Category: ព័ត៌មាន

  • ក្រសួងអប់រំអនុញ្ញាតឲ្យសិស្សនិស្សិតឈប់សម្រាករយៈពេល៣ថ្អៃដើម្បីចូលរួមបោះឆ្នោត នៅចុងខែកក្កដា

    យោងតាមលិខិតដែលចុះហត្ថលេខាដោយរដ្ឋលេខាធិការក្រសួងអប់រំ យុវជនណិងកីឡា លោក ពិត ចំណាន នៅថ្ងៃ២៦មិថុនានេះ បានណែនាំដល់ម្ចាស់សាកលវិទ្យាល័យ គ្រឹះស្ថានឧត្តមសិក្សា ទាំងអស់ ដើម្បីអនុញ្ញាឲ្យសិស្ស និស្សិតដែលកំពុងសិក្សានៅតាមគ្រឹះស្ថានទាំងនោះ ពានឈប់សម្រាករយៈពេល៣ថ្ងៃគឺថ្ងៃ២៨ ២៩ និង៣០កក្កដាឆ្នាំ២០១៨។ ការអនុញ្ញាត ឲ្យសិស្សនិស្សិតឈប់សម្រាកនោះ ត្រូវគេជូនដំណឹងថា ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅតីកាលទី៦ ដែលនឹងធ្វើឡើងនៅថ្ងៃ២៩កក្កដា ឆ្នាំ២០១៨។ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃ២២មិថុនា បានណែនាំដល់ ក្រសួងអប់រំ ក៍ដូចជាអំពាវនាដល់គ្រប់គ្រឹះស្ថានអប់រំទាំងអស់ ដើម្បីឲ្យសិស្ស និស្សិត បុគ្គលិកសិក្សា បានឈប់សម្រាក៣ថ្ងៃ ដើម្បីចូលរួមបោះឆ្នោត។  

  • ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសថា ពហុកីឡដ្ឋាន មរតកតេជោ ដែលចំណាយថវិកាប្រមាណជា ១៤០លាន ដុល្លា សម្រាប់កសាងនោះ នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសថា ពហុកីឡដ្ឋាន មរតកតេជោ ដែលចំណាយថវិកាប្រមាណជា ១៤០លាន ដុល្លា សម្រាប់កសាងនោះ នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ

  • បុរសម្នាក់ស្រវឹងជោគបេីករថយន្តបុករថយន្តព្រូសខូចខាតតិចតួចមិនដោះស្រាយបែរជាដកកាំភ្លេីងគំរាមសមត្ថកិច្ច

