Category: ព័ត៌មាន

  • សមាជិកបក្សគ្រប់ថ្នាក់ ត្រូវទទួលខុសត្រូវក្នុងការអនុវត្តន៍ការងារ

    សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ស្មើរឲ្យសមាជិកគណបក្សគ្រប់ថ្នាក់ ត្រូវលើកកម្ពស់ ស្មារតីទទួលខុសត្រូវ និងម្ចាស់ការចាត់ចែងអនុវត្តការងារបស់ខ្លួនឲ្យបានសកម្ម និងស្វាហាប់មោះមុតថែមទៀត តាម គោលការណ៍ណែនំានានា របស់គណបក្សដែលបានប្រគល់ជូន ។          ឯកឧត្តម ជាប ដាវុធ សមាជិកគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានចលនាយុវជន ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានថ្លែងលើកឡើង នៅក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមអាជីវករ កសិករ និងសមាជិកសមាជិការបក្សឃុំព្រែកលូង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ថា សមាជិក សមាជិការរបស់គណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវខិតខំតាមដានត្រួតពិនិត្យ និងវាយតម្លៃសភាពការណ៍នយោបាយ នៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីដាក់ចេញនូវផែនការ និងវិធានការណ៍ចាំបាច់នានាឲ្យបានទាន់ពេលវេលា ប្រកបដោយ ភាពប្រុងប្រយ័ត្ន មានការបត់បែន និងត្រឹមត្រូវតាមច្បាប់ ។ ឯកឧត្តម លើកឡើងថា ដើម្បីពង្រីកសុខុមរមនីយកម្មឲ្យកាន់តែទូលាយ តំណាងសមាជិកបក្សនៅតាមមូលដ្ឋាន ត្រូវបន្តអប់រំនយោបាយ និងពង្រឹងការគ្រប់គ្រងដល់មន្ត្រី និងសមាជិកគណបក្ស ដើម្បីលើកម្ពស់សមត្ថភាព និងគុណវុឌ្ឍ ជាពិសេសការផ្សាភ្ជាប់ជាមួយនឹងបក្ស ហើយទៅបោះឆ្នោតជូនគណបក្សឲ្យបានគ្រប់ៗគ្នា នឹងសូមបន្តរក្សានិរន្តភាព នៃ ការចិញ្ចឹមចលនានៅមូលដ្ឋាន ផ្សាភ្ជាប់នូវនោសញ្ចេតនាជាមួយប្រជាពលរដ្ឋនៅតាមផ្ទះ…

  • ទៀនវស្សាចំនួន១គូ និងទ័យ្យទាន គ្រឿងឧបភោគបរិភោគមួយចំនួន ត្រូវបានអាជ្ញាធរខេត្តសៀមរាប នាំយកទៅវេរប្រគេនព្រះវិហារព្រះអង្គចេក ព្រះអង្គចម ក្នុងក្រុងសៀមរាប

    សៀមរាប៖ ទៀនវស្សាចំនួន១គូ និងទ័យ្យទាន គ្រឿងឧបភោគបរិភោគមួយចំនួន ត្រូវបានឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងឯ.ឧបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត នាំយកទៅវេរប្រគេនព្រះវិហារព្រះអង្គចេក ព្រះអង្គចម ក្នុងក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ២០១៨នេះ ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានគូសបញ្ជាក់ថា ទៀនវស្សានិងទេយ្យវត្ថុយកមកប្រគេនព្រះសង្ឃនាពេលនេះ  ប្រគេនដល់ព្រះសង្ឃ ក្នុងរយះពេលគង់ចាំព្រះវស្សាក្នុងត្រីមាសនៅទីវត្តអារាម ដែលព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្របាន ដោយរដូវវស្សាមានភ្លៀងធ្លាក់ជោគជាំ ហើយក៏ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខ័ន្ធអ្នកដែលបានចែកឋានទៅកាន់លោកខាងមុខ ។  ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង  ក៏បានលើកឡើងផងដែរ សម្រាប់ប្រជាពលរដ្ឋ និង បងប្អូនពុទ្ធបរិស័ទ អំពីទីវត្តអារាម គឺ មិនត្រឹមតែបម្រើវិស័យសាសនា ជាទីសក្ការៈបូជារបស់បងប្អូនពុទ្ធបរិស័ទប៉ុណ្ណោះទេ គឺជាទីកន្លែងដែលប្រមូលផ្តុំនូវវប្បធម៌ និង ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ជាជង្រុកនៃគ្រឹះអក្សរសាស្ត្រជាតិ អរីយធម៌  វប្បធម៌ខ្មែរយើង ។ ឯកឧត្តមបណ្ឌិតក៏បានបញ្ជាក់ថា ការដង្ហែនូវទៀនព្រះវស្សាយកមកវេរប្រគេនព្រះសង្ឃ…

