Category: ព័ត៌មាន

  • យុវ​ជន​កាក​បាទ​ក្រ​ហម​កម្ពុជាថ្មី ១០៥នាក់ ត្រូវបានបំពាក់កន្សែង

    ភ្នំពេញ៖ យុវ​ជន​កាក​បាទ​ក្រ​ហម​កម្ពុជាថ្មី ១០៥នាក់ ត្រូវបានបំពាក់កន្សែង នៅសា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ ក្នុងនាមយុវជន ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងថា មិនចំពោះឯកសណ្ឋានណានោះទេ ឲ្យតែជួយដល់សង្គមកម្ពុជាទៅគឺបានហើយ ការលើកឡើង រប ស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ធ្វើឡើងខណៈឯកឧត្តម អញ្ចើញចែករំលែកនូវបទពិសោធន៍ និង ចំណេះដឹងជូនដល់ប្អូនៗកាកបាទក្រហមកម្ពុជានិងសិស្សសាលាប៊ែលធីអន្តរជាតិ ឱ្យយល់ដឹងពីការងារស្មគ្រ័ចិត្តជូនដល់​យុវ​ជន​កាក​បាទ​ក្រ​ហម​កម្ពុជាថ្មី ១០៥នាក់ នៅសា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​នា រសៀលថ្ងៃទី២៥មិថុនា ។ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ទោះបីយើងជាយុវជន(សសយក) កាកបាទក្រហមកម្ពុជាយុវជនកាយរិទ្ធ និង យុវជនផ្សេងៗទៀត គឺយើងមានមូលដ្ឋាន​ដូចគ្នាតែ​ឯកសណ្ឋានខុសគ្នាក៍ពិតមែន។ មូលដ្ឋានមុនដំបូងយើងជាខ្មែរដូចគ្នា យុវជនជាទំពាំងស្នងឬស្សី និងការងារស្មគ្រ័ចិត្ត ។ ការងារស្មគ្រ័ចិត្ត ទាមទារឱ្យយើងមាន​ចិត្តវានឹងផ្ដល់ផលប្រយោជន៍​យ៉ាងខ្លាំងចំពោះយើងផ្ទាល់ក្រុមគ្រួសារនិងសង្គមជាតិវានឹងផ្ដល់ឱកាសដល់យើង៣ចំណុច ទី១សាកល្បងសមត្ថភាពខ្លួនឯងទី២សាកល្បង ទឹកចិត្ត ទី៣វប្បធម៌នៃការចែករំលែក។ ឯក​ឧ​ត្តមបណ្ឌិត​ លី…

  • ក្រុមអ្នកសង្គ្រោះថៃបើកប្រតិបត្តិការស្វែងរករកសិស្ស១២នាក់ដែលបាត់ខ្លួននៅ ក្នុងរូងភ្នំដែលទឹកជន់លិចមួយកន្លែងនៅខេត្ត ឈៀង រ៉ៃ

    ថៃ៖ អ្នកមុជទឹកអ្នកសង្គ្រោះមួយក្រុមមកពីអង្គភាពកងទ័ពជើងទឹកថៃ បានចេញ ប្រតិបត្តិការស្វែងរកនៅក្នុងរូងភ្នំដែលលិចទឹកមួយកន្លែង នៅឯស្រុក មែ សៃ ខេត្ត ឈៀង រ៉ៃ ដើម្បីតាមរកអ្នកលេងបាត់ទាត់ជាសិស្សចំនួន១២នាក់ និងគ្រូបង្វឹករបស់ពួកគេ ដែលបានបាត់ខ្លួនចាប់តាំងពីរសៀលថ្ងៃ សៅរ៍ សប្តាហ៍មុនមក ។ ប្រធានក្រុមអ្នកស្វែងរកនេះលោក អាណាន់ ស៊ូរ៉ាវ៉ាន់ បានបញ្ជាក់ថា មានផ្លូវទឹកតូចមួយនៅក្នុងរូងភ្នំនោះ និងមានរបាំងជាកូនឈើ និងថ្មជាច្រើន ។ ក្រុមអ្នកសង្គ្រោះពិសេស១៧នាក់ បានចូលទៅខាងក្នុងរូងភ្នំនៅតំបន់ព្រៃអភិរក្សនេះ ចាប់តំា ងពីព្រឹកថ្ងៃច័ន្ទម្សិលមិញនេះ ប៉ុន្តែវាមានការលំបាកសម្រាប់ក្រុមអ្នកស្វែងរក ដោយ សារតែមានទឹកជំនន់ដែលអាចបង្កគ្រោះថ្នាក់ ។ ពួកអ្នកលេងបាល់១២នាក់នេះ មានអាយុពី១៣ទៅ១៦ឆ្នាំ ហើយក្រុមមន្ត្រីជឿថា គ្រូបង្វឹកអាយុ២៥ឆ្នាំរបស់ពួកគេ បានបាត់ការទាក់ទងគ្នា ដោយសារទឹកជំនន់ជន់ឡើងភ្លាមៗនៅរូងភ្នំនោះ ដែលនៅចម្ងាយប្រហែល៣គីឡូម៉ែត្រពីច្រកធំរបស់ភ្នំនេះ ។ សូមរំលឹកថា ក្រុមមន្ត្រីសន្តិសុខឧទ្យានជាតិ កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ បានរកឃើញម៉ូតូមួយ និងកង់ចំនួន១១ រួមទំាងសម្ភារកីឡាមួយចំនួនទៀតដែលទុកនៅខាងមុខច្រកចូលក្នុងរូងភ្នំនោះ ។ ក្រុមអ្នកលេងបាល់នេះ ជាធម្មតាហាត់បាល់នៅទីវាលរាល់ចុងសប្តាហ៍ ប៉ុន្តែកាលពីថ្ងៃកើតហេតុ បន្ទាប់ពីហ្វឹកហាត់មកនោះ គេឃើញគ្រូបង្វឹក និងក្រុមអ្នកលេងបាល់នេះចូលទៅក្នុងរូងភ្នំនោះ…