    ភ្នំពេញ : បុរសម្នាក់ស្រវឹងជោគជាំបេីករថយន្តហាយលែនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២AF៩៧៦៦ជ្រុលទៅបុករថយន្តព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២AT១៩១៤ហេីយខូចខាតរថយន្តព្រូសតិចតួចមិនដោះស្រាយបែរជាដកកាំភ្លេីងភ្ជង់នគរបាលចរាចរណ៍វាស់វែងខណ្ឌចំការមនត្រូវចាប់វាយខ្នោះនិងដកហូតបានអាវុធខ្លីបានចំនួន១ដេីមហេតុកការនេះបង្កការភ្ញាក់ផ្អេីល កាលវេលាម៉ោង៥និង៣នាទីល្ងាចថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ ២០១៨នៅចំណុចមុខសាលាបឋមសិក្សាផ្សារដេីមថ្កូវ ខណ្ឌចំការមន ។ បុរសម្នាក់ជាាអ្នកបេីករថយន្តព្រូសមានឈ្មោះ ហ៊ុន សំសែនឧត្ដម ភេទប្រុស អាយុ៣៥ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនស្នាក់នៅផ្ទះលេខគ្មានលេខ តាមផ្លូវបេតុង ស្ថិតនៅភូមិសន្សំកុសល២ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យបានប្រាប់អ្នកយកពត៍មានអោយដឹងថាមុនកេីតហេតុគាត់ឈប់រថយន្តនៅលេីផ្លូវ៤៨៨ដេីម្បីចូលហាងកាត់សក់ហេីយស្រាប់តែមានបុរសម្នាក់ដែលអាងខ្លួនមានអាវុធខ្លីបេីកបុករថយន្តគាត់ពីក្រោយខូចខាតតិចតួចហេីយមិនដោះស្រាយអង្គុយដេកក្នុងរថយន្តក្រោយមកក៏ប្ដឹងសមត្ថកិច្ចផ្នែកជំនាញវាស់វែងដេីម្បីចាត់ការតាមច្បាប់តែពេលសមត្ថកិច្ចមកដល់កន្លែងកេីតហេតុគ្រាន់តែគាស់កញ្ចក់បុរសនោះភ្លាមដកកាំភ្លេីងខ្លីមកភ្ជង់នគរបាលខណ្ឌរួចក៏បេីរថយន្តចេញពីកន្លែងកេីតហេតុត្រូវនគរបាលដេញតាមឃាត់បានចាប់វាយខ្នោះយកមកខណ្ឌតែម្ដង ។ សមត្ថកិច្ចនគរបាលផ្នែកវាស់វែងខណ្ឌចំការមនបានប្រាប់ថាដោយមុនកេីតហេតុកម្លាំងនគរបាលប៉ុស្តិ៍បានរាយការណ៍ថាមានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបង្កម៉ាកហាយលែនឌ័រពណ៍សបុករថយន្តព្រូសពីក្រោយតែសម្រួលមិនត្រូវរួចក៏បានចុះដល់កន្លែងកេីតហេតុក៏ឃេីញបុរសបេីករថយន្តបង្កដេកក្នុងរថយន្តហេីយក៏គាស់កញ្ចក់រថយន្តដេីម្បីសម្របសម្រួលគ្នាតែដោយឃេីញស្រវឹងក៏សុំលេខទូរស័ព្ទក្រុមគ្រួសារដេីម្បីមកដោះស្រាយតែស្រាប់តែបុរសនោះទាញកាំភ្លើងខ្លី ម៉ាកបេអាតាមកភ្ជង់រូបគាត់ជាមន្រ្តីនគរបាលទាំង២នាក់រួចក៏ព្យាយាមបេីករថយន្តចេញពីកន្លែងកេីតហេតុរួចក៏សហការជាមួយកម្លាំងអន្តរាគមន៍និព្រហកមទណ្ឌខណ្ឌនិងរួមជានគរបាលប៉ុស្តិ៍យកកាំភ្លលេីងអាកាដេញឃាត់ខ្លួនបាននៅចំណុចផ្លូវ១៦៣សង្កាត់ទួលទំពូងទី១ចាប់ទាញចេញពីរថយន្តនិងវាយខ្នោះយកមកនគរបាលខណ្ឌដេីម្បីសាកសួរនាំ ។

  • ថ្ងៃនេះមានបុរសស្ត្រី២នាក់ មកលោតទឹកលើស្ពានជ្រោយចង្វារ សម្លាប់ខ្លួនបានសម្រេចម្នាក់ ខណៈម្នាក់ទៀតត្រូវសមត្ថកិច្ចជួយទាន់

    (ភ្នំពេញ)៖ យ៉ាងហោចណាស់ មានបុរសស្ត្រី២នាក់ បានគិតខ្លី ជិះកង់ និងដើរមកប៉ុនប៉ងលោតទឹកលើស្ពានជ្រោយចង្វារ  ដើម្បីសម្លាប់ខ្លួន មុនក្រោយគ្នាបន្តិច ទាល់តែបានសម្រេចម្នាក់ជាបុរស ដោយពុំទាន់ដឹងពីមូលហេតុនោះទេ ខណៈស្ត្រីម្នាក់ទៀត ប៉ុនប៉ងលោត តែមិនបានសម្រេចឡើយ ព្រោះត្រូវបានកម្លាំងប្រជាការពារ និងសមត្ថកិច្ចខណ្ឌជ្រោយចង្វារ និងខណ្ឌដូនពេញ ជួយចាប់ឃាត់ទាន់ពេលវេលា សង្ស័យមកពីវិប្បត្តិគ្រួសារ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ។ តែនៅមុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះ ជិះកង់ពីលិចទៅកើត មកឈប់លើស្ពានជ្រោយចង្វា ចំពាក់កណ្ដាលស្ពាន ស្រាប់មួយសន្ទុះក៍ផ្ដួលកង់ចោល លោតទម្លាក់ខ្លួនពីលើស្ពានបាត់ខ្លួនតែម្ដង បន្សល់ទុកកង់១គ្រឿងនៅកន្លែងកើតហេតុ សង្ស័យស្លាប់បាត់បង់ជីវិតហើយមើលទៅ។ ជាមួយគ្នានោះ បន្ទាប់ពីបុរសរងគ្រោះលោតទឹកសម្លាប់ខ្លួនបានសម្រេច គេឃើញនារីម្នាក់ទៀត ដើរមកឈរលើពាក់កណ្ដាលស្ពានជ្រោយចង្វារ បម្រុងប៉ុនប៉ងលោតសម្លាប់ខ្លួន តែមិនបានសម្រេចនោះទេ ព្រោះត្រូវកម្លាំងប្រជាការពារ និងសមត្ថកិច្ចខណ្ឌជ្រោយចង្វារ និងខណ្ឌដូនពេញ ជួយចាប់ឃាត់ទាន់ពេលវេលា ដោយសង្ស័យមកពីវិប្បត្តិគ្រួសារ។ នារីរងគ្រោះដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន តែមិនបានសម្រេច ត្រូវបានគេស្គាល់ ថាមានឈ្មោះ ថន ស្រីពីន អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលម្តុំផ្សារមាន់អាំង មានស្រុកកំណើតនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកគៀនស្វាយ ខេត្តកណ្តាល។ ឯបុរសដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វារ…