  • កីឡាការិនីស្នុកឃ័រ ឆ្នើមរបស់កម្ពុជា ស្រួង ភាវី ដែលកំពុងប្រកបអាជីពនៅប្រទេសកូរ៉េខាងត្បូង បានមកដល់ព្រះរាជាណាចក្រកម្ពុជា

    កីឡាការិនីស្នុកឃ័រ ឆ្នើមរបស់កម្ពុជា ស្រួង ភាវី ដែលកំពុងប្រកបអាជីពនៅប្រទេសកូរ៉េខាងត្បូង បានមកដល់ព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងមោទនភាពក្រៃលែងដោយកីឡាការិនីរូបនេះនាំមកជាមួយភាពល្បីល្បាញដោយធ្លាប់ឈ្នះពានរង្វាន់លើឆាកអន្តរជាតិជាច្រើន ។

  • អ្នកវិនិយោគមួយក្រុមមកពីទីក្រុងប៉េកាំងមានបំណងចង់ស្វែងយល់ពីឱកាសវិនិយោគនៅខេត្តព្រះសីហនុ ស្របពេល ដែលប្រទេសកម្ពុជា និងប្រទេសចិនមានចំណងទំនាក់ទំនងល្អជាមួយគ្នា

    លោក Wu Yunfu ប្រធានក្រុមហ៊ុន China’s Internet Investment Holding Group Co., Ltd និងជាអ្នកដឹកនាំគណៈប្រតិភូប្រតិភូក្រុមហ៊ុនវិនិយោគមកពីទីក្រុងប៉េកាំងនៃសាធារណៈរដ្ឋប្រជាមានិតចិន បាននិយាយាថា៖ ក្រុមអ្នកវិនយោគមកពីទីក្រុងប៉េកាំងនេះ គឺមានបំណងចង់ស្វែងយល់ពីឱកាសវិនិយោគនៅខេត្តព្រះសីហនុ ស្របពេល ដែលប្រទេសកម្ពុជា និងប្រទេសចិនមានចំណងទំនាក់ទំនងល្អជាមួយគ្នាស្រាប់។លោក បន្តថា  ខេត្តព្រះសីហនុ មានសម្រស់ស្រស់ស្អាតគួរអោយចាប់អារម្មណ៍ មានការរីកចំរើនទៀតផង និងមានតំបន់សេដ្ឋកិច្ចពិសេស ល្អគួរឲ្យទាក់ទាញ ហើយ ក្រុមអ្នកវិនិយោគរបស់ខេត្តជើជៀង ចង់មកវិនិយោគទុននៅខេត្តព្រះសីហនុដែរ។ លោក Wu Yunfu បញ្ជាក់ថា នឹងពាំនាំផ្សព្វផ្សាយអំពីអ្វីៗដែលមាននៅទីនេះ ទៅជូនដៃគូរវិនិយោគនៅទីក្រុងប៉េកាំងឲ្យចូលមករកស៊ីនៅខេត្ដនេះ ហើយលោក នឹងត្រឡប់មកម្ដងទៀតជាមួយនិងការដាក់ទុនវិនិយោគផ្នែកសេវា អ៊ិនធឺណេត ទេសចរណ៍ផងដែរ។នេះបើយោងតាមអ្វីដែលលោក Wu Yunfu បានថ្លែងប្រាប់ ឯកឧត្តម យន្ត មីន ក្នុងជំនួបមួយកាលពីថ្ងៃអង្គារ ១៤កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ឋិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ។ ជាការឆ្លើយតប ឯកឧត្តម…

