវត្តប្រែប្រួលពីទឹកដីដែលបែកបាក់ ជាទឹកដីឯកភាពជាតិតែមួយ តាមរយៈនយោ​បាយ​ ឈ្នះ-ឈ្នះ ប្រែក្លាយពីប្រទេសក្រីក្រ ផ្តើមពីបាតដៃទទេ ទៅជាប្រទេសមានការអភិវឌ្ឍលើគ្រប់វិសយ័។ ដូចយើងជាសមាជិក សមាជិកាបក្សទាំងអស់ រួមទាំងប្រជាពលរដ្ឋ…

  • រដ្ឋមន្ត្រីការបរទេសកូរ៉េ វាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងឋានៈជាប្រទេសសម្របសម្រួល ទំនាក់ទំនងអាស៊ាន-កូរ៉េ

      ភ្នំពេញ៖ការលើកឡើងរបស់លោកស្រីរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េ បានធ្វើឡើងក្នុងឱកាសដែល លោកនង សាកល ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអាស៊ាន ក្នុងនាមកម្ពុជាជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ បានដឹកនាំគណប្រតិភូឯកអគ្គរាជ/រដ្ឋទូត ដែលជាគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍របស់ប្រទេសអាស៊ាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី នៅថ្ងៃទី២៥ ខែមិថុនា ក្នុងឱកាសបំពេញទស្សនកិច្ចនៅកូរ៉េ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមិថុនា។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ ហើយ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung-wha បានវាយតម្លៃខ្ពស់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងឋានៈជាប្រទេសសម្របសម្រួល ទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ។   សេចក្តីប្រកាសរបស់ក្រសួងការបរទេស បានបញ្ជាក់ថា ក្នុងឱកាសនោះ លោកស្រីរដ្ឋមន្ត្រីការបទេសកូរ៉េ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរីកចម្រើនយ៉ាងខ្លាំងក្លានៃទំនាក់ទំនងរវាងអាស៊ាន និងកូរ៉េ ក្រោមក្របខណ្ឌដៃគូយុទ្ធសាស្ត្រអាស៊ាន-កូរ៉េ និងថ្លែងអំណរគុណកម្ពុជា និងលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស ក្នុងនាមជាប្រទេសសម្របសម្រួល ដែលបានខិតខំប្រឹងប្រែងពង្រឹងទំនាក់ទំនងដៃគូរវាងអាស៊ាន-កូរ៉េ ប្រកបដោយផ្លែផ្កា។ លោកស្រីក៏បានបង្ហាញពីគោលនយោបាយភាគខាងត្បូងថ្មី របស់រាជកូរ៉េបច្ចុប្បន្ន និងបានស្នើអាស៊ាន…

  • សម្តេចតេជោ ហ៊ុន សែន៖ ដើម្បីជំរុញឱ្យកម្មករទទួលបានប្រាក់ឈ្នួលអប្បបរមា១៧០ដុល្លារ រាជរដ្ឋាភិបាលត្រូវធ្វើការងារពីរ ដែលនាំឱ្យបាត់ចំណូលជាង៨០លានដុល្លារ