  • នាយកប្រតិបត្តិនៃអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP) មកកាន់កម្ពុជា គឺបានបង្ហាញពីគោលជំហរគាំទ្រកម្ពុជា កំពុងសម្រេចបានដោយជោគជ័យក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល

    ភ្នំពេញ ៖ លោក អេរីច សូលហេម (Erik Solheim) នាយកប្រតិបត្តិ នៃអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP) បានមកបំពេញបេសកម្មនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៥ -២៦ ខែមិថុនា ឆ្នាំ២០១៨ នៅកម្ពុជា ។ ទស្សនកិច្ចនេះ បានបញ្ជាក់យ៉ាងច្បាស់ពីការអបអរសាទរចំពោះកម្ពុជាដែលកំពុងសម្រេចបានសមិទ្ធផលនានាដែលសម្រេចបានដោយរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ជាពិសេសក្នុងកិច្ចគាំពារបរិស្ថាន។ លោកក៏បានផ្តល់ការចាប់អារម្មណ៍ខ្ពស់ក្នុងការងារគ្រប់គ្រងសំណល់រឹង សំរាមជាពិសេសសំរាមផ្លាស្ទិកដោយលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើប្រាស់គោលការណ៍កាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងផលិតឡើងវិញ។ នៅក្នុងសន្និសីទសារព័ត៌មាន រៀបចំឡើងនៅក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ លោក អេរីច សូលហេម (Erik Solheim) បានបង្ហាញពីការមើលឃើញលើការធ្វើទំនើបកម្មស្ថាប័នរបស់ក្រសួងបរិស្ថាន ដែលរាល់កិច្ចព្រមព្រៀង គោលការណ៍ និងគំនិតផ្តួចផ្តើមនានារបស់អង្គការសហប្រជាតិ ត្រូវបានកម្ពុជាចូលរួមអនុវត្តបានល្អប្រសើរ។  លោកក៏បានទទួលស្គាល់ថាកម្ពុជាកំពុងមានការរីកចម្រើនគ្រប់វិស័យ និងមានជំនឿលើប្រទេសដែលពីមុនធ្លាប់ទទួលរងគ្រោះដោយសង្រ្គាមរាប់ទសវត្សរ៍ថាមានស្ថិរភាព សន្តិសុខពេញលេញ និងមានវឌ្ឍនភាពតាមតំបន់ និងពិភពលោក។ វត្តមានរបស់លោក អេរីច សូលហេម (Erik Solheim) នាយកប្រតិបត្តិ នៃអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP) មកទស្សនកិច្ចលើទឹកដីកម្ពុជា គឺបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីគោលជំហរមួយគាំទ្រយ៉ាងពេញទំហឹង នូវអ្វីដែលកម្ពុជាយើងកំពុងសម្រេចបានដោយជោគជ័យក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល…

  • កិច្ចប្រជុំបូកសរុបកិច្ចសហប្រតិបត្តិការឆ្នាំ២០១៧ និងលើកទិសដៅសហប្រតិបត្តិការសម្រាប់ឆ្នាំបន្ត រវាងខេត្តកំពត កម្ពុជា និងខេត្តគៀនយ៉ាង វៀតណាម