  • រដ្ឋមន្ត្រីកសិកម្មកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្តីពីការធ្វើពាណិជ្ជកម្មកសិ-ម្ហូបអាហារ នៅប្រទេសចិន ដើម្បីស្វែងរកឳកាសនាំចេញកសិផលរបស់កម្ពុជា

    នៅព្រឹកថ្ងៃអង្គារ ទី២៦ មិថុនា រដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេង សាខុន បានអញ្ជើញដឹកនាំគណប្រតិភូក្រសួង ទៅចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្តីពីការធ្វើពាណិជ្ជកម្មកសិ-ម្ហូបអាហារ ជាមួយនិងការចូលរួម ទស្សនាពិពណ៌ម្ហូបអាហារអន្តរជាតិក្រោមក្របខណ្ឌវិថីមួយនិងខ្សែក្រវ៉ាត់មួយជាលើកដំបូង នៅទីក្រុងហុងកុង នៃសាធារណៈរដ្ឋប្រជាមានិតចិន។ កិច្ចប្រជុំនោះបានធ្វើឡើងនៅថ្ងៃ ២៧ ដល់ថ្ងៃ២៨មិថុនា។  តាមប្រភពពីក្រសួងកសិកម្មកម្ពុជាកសិកម្មបានឲ្យដឹងថា វេទិកាកិច្ចប្រជុំជាន់ខ្ពស់នោះ នឹងមានការអញ្ជើញចូលរួមថ្នាក់រដ្ឋមន្រ្តីដែលតំណាងមកពី ៦ប្រទេសនៅលើពិភពលោក ដើម្បីធ្វើការពិភាក្សា និងដោះស្រាយបញ្ហារួមនូវ ប្រធានបទចំនួន៣គឺ ១. បញ្ហាប្រឈម និងឱកាសនៃការធ្វើពាណិជ្ជកម្មកសិ-ចំណីអាហារ ក្រោមក្របខណ្ឌវិថីមួយនិងខ្សែក្រវ៉ាត់មួយ ២. បរិយាកាសវិនិយោគសម្រាប់ឧស្សាហកម្ម ចំណីអាហារនិងកសិកម្ម និងទស្សនវិស័យទីផ្សារនៃបណ្តាប្រទេសក្របខណ្ឌវិថីមួយ និងខ្សែក្រវ៉ាត់មួយ  និងទី៣  តើអ្វីខ្លះដែលអាចពាក់ព័ន្ធនឹងគោលនយោបាយជាតិ ស្តីពីឧស្សាហកម្មកសិ-ចំណីអាហារ និងបណ្តាប្រទេសក្របខណ្ឌវិថីមួយនិងខ្សែក្រវ៉ាត់មួយ។គោលបំណងសំខាន់នៃវេទិកាកិច្ចប្រជុំជាន់ខ្ពស់ត្រូវគេនិយាយថា  ដើម្បីជំរុញឱកាស វិនិយោគជាតិ និងគម្រោងឧស្សាហកម្មចំណីអាហារនិងកសិកម្ម ។ កិច្ចប្រជុំនោះ ក៍ធ្វើឡើងដើម្បីអភិវឌ្ឍន៏បណ្តាញ និងកិច្ចសហការអន្តរជាតិ   ការលើកឡើងពីការប្រឈម   ឧបសគ្គជាមួយគ្នា និងរួមគ្នាបង្កើនកម្រិតនៃកិច្ចសហការ និង ដើម្បីជំរុញកំណើនសេដ្ឋកិច្ច តាមរយៈនៃការចូលរួមចំណែកធ្វើឲ្យប្រសើរឡើងនូវក្របខណ្ឌវិថីមួយនិងខ្សែក្រវ៉ាត់មួយឲ្យមានភាពរុងរឿង។

  • ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ បង្ហាញពីជំហរក្នុងនាមជាអ្នកតំណាងរាស្ត្រ គឺបន្តជួយដល់ប្រជាពលរដ្ឋលើការអភិវឌ្ឍនៅគ្រប់មូលដ្ឋាន

    ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ បង្ហាញពីជំហរក្នុងនាមជាអ្នកតំណាងរាស្ត្រ គឺបន្តជួយដល់ប្រជាពលរដ្ឋ លើការអភិវឌ្ឍនៅគ្រប់មូលដ្ឋានថ្លែងទៅកាន់ប្រជាពលរដ្ឋសរុបចំនួន១០៩២នាក់ក្នុងឪកាសសម្ពោធដាក់ឱ្យ ដំណើរការសមិទ្ធិផលនានានៅឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាបបានលើកឡើងថា៖ ក្នុងនាមជាអ្នកតំណាងរាស្ត្រគឺ ឯកឧត្តមអ្នកឧកញា សន្យាបន្តស្ថិតនៅជាមួយប្រជាពលរដ្ឋជានិច្ច រួមសុខរួមទុក្ខ ជាមួយគ្នាក្រោមដំបូលនៃរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ ដូច្នេះដើម្បីបានបន្តជួយដល់ប្រជាពលរដ្ឋនៅតាមទីជនបទជាបន្តទៀតនោះ ឯកឧត្តមអ្នកអ្នកឧកញ៉ា សៀង ណាំ បានបង្ហាញពីជំហរអាទិភាពរបស់ខ្លួនក្នុងនាមជាអ្នកតំណាងរាស្ត្រក៏ដូចជាគណៈបក្សប្រជាជនកម្ពុជា បានផ្តោត សំខាន់គឺកត្តាអាទិភាពជាច្រើនទៀត ក្នុងនោះ គឺបញ្ហាផ្លូវ និងអគ្គីសនី ដោយក្នុងនោះ នៅតាមទីជនបទដែលគ្មាន ផ្លូវត្រូវធ្វើយ៉ាងណាឱ្យមានផ្លូវចូដល់មូលដ្ឋានភូមិជាការចាំបាច់ និងម្យ៉ាងទៀត ភូមិណាដែលមានផ្លូវដីធម្មតាត្រូវ ប្រែក្លាយឱ្យទៅជាផ្លូវក្រាលគ្រួសក្រហម និងភូមិណាដែលមានផ្លូវគ្រួសក្រហមហើយត្រូវ កែប្រែឱ្យទៅជាផ្លូវបេតុង ឬផ្លូវកៅស៊ូតែម្តង។ ទាំងនេះ ជាទិសដៅរបស់ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ក្នុងនាមជាអ្នកតំណាងរាស្ត្រ ពិសេសរបស់រាជរដ្ឋាភិបាលដែលផុសចេញពីគណៈបក្សប្រជាជនកម្ពុជា ។ ហើយក្រៅពីនោះទៀត ឯកឧត្តមអ្នកឧកញា…

  • នគរបាលបញ្ជូនមុខសញ្ញាឆក់១នាក់ទៅតុលាកា ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស ឆក់កាបូប

    ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានប្រាប់អ្នកយកពត៏មាន ទូរទស្សន៍អប្សារ៉ាប៉ុស្ដិ៍លេខ១១ នៅរសៀលថ្ងៃទី២៦មិថុនា ឆ្នាំ២០១៨នេះ ឲ្យដឹងថា កម្លាំងនគរបាលរបស់លោក បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ នៅចំណុចភោជនីយដ្ឋាន ចេកមាស ផ្លូវលំ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប ស្ពាយ ពណ៌ ខ្មៅ ) បានបញ្ជូនខ្លួនទៅតុលាការក្រុងភ្នំពេញឲ្យព្រះរាជអាជ្ញាចោទសួរ ដាក់បន្ទុកជាផ្លូវការ  ។ ជនសង្ស័យឃាត់ខ្លួនបាន មាន-ឈ្មោះ ម៉ៅ ចន័្ទដារ៉ា ហៅ តុ ភេទ ប្រុស  អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ    -មុខរបរ មិនពិតប្រាកដ  -ផ្ទះលេខ ២០C ផ្លូវជាតិលេខ ៥ ភូមិ បឹងឈូក សង្កាត់ ឫស្សីកែវ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ…

  • ពត៏មានលម្អិត! បុរសដែលស្រវឹងបើករថយន្តទៅបុកគេហើយដកកាំភ្លើងភ្ជង់គំរាមសមត្ថកិច្ចនោះ គឺជា អនុប្រធាននាយកដ្ឋានបច្ចេកទេស និងអភិវឌ្ឍលំនៅដ្ឋាន

    សមត្ថកិច្ចបញ្ជាក់ប្រាប់ព័ត៌មាន ថា ជនសង្ស័យដែលឃាត់ខ្លួន  បានបង្កគ្រោះថ្នាក់ចរាចរណ៍ និងដកអាវុធខ្លី ភ្ជង់គំរាម មកលើសមត្ថកិច្ចនគរបាល កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៥និង ១០នាទីល្ងាច នៅចំណុច មុខក្លោងទ្វារវិទ្យាល័យ ផ្សារដើមថ្កូវខាងត្បូង ផ្លូវ៤៨៨ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ  នេះមានម្នាក់ ឈ្មោះ ម៉ៅ ច័ន្ទរស្មី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១៤អឺ ផ្លូវ ២១៧ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានមុខរបរជា អនុប្រធាននាយកដ្ឋានបច្ចេកទេស និងអភិវឌ្ឍលំនៅដ្ឋាន  ។ ប្រភពព័ត៌មានបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ម៉ៅ ច័ន្ទរស្មី បានបើករថយន្ដរបស់ខ្លួនម៉ាក តូយ៉ូតាហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AF-9766 បុកគូទរថយន្តមួយគ្រឿងផ្សេងទៀតម៉ាក តូយ៉ូតាព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AT-1914 ដែលបើកបរដោយឈ្មោះ ហ៊ុន សំសែនឧត្តម…

  • សហភាពអឺរ៉ុបដាក់ទណ្ឌកម្មលើមន្ត្រីយោធាជាន់ខ្ពស់មីយ៉ាន់ម៉ា៧រូប ដោយចោទ ថា បានប្រើអំពើហិង្សាលើជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា

    អឺរ៉ុប៖ សហភាពអឺរ៉ុប និងកាណាដា សម្រេចដាក់ទណ្ឌកម្មលើមន្ត្រីយោធាជាន់ខ្ពស់ មីយ៉ាន់ម៉ា៧រូប ដោយចោទប្រកាន់ថា អ្នកទាំងនេះមានជាប់ទាក់ទិននឹងការរំលោភ សិទ្ធិមនុស្សជាប្រព័ន្ធ ដើម្បីប្រឆាំងនឹងជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា។ ហើយក្រៅពីសហភាពអឺរ៉ុប និងកាណាដា ដោយឡែកសហរដ្ឋអាមេរិកកាលពីខែធ្នូ ឆ្នាំ២០១៧ក៏បានប្រកាសដាក់ទណ្ឌកម្មលើក្រុមមន្ត្រីយោធាមីយ៉ាន់ម៉ាផងដែរ សំដៅ ឆ្លើយតបនឹងការប្រើកម្លាំងហួសហេតុបង្រ្កាបជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា នៅក្នុង រដ្ឋរ៉ាក់ឃីន ដែលត្រូវបានអង្គការសហប្រជាជាតិហៅថា ជាការបោសសំអាតពូជ សាសន៍ ។ ប៉ុន្តែការចោទប្រកាន់នេះដែរ ត្រូវបានរដ្ឋាភិបាលមីយ៉ាន់ម៉ាបានប្រកាស ច្រានចោល ។គួរបញ្ជាក់ថា មន្ត្រីមីយ៉ាន់ម៉ាទាំង៧រូបខាងលើនេះ នឹងត្រូវប្រឈមមុខជាមួយការ បង្កកទ្រព្យសម្បត្តិ ព្រមទំាងជាប់បម្រាមក្នុងការធ្វើដំណើរទៅកាន់សហភាពអឺរ៉ុប ក្រោយសហភាពអឺរ៉ុបបានបន្តពន្យាការហាមឃាត់ការផ្ដល់អាវុធ និងរាល់ការបណ្ដុះ បណ្ដាល ឬក៏ការធ្វើកិច្ចសហប្រតិបត្តិការណាមួយជាមួយយោធាមីយ៉ាន់ម៉ា ៕

