Category: ព័ត៌មាន

  • រថយន្តមិនស្គាល់ម៉ាកបើកគៀរម៉ូតូបណ្ដាលឲ្យបុរសម្នាក់ដួលបោកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែង

    ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសារតែរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកគៀរម៉ូតូរបស់គាត់បណ្ដាលឲ្យដួលបោកក្បាលនៅនឹងថ្នល់ រួចរថយន្តបើករត់គេចខ្លួនបាត់ស្រមោល។      ករណីខាងលើនេះ បានកើត​ឡើងនៅវេលាម៉ោង១១យប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ក្បែរបងព្រលានយន្តហោះពោធិ៍ចិនតុង តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។      យោងតាមសម្ដីបងថ្លៃសពជនរងគ្រោះបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ទាំ ទុំ ភេទប្រុស អាយុជាង៣០ឆ្នាំ  មុខរបរបើកឡាន ស្នាក់នៅម្តុំផ្លូវទំនប់កប់ស្រូវ ខណ្ឌពោធិ៍សែនជ័យ ។      ប្រភពដដែលបានបន្តថា ជនរងគ្រោះទើបតែចេញពីធ្វើការ​ ក៏បានធ្វើដំណើរទៅផ្ទះរបស់ខ្លួនវិញ ដោយជិះម៉ូតូម៉ាក ហុងដាឌ្រីមសេ ១២៥ សេរីឆ្នាំ២០១៨ ពណ៍ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ.1GY – 0092 បានធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ទិសដៅពីកើតទៅលិច ។ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បានបើកយ៉ាងលឿនហើយបានគៀរដៃចង្កូតម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែង រីឯរថយន្តបង្កវិញបានបើករត់គេចខ្លួនដោយសុវត្ថិភាព។      ក្រោយកើតហេតុសម្ថកិច្ចបានធ្វើកំណត់ហេតុ និងបានប្រគល់សពទៅសាច់ញាត្តិក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតរបស់ប្រពន្ធក្នុងខេត្តតាកែវ៕

  • ពិធីជួបសំណេះសំណាលជាលើកទី៥ ជាមួយអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនក្នុងក្រុងពោធិ៍សាត

    ពោធិ៍សាត់៖  ក្នុងឱកាសជួបសំណេះសំណាលជាលើកទី៥ ជាមួយអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនក្នុងក្រុងពោធិ៍សាត់ចំនួន ១,៦២០នាក់ នៅបរិវេណសាលាខេត្ត ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ នាព្រឹកថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័កព.ស  ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០១៨ អភិបាល  ខេត្ត ពោធិ៍សាត់ លោក ម៉ៅ ធនិន បានផ្តាំផ្ញើដល់អតីតមន្ត្រីរាជការចូលនិវត្តន៍ និងអតីតយុទ្ធជននៅទូទាំងក្រុងពោធិ៍  សាត់ សូមយកចិត្តទុកដាក់ថែរក្សាសុខភាព ដើម្បីរង់ចាំមើលការអភិវឌ្ឍរីកចម្រើនរបស់ខេត្តពោធិ៍សាត់។ លោក អៀង ហុង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានជម្រាបជូនថានៅទូទាំងខេត្ត មុខ  សញ្ញានិវត្តជនទទួលរបបពីរដ្ឋមានចំនួន ១,៥០២នាក់ និង  អតីតយុទ្ធជនមានចំនួន ៤,៥២១នាក់ ហើយក្នុងរយៈ  ពេល ៦ខែ ដើមឆ្នាំ២០១៨នេះ និវត្តជនទទួលមរណភាព ១៩នាក់ និងអតីតយុទ្ធជន ៤៤នាក់។ ជាទូទៅរៀមច្បងជាអតីតមន្ត្រីរាជការរស់នៅជាមួយកូនចៅ និងសាច់ញ្ញាតិ និងមួយចំនួនតូចរស់នៅដោយពឹងផ្អែកលើខ្លួនឯង ទៅតាមកម្លាំងមនុស្សចាស់ គួបផ្សំនឹងរបបគោលនយោបាយប្រចាំ  ខែ…

  • នគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បញ្ជូន មុខសញ្ញាឆក់២នាក់ទៅតុលាកា ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស

    ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានប្រាប់នៅរសៀលថ្ងៃទី២៧មិថុនា ឆ្នាំ២០១៨នេះ ឲ្យដឹងថា កម្លាំងនគរបាល ព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ នៅចំណុចផ្លូវលេខ២៦១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស(ឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ) ចំនួន ០៤ ករណី ៖។ -ករណីទី១ ៖  (ឆក់ទូរសព្ទ័ដៃ ម៉ាក IPhone6pluse ពណ៌ ទឹកមាស) នៅចំណុចមុខផ្ទះលេខ១១៨ ផ្លូវលេខ ១៣៨ ក្រុមទី ៩ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពី ជនរងគ្រោះ -ឈ្មោះ ម៉េង ស្រីហួច ភេទ ស្រី អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ ។ -ករណីទី២ ៖  (ឆក់ទូរស័ព្ទម៉ាក អាយហ្វូន ៦ ផ្លឹស ពណ៌ ទឹកប្រាក់ )…