    នៅរសៀលថ្ងៃចន្ទ ទី១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នៅសាលាខេត្តកំពត មានរៀបចំពិធីប្រជុំបូកសរុបកិច្ចសហប្រតិបត្តិការឆ្នាំ២០១៧ និងលើកទិសដៅសហប្រតិបត្តិការសម្រាប់ឆ្នាំបន្ត រវាងខេត្តកំពត កម្ពុជា និងខេត្តគៀនយ៉ាង វៀតណាម ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ផាម វ៉ូ ហុង ប្រធានគណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាង។ គោលដៅកិច្ចប្រជុំ រួមមាន ៖ សន្តិសុខសណ្តាប់ធ្នាប់តាមព្រំដែន ពាណិជ្ជកម្ម វប្បធម៌ កីឡា ទេសចរណ៍ កសិកម្ម និងជលផល ការងារសុខាភិបាល អប់រំ ការងាររណសិរ្ស យុវជន និងនារី ព្រមទាំងផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងការរុករក ការជីកគាស់ ការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលពលីជីវិតកាលពីសម័យសង្គ្រាម នៅកម្ពុជា ក្នុងទឹកដីខេត្តកំពត ។ ភាគីទាំងពីរឯកភាពគ្នាថានឹងខិតខំដោះស្រាយឲ្យបានរួចរាល់ និងល្អប្រសើរនូវបណ្តាចំណុចសេសសល់ពីឆ្នាំចាស់ អង្គពិធីបានបញ្ចប់នៅវេលាម៉ោង ១៧និង៣០នាទី ក្រោមបរិយាកាសរីករាយ និងសាមគ្គីភាព…

  • នាយកប្រតិបត្តិនៃអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP) ដឹកនំាប្រតិភូបំពេញទស្សនៈកិច្ចនៅសភាពាណិជ្ជកម្មកម្ពុជា ដើម្បីចូលជួបពិភាក្សាបទពិសោធន៍ការងារ និងទស្សនៈវិស័យស្តីពីការពង្រឹងកិច្ចសហការរវាងៃគួវិស័យឯកជន និងសាធារណៈ

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អេរីក សូលហេម (Erik Solheim) នាយកប្រតិបត្តិនៃអង្គការកម្មវិធីបរិស្ថានសហប្រ ជាជាតិ UNEP បានដឹកនំាំប្រតិភូធ្វើទស្សនៈកិច្ចក្នុងប្រទេសកម្ពុជារយៈពេលមួយថ្ងៃនៅថ្ងៃទី២៥ ខែមិ ថុនានេះ ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកម្មវិធីបរិស្ថាន សហប្រជាជាតិលើវិស័យបរិស្ថាន និងធនធានធម្មជាតិ ។ ក្នុងដំណើរទស្សនៈកិច្ចនេះដែរ ឯកឧត្តមបណ្ឌិត អេរីក សូលហេម (Erik Solheim) និងគណៈប្រតិភូបានបំពេញទស្សនៈកចិ្ចនៅសភាពាណិជ្ជកម្មកម្ពុជាផងដែរ ដើម្បីចូលជួបពិភាក្សាបទពិសោធន៍ការងារ និងទស្សនៈវិស័យស្តីពីការពង្រឹងកិច្ចសហការរវាងវិស័យឯកជន និងសាធារណៈ ជាពិសេសបញ្ហានៃការប្រើប្រាស់ផលិតផលប្លាស្ទិក ។ឯកឧត្តមបណ្ឌិត អេរីក សូលហេម (Erik Solheim) នាយកប្រតិបត្តិនៃអង្គការកម្មវិធីបរិស្ថានសហប្រ ជាជាតិUNEP បានលើកទឹកចិត្តអោយកម្ពុជាបន្តអនុវត្តន៍ការងារមួយចំនួន ជាពិសេសការអភិវឌ្ឍនានា គិតគូលើថាមពលកកើតឡើងវិញ ការគ្រប់គ្រងលើផលិតផលប្លាស្ទិក ការគិតគូលើគោលការណ៍កាត់ បន្ថយការប្រើប្រាស់ប្លាស្ទិក ការកែឆ្នៃ ប្រើប្រាស់ឡើងវិញផលិតផលប្លាស្ទិក ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតក៏បានជម្រុញឱ្យកម្ពុជាពង្រឹងថែមទៀត នូវការការពារ និងអភិរក្សធនធានធម្មជាតិ ដែលជាអំណោយផលដល់ទេសចរណ៍ធម្មជាតិ ក៏ដូចជាជាចំណូលសម្រាប់ជីវភាពប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិទាំងនោះ ។ ឯកឧត្តម ងួន ម៉េងតិច…

  • សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បន្តសាងសង់ខ្នងផ្ទះលើកទី៨១ ជូនក្រុមគ្រួសារអតីតយុទ្ធជពលី

    កំពង់ធំ៖ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សហការជាមួយនឹង សមាគមអតីតយុទ្ធជនស្រុកសន្ទុក ដោយមានការចូលរួម ពីសំណាក់កងកម្លាំងទាំង៣ប្រភេទ សាងសង់ផ្ទះមួយខ្នង ដែលជាអំណោយខ្នងផ្ទះ លើកទី៨១ អំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីនិងប្រគល់ជូនដល់ម្តាយរបស់ អតីតយុទ្ធជនពលីសម័យសង្រ្គាម ។លោកយាយ ហួត គឿន ជាម្ដាយអតីតយុទ្ធជនពលីឈ្មោះ  រាំង កយ អតីតបម្រើក្នុងជួរកងទ័ពនៅ ឆ្នាំ១៩៨៥ ឋានន្តរស័ក្តិថ្នាក់ព្រិន្ទបាលឯក នៅអង្គភាពសាលាហ្វឹកហ្វឺន យោធាខេត្តកំពង់ធំ បានផ្លាស់ទៅយោធាស្រុកស្ទោង នៅឆ្នាំ១៩៨៨ ហើយបានពលីជីវិតក្នុងសមរភូមិស្រុកស្ទោង នៅឆ្នាំ១៩៩០ បច្ចុប្បន្នលោកយាយ ហួត គឿន មានអាយុ ៨២ ឆ្នាំ រស់នៅភូមិធន់មោង ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ មានកូន ០១ នាក់ និងចៅកំព្រា ០២ នាក់ នៅក្នុងបន្ទុក កូនស្រីលោកយាយ ជាអ្នកបម្រើការនៅក្នុងភោជនីយដ្ឋាន ដើម្បីយកប្រាក់មកចិញ្ចឹមលោកយាយ និងក្មួយកំព្រា ០២ នាក់ទៀត ។ឯកឧត្តម ឧត្ដមសេនីយ៍ទោ សោម…

  • ប្រជាពលរដ្ឋ៣៥គ្រួសារក្នុងសង្កាត់បឹងទំពុនរងគ្រោះអគ្គីភ័យ ទទួលអំណោយពីកាកបាទក្រហមរាជធានីភ្នំពេញ

    ប្រជាពលរដ្ឋ៣៥គ្រួសារក្នុងសង្កាត់បឹងទំពុនរងគ្រោះអគ្គីភ័យ ទទួលអំណោយពីកាកបាទក្រហមរាជធានីភ្នំពេញ ភ្នំពេញ ៖ ប្រតិភូសាខាកាកបាទក្រហមកម្ពុជារាជធានី ភ្នំពេញ ដឹកនាំដោយ លោក ប៉ា សុជាតិវង្ស ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាសមាជិកកណ្ដាលកាកបាទក្រហមកម្ពុជា និង ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ  និង មានការចូលរួមដោយ លោក ពេជ្រ កែវមុនី អភិ បាល ខណ្ឌមានជ័យ និង ជាប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង ជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ រួមទាំងលោក លោកស្រី សមាជិក សមាជិកា ចៅសង្កាត់បឹងទំពុនទី២ បានអញ្ជើញចុះសួរសុខទុក្ខ និង នាំអំណោយមនុស្សធម៍ ផ្តល់ជូន ប្រជាពលរដ្ឋដែលជួបគ្រោះអគ្គីភ័យឆេះអស់ ២២ ខ្នងផ្ទះ ស្មើនឹង ៣៥គ្រួសារ ក្នុងភូមិក្បាលទំនប់៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ…

  • កំណាត់ផ្លូវក្រាលកៅស៊ូប្រភេទDBSTនិងផ្លូវបេតុងសរសៃដែកចំនួនបីខ្សែនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងធ្វើ ពិធីសម្ពោដាក់អោយប្រើប្រាស់ជាផ្លូវការ

    កំណាត់ផ្លូវក្រាលកៅស៊ូប្រភេទDBSTនិងផ្លូវបេតុងសរសៃដែកចំនួនបីខ្សែនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងធ្វើ  ពិធីសម្ពោដាក់អោយប្រើប្រាស់ជាផ្លូវការ