    ខេត្តកំពង់ឆ្នាំង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ដើម្បីជំរុញឱ្យកម្មករ-កម្មការិនីទទួលបានប្រាក់ឈ្នួលអប្បបរមា ១៧០ដុល្លារ (ក្នុងឆ្នាំ២០១៨) រាជរដ្ឋាភិបាលត្រូវធ្វើ​ការងារ​ពីរជាមួយរោង​ចក្រសហគ្រាស ដើម្បីធានាថា រោងចក្រសហគ្រាសនោះនៅតែអាចដំណើរការបាន ដែលនាំឱ្យរដ្ឋបាត់ចំណូលដល់ទៅ ជាង៨០លានដុល្លារ។ សម្តេចតេជោថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីសរុប ២១,៤៦៥នាក់ មកពីរោងចក្រចំនួន១៤ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែបឋមាសាឍ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា គ.ស២០១៨។ សម្ដេចបានថ្លែងដោយរីករាយដែលបានវិលមកជួបជាមួយក្មួយៗសារជាថ្មី។តែសម្តេចថាអ្នកនិយាយមុខដដែលអ្នកស្តាប់មុខថ្មី គឺក្មួយៗ សម្ដេចបានរំលឹក​អំពីសម័យសង្គ្រា​មដែលសម្តេចបានចុះមក​តំបន់នេះប៉ុន្តែស្ថានភាពនោះនឹងមិនមាន​ទៀតទេពេលនេះគឺស្ថានភាពសន្តិភាពនិងការអភិវឌ្ឍ ដែលវាជាស្ថានភាពខុសពីសម័យសង្គ្រាម។  សម្តេចបន្តថាការពង្រាយរោងចក្រ​ដល់មូលដ្ឋានគឺជាការដោះស្រាយ​ការងារធ្វើសម្រាប់ប្រជាពលរដ្ឋយើងដែលមិន​ប្រមូលផ្ដុំតែនៅ​ក្នុងទីក្រុងនោះទេ នេះហើយគឺជាគោលនយោបាយពង្រាយរោងចក្ររបស់យើងឲ្យដល់មូលដ្ឋានជាជោគជ័យដោយសារតែស្រុកយើងមានសុខសន្តិភាពនេះឯង។   សម្ដេចបន្តថាខេត្តកំពង់ឆ្នាំង​មិនមែនមានត្រឹមតែរោងចក្រប៉ុណ្ណេះទេនឹងអាចមានរោងចក្រថ្មីៗកើតឡើងច្រើនថែមទៀតតាមរយៈការទាក់ទាញនូវអ្នកវិយោគថ្មីៗដើម្បីបង្កើតការងារធ្វើជូនដល់ក្មួយៗ ។ ទាក់ទិននឹងជោគជ័យនេះ សម្តេចបន្ថែមថា ការដាក់ចេញ នូវ នយោបាយនេះ គឺដើម្បីបង្កើតការងារនៅមូលដ្ឋាន ឱ្យប្រជាជនជាពិសេសយុវជន ងាយស្រួល រកការងារ ធ្វើ, ចៀសវាងការទៅរកការងារធ្វើ នៅទីក្រុងភ្នំពេញ ឬនៅខេត្តដទៃ ដែលត្រូវមានចំណាយខ្ពស់ នៅក្នុង ការទទួលបានការងារធ្វើ ហើយត្រូវបង់ថ្លៃឈ្នួលផ្ទះ និងត្រូវចំណាយដទៃទៀត…

  • អង្គការUNDP និងទីភ្នាក់ងារជាតិមុខរបរ និងការងារ សហការគ្នាលើការអនុវត្តគម្រោង មួយក្នុងការផ្តល់ការណែនាំអំពីអាជីព និងការងារតាមរយៈវីដេអូខ្លីៗ

    អង្គការUNDP និងទីភ្នាក់ងារជាតិមុខរបរ និងការងារ សហការគ្នាលើការអនុវត្តគម្រោង មួយក្នុងការផ្តល់ការណែនាំអំពីអាជីព និងការងារតាមរយៈវីដេអូខ្លីៗ។ គម្រោងនោះមានឈ្មោះថា Dr. Job ត្រូវគេរាយការណ៍ថា បង្កើតឡើង គោលបំណង ផ្តល់ដល់យុវជន សិស្ស-និស្សិត និងអ្នកស្វែងរកការងារ នូវព័ត៌មានអំពីការងារ និងការបង្កើនលទ្ធភាពទទួលបានការងារកាន់តែងាយស្រួល តាមរយៈការផលិតជាវីដេអូខ្លីៗ ដែលបង្ហាញអំពីចំណុចនានាដែលយុវជន អ្នកស្វែងរកការងារត្រូវការត្រៀមខ្លួនជា ចាំបាច់ក្នុងការចាប់យកឱកាសការងារ និងផ្តល់ដំណោះស្រាយចំពោះបញ្ហាប្រឈម ក្នុងការងារដោយផ្តោតលើ វិធីសាស្រ្តក្នុងការរៀបចំខ្លួនសម្រាប់ចូលក្នុងទីផ្សារការងារ, ការអភិវឌ្ឍជំនាញទន់ ឬជំនាញក្នុងការងារ, ឱកាសកម្មសិក្សាការងារ និងព័ត៌មានទីផ្សារការងារ។ ខ្សែវីដេអូខ្លីៗទាំងនេះនឹងត្រូវផ្សព្វផ្សាយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម Facebook, YouTube និងប្រព័ន្ធផ្សព្វផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារNEA។  ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងការអនុវត្តគម្រោង Dr. Job រវាង NEA និង UNDP ធ្វើឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាល ក្រោមអធិបតីភាព អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ប៉ុក ប៉ាន់…

  • ចាប់ពីឆ្នាំ២០០០មក ការងារជួសជុលប្រាសាទក្នុងតំបន់រលួសមានការវិវត្តអ្វីខ្លះ?