  • ចំនួនមនុស្សស្លាប់ និងបាត់ខ្លួនបន្តកើនឡើងដល់២៦នាក់ ដោយសារគ្រោះទឹក ជំនន់ និងរអិលបាក់ដីនៅក្នុងប្រទេសវៀតណាម

    វៀតណាម៖ គណៈកម្មាធិការកណ្តាលទទួលបន្ទុកគ្រប់គ្រង និងទប់ស្កាត់គ្រោះ មហន្តរាយវៀតណាមបានរាយការណ៍នៅក្នុងថ្ងៃ អង្គារ៍ នេះថា ចំនួនមនុស្សស្លាប់ កើនឡើងដល់១៥នាក់ និងកំពុងបន្តបាត់ខ្លួន១១នាក់ ក្រោយគ្រោះទឹកជំនន់ និង គ្រោះរអិលបាក់ដីបង្កឡើងដោយការធ្លាក់ភ្លៀងធំ កាលពីអំឡុងចុងសប្តាហ៍មុន នៅ តាមបណ្តាខេត្តខ្ពង់រាបភាគខាងជើងប្រទេស ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ គ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់នេះដែរ ក៏បាន ធ្វើឲ្យមនុស្ស៧នាក់ផ្សេងទៀតទទួលរងរបួសនៅខេត្ត ឡៃ ឆូ ហើយថែមទំាងបាន បំផ្លាញលំនៅដ្ឋាន៨៣ខ្នង និងធ្វើឲ្យខូចខាត១.៤៧០ខ្នង ខណៈដីស្រែ និងចម្ការ ផ្សេងទៀតសរុបជាង១.២០០ហិកតាក៏ត្រូវរងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរផងដែរ ។ដោយ ឡែកសត្វគោ-ក្របី៩៧ក្បាល និងបក្សីចិញ្ចឹម៥.៤០០ក្បាលបានងាប់ បន្ថែមលើនេះ ស្ពានមួយចំនួនត្រូវកាត់ផ្តាច់ និងបង្កការកកស្ទះចរាចរណ៍ធ្ងន់ធ្ងរនៅលើផ្លូវជាតិ និង ផ្លូវថ្នល់ធំៗជាច្រើនទៀត ។ សូមជម្រាបថា ចាប់តាំងពីចុងសប្តាហ៍កន្លងទៅ គ្រោះទឹកជំនន់ និងរអិលបាក់ដីនៅ ខេត្តទាំង៧ស្ថិតនៅភាគខាងជើងប្រទេសវៀតណាម បានបង្កអោយខាតបង់ទ្រព្យ សម្បតិ្តសាធារណៈគិតជាទឹកប្រាក់ប្រមាណ១៤១ពាន់លានដុង ដែលស្មើនឹង ៦.២ លានដុល្លារអាមេរិក ៕

  • រដ្ឋកាលីហ្វរញ៉ាសម្រេចប្រកាសដាក់រដ្ឋក្នុងស្ថានភាពអាសន្ន ក្រោយឥទ្ធិពល ភ្លើងឆេះព្រៃគំរាមគំហែងកាន់តែធ្ងន់ធ្ងរ