    (កំពង់​ឆ្នាំង)៖ កំណាត់ផ្លូវក្រាលកៅស៊ូប្រភេទDBST និងផ្លូវបេតុងសរសៃដែកចំនួន៣ខ្សែប្រវែងជិត២២០ម បានធ្វើពិធី សម្ភោធដាក់អោយប្រប្រាស់ជាផ្លូវការកាលពីរសៀលថ្ងៃទី២៥មិថុនាឆ្នាំ២០១៨ ក្រោមអធិបតីភាពដ័ច្ពង់ខ្ពស់ ឯកឧត្តមឈួរ ច័ន្ទ​ឌឿន អភិបាលខេត្តកំពង់ឆ្នាំង។ លោក កែវ ពៅ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងអោយដឹងថា កំណាត់ផ្លូវទាំង៣ខ្សែនេះមន្ទីរបានចាប់ផ្តើមស្ថាបនាឡើងតាំងពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៧ រហូតដល់បំណាច់ខែឧសភា ឆ្នាំ២០១៨ ទើបរួចរាល់ជាស្ថាពរដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ។ លោក កែវ ពៅ ប្រធានមន្ទីរបន្តថាកំណាត់ផ្លូវនេះមានផ្លូវក្រាលកៅស៊ូលេខ២៩ភ្ជាប់ពីផ្លូវអាហារដ្ឋានបុរីដល់ច្រកចូលសាលាហ្វឹកហ្វឺនស៊ីម៉ាកប្រវែង៥៣០ម ទទឹង៦ម ដាក់លូបណ្តោយផ្លូវមុខកាត់០.៨០ម ប្រវែង៣៦០ម និងអណ្តូងលូ១៤កន្លែង កំណាត់ផ្លូវលេខ៥០ភ្ជាប់ពីគ.ម៨៦+៤១០ដល់គ.ម៨៦+៥៦០ មានប្រវែង៣០០ម និងអណ្តូងលូ១២កន្លែងនិងកំណាត់ផ្លូវលេខ៥១ភ្ជាប់ពីផ្លូវជាតិលេខ៥ត្រង់ស្ថានីយតូតាល់ដល់ផ្លូវលេខ៤២(ផ្លូវប្អេរឡចាន)មានប្រវែង៩៥០ម ទទឹង៥ម ដោយឡែកកំណាត់ផ្លូវបេតុងសរសៃដែកលេខ៣៨មានប្រវែង២២០ម ក្នុងនោះមានកំណាត់ផ្លូវប្រវែង២៥០ម ទទឹង៥ម ជាផ្លូវក្រាលកៅស៊ូDBST និងកំណាត់ផ្លូវប្រវែង២២០ម ទទឹង៦ម ជាកំណាត់ផ្លូវបេតុងសរសៃដែកតភ្ជាប់ ពីផ្លូវកៅស៊ូចាយកាទៅដល់វត្តកំពង់អូស។ លោកប្រធានមន្ទីរបានអោយដឹងទៀតថានៅថ្ងៃទី២៥ នេះ មន្ទីរធ្វើពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូលេខ១៥មួយខ្សែទៀតស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំងមានប្រវែង២៥០០ម ទទឹង៧ម ចិញ្ចើមគ្រួសក្រហម១ម សងខាងផ្លូវចាក់កៅស៊ូប្រភេទAC តភ្ជាប់ពីផ្លូវជាតិលេខ៥ទៅផ្លូវជាតិលេខ៥៣។ ឯកឧត្តមឈួរ ច័ន្ទឌឿនអភិបាលខេត្តមានប្រសាសន៍ថាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងឈ្លៀសវៃរបស់  សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានធ្វើអោយប្រទេសមានសុខសន្តិភាព  មានការអភិវឌ្ឃន៍រីកចម្រើនលើគ្រប់វិស័យ ហើយកំណាត់​ផ្លូវដែលសម្ភោធដាក់អោយប្រើប្រាស់នាពេលនេះគឺជាសមិទ្ធផលមួយថ្មីបន្ថែមទៀតដែលរាជរដ្ឋាភិបាលបានផ្តល់អោយប្រជាពលរដ្ឋតាមរយះមន្ទីរសាធារណះការបានប្រើប្រាស់។ឯកឧត្តមឈួរ  ច័ន្ទឌឿនបញ្ជាក់ថាបេសកកម្ម របស់យើងមិនធ្វើតែប៉ុណ្ណឹងគ្រប់គ្រាន់នោះទេគឺត្រូវធ្វើបន្ថែមទៀតដើម្បីអោយប្រជាពលរដ្ឋមានជីវភាពរស់នៅបានធូរធារ។ ជាមួយ​គ្នានោះដែរ…