  • អូស្ត្រាលី មានគម្រោងជួយខេត្តព្រះសីហនុ ផ្នែកសេវាសុខភាពភ្នែកប្រជាពលរដ្ឋ ,ការទប់ស្កាត់អំពើហិង្សាលើកុមារ,គម្រោងជួយហ្វឹកហ្វឺននគរបាលអន្តោប្រវេស្ត៍ខេត្តព្រះសីហនុ និងការជួយកាសាងសមត្ថភាពដល់កម្ពុជាដើម្បីសន្តិសុខលំហសមុទ្រនិងទប់ស្កាត់ការធ្វើពាណិជ្ជកម្មមិនស្របច្បាប់។អូស្ត្រាលី សន្យាថានឹងបន្តជួយកម្ពុជាបន្តទៀត។

    នេះបើយោងតាមអ្វីដែលត្រូវបានលើកឡើងក្នុងជំនួបមួយរវាងឯកអគ្គរដ្ឋទូត អូស្ត្រាលីប្រចាំនៅម្ពុជា លោកស្រី ANGELA  CORCORAN និងអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ១៤កើត ខែបឋមសាឍឆ្នាំចរ ត្រូវនឹងថ្ងៃទី២៦ខែមិថុនាឆ្នាំ២០១៨។លោកស្រី ANGELA CORCORAN បានបញ្ជាក់ថា អូស្ត្រាលី មានគម្រោងជួយពលរដ្ឋខេត្តព្រះសីហនុ ផ្នែកសេវាសុខភាពភ្នែកប្រជាពលរដ្ឋ ការទប់ស្កាត់អំពើហិង្សាលើកុមារជៀសវាងការធ្វើបាបកុមារ។គម្រោងនេះគម្រោងនេះ អូស្ត្រាលី ជួយតាមរយៈអង្គការ យូនិសេហ្វ។គម្រោងនេះនឹងជួយពលរដ្ឋចំនួន១៤ឃុំនៅខេត្តព្រះសីហនុ។ក្រៅពីនេះក៏មានគម្រោងជួយហ្វឹកហ្វឺននគរបាលអន្តោប្រវេស្ត៍ខេត្តព្រះសីហនុតាមរយៈក្រសួងមហាផ្ទៃកម្ពុជា។លោកស្រីក៏បានបន្ថែមថា ក្រសួងមហាផ្ទៃអូស្ត្រាលី ក៏មានគម្រោងជួយកម្ពុជាក្នុងការជួយកាសាងសមត្ថភាពដល់កម្ពុជាដើម្បីសន្តិសុខលំហសមុទ្រនិងទប់ស្កាត់ការធ្វើពាណិជ្ជកម្មមិនស្របច្បាប់ក៏ដូចជាការការពារអំពើឧក្រឹដ្ឋកម្មក្នុងតំបន់ផងដែរ។លោកស្រី Angela Corcoran សំដែរការកោតសរសើរចំពោះវឌ្ឍនភាពយ៉ាងឆាប់រហ័សរបស់ខេត្តព្រះសីហនុ។ជុំវិញបញ្ហាការអភវឌ្ឍយ៉ាងគំហុកនេះ លោកស្រីបានលើកជាសំណួរទៅកាន់ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អំពីវិធានការចំពោះមុខរបស់ខេត្តព្រះសីហនុផងដែរ។ជាមួយគ្នានេះដែរ លោកស្រី អគ្គរដ្ឋទូតអូស្រ្តាលី ក៏បានលើកឡើងអំពីស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជា ការចាប់ខ្លួនលោក កឹម សុខា និងចង់ឃើញការបោះឆ្នោតនៅថ្ងៃខាងមុខមានដំណើរការល្អមានតម្លាភាពសេរីនិងយុត្តិធម៌ បើកចំហ ស្របតាមបរិបទនៃរបបប្រជាធិបតេយ្យ។លោកស្រីបានបញ្ជាក់ថាអូស្ត្រាលី នឹងបន្តជួយកម្ពុជាបន្តទៀត។ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ សំដែងការអរគុណចំពោះ ប្រទេសអូស្រ្តាលី ដែលបានជួយកម្ពុជារហូតមកនិងចាត់ទុកថា អូស្រ្តាលីគឺជាមិត្តល្អរបស់កម្ពុជា។ឯកឧត្តម យន្ត មីន មានប្រសាសន៏ថា ក្នុងដំណាក់ពីរឆ្នាំចុងក្រោយនេះខេត្តព្រះសីហនុ ត្រូវបានអ្នកវិនិយោគមកពីតំបន់ផ្សេងៗបានចាប់អារម្មណ៏ខ្លាំងនិងបានបណ្តាក់ទុនរកស៊ីច្រើន និងបានធ្វើអោយខេត្តព្រះសីហនុ មានការប្រែប្រួលមុខមាត់យ៉ាងលឿនស្ទើរមិននឹកស្មានដល់។គ្រុមហ៊ុនវិនិយោគច្រើនជាងគេគឺមកពីប្រទេសចិន…