  • អគ្គលេខាធិការ កីឡាបាល់បោះកម្ពុជា បញ្ជាក់ថា ក្នុងចំណោមប្រទេសទាំង៦ មានតែប្រទេសប្រ៊ុយណេ មួយ មានសិទ្ធផលប្រហាក់ប្រហែល

    អគ្គលេខាធិការ កីឡាបាល់បោះកម្ពុជា បញ្ជាក់ថា ក្នុងចំណោមប្រទេសទាំង៦ មានតែប្រទេសប្រ៊ុយណេ មួយ មានសិទ្ធផលប្រហាក់ប្រហែល

  • កីឡាការិនី ស្រួង ភាវី អះអាងថា នាងមិនលះបង់សញ្ជាតិកម្ពុជា ឡើយបើទោះបីជា កូរ៉េ ចង់ផ្តល់សញ្ជាតិអោយនាងក៏ដោយ

    កីឡាការិនី ស្រួង ភាវី អះអាងថា នាងមិនលះបង់សញ្ជាតិកម្ពុជា ឡើយបើទោះបីជា កូរ៉េ ចង់ផ្តល់សញ្ជាតិអោយនាងក៏ដោយ

  • ទុរគត់ចាស់ជរា អាយុ៨៧ឆ្នាំទទួលអំណោយពីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំនិងសម្បុរសជន

    កំពង់ធំ៖ ក្រោមការយកចិត្តទុកដាក់ ពីសំណាក់ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ លើវិស័យមនុស្សធម៌ ទាំងគ្រួសារអតីតយុទ្ធជន ទាំងប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ពិសេសលើទុរគត់ជនចាស់ជរា ស្រ្តីមេម៉ាយ  ក្មេងកំព្រា ទោះជានៅជិត នៅឆ្ងាយ ចំកាត់មាត់ញក ក៏ក្រុមការងារមនុស្សធម៌ ដែលមានចិត្តមេត្តាសណ្តោសប្រណី បានចុះជូយឧបត្ថម្ភដល់គ្រួសារដែលកំពុងតែជួបការលំបាកដែរ។ជាក់ស្តែង ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការងយោធភូមិភាគទី៤ និង មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចុះសួរសុខទុក្ខ លោកយាយទុរគត់ជន ដែលជាស្រ្តីមេម៉ាយ មានអាយុ ៨៧ឆ្នាំ ទទួលមរណភាពចោលគាត់អស់រយៈពេលជាង២០ឆ្នាំហើយ រស់នៅក្នុងខ្ទមស្បូវធ្លុះធ្លាយ  គ្មានកូនសូម្បីតែម្នាក់ ស្ថានភាពរស់យ៉ាងសែនវេទនា ស្ថិតចាស់ជរា ភ្នែកងងឹត ត្រចៀកថ្លង់  សុខភាពទ្រុឌទ្រោម គ្មានកូនចៅទីពឹងនឹងគេ រស់នៅបច្ចុប្បន្ន បានក្មួយប្រុស ជួយមើលថែរ  ហើយថ្ងៃនេះផងដែរបាន ទទួលអំណោយពីសម្បុរជន ក្នុងក្រុមការងារមនុស្សធម៌។ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្រោយពីការងារស្នូលរបស់អង្គភាព ក៏បានដឹកនាំ ក្រុមការងារមនុស្សធម៌ រួមជាមួយអាជ្ញាធរ ភូមិ-ឃុំ ចុះទៅផ្ទះលោកយាយ…

  • ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីបុគ្គលិកសុខាភិបាលក្នុងក្រុងតាខ្មៅ

    ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ វេជ្ជបណ្ឌិត ឱសថការី គ្រូពេទ្យ ឆ្មប គិលានុបដ្ឋាកយិកា បុគ្គលិកសុខាភិបាលក្នុងក្រុងតាខ្មៅ សរុបជាង៣០០នាក់ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨។  ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ មានប្រសាសន៏ក្នុងពិធីនេះថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ទៅលើវិស័យសុខាភិបាលដោយបានវិភាជថវិការ សម្រាប់ការអភិវឌ្ឍន៏ ហេដ្ឋារចនាសម្ព័ន្ធអាគារ ឱសថ សម្ភារៈបរិក្ខារពេទ្យ និងការផ្តល់បន្ថែមបុគ្គលិកជារៀងរាល់ឆ្នាំ ក្នុងការលើកកំពស់ការផ្តល់សេវាសុខភាពជូនប្រជាពលេដ្ឋ និងការលើកទឹកចិត្តក្នុងការបំពេញការងាររបស់មន្ត្រី បុគ្គលិកសុខាភិបាល តាមរយៈការដំឡើងប្រាក់បៀវត្សមូលដ្ឋាន ជារៀងរាល់ឆ្នាំ ការផ្តល់ប្រាក់បន្ថែមម៉ោង ការផ្តល់ប្រាក់លើកទឹកចិត្តដល់ក្រុមឆ្មប ក្នុងការសម្រាលកូនរស់មួយនាក់ និងបានបន្ថែមប្រាក់ឧបត្ថម្ភផ្សេងៗទៀតផងដែរ។ ឯកឧត្តមបន្តទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវ សន្តិភាព ស្ថេរភាព សន្តិសុខ សន្តាប់ធ្នាប់ វឌ្ឍនភាព និងការអភិវឌ្ឍន៏ជូនប្រជាពលរដ្ឋលើគ្រប់វិស័យ ដោយឡែកវិស័យសុខាភិបាល ក៏ត្រូវបានកែលម្អនិងឈានទៅរកភាពរីកចម្រើនឥតឈប់ឈរផងដែរ។ ឯកឧត្តមក៏បានណែនាំដល់ វេជ្ជបណ្ឌិត ឱសថការី គ្រូពេទ្យ ឆ្មប គិលានុបដ្ឋាកយិកា…

  • ជនសង្ស័យ៣នាក់ រួមជាមួយថ្នាំញៀនជាង១០០គីឡូក្រាម កំពុងស្ថិតក្រោមការសាកសួរ និងត្រួតពិនិត្យ នៅក្នុងស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង

    ការសាកសួរជនសង្ស័យជួញដូរគ្រឿងញៀនឆ្លងដែនទាំង៣នាក់នោះ គឺកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែង បានធ្វើឡើងនៅបន្ទាប់ពីមានការបង្ក្រាប ការចរាចរណ៍នាំចូលគ្រឿងញៀន ពីខេត្តចំប៉ាសាក់ ប្រទេសឡាវ ចូលមកខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា តាមច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ក្នុង លក្ខណៈទ្រង់ទ្រាយធំ និងមិនធ្លាប់មាននោះទេពីមុនមក។ រីឯការបង្ក្រាបការរត់ពន្ធគ្រឿងញៀនឆ្លងដែននោះ គឺកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ ព្រមទាំងរឹបអូសគ្រឿងញៀនបាន១២០ដុំ បើតាមការប៉ាន់ប្រមាណអាចមានទម្ងន់ស្មើនឹង១២០គីឡូក្រាម ជាប្រភេទថ្នាំញៀនម៉ាទឹកកក អ៊ិចស្ដាហ្ស៊ី ដោយដឹកជញ្ជូនតាមរថយន្តក្រុងសូរិយា ធ្វើឡើងក្រោមកិច្ចសហការណ៍បង្ក្រាប រវាងកម្លាំងនគរបាល មន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ កម្លាំងនគរបាលអន្តោប្រវេសន៍ប៉ុស្តិ៍ត្រពាំងក្រៀល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងនគរបាលប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែង  កាលពីម៉ោង២ និង៣៥នាទីរសៀល ថ្ងៃទី២៦មិថុនា២០១៨។ មន្ត្រីនគរបាលនៅក្នុងការបង្ក្រាបគ្រឿងញៀននេះ បានបង្ហើបឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ បានធ្វើសកម្មភាពដឹកជញ្ជូនគ្រឿងញៀនទាំងនោះ ចេញពីប្រទេសឡាវចូលមកប្រទេសកម្ពុជា ដោយប្រើប្រាស់មធ្យោបាយរថយន្តក្រុង ឆ្លងកាត់តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែង។ ហើយសមត្ថកិច្ចច្រកទ្វារនៅគ្រានោះ បានឃាត់រថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុន«សូរិយា»១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-2671 ខណៈកំពុងធ្វើដំណើរចេញពីច្រកទ្វារអន្តរជាតិ ក្នុងគោលដៅឆ្ពោះទៅកាន់រាជធានីភ្នំពេញ ដើម្បីធ្វើការត្រួតពិនិត្យ ហើយក៏ប្រទះឃើញថ្នាំញៀនមានរហូតដល់ទៅ១២០ដុំ ក្នុង១ដុំអាចមានទម្ងន់១គីឡូក្រាម ដូច្នេះ ១២០ដុំ មានទម្ងន់អាចស្មើនឹង១២០គីឡូ ក្រាម…

  • សិស្សានុសិស្សជាច្រើនរយនាក់ រៀននៅសាលាបឋមសិក្សាអនុវត្តន៍ ទទួលបានការណែនាំឲ្យមានការយល់ដឹង ពីការបរិភោគអាហារដែលគ្មានគុណភាព អាចធ្វើឲ្យប៉ះពាល់ដល់សុខមាលភាព និងការរស់នៅ!

    ខេត្តស្ទឹងត្រែង៖ ប្រធានសាខាកាំកុងត្រូល ខេត្តស្ទឹងត្រែង លោក គឹម ប្រុស លោកបានដឹកនាំមន្ត្រីក្រោមឧិវាទ រួមនឹងមន្ត្រី នៃមន្ទីរពាណិជ្ជកម្មខេត្ត ចុះទៅកាន់សាលារៀនមួយក្នុងក្រុងស្ទឹងត្រែង ហៅថា សាលាបឋមសិក្សាអនុវត្តន៍ ដោយមានការសហការណ៍ល្អ ពីនាយកសាលានេះ ដើម្បីធ្វើការត្រួតពិនិត្យរកមើលចំណីអាហារ និងរបស់វេចខ្ចប់នានា ដែលហួសកាលបរិច្ឆេទលក់ដូរ ធ្វើប៉ះពាល់សុខភាពកុមារ ព្រមទាំងបានប្រជុំផ្សព្វផ្សាយ ដល់សិស្សា នុសិស្សច្រើនរយនាក់ បានយល់ដឹងពីការបរិភោគអាហារដែលគ្មានគុណភាព។ ការត្រួតពិនិត្យចំណីអាហារលក់សំរាប់កុមារបរិភោគនោះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧មិថុនានេះ នៅក្នុងសាលាបឋមសិក្សាអនុវត្តន៍ ស្ថិតក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។   បន្ទាប់ពីក្រុមមន្ត្រីជំនាញកាំកុងត្រូល និងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះទៅដល់សាលារៀននោះមក មន្ត្រីជំនាញទាំងពីរ រួមជាមួយនាយកសាលាអនុវត្តន៍ បានធ្វើការត្រួតពិនិត្យទៅលើតូបលក់ដូរជាច្រើនកន្លែង នៅក្នុងបរិវេណសាលារៀន ដែលមានដាក់តាំងលក់ នូវសម្ភារៈវេចខ្ចប់ ភេសជ្ជៈ និងចំណីអាហារនានាជាច្រើនទៀត ដើម្បីធ្វើការពិសោធន៍ និងស្រាវជ្រាវរកទំនិញ ផលិតផល និងចំណីអាហារ ដែលកំពុងលក់ដូរឲ្យកុមារា កុមារី ដែលជាសិស្សានុសិស្សបរិភោគ។ នៅពេលនោះ ក្រុមមន្ត្រីជំនាញបានធ្វើការដកហូតនំកញ្ចប់ ទឹកក្រូច ទឹកសារ៉ូ និងរបស់វេចខ្ចប់មួយចំនួនទៀត ក្រោយការរកឃើញថា ផលិតផល និងចំណីអាហារទាំងនោះ…

  • សហរដ្ឋអាមេរិកសម្រេចផ្អាកដំណើរការកាត់ទោសជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមព្រំដែន

    សហរដ្ឋអាមេរិក៖ ប្រធានសន្តិសុខព្រំដែនសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបាន បញ្ឈប់បណ្តោះអាសន្នដំណើរការកាត់ ទោសឧក្រិដ្ឋកម្មលើជនអន្តោប្រវេសន៍ ដែល បានចូលមកកាន់សហរដ្ឋអាមេរិកដោយខុសច្បាប់ជាមួយកូនៗរបស់ពួកគេ ។ ស្នងការទីភ្នាក់ងារគយ និងការពារព្រំដែនសហរដ្ឋអាមេរិក លោក ខេវីន ម៉ាក់អាលី ណាន់ បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅរដ្ឋ តិចសាស់ ថា ដំណើរការកាត់ ទោសត្រូវបានពន្យាពេលកាលពីសប្តាហ៍មុន ខណៈការលើកឡើងរបស់លោក ធ្វើ ឡើង បន្ទាប់ពីមានបទបញ្ជាមួយកាលពីសប្តាហ៍មុនរបស់លោក ដូណាល់ ត្រាំ សុំ ឲ្យបញ្ចប់ការបំបែកគ្រួសារជនអន្តោប្រវេសន៍ ប៉ុន្តែលោក ត្រាំ បាននិយាយថា ក្រុម គ្រួសារទាំងនេះ នឹងឃុំខ្លួនអោយនៅជាមួយគ្នាតែម្តង ។ ស្នងការទីភ្នាក់ងារគយ និងការពារព្រំដែនសហរដ្ឋអាមេរិករូបនេះបានសង្កត់ធ្ងន់ផង ដែរថា គោលនយោបាយគ្មានការអត់ឱនរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅតែមានសុពលភាពដដែល ថ្វីត្បិតតែពន្យាពេលការកាត់ទោសក្តី ៕