    សហរដ្ឋអាមេរិក៖ អភិបាលរដ្ឋកាលីហ្វរញ៉ា លោក ជែរី ប្រោន បានសម្រេចប្រកាស ដាក់រដ្ឋក្រោមស្ថានភាពអាសន្ន ដើម្បីដោះស្រាយគ្រោះមហន្តរាយ ដោយសារតែ ហេតុការណ៍ភ្លើងឆេះព្រៃដ៏កំណាចមួយនៅតំបន់ ឡេក ខោនធី មានចម្ងាយ ប្រមាណ១៩០គីឡូម៉ែត្រក្រឡាភាគពាយ័ព្យតំបន់ សាក្រាមិនតូ ។ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា ភ្លើងឆេះព្រៃដ៏សន្ធោរសន្ធៅនេះ បាន បំផ្លិចបំផ្លាញអគារចំនួន២២ខ្នង និងបង្កការគំរាមកំហែងដល់ផ្ទះ៦០០ខ្នងថែមទៀត ខណៈប្រជាជនអាមេរិករស់នៅក្នុងតំបន់ប្រហែល៣.០០០នាក់ ត្រូវបានជម្លៀសខ្លួនចេញទៅកាន់ទីកន្លែងសុវត្ថិភាព ។ ជាងនេះទៅទៀតនោះ វាក៏បានបង្កឲ្យមានការដាច់ចរន្តអគ្គិសនី និងបង្ខំអោយមានការបិទផ្លូវធ្វើដំណើរ ព្រមទាំងបន្តគំរាមកំហែងដល់ប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធថែមទៀតផង ។គ្រោះអគ្គីភ័យដ៏កំណាចនេះដែរ ត្រូវបានគេហៅឈ្មោះថា ផរនី ដោយវាបានឆាប ឆេះឡើងកាលពីថ្ងៃ សៅរ៍ កន្លងទៅ និងបានឆេះបំផ្លិចបំផ្លាញផ្ទៃដីប្រមាណ៣២គីឡូ ម៉ែត្រក្រឡា ដោយពុំមានការទប់ស្កាត់បានឡើយសូម្បីតែបន្តិច បើទោះបីទីភ្នាក់ងារពន្លត់អគ្គិភ័យយ៉ាងហោចណាស់២៣០នាក់ កំពុងបន្តប្រឹងប្រែងពន្លត់ភ្លើងឆេះព្រៃដ៏អាក្រក់នេះ ៕    

  • ឆមាសទី១នៃឆ្នាំ២០១៨ អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតការជួសជុលសំណង់ស្រាលចំនួន៦២៤ ករណី

    ្រុមការងារសហគមន៍របស់អាជ្ញាជរជាតិអប្សរាបានប្រជុំបូកសរុបរបាយការណ៍ក្នុងឆមាសទី១ នៃឆ្នាំ២០១៨ ដោយមានការអនុញ្ញាតសំណង់ស្រាលចំនួន៦២៤ករណី ជូនប្រជាសហគមន៍ក្នុងតំបន់រមណីយដ្ឋានអង្គរ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា នៅសាលបេងមាលា នៃអាជ្ញាធរជាតុអប្សរា នៅព្រឹកថ្ងៃអង្គារ៍ ទី២៥ ខែមិថុនាឆ្នាំ២០១៨កន្លងទៅនេះ។ យោងតាមរបាយការណ៍របស់ក្រុមការងារសហគមន៍បានលើកឡើងថា ក្រុមការងារសហគមន៍ទាំង៥ ក្រុង/ស្រុក ក្នុងនោះមានក្រុងសៀមរាប ស្រុកបន្ទាយស្រី ស្រុកប្រាសាទបាគង ស្រុកពួក ស្រុកអង្គរធំ បានចុះទៅដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ព្រមទាំងបានអនុញ្ញាតប្រភេទសំណង់ស្រាល តាមការស្នើសុំរបស់ពួកគាត់មកអាជ្ញាធរជាតិអប្សរា ដែលប្រភេទសំណង់ទាំងនោះគឺមាន តយ៉ាប ដូរសសរផ្ទះ ដូរជញ្ជាំងផ្ទះ ដូរដំបូលផ្ទះ ធ្វើបង្គន់ ធ្វើរបងផ្ទះ។ល។ ឯកឧត្តម ស៊ុ ម៉ាប់ អគ្គនាយកបានលើកឡើងថា ការងារសហគមន៍ជារឿងចាំបាច់ដែលអាជ្ញាធរជាតិអប្សរាត្រូវតែធ្វើ និងចុះជួបប្រជាពលរដ្ឋតាមខ្នងផ្ទះ និងតាមគោលដៅរៀងៗខ្លួន ដើម្បីបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយ និងសម្របសម្រួលជូនប្រជាពលដ្ឋនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ព្រោះវាទាក់ទងនឹងជីវភាព ជាពិសេសគឺសុខទុក្ខរបស់ពួកគាត់ជាចាំបាច់។ ឯកឧត្តមអគ្គនាយក បានបន្តថា ដើម្បីឱ្យការងារសហគមន៍ កាន់តែមានប្រសិទ្ធភាពខ្ពស់ សូមក្រុមការងារសហគមន៍នីមួយៗ បង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការងារចុះតាមមូលដ្ឋាន ដើម្បីជួបប្រជាពលរដ្ឋបន្តដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់ដែលនូវសេសសល់ឱ្យដាច់ស្រេច៕