  • នគរបាល​ប្រឆាំងគ្រឿងញៀន​ ស្ទាក់ចាប់​រថយន្តក្រុង​ដឹក​អ្នកដំណើរ «សូ​រិ​យា» រឹបអូសថ្នាំញៀន​ជាង១០០​គីឡូក្រាម ​នៅ​ព្រំដែន​កម្ពុជា​-​ឡាវ

    ស្ទឹងត្រែងៈ នារសៀល​ថ្ងៃ​ទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះកម្លាំងនគរបាល​ប្រឆាំងគ្រឿងញៀន​ក្រសួងមហាផ្ទៃ ធ្វើការបង្ក្រាប​បានគ្រឿងញៀនប្រមាណជាង១០០ដុំ មាន​ទម្ងន់​ជាង១០០​គីឡូក្រាម​  នៅចំណុចច្រក​អន្តរជាតិត្រពាំង​គ្រៀល​ព្រំដែន​កម្ពុជា​-​ឡាវ ខណៈ​ក្រុម​ឈ្មួញ​ដឹក​ចេញពី​ប្រទេស​ឡាវ​ចូល​មកក្នុងប្រទេស​កម្ពុជា។ យោងតាមមន្រ្តីច្រកទ្វារ​អន្តរជាតិ​ត្រពាំង​គ្រៀល ​ក្រុង​ស្ទឹង​ត្រែង ឲ្យ​​ដឹងថា​ ថ្នាំ​ញៀន​ចំនួន​ជាង១០០​ដុំ​ ជាប្រភេទម៉ាកទឹកកក គឺ​ក្នុងមួយ​ដុំ​ ទម្ងន់​ប្រហែលជា​១​គីឡូ​ក្រាម​ ត្រូវ​បាន​​រក​ឃើញ​លើ​រថយន្តក្រុង​ដឹក​អ្នកដំណើរ «សូ​រិ​យា» ខណៈ​ចេញពី​ច្រ​កទ្វារ​​អន្តរជាតិ​ និង​បន្ត​គោលដៅ​ទៅ​រាជធានី​ភ្នំពេញ​។ មន្រ្តីច្រកទ្វារដដែល​ បន្ត​ថា ​ការ​ឃើញ​ថ្នាំ​ញៀន​​ដ៏​​ច្រើន​នោះ ​ត្រូវ​បាន​នាំ​ចេញពី​ប្រទេស​ឡាវ​ កាលពី​វេលា​ម៉ោង​​៣និង៣០នាទី​រសៀល​ថ្ងៃ​ទី​២៦​​ មិថុនា​ ​​។ ក្នុងការ​ឆែកឆេរ​ក​ឃើញ​ថ្នាំ​ញៀននេះ សមត្ថកិច្ច​​ ​បាន​ឃាត់​មនុស្ស​ប្រុស​៣​នាក់​ ដែល​មានការ​ពាក់ព័ន្ធ​ក្នុង​ករណី​នេះ​ ទី​១ គឺ​តៃកុង​រថយន្ត​ ទី​២​អ្នក​បក​ប្រែភាសា និង​ទី​៣​ ជន​សង្ស័យ​ជា​ម្ចាស់​ថ្នាំ​ញៀនតែម្តង៕  

  • អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្ពោធសមិទ្ធផលជាច្រើន នៅក្នុងឃុំព្រែកតាកូវ និងឃុំព្រែកលួង ដោយចំណាយថវិកាសាងសង់អស់ប្រមាណជិត ៤០ ម៉ឺនដុល្លារ

    នារសៀលថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១៨ នេះ, លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកណ្ដាល, និងជាប្រធានគណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម, បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវផ្លូវបេតុង, ផ្លូវក្រាលថ្មមិច, ផ្លូវលំ, ស្ពាន, លូ,  និងសមិទ្ធផលជាច្រើនផ្សេងៗទៀតនៅក្នុងឃុំព្រែកតាកូវ និងឃុំព្រែកលួង ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដោយចំណាយថវិកាសាងសង់អស់ប្រមាណជាង ៣៧ ម៉ឺនដុល្លារ ។ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខ និងក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី       ហ៊ុន សែន ជូនចំពោះតាជី, យាយជី, លោកគ្រូ, អ្នកគ្រូ, សិស្សានុសិស្ស, ក៏ដូចជាប្រជាពលរដ្ឋទូទៅទាំងអស់, ដោយបានគូសបញ្ជាក់យ៉ាងច្បាស់ថា មានតែសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលតែងតែ  គិតគូរអំពីសុខទុក្ខ,…

  • អាជ្ញាធរខេត្ត និងអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង រួមនិងប្រតិភូក្រសួងធនធានទឹក បានចុះពិនិត្យស្ថានភាពដែលកំពុងតែរងប៉ះពាល់ដោយគ្រោះរាំងស្ងួត លើការដាំដុះដំណាំស្រូវ ក្នុងស្រុកថ្មគោល

    អាជ្ញាធរខេត្ត និងអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង រួមនិងប្រតិភូក្រសួងធនធានទឹក បានចុះពិនិត្យស្ថានភាពដែលកំពុងតែរងប៉ះពាល់ដោយគ្រោះរាំងស្ងួត លើការដាំដុះដំណាំស្រូវ ក្នុងស្រុកថ្មគោល ប្រមាណជិត១ម៉ឺនហិកតា ព្រមទាំងដោះស្រាយនូវប្រេងម៉ាហ្ស៊ូត១.០០០លីត្រ ដើម្បីបូមទឹកសង្គ្រោះស្រូវ ផ្ទៃដីដាំដុះដំណាំស្រូវ នៅទូទាំងស្រុកថ្មគោល  ដែលកំពុងតែទទួលរងនូវផលប៉ះពាល់ដោយគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរសរុបប្រមាណ៩.១២៤ហិកតា ត្រូវបានឯកឧត្តមឯ.ឧ ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជា ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្ត, ឯ.ឧ នឹម ថូត អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបងនិងវត្តមានប្រតិភូក្រសួងធនធានទឹក និងឧតុនិយម និងថ្នាក់ដឹកនាំស្ថាប័ន និងមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត បានចុះត្រួតពិនិត្យមើលប្រព័ន្ធប្រឡាយសំខាន់ៗមួយចំនួនក្នុងស្រុកថ្មគោល និងទៅពិនិត្យមើល នូវសំណង់ស្ទាក់ទឹក, ទំនប់បង្ហៀរទឹកនៅក្នុងស្រុកបវេល ដើម្បីធ្វើអន្តរាគន៍ និងរកដំណោះស្រាយក្នុងការនាំយកទឹកជួយសង្រ្គោះនូវផលប៉ះពាល់មួយចំនួន ដែលកំពុងតែគម្រាមកំហែងដោយគ្រោះរាំងស្ងួតកន្លងមក និងបានបង្កធ្វើឲ្យដំណាំស្រូវប្រជា ពលរដ្ឋ រងការខូចខាតរាប់ពាន់ហិកតា ប្រសិនបើគ្មានទឹកស្រោចស្រព និងខ្វះប្រភពទឹកដើម្បីសង្គ្រោះបានទាន់ពេលវេលានោះទេ។      ជាមួយគ្នានេះឯ.ឧ អភិបាលខេត្តបាត់ដំបង ងួន រតនៈ ក៏បានដាក់ចេញនូវវិធានការមួយចំនួន ដោយបានជម្រុញឲ្យស្ថាប័នពាក់ព័ន្ធនិងមន្ទីរជំនាញក្នុងខេត្ត ជាពិសេសមន្ទីរធនធានទឹកនិងសហគមន៍ប្រើប្រាស់ទឹកទាំងអស់ ត្រូវតែសម្របសម្រួលក្នុងការនាំទឹកតាមសំណង់ធារាសាស្រ្តនូវប្រព័ន្ធប្រឡាយ និងដល់ក្រុមអន្តរាគមន៍ជួយសង្គ្រោះ ឲ្យ បានទាន់ពេលវេលានិងបានប្រើប្រាស់ទឹកនូវគ្រប់មធ្យោ បាយ ក្នុងការជួយសង្រ្គោះដល់ផលប៉ះពាល់ពីគ្រោះរាំង ស្ងួតលើដំណាំស្រូវឲ្យបានទាន់ពេលវេលាការបង្កបង្កើន ផលរបស់បងប្អូន។…