    តំបន់រលួសត្រូវបានគេស្គាល់ថា ជាអតីតរាជធានីដើមសម័យអង្គរ។ តំបន់នេះមានប្រាសាទចម្បងៗមួយចំនួន ដូចជាប្រាសាទលលៃ ប្រាសាទព្រះគោ និងប្រាសាទបាគង។ មិនខុសពីប្រាសាទដ៏ទៃប្រាសាទក្នុងតំបន់នេះរងការខូចខាតជាច្រើន ដែលទាមទារឱ្យមានការជួសជុលឱ្យបានទាន់ពេលវេលា។ លោក តាន់ សុផលអនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាន និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា  និងជាអ្នកជំនាញជាតិមួយរូបដែលបានចូលរួមជួសជុលប្រាសាទក្នុងតំបន់រលួសចាប់ពីឆ្នាំ២០០០មកទល់នឹងបច្ចុប្បន្ន បានរៀបរាប់នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣០ អាយស៊ីស៊ី-អង្គរ កាលពីដើមខែ មិថុនា ឆ្នាំ២០១៨ថា៖ ប្រាសាទក្នុងតំបន់រលួសដែលទទួលបានការជួសជុលមានដូចជា ប្រាសាទលលៃ ប្រាសាទព្រះគោ និងប្រាសាទបាគង។ លោកបន្ថែមថា ការជួសជុលទាំងនោះភាគច្រើនជាការជួសជុលប្រាសាទឥដ្ឋ ដោយមានទាំងការទល់ទ្រ និងការជួសជុលផ្នែករចនាសម្ពន្ធ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការខូតខាតតទៅមុខទៀត។ ១. ការជួសជុលប្រាសាទលលៃ ការជួសជុលប្រាសាទលលៃគឺចាប់ពីឆ្នាំ២០០០មក ដោយផ្តើមពីកាងារតូច រហូតដល់ការងារធំ។ នៅទីនោះអ្នកជំនាញការខ្មែរបានរៀបចំទល់ទ្រ និងជួសជុលរចនាសម្ពន្ធប្រាសាទឥដ្ឋ។ តួប្រាង្គចំនួន២ ដែលទទួលបានការជួសជុលបានជាង ៥០ភាគរយ ដូចជាប្រាង្គនៅជ្រុងពាយ័ព្យមួយ និងនៅជ្រុងឦសានមួយ  ហើយក្រុមការងាររំពឹងថា គម្រោងនេះនឹងអាចបញ្ចប់នៅក្នុងឆ្នាំ២០១៨នេះ។ ២. ការជួសជុលប្រាសាទព្រះគោ ការជួសជុលប្រាសាទព្រះគោ ចាប់ផ្តើមពីឆ្នាំ២០០១មក ដោយបានជួសជុលតួប្រាង្គកណ្តាល ដែលជាប្រាង្គធំជាងគេរួចរាល់ជាស្ថាពរនៅឆ្នាំ២០០៩។ ចំណែកប្រាង្គនៅជុំវិញទាំង៥ទៀត ក៏ទទួលបានការជួសជុលផ្នែកខ្លះដែរ ដូចជាសសរពេជ្រ និងសសរផ្អោប ហើយនៅឆ្នាំ២០១៦-២០១៧ ការជួសជុលបណ្ណាល័យនៅប្រាសាទព្រះគោ ក៏ត្រូវបានរួចរាល់ជាស្ថាពរ។…

  • អភិបាលខេត្តកំពង់ធំ ស្នើឲ្យភាគីក្រុមហ៊ុនចំការកៅស៊ូវៀតណាម ចូលរួមគោរពច្បាប់ការងាររបស់រាជរដ្ឋាភិបាល

    ខេត្តកំពង់ធំ   ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនកម្មករចំការកៅស៊ូ (C.R.C.K.2 ) ប្រមាណជាងបួនរយនាក់ នៅឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ ២០១៨។ ថ្លែងក្នុងពិធីជួបសំណេះសំណាល  ឯកឧត្តម សុខ លូ  បានពាំនាំនូវការសាកសួរសុខទុក្ខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានថ្លែងអំណរគុណដល់ក្រុមហ៊ុនវិនិយោគទាំងអស់ ដែលមកវិនិយោគនៅកម្ពុជា ជាពិសេស ក្រុមហ៊ុនវិនិយោគកៅស៊ូវៀតណាម ដែលធ្វើការវិនិយោគទៅលើដំណាំកៅស៊ូជាច្រើនក្រុមហ៊ុនផងដែរ ដែលស្តែងឲ្យឃើញពីទំនុកចិត្តរបស់វិនិយោគិនបរទេស ចំពោះស្ថានភាពជាក់ស្តែងនៅកម្ពុជា ដែលកំពុងមានសុខសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយ និងមានកំណើនសេដ្ឋកិច្ចខ្ពស់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា មានការងារធ្វើ ជាពិសេស អ្នករស់នៅខេត្តកំពង់ធំទាំងមូល កាត់បន្ថយការចំណាកស្រុក មានជីវភាពធូរធារជាងមុន  និងមានពេលវេលាជួបជុំប្រពន្ធកូន ព្រមទាំងសាច់ញាតិជាដើម។ ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ បានសង្កត់ធ្ងន់ថា សូមឲ្យភាគីក្រុមហ៊ុនវិនិយោគិនបរទេសទំាំងអស់ក្នុងប្រទេសកម្ពុជា ត្រូវចូលរួមគោរពច្បាប់លក្ខខ័ណ្ឌការងាររបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធិភាព ដោយមិនមានការកេងប្រវ័ញកំលំាងពលកម្មលើកម្មករ កម្មការិនីជាដើម។ ម្យ៉ាងវិញទៀត…

  • កិច្ចប្រជុំផ្សព្វផ្សាយភារកិច្ចសំខាន់ៗ អនុវត្តន៍នូវកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពជូនដល់គ្រប់គណបក្សនយោបាយ

    កិច្ចប្រជុំផ្សព្វផ្សាយភារកិច្ចសំខាន់ៗ អនុវត្តន៍នូវកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពជូនដល់គ្រប់គណបក្សនយោបាយ

    កំពង់ធំ៖  កិច្ចប្រជុំផ្សព្វផ្សាយ និងបែងចែកប្រគល់ភារកិច្ចសំខាន់ៗ ជូនដល់ថ្នាក់ដឹកនាំ ដើម្បីអនុវត្តកិច្ចការពារ សុវត្ថិភាពជូនដល់គ្រប់គណបក្សនយោបាយ  រួមទាំងក្រមសីលធម៌របស់កងកម្លាំងប្រដាប់អាវុធក្នុងដំណើរការបោះឆ្នោតជាតិ ជ្រើសតំណាងរាស្រ្ត ដែលនិងប្រព្រឹត្តទៅនៅពេលខាងមុខនេះ កិច្ចប្រជវុំនេះត្រូវ បានធ្វើឡើង នៅសាសប្រជុំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០១៨។ កិច្ចប្រជុំផ្សព្វផ្សាយនេះ ត្រូវបានចូលរួមអធីបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមានសមាសភាព មេបញ្ជាការរង , នាយ នាយរង សេនាធិការ នាយ នាយរង ការិយាល័យ+ផ្នែក ព្រមទាំង មេបញ្ជាការ  វរសេនាតូចទាំង០២ និងផ្នែកសឹករងទាំង០៨ ចំណុះបញ្ជាការ បញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ សរុបចំនួន ៩៨ រូប ដែលបានអញ្ជើញចូលរួម ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ ភារកិច្ចសំខាន់ៗមួយចំនួន ដើម្បីអនុវត្តនូវកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់…

  • នគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ ឃាត់ខ្លួន មុខសញ្ញាលួច៣នាក់ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចម៉ូតូ

    ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានបញ្ជាក់នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះថាសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ លោកបានសហការណ៍ជាមួយ ការិយាល័យនគរបាលចរាចរណ៍ជើងគោកស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើសលួចម៉ូតូររបស់ប្រជាពលរដ្ឋនៅចំណុចផ្ទះលេខ ៥២E០ ផ្លូវលេខ ១៧៤ ភូមិ១៣ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។  ម៉ូតូដែលជនសង្សយធ្វើសកម្មភាពលួចម៉ាកហុងដាIcon ពណ៌ក្រហម-ស  ពាក់ស្លាកលេខ ភ្នំពេញ១AR-១៣៥២) ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន ១-ឈ្មោះ ពេជ្រ សីហា ហៅ ចាន់ សីហា ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ  -មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ២-ឈ្មោះ សុខ វីឆើត ភេទ ប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិ ខ្មែរ -មុខរបរ កម្មករសំណង់ -ស្នាក់នៅមិនពិតប្រាកដ ៣-ឈ្មោះ…

  • កូនឈើចំនួន១៦៦៧ដើមត្រូវបានដាំក្នុងបុណ្យរុក្ខទិវានៅខេត្តកណ្តាល

    កូនឈើចំនួន១៦៦៧ដើមត្រូវបានដាំនៅក្នុងរមណីយដ្ឋានភ្នំព្រះរាជទ្រព្យស្រុកពញាឮក្នុងពិធីរុក្ខទិវាឆ្នាំ២០១៨ ក្នុងនោះកូនឈើប្រភេទលម្អដើមឥន្ទនេល​ដែលមានអង្កត់ផ្ចិតចាប់ពី ១០ស.ម ឡើងចំនួន១៦៧ដើមដាំនៅតាមដងផ្លូវច្រមុះជ្រូកស្លាកគណប្រជាជនកម្ពុជា និងក្នុងបរិវេណច្រមុះជ្រូកមុខ​ពុទ្ធមណ្ឌលវិបស្សនាធុរៈ​នៃព្រះរាជាណាចកម្ពុជា និងដាំដើមឈើចំនួន១៥០០ដើម នៅតាមបរិវេណជម្រាលជើងភ្នំដោយ​ប្រើប្រាស់ប្រភេទឈើព្រៃធម្មជាតិ និងដើមឈើលម្អរួមមានក្រញូង បេង ធ្នង់ កកោះ ឥន្ទេនេល និងកោ្ងក។ នេះជារបាយការនៅរបស់លោក ញែម តារារិទ្ធិ នាយខ័ណ្ឌរដ្ឋបាលព្រៃឈើកណ្តាលថ្លែងក្នុងពិធីរុក្ខទិវាថ្នាក់ខេត្តនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨។ ក្នុងពិធីនេះដែលខណ្ឌរដ្ឋបាលព្រៃឈើក៏បានត្រៀមកូនឈើចំណួន២០០០ដើម ទៀតដែលជាឈើរយៈពេលវែង និងហូបផ្លែសំរាប់ចែកជូនប្រជាជន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិក្សដែលបានអញ្ជើញចូលរួម។   មានប្រសាសន៍ក្នុងពិធីរុក្ខទិវាថ្នាក់ខេត្តឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តបានបញ្ជាក់ថា ការរៀបចំប្រារព្ធពិធីរុក្ខទិវា ជាទិវាពលកម្មដាំដើមឈើប្រពៃណីជាតិ គឺជាសកម្មភាពដ៏ឧត្តុង្គឧត្តមដែលយើងទាំងអស់គ្នារូបរួមស្តារ និងអភិរក្សប្រភពធនធានដ៏សំខាន់នេះឲ្យបានគង់វង្សដោយជំរុញចលនាប្រជាពលរដ្ឋគ្រប់រូបនៅតាមមូលដ្ឋាន ព្រះសង្ឈគ្រប់រូបនៅព្រះអង្គនៅតាមវត្តអារ៉ាមឲ្យចូលរួមសកម្មភាពដាមដើមឈើឲ្យបានច្រើនសម្រាប់ឧត្តមប្រយោជន៍របស់ជាតិ។ ជារៀងរាល់ឆ្នាំអាជ្ញាធរខេត្តកណ្តាលបានដឹកនាំរៀបចំប្រារព្ធពិធីរុក្ខជាតិវាដាំដើមឈើនៅតាមបរិវេណសាលារៀន តាមវត្តអារ៉ាមតាមដងផ្លូវនានាក្នុងខេត្ត។ល។ សម្រាប់ឆ្នាំ២០១៨នេះ គឺជាលើកទី២២ សម្រាប់ខេត្តកណ្តាល។ ឯកឧត្តមបានបន្តទៀតថា នៅតំបន់រមណីយដ្ឋានភ្នំព្រះរាជទ្រព្យនេះបានរៀបចំប្រារព្ធពិធីរុក្ខទិវាជាតិ ៩ កក្កដា ម្តងរួមមកហើយ គឺនៅឆ្នាំ១៩៩២ ក្រោមព្រះនរោត្តម សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលកាលនោះបានដាំឈើ ប្រភេទឈើ ប្រភេទឈើទាល គីនីន…