Category: ព័ត៌មាន

  • ប្រតិបត្តិការស្វែងរកក្មេងៗហាត់បាល់ទាំង១២នាក់ និងគ្រូបង្វឹកម្នាក់ដែលកំពុង បាត់ខ្លួនដោយអាថ៌កំបាំងក្នុងរូងភ្នំនៅខេត្តឈៀងរ៉ៃ បន្តធ្វើឡើងយ៉ាងដុតដៃដុតជើង

    ថៃ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថៃបានរាយការណ៍ថា ក្រុមអ្នកជំនាញរុករកក្រោមរូងភ្នំបីនាក់ មកពីអង់គ្លេសកំពុងចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះ និងតាមស្វែងរកក្មេងៗទំាង១២ នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេម្នាក់សរុបចំនួន១៣នាក់ ដែលបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងក្នុងរូង ភ្នំមួយនៅខេត្តឈៀងរ៉ៃ ចាប់តាំងពីថ្ងៃ សៅរ៍ សប្តាហ៍មុនមក ។ ក្មេងៗទាំងនេះមានអាយុចន្លោះពី១១ឆ្នាំដល់១៦ឆ្នាំ ហើយគ្រូបង្វឹកបាល់ទាត់របស់ពួកគេ មានអាយុ២៥ឆ្នាំ ត្រូវបានគេរាយការណ៍ថា មិនអាចចាកចេញពីរូងភ្នំនេះបានឡើយ នៅ មុនពេលមានទឹកជន់លិចដោយសារតែភ្លៀងធ្លាក់ខ្លាំង ខណៈរដ្ឋាភិបាលថៃបានដាក់ ពង្រាយទាហានរបស់ខ្លួនច្រើនជាង១.០០០នាក់ អោយទៅគំាទ្រក្រុមអ្នកជួយសង្រ្គោះ ទាំង១២ក្រុមផងដែរ ហើយការបាត់ខ្លួនរបស់ជងរងគ្រោះបានឈានចូលដល់ថ្ងៃទី៦ ហើយ ។ ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីមហាផ្ទៃថៃលោក អនុពង្ស ផាវចិន្តា បានឱ្យដឹងថា ក្រុម អ្នកជួយសង្រ្គោះកំពុងចាប់ផ្តើមជីកប្រហោងមួយចូលទៅកាន់រូងភ្នំ ដើម្បីចូលទៅដល់ កន្លែងអ្នកបាត់ខ្លួន ។ ដោយឡែកក្រុមអ្នកជំនាញរុករកក្រោមល្អាងភ្នំបីនាក់មកពីអង់គ្លេស ដែលមកដល់ប្រទេសថៃកាលពីថ្ងៃពុធ  រួមទាំងក្រុមកុម្ម៉ង់ដូពិសេសអាមេរិក សៀល ក៏ កំពុងចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះនេះដែរ ជាមួយក្ដីរំពឹងថា អាចនឹងរកឃើញ អ្នកបាត់ខ្លួនទាំងនោះឆាប់ៗនេះ ។សូមរំលឹកថា ក្មេងៗជំទង់១២នាក់ដែលជាកីឡាករបាល់ទាត់មកពីក្លឹប មូប៉ា និងគ្រូ បង្វឹកបាល់ទាត់របស់ពួកគេម្នាក់ទៀតបានបាត់ខ្លួនយ៉ាងអាថ៌កំបាំង កាលពីថ្ងៃ សៅរ៍សប្តាហ៍មុនមកម្ល៉េះ…

  • ក្រសួងការពារជាតិនៃប្រទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដល់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ដែលមានទីតាំងក្នុងក្រុងញូយ៉ក ដែលបានដាក់ឈ្មោះឧត្តមសេនីយ៍ខ្មែរចំនួន១២រូបក្នុង បញ្ជីខ្មៅនៃការរំលោភសិទ្ធិមនុស្ស

    សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិកម្ពុជាចុះថ្ងៃទី២៨មិថុនាបាន ហៅរបាយការណ៍សិទ្ធិមនុស្សអង្គការ Human Rights Watch នេះ ថាជារបាយការណ៍បំភ្លៃ​ មានបំណងញុះញង់ ចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងមិនសមហេតុផល។ Human Rights Watch គឺជាអង្គការសិទ្ធិមនុស្សអន្តរជាតិមួយដែលគេតែងពណ៌នាថា មិនដែលមានក្រសែភ្នែកល្អ ដាក់មកលើកម្ពុជាដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនបច្ចុប្បន្ននេះឡើយ បើទោះបីជាកម្ពុជាត្រូវ បានពិភពលោកទទួលស្គាល់ការពិតថា ក្រោមការដឹកនាំរបស់សម្តេចតេជោសែន កន្លងមកនេះ បានធ្វើអោយ ប្រទេសអស់សង្គ្រាមទាំងស្រុង គ្មានទឹកដីអបគមន៍ ពលរដ្ឋរស់នៅដោយគ្មានការ ភ័យខ្លាចក្នុងការធ្វើដំណើរ ដោយសេរីក្នុងប្រទេសកម្ពុជា និងដំណើរអភិវឌ្ឍន៍ប្រទេសបានរីកចំរើនយ៉ាងលឿន ទៅមុខដែលនាំអោយប្រ ទេសក្នុងតំបន់និងសកលលោកបានកោតសរសើរដល់កម្ពុជាយ៉ាងណាក៏ដោយ។ អង្គការ Human Rights Watch មិនដែលបានអបអរចំពោះកម្ពុជាដែលបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅចុងឆ្នាំ១៩៩៨នោះទេ ប៉ុន្តែបែរជាបន្ត ញុះញង់អោយកម្ពុជាដែលរកសន្តិភាពបានយ៉ាងលំបាក អោយធ្លាក់ចូលក្នុងឧបាយកលសង្គ្រាមញុះញង់និងការ បំបែកបំបាក់ជាតិសាសន៍ខ្មែរបន្តទៀត តាមរយៈការចោទប្រកាន់រឿងសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ ជាពិ សេសនៅមុនដំណើរការបោះឆ្នោតសកលចុងខែកក្កដាខាងមុខនេះ ក្នុងស្ថានភាពដែលកម្ពុជា កំពុងស្ថិតដោយ សុខសាន្ត គ្មានអំពើចលាចល គ្មានការកើតទុរ្ភិក្សណាមួយ ក្នុងប្រទេសនោះឡើយ។  អង្គការ Human Rights Watch បានសម្លឹងឃើញឧត្តមសេនីយ៍យោធានិងនគរបាលទាំង១២រូបរបស់កម្ពុជាដែល…

  • បេក្ខជនជាង១១ម៉ឺន៧ពាន់នាក់ គ្រោងនឹងចូលរួមប្រឡងសញ្ញាបត្របាក់ឌុបនៅឆ្នាំនេះ

    យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំនៅថ្ងៃ២៨មិថុនានេះ បានឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា នៅថ្ងៃ២០សីហាឆ្នាំ ២០១៨។ ការប្រឡងមានបេក្ខជនសរុប១១ម៉ឺន៧ពាន់៦១នាក់ ចែកចេញជា១៩៥មណ្ឌល  មាន៤ពាន់៧៦១បន្ទប់ ដែលមានថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម។ សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងទៀតថា ចំពោះលទ្ធផលប្រឡង ត្រូវគេគ្រោងនឹងប្រកាស នៅតាមមណ្ឌលប្រឡងនីមួយៗ នៅរសៀលថ្ងៃ១១កញ្ញាឆ្នាំ២០១៨ សម្រាប់មណ្ឌលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល និងនៅថ្ងៃ១២កញ្ញា សម្រាប់មណ្ឌលប្រឡងនៅខេត្តផ្សេងៗ។  ទន្ទឹងនឹងនោះដែរ ក្រសួងអប់រំបានអំពាវនាវ ដល់បេក្ខជនទាំងអស់ត្រូវគោរពបទបញ្ញាតិនៃការប្រឡងឲ្យបានល្អប្រសើរ ជាពិសេស មិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្រសួងអប់រំបានព្រមានថា ក្នុងករណីរកឃើញ ថាមានលាក់ទុក ត្រូវចាត់ទុកថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទបញ្ញាតិ និងកម្រិតវិន័យចំពោះបេក្ខជន និងត្រូវកំណត់ឲ្យធ្លាក់ជាស្វ័យប្រវត្តិ។  

  • ចំនួនមនុស្សស្លាប់ និងបាត់ខ្លួនកើនឡើងជាង៣០នាក់ ដោយសារគ្រោះទឹកជំនន់ និងបំណាក់ដីនៅប្រទេសវៀតណាម

    ចំនួនមនុស្សស្លាប់ និងបាត់ខ្លួនកើនឡើងជាង៣០នាក់ ដោយសារគ្រោះទឹកជំនន់ និងបំណាក់ដីនៅប្រទេសវៀតណាម

    វៀតណាម៖ តួលេខជនរងគ្រោះបាត់បង់ជីវិត នៅក្នុងគ្រោះមហន្តរាយទឹកជំនន់ និង បំណាក់ដីនៅតំបន់ភ្នំភាគខាងជើងប្រទេសវៀតណាម ដែលបង្កឡើងដោយសារតែ ភ្លៀងធ្លាក់ខ្លំាង ចាប់តំាងពីចុងសប្តាហ៍មុនមកនោះ បានបន្តកើនឡើងដល់២២នាក់ និង៩នាក់ផ្សេងទៀតបានបាត់ខ្លួន ។ ចំនួនមនុស្សស្លាប់នៅភាគខាងជើងប្រទេសវៀតណាមនេះ ត្រូវបានរាយការណ៍ និងកើនឡើងជាបន្តបន្ទាប់ គិតចាប់តាំងពីពេលដើមសប្តាហ៍នេះមកម្ល៉េះ ក្នុងនោះ មនុស្ស១៥នាក់ផងដែរបានរងរបួស ខណៈការខាតបង់លើវិស័យសេដ្ឋកិច្ចជារួមវិញ ត្រូវបានរដ្ឋាភិបាលក្រុងហាណូយអះអាងថា ស្ថិតនៅក្នុងរង្វង់ជាង២០លានដុល្លារ អាមេរិក ។ យោងតាមរបាយការណ៍របស់ទីភ្នាក់ងារគ្រប់គ្រង និងចាត់ចែងពេលមានគ្រោះ មហន្តរាយរបស់វៀតណាម បានបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះបាត់បង់ជីវិត ទំាងអស់ខាងលើនេះ មនុស្សចំនួន១៦នាក់បានស្លាប់នៅក្នុងខេត្តឡៃចាវ និង៥នាក់នៅក្នុងខេត្តហាគាំង និងម្នាក់ទៀតនៅក្នុងខេត្តក្វាងនិញ ដោយពួកគេបានបាត់បង់ ជីវិត ដោយសារការរលំផ្ទះសង្កត់លើ និងលង់ទឹកជាដើម ។ ដោយឡែកអ្នកបាត់ខ្លួន ចំនួន៩នាក់ស្ថិតនៅក្នុងខេត្ត ឡៃ ចូ ដោយសារតែទឹកជំនន់មួយដ៏អាក្រក់បានកួច យកពួកគេទៅបាត់ ៕

  • ប្រមុខការទូតសហរដ្ឋអាមេរិកនិយាយថា កូរ៉េខាងជើងយល់ពីបំណងប្រទេសខ្លួន ហើយ ជុំវិញបញ្ហាលុបបំបាត់អាវុធនុយក្លេអ៊ែរ

    សហរដ្ឋអាមេរិក៖ ថ្លែងក្នុងសវនាការព្រឹទ្ធសភានៅក្នុងថ្ងៃ ពុធ សប្តាហ៍នេះ រដ្ឋមន្រ្តី ការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ បានលើកឡើងថា រដ្ឋាភិបាលក្រុងព្យុង យ៉ាង បានយល់ជ្រួតជ្រាបអំពីចំណាត់ការ ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចង់បាន ទាក់ទិនទៅនឹងការរំសាយអាវុធនុយក្លេអ៊ែរ ។ ស្របពេលជាមួយគ្នានោះដែរ លោក ម៉ៃ ប៉ុមប៉េអូ បានបកស្រាយថា សហរដ្ឋអាមេ រិក និងកូរ៉េខាងជើងបាននឹងកំពុងបន្តធ្វើការចចារគ្នាបន្ថែមទៀត បន្ទាប់ពីជំនួប កំពូលជាប្រវត្តិសាស្រ្តរវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ និង មេដឹកនំាកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅប្រទេសសង្ហិបុរី កន្លងមកនេះ ។ ប្រមុខការទូតសហរដ្ឋអាមេរិករូបនេះ បានគួសបញ្ជាក់ថា កូរ៉េខាងជើងបានយល់ យ៉ាងច្បាស់ពីវិសាលភាពនៃការស្នើសុំរបស់សហរដ្ឋអាមេរិក ដែលធ្វើឡើងដោយ គោរពតាមការលុបបំបាត់អាវុធនុយក្លេអ៊ែរ ហើយថា សហរដ្ឋអាមេរិកក៏កំពុងធ្វើតាម ការប្តេជ្ញាចិត្តរបស់ខ្លួន ដោយលើកឡើងពីសេចក្តីសម្រេចរបស់សហរដ្ឋអាមេរិក ក្នុង ការលុបចោលសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូង ដែលត្រូវបានកំណត់ សម្រាប់ខែ សីហាខាងមុខនេះ ៕

  • ប្រធានាធិបតីសហរដ្ឋអាមេរិកនិយាយថា ជំនួបរវាងលោក និងលោក ពូទីន ទំនងជាកើតឡើង ក្នុងអំឡុងដំណើរទស្សនៈកិច្ចនៅអឺរ៉ុបនាខែកក្កដា ខាងមុខ

    សហរដ្ឋអាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយ ថា រូបលោកអាចនឹងជួបជាមួយសមភាគីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ក្នុងអំឡុង ដំណើរទស្សនៈកិច្ចរបស់លោកទៅកាន់តំបន់អឺរ៉ុបនាខែកក្កដា ខាងមុខនេះ ។លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានបែបនេះ ស្រប ពេលជួបពិភាក្សាជាមួយ ប្រធានាធិបតីព័រទុយហ្កាល់លោក ម៉ាសែលឡូ រ៉េបេឡូ ឌឹ ស៊ូហ្ស៊ា ក្នុងអំឡុងដំណើរទស្សនៈកិច្ចមកកាន់រដ្ឋធានីវ៉ាស៊ីនតោន នារសៀលថ្ងៃ ពុធ សប្តាហ៍នេះ ។ លោក ត្រាំ បានគូសបញ្ជាក់ទៀតថា បើសិនជាជំនួបរវាងលោក និង លោក ពូទីន កើតឡើងមែននោះ របៀបវារៈនៃកិច្ចពិភាក្សានេះ នឹងផ្តោតសំខាន់ទៅ លើបញ្ហាវិបត្តិនៅស៊ីរី និងអ៊ុយក្រែន ។ ចំនែកឯទីតំាងនៃជំនួបនេះដែរ ត្រូវបានគេ រាយការណ៍ថា ទំនងជាប្រារព្វឡើងនៅក្នុងទីក្រុង ហ៊ែលស៊ីងគី ប្រទេសហ្វំាងឡង់ ឬក៏ទីក្រុងវីយ៉ែន ប្រទេសអូទ្រីស ។ ដោយឡែកអ្នកនំាពាក្យវិមានក្រឹមឡំាងរបស់រុស្ស៊ី បានលើកឡើងថា ប្រធានាធិបតី…

  • ប្រធានាធិបតីចិនអះអាងថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនពិតជាមាន សារៈសំខាន់ខ្លំាងណាស់នៅលើពិភពលោក

    ប្រធានាធិបតីចិនអះអាងថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនពិតជាមាន សារៈសំខាន់ខ្លំាងណាស់នៅលើពិភពលោក

    ចិន៖ ថ្លែងក្នុងជំនួបជាមួយរដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក ចែម ម៉ាត់ទីស នៅឯសាលវិមានប្រជាជនចិន ក្នុងរដ្ឋធានីប៉េកំាង ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានអះអាងថា សម្ព័ន្ធភាពរវាងចិន និងសហរដ្ឋអាមេរិក គឺជាទំនាក់ទំនង ទ្វេភាគីដ៏សំខាន់មួយនៅលើពិភពលោក ។ ប្រធានាធិបតីចិនរូបនេះ បានកត់សម្គាល់ទៀតថា ទំនាក់ទំនងយោធាក៏ជាផ្នែកមួយ ដ៏សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ ហើយលោក ស៊ី ថែមទំាង សង្ឃឹមដែរថា សន្ទុះដ៏ល្អនៃទំនាក់ទំនងយោធារបស់មហាអំណាចទាំងពីរ នឹងបន្ត ក្នុងភាពល្អប្រសើរ ។ទន្ទឹមគ្នានេះ រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក ចែម ម៉ាត់ទីស បានគួស បញ្ជាក់ថា សហរដ្ឋអាមេរិកមានបំណងពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រ និងបង្កើនកិច្ច សហប្រតិបត្តិការ ក៏ដូចជាបង្កើតទំនាក់ទំនងយោធាក្នុងលក្ខណៈស្ថាបនាជាមួយ ចិន បើទោះជាប្រទេសទាំងពីរមានការខ្វែងគំនិតគ្នាលើបញ្ហាជាច្រើន ជាពិសេស បញ្ហាសមុទ្រចិនខាងត្បូង ៕  

  • អាជ្ញាធរអប្សរាប្រាប់ពលរដ្ឋកុំឱ្យលួចសង់សំណង់ខុសច្បាប់បើមិនចង់ប្រឈមនឹងការរុះរើ

    សៀមរាប៖ ដោយសង្កេតឃើញថា រាល់ពេលមានការបោះឆ្នោតម្ដងៗ ពលរដ្ឋតែងលួចសង់សំណង់ខុសច្បាប់ក្នុងតំបន់អង្គរ អាជ្ញាធរជាតិអប្សរាបានចេញសេចក្តីប្រកាសព័ត៌មានដោយទាត់ចោលរាល់ពាក្យចចាមអារ៉ាមនានាដែលថា ការសង់សំណង់ផ្សេងៗត្រូវបានអនុញ្ញាតក្នុងអំឡុងពេលជិតបោះឆ្នោត។ «ពុំមានការអនុញ្ញាតឱ្យមានការសាងសង់ដោយសេរីនៅក្នុងតំបន់បេតិកភណ្ឌនោះទេ។ រាល់សំណង់ខុសច្បាប់ ការលួចសាងសង់គ្មានការអនុញ្ញាតនឹងត្រូវបានរុះរើចេញដោយគ្មានលក្ខខណ្ឌ»។ នេះជាចំណុចទី១ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា ស្ដីពីការទប់ស្កាត់សំណង់ខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរ ដែលចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា។ ជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរាក៏បានប្រាប់ដល់ពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះការឃោសនាផ្សេងៗពីបុគ្គលមួយចំនួន ដែលដើរបោកប្រាស់ ឬតាមរយៈការធានាឱ្យមានការសាងសង់សំណង់ខុសច្បាប់ និងការទទួលយកប្រាក់ជាថ្នូរនឹងបានសិទ្ធិសាងសង់ផ្សេងៗ គឺពួកគេនឹងទទួលខុសត្រូវចំពោះមុខច្បាប់ ប្រសិនបើអាជ្ញាធរបានដឹង។ អាជ្ញាធរជាតិអប្សរា ឱ្យពលរដ្ឋសាកសួរព័ត៌មានទាក់ទងនឹងការសាងសង់ផ្សេងៗក្នុងតំបន់អង្គរ តាមរយៈលេខទូរសព្ទចំនួន ៣ប្រព័ន្ធ គឺ ០៩២ ៨៩ ៩៩ ៦៦, ០១២ ៨៥ ០២ ២៦ និង ០១២ ៣២ ៥៤ ១៩ ឬតាមទំព័រហ្វេសប៊ុក «អាជ្ញាធរជាតិអប្សរា»៕

  • រដ្ឋមន្រ្តីសេដ្ឋកិច្ចទួរគីលើកឡើងថា ការទាមទាររបស់សហរដ្ឋអាមេរិកអោយ ប្រទេសនានាឈប់ទិញប្រេងពីអ៊ីរ៉ង់ គឺគ្មានប្រសិទ្ធភាឡើយ

    រដ្ឋមន្រ្តីសេដ្ឋកិច្ចទួរគីលើកឡើងថា ការទាមទាររបស់សហរដ្ឋអាមេរិកអោយ ប្រទេសនានាឈប់ទិញប្រេងពីអ៊ីរ៉ង់ គឺគ្មានប្រសិទ្ធភាឡើយ

    ទួរគី៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅឯរដ្ឋធានីអង់ការ៉ា រដ្ឋមន្រ្តីសេដ្ឋកិច្ចទួរគី លោក នីហាត ហ្សៃប៊ែគស៊ី បានបញ្ជាក់ថា ការទាមទាររបស់សហរដ្ឋអាមេរិក អោយប្រទេសនានាបញ្ឈប់នាំចូលប្រេងពីអ៊ីរ៉ង់ ហើយបើគេមិនធ្វើតាមនឹងគំរាមដាក់ទណ្ឌកម្មកម្រិតធ្ងន់នោះ គឺមិនមានប្រសិទ្ធភាពសម្រាប់ទួរគីឡើយ ។ សូមរំលឹកថា សហរដ្ឋអាមេរិក តាមរយៈក្រសួងការបរទេសរបស់ខ្លួននាពេលថ្មីៗ នេះ បានជម្រុញអោយប្រទេសនានាកាត់ផ្តាច់រាល់ការនាំចូលប្រេងពីអ៊ីរ៉ង់ អោយ បានមុនថ្ងៃទី៤ ខែវិច្ឆិកាខាងមុខ បើមិនដូច្នោះទេ ពួកគេនឹងប្រឈមមុខជាមួយទណ្ឌ កម្មធ្ងន់ធ្ងរ ខណៈចំណាត់ការនេះត្រូវបានគេមើលឃើញថា គឺជាការប៉ុនប៉ងថ្មីមួយ ទៀត ដើម្បីបង្កភាពរាំងស្ទះដល់លំហូប្រាក់ចំណូលរបស់អ៊ីរ៉ង់ ។ លោក ហ្សៃប៊ែគស៊ី បានសង្កត់ធ្ងន់ថា ទួរគីអនុវត្តន៍តាមតែការសម្រេចចិត្តរបស់អង្គ ការសហប្រជាជាតិប៉ុណ្ណោះ ដូច្នេះអ្វីផ្សេងពីនេះ ទួរគីនឹងដើរតាមផលប្រយោជន៍ជាតិរបស់ខ្លួនតែមួយគត់ ហើយថា ទួរគីក៏កំពុងបន្តឆ្ពោះទៅកាន់ការធ្វើពាណិជ្ជកម្ម លើពិភពលោកអោយកាន់តែប្រសើរឡើង ដើម្បីបង្ហាញពីកិច្ចខិតខំប្រឹងប្រែង ក្នុង ការអភិវឌ្ឍការធ្វើពាណិជ្ជកម្មដោយសេរី ក្នុងចំណោមបណ្តាប្រទេសនានាផងដែរ៕

  • ផ្លូវបេតុងមួយខ្សែនៅក្នុងភូមិបន្ទាយឈើត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ប្រវៃង២ពាន់៧០០ម៉ែត្រ ឆ្លងកាត់ភូមិបន្ទាយឈើ និង ភូមិជ្រៃ

    សៀមរាប៖ ផ្លូវបេតុងមួយខ្សែនៅក្នុងភូមិបន្ទាយឈើត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ប្រវៃង២ពាន់៧០០ម៉ែត្រ ឆ្លងកាត់ភូមិបន្ទាយឈើ និង ភូមិជ្រៃ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានស្ថាបនាឡើងដោយកម្លាំងមហាសាមគ្គីរបស់ព្រះសង្ឃ និង ប្រជាពលរដ្ឋក្នុងភូមិ កាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ ដោយមានការនិមន្តអញ្ជើញចូលរួមពីព្រះសង្ឃ ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស និង ប្រជាពលរដ្ឋ សរុបចំនួន ៦៥០នាក់ បានចូលរួមផងដែរ។ សម្ធិផលទាំងនេះ គឺជាការរួមចំណែកយ៉ាងថ្លៃថ្លាដល់ការស្តារ និង អភិវឌ្ឍខេត្តសៀមរាប គឺផ្តើមចេញពីការអនុវត្តគោលនយោបាយ ឈ្នះឈ្នះ ប្រកបដោយសុខសន្តិភាព និងក្រោមការដឹកនាំដ៏ត្រឹមត្រូវ  របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត បាននាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យទូទាំងប្រទេស ។          មានប្រសាសនោះដែរ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង  ក៏បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្តេចទាំងពីរ ចំពោះប្រជាពលរដ្ឋខេត្តសៀមរាប និង បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ នៃកម្លាំងមហាសាមគ្គីរបស់ព្រះសង្ឃ រួមទាំងប្រជាពលរដ្ឋក្នុងភូមិទាំងពីរ ដែលបានបរិច្ចាគថវិកា…