  • “ការផ្សព្វផ្សាយអប់រំបរិស្ថាន ដើម្បីការអភិវឌ្ឍន៍ដោយចីរភាព”​ នៅខេត្តកំពង់ធំ

    នៅវិទ្យាល័យកំពង់ធំ ខេត្តកំពង់ធំ នៅរសៀលថ្ងៃអង្គារ៍​ ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦​ នាយកដ្ឋានព័ត៌មាន​ និងផ្សព្វផ្សាយ បរិស្ថានបានរៀបចំសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយអប់រំបរិស្ថាន ដើម្បីការអភិវឌ្ឍន៍ដោយចីរភាព”​ ដោយមានការចូលរួម​ពី​ពីស្ថាប័នពាក់ព័ន្ធ​  លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្សប្រមាណជាង២០០នាក់​។  ខ្វៃ​ អាទិត្យា​ អគ្គនាយករង​ នៃអគ្គនាយកដ្ឋានចំណេះដឹង​ និងព័ត៌មានបរិស្ថាន​ សិក្ខាសាលានេះរៀបចំឡើងដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងអំពីភាពចាំបាច់ និងសារៈប្រយោជន៍នៃកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាពដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ អ្នកជំនាញបរិស្ថាន បានធ្វើបទបង្ហាញលើការគ្រប់គ្រងសំណល់ប្លាស្ទិក​ ឲ្យបានសមស្របសំដៅកែប្រែផ្នត់គំនិត និងឥរិយាបទមហាជន គ្រប់មជ្ឈដ្ឋាន ឲ្យទៅជាកម្លាំងចលករ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រង ធនធានធម្មជាតិ និងបរិស្ថាន នៅលើភពផែនដី ស្របទៅតាមទស្សនទាន «ការអភិវឌ្ឍដោយចីរភាព»។​ នាឱកាសនោះ​ ​​ លោក​ ខ្វៃ អាទិត្យា អគ្គនាយករង​ នៃអគ្គនាយកដ្ឋានចំណេះដឹង​ និងព័ត៌មានបរិស្ថាន​ បានសំណូមពរដល់សិស្សានុសិស្សទាំងអស់ ចូលរួមកាត់បន្ថយប្លាស្ទិក ជាពិសេសកុំបោះសំណល់ ឬថង់ប្លាស្ទិកចោលទៅក្នុងបរិស្ថាន ព្រោះសារធាតុគីមីក្នុងប្លាស្ទិកអាចបង្កឲ្យមានការបំពុលដល់គុណភាពដី គុណភាពទឹក…

  • កម្លាំងសមត្ថកិច្ចសាខាគយ ចុះឆែកឆេរឃ្លាំងផ្ទុកទំនិញអេឡិចត្រូនិចម៉ាកមួយកន្លែងសង្ស័យពុំបានបង់ពន្ធត្រឹមត្រូវនៅខណ្ឌសែនសុខ

     កម្លាំងសមត្ថកិច្ចសាខាគយនៅរសៀលថ្ងៃទី២៦ខែមិថុនាឆ្នាំ២០១៨ នេះបានធ្វើការចុះឆែកឆេរនិងត្រួតពិនិត្យទីតាំងឃ្លាំងទំនិញអេឡិចត្រូនិច ម៉ាក(SAMSUNG)មួយកន្លែងសង្ស័យមិនបានបង់ពន្ធ។ ការចុះឆែកឆេរធ្វើឡើងកាលពីរសៀលថ្ងៃទិ២៦ខែមិថុនាឆ្នាំ២០១៨នៅចំនុចឃ្លាំងមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវលេខ១៩៧៤ក្នុងភូមិ៦ឃុំពង់ពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ តាមប្រភពពី កម្លាំងសមត្ថកិច្ចសាខាគយអោយដឹងថាទីតាំងឃ្លាំងខាងលើមាន ម្ចាស់ឈ្មោះ សុខដារិទ្ធ ដែលត្រូវបានកម្លាំងគយ ចុះឆែកឆេរ ដោយមានការសង្ស័យ​ទំនិញទាំងអស់នោះមិនមានការបង់ពន្